Social Network

ស្វែងយល់អំពីព្យុះសង្ឃរាធំៗ សម្លាប់មនុស្ស អស់ជាច្រើននាក់

បរទេស៖ យោងតាមការចុះផ្សាយ របស់គេហទំព័រ ព័ត៌មានអង់គេ្លសឈ្មោះ Sky News បានឲ្យដឹងថា ក្រៅពីព្យុះសង្ឃរា Matthew កំពុងតែ វាយប្រហារមកលើ ដែនដីនៃរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក និងបានសម្លាប់ មនុស្សនៅក្នុង ប្រទេសហៃទី អស់មិនតិច ជាង២៨៣នាក់នោះ គេហទំព័រ មួយនេះក៏បាន ដកស្រង់ប្រវត្តិសង្ខេប អំពីព្យុះសង្សរា ធំៗដទៃទៀត ដែលបានសម្លាប់ មនុស្សអស់ជា ច្រើននាក់ នៅលើពិភពលោក កាលពីអតីតកាល ដែលមានរាយនាម ឈ្មោះព្យុះសង្ឃរា ដូចខាងក្រោមនេះ៖

Read more: ស្វែងយល់អំពីព្យុះសង្ឃរាធំៗ សម្លាប់មនុស្ស អស់ជាច្រើននាក់

ប្រវត្តិនៃHandshake ឬការចាប់ដៃគ្នា ក្នុងអត្ថន័យថា គ្មានការលួចលាក់ មានអាវុធនៅនឹងដៃ

ប្រវតិ្តនៃការប្រើប្រាស់ កាយវិការចាប់ដៃគ្នា ឬ Handshake ត្រូវបានគេហទំព័រ របស់ Historyextra បាន សរសេរចុះផ្សាយថា វាបានកើតឡើងតាំងពីអតីតកាល យ៉ាងហោចណាស់ នៅក្នុងកំឡុងពេល សម័យក្រិក បុរាណ។

Read more: ប្រវត្តិនៃHandshake ឬការចាប់ដៃគ្នា ក្នុងអត្ថន័យថា គ្មានការលួចលាក់...

អាមេរិក កំពុងត្រូវការ អ្នកជួយកំទេចចោលក្បាល គ្រាប់កាំភ្លើងធំចាស់ៗ ជាង១៥០០០គ្រាប់

ប្រភពព័ត៌មានមួយ ដែលបានចេញផ្សាយ ដោយគេហទំព័ររបស់the Popularmechanic ដែលបានសរសេរ កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុង ធ្វើការស្វែងរកដៃគូ ក្នុងជួយធ្វើការងារមួយ ដើម្បីបំផ្លាញ និងកំទេចគ្រាប់កាំភ្លើងធំចាស់ៗ ដែលខ្លួនលែងប្រើប្រាស់ចោល។

Read more: អាមេរិក កំពុងត្រូវការ អ្នកជួយកំទេចចោលក្បាល គ្រាប់កាំភ្លើងធំចាស់ៗ ជាង១៥០០០គ្រាប់

រថភ្លើងដឹកទំនិញមួយខ្សែ បានរត់ធ្លាក់ផ្លូវនៅចំណុង Hunts

NewYork៖ រថភ្លើងដឹកទំនិញមួយ បានធ្លាក់ផ្លូវនៅតំបន់ Bronx នៅថ្ងៃពុធ វេលាម៉ោង ៩៖១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅក្នុងរដ្ឋ yard ត្រង់ចំណុង Hunts ។

Read more: រថភ្លើងដឹកទំនិញមួយខ្សែ បានរត់ធ្លាក់ផ្លូវនៅចំណុង Hunts

ជម្លោះនៅស៊ីរី: រុស្សីបញ្ជូនប្រព័ន្ធការពារមីស៊ីស ទៅកាន់មូលដ្ឋានទ័ពនៅស៊ីរីបន្ថែមទៀត

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញ ផ្សាយព័ត៌មាន នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រទេសរុស្សី បានប្រកាស បញ្ចូនបន្ថែម នូវប្រព័ន្ធការពារ មីស៊ីល ប្រភេទ S-300 ទៅកាន់មូលដ្ឋាន ទ័ពជើងទឹក របស់ខ្លួន ដែលស្ថិតនៅ ក្នុងតំបន់ផែសមុទ្រ Tartus ប្រទេសស៊ីរី ។

Read more: ជម្លោះនៅស៊ីរី: រុស្សីបញ្ជូនប្រព័ន្ធការពារមីស៊ីស...

ប្រធានាធិបតីហ្វីលីពីន គំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអាម៉េរិក

ម៉ានីល៖ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃអង្គារ ទី០៤ បាននិយាយថា លោកនឹងកាត់ផ្តាច់ ទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិក នៅពេលបញ្ចប់ណាមួយ ។

Read more: ប្រធានាធិបតីហ្វីលីពីន គំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអាម៉េរិក

សាហាវមែន! រន្ទះបាញ់ម្តងងាប់រមាំងជាង៣០០ក្បាល ក្នុងពេលតែមួយនៅណវេយ

វាបានក្លាយទៅជា គ្រោះថ្នាក់ធម្មជាតិមួយ ដែលមិនធ្លាប់ ត្រូវបានគេ ជួបប្រទះឡើយ នៅពេលដែល សាកសពសត្វរមាំង ជាច្រើនរយក្បាល បានដេកងាប់នៅក្បែរគ្នា នៅក្នុងតំបន់មួយ នៅក្នុងប្រទេសណវេយ ហើយវាត្រូវបាន ជឿជាក់ថា បានបង្កឡើងដោយ សារគ្រោះថ្នាក់ រន្ទះបាញ់ ។ 

Read more: សាហាវមែន! រន្ទះបាញ់ម្តងងាប់រមាំងជាង៣០០ក្បាល ក្នុងពេលតែមួយនៅណវេយ

តួកគីបណ្តេញមន្ត្រីប៉ូលីសបន្ថែម ១៣០០០នាក់ទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញ ផ្សាយព័ត៌មាន កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ធ្វើការបណ្តេញ ចេញនូវមន្ត្រីប៉ូលីស ប្រមាណជា ១៣០០០នាក់ ដែលមាន ការពាក់ព័ន្ធទៅនឹង ការវាយប្រហារ ដោយរដ្ឋប្រហារ ដែលទទួលការបរាជ័យ ពីលើកមុន ។

Read more: តួកគីបណ្តេញមន្ត្រីប៉ូលីសបន្ថែម ១៣០០០នាក់ទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ

ឌូទ័រតេ ប្រាប់អូបាម៉ាថា ទៅនរកទៅ ហើយថាទិញអាវុធពីរុស្ស៊ី ឬចិនក៏បាន

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃអង្គារ បានប្រាប់ទៅ ប្រធានាធិបតី អាម៉េរិកថា ទៅនរកទៅ! ហើយថា សហរដ្ឋអាម៉េរិក បដិសេធមិន លក់អាវុធឲ្យហ្វីលីពីន លោកមិន ខ្វល់ឡើយ ដោយសារ តែមានរុស្ស៊ី និងប្រទេសចិន រីករាយនឹងផ្តល់ឲ្យ ។

Read more: ឌូទ័រតេ ប្រាប់អូបាម៉ាថា ទៅនរកទៅ ហើយថាទិញអាវុធពីរុស្ស៊ី ឬចិនក៏បាន

ជម្លោះនៅស៊ីរី៖ អាមេរិក "រុស្ស៊ីត្រូវទទួលខុសត្រូវ" ចំពោះការវាយប្រហារ ទៅលើក្បួនរថយន្ត UN ដែលបណ្តាលឲ្យ ស្លាប់មនុស្សជាច្រើននាក់

អាមេរិក៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ថា សហរដ្ឋអាមេរិក បានបញ្ជាក់ថា រុស្ស៊ី ជាអ្នកដែលទទួលខុសត្រូវ ក្នុងការវាយប្រហារទៅលើ ក្រុមក្បូនរថយន្តដឹកជំនួយ របស់អង្គការសហប្រជាជាតិ ដែលបានសម្លាប់មនុស្ស អស់ជាច្រើននាក់ កាលពីថ្ងៃចន្ទ នៅក្រុងអាឡេប៉ូ ។

Read more: ជម្លោះនៅស៊ីរី៖ អាមេរិក "រុស្ស៊ីត្រូវទទួលខុសត្រូវ" ចំពោះការវាយប្រហារ...

តួកកីនិងអាមេរិក ត្រៀមរៀបចំរួចរាល់ ដើម្បីវាយប្រហារ ទៅលើទីក្រុង ដែលកាន់កាប់ដោយក្រុម​ IS

បរទេស៖ ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចុះផ្សាយ ព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោកប្រធានាធិបតី តួកគី Recep Tayyip Erdogan បានធ្វើប្រកាសបញ្ជាក់ អះអាងថា តួកគីនិង សហរដ្ឋអាមេរិក បានត្រៀមរួចរាល់ ហើយក្នុងការ ដណ្តើមយកទីក្រុង Raqqa ដែលកាន់កាប់ យ៉ារឹងម៉ាំ ដោយក្រុម ISមកវិញ ។

Read more: តួកកីនិងអាមេរិក ត្រៀមរៀបចំរួចរាល់ ដើម្បីវាយប្រហារ ទៅលើទីក្រុង...

ស្លាប់ និងរបួសជាង ៥០នាក់ ក្នុងករណី បំផ្ទុះគ្រាប់បែកភ្លោះ នៅស៊ីរី

ដាណឺម៉ាក ៖ យ៉ាងហោចណាស់ មនុស្សចំនួន ១១នាក់ បានស្លាប់ និង៤៥នាក់ ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍ បំផ្ទុះក្រាប់បែកភ្លោះ ទៅលើច្រកចូល ទីក្រុងឆ្នេរសមុទ្រ តាតួស នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិស៊ីរី នៅមុននេះបន្ដិច៕

ដកស្រង់ពី៖ ដើមអម្ពិល

ការបំផ្ទុះនៅប្រ៊ុចស៊ែល៖ គ្រាប់បែកមួយគ្រាប់ ត្រូវបានបំផ្ទុះឡើង នៅក្នុងមន្ទីរពិសោធន៍ បទឧក្រិដ្ឋ​ តែមិនមាននរណាម្នាក់ រងគ្រោះនោះទេ

 ប្រ៊ុចសែល៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ថា មានករណីបំផ្ទុះគ្រាប់បែក ចំនួន១គ្រាប់ នៅក្នុងមន្ទីរពិសោធន៍បទឧក្រិដ្ឋ មួយកន្លែង នៅក្រុងប៊្រុចស៊ែល ប្រទេសអេហ្ស៊ីប ប៉ុន្តែមិនមានសេចក្តីរាយការណ៍ ណាមួយថា មានអ្នករងរបួស ឬស្លាប់ ដោយសារការបំផ្ទុះគ្រាប់ នេះនៅឡើយទេ ។

Read more: ការបំផ្ទុះនៅប្រ៊ុចស៊ែល៖ គ្រាប់បែកមួយគ្រាប់ ត្រូវបានបំផ្ទុះឡើង...

ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកការពិភាក្សាជាមួយលោក Putin និងមេដឹកនាំលោកខាងលិច ខណៈមានភាពតានតឹង

(អ៊ុយក្រែន)៖ ប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko បានឲ្យដឹងថា លោកចង់និយាយ ដោយផ្ទាល់ជាមួយ នឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមេដឹកនាំ មួយចំនួនទៀត ខណៈភាពតានតឹង កំពុងកើនឡើង រវាងរដ្ឋាភិបាល ទីក្រុង Kiev និង Moscow ។

Read more: ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកការពិភាក្សាជាមួយលោក Putin និងមេដឹកនាំលោកខាងលិច...

មេដាយមាស បានលើស្លូវ៉ាគី ខណៈអង់គ្លេសបាន ប្រាក់ វិញ្ញាសាទូកកាណូ

ទីក្រុងរីយ៉ូ៖អត្តពលិក ដែលឈ្នះមេដាយមាស គឺស្លូវ៉ាគី រីឯម្ចាស់មេដាយប្រាក់ បានលើកអង់គ្លេស ដោយឡែកម្ចាស់ មេដាយសំរឹទ្ធវិញ អត្តពលិករបស់ ប្រទេសបារាំង ជាអ្នកយក ក្នុងប្រភេទវិញ្ញាសា ទូកកាណូ បុរសនាក់ (C2) ប្រភេទទូកកាណូ Slalom នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល តាមការចេញផ្សាយពីគេហទំព័រ ស៊ីនហួ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល

 

ករណីផ្ទុះឆេះរោងចក្រគីមី នៅចិន បណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ គឺកើតចេញពីការឆេះ បំពង់ចំណាយទឹក

យីឆាង៖ ចំពោះករណីនៃការផ្ទុះ រោងចក្រគីមី មួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ភាគកណ្តាល ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិល ដែលបណ្តាលឲ្យ មនុស្សស្លាប់អស់ ២១នាក់នោះ ត្រូវបាន អាជ្ញាធរ ក្នុងតំបន់បញ្ជាក់ថា គឺកើតចេញពី ដំបូងឡើយ ដោយសារតែ ឆេះបំពង់ចំណាយទឹក ទើបបង្កជាមាន ការផ្ទុះឆេះឡើង ។

Read more: ករណីផ្ទុះឆេះរោងចក្រគីមី នៅចិន បណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ គឺកើតចេញពីការឆេះ...

៤ឆ្នាំចុងក្រោយនេះ ក្រុម Boko Haram សម្លាប់ប្រជាជន នីហ្ស៊េរីយ៉ា សរុបប្រមាណ ជា១៩០០នាក់

Abuja : ទីភ្នាក់ចិនស៊ិនហួ ដែលបានចេញ ផ្សាយព័ត៌មាន កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ បានឲ្យដឹងថា មនុស្សប្រមាណជា ១៩០០ ដែលរស់នៅ ភាគច្រើនក្នុង តំបន់រដ្ឋ Borno ភាគឦសាន នៃប្រទេស នីហ្ស៊េរីយ៉ា ត្រូវបានសម្លាប់ ដោយក្រុម Boko Haram ក្នុងរយៈពេល ប្រមាណជា ៤ឆ្នាំ ចុងក្រោយនេះ ។

Read more: ៤ឆ្នាំចុងក្រោយនេះ ក្រុម Boko Haram សម្លាប់ប្រជាជន នីហ្ស៊េរីយ៉ា សរុបប្រមាណ...

មន្រ្តីហ្វីលីពីនជិត ៥០នាក់ ប្រគល់ខ្លួនឲ្យប៉ូលីស ក្រោយប្រធានាធិបតី ដាក់ឱសានវាទ ២៤ម៉ោង

ស៊ីអិនអិន ៖ បន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte បានដាក់ឱសានវាទ ២៤ម៉ោង ឲ្យអ្នកពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ចេញសារភាពមកនោះ ស្រាប់តែមានមន្រ្តីហ្វីលីពីន ជិត៥០នាក់ ក្នុងនោះ មានទំាងអភិបាលក្រុង និងមន្រ្តីប៉ូលីស បានប្រគល់ខ្លួនឲ្យប៉ូលីស ដើម្បីជាការឆ្លើយតប ទៅនឹងការអំពាវនាវ ពីសំណាក់ប្រធានាធិបតី ដែលថា ពួកគេទំាងនោះ បានជាប់ទាក់ទងនឹងជំនួញ ថ្នាំញៀន ។

Read more: មន្រ្តីហ្វីលីពីនជិត ៥០នាក់ ប្រគល់ខ្លួនឲ្យប៉ូលីស ក្រោយប្រធានាធិបតី ដាក់ឱសានវាទ...

ឥណ្ឌូនេស៊ី នឹងពន្លិចទូកនេសាទ ខុសច្បាប់៧១ទូក ដែលចាប់ទៅក្នុងសមុទ្រ

ហ្សាការតា ៖ ប្រទេស ឥណ្ឌូនេស៊ី បានប្រកាសថា នៅក្នុងខែនេះ នឹងពន្លិចទូកនេសាទ បរទេសដែល ចូលមកនេសាទ ក្នុងដែនទឹករបស់ ខ្លួនដោយខុសច្បាប់ ចំនួន ៧១ទូក នៅចំថ្ងៃបុណ្យ ឯករាជ្យ របស់ខ្លួន ។

Read more: ឥណ្ឌូនេស៊ី នឹងពន្លិចទូកនេសាទ ខុសច្បាប់៧១ទូក ដែលចាប់ទៅក្នុងសមុទ្រ

អាមេរិកបើកការ វាយប្រហារ តាមអាកាសសាជាថ្មី ទៅលើក្រុមIS នៅក្នុងប្រទេស លីប៊ី

បរទេសៈ ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញផ្សាយ ព័ត៌មាននៅថ្ងៃអង្គារទី២ ខែសីហាឆ្នាំំ២០១៦នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបាន បើកការវាយប្រហារ តាមអាកាសមួយសាជាថ្មីម្តងទៀត ទៅលើទីតាំងនៃក្រុមជ្រុល និយមរដ្ឋឥស្លាម ដែលស្ថិតនៅក្នុង ប្រទេសលីប៊ី ។

Read more: អាមេរិកបើកការ វាយប្រហារ តាមអាកាសសាជាថ្មី ទៅលើក្រុមIS នៅក្នុងប្រទេស លីប៊ី

រឿងពិត បុរសហូឡង់ស្មោះស្នេហ៍ ដេកនៅព្រលាន យន្តហោះចិន ១០ថ្ងៃ រង់ចាំគូរស្នេហ៍ អនឡាញ រហូតធ្លាក់ខ្លួនឈឺ

ចិន៖ លោក Alexander Pieter Cirk បុរសហូឡង់ ស្មោះស្នេហ៍ ត្រូវខូចចិត្តយំ សោកបោកខ្លួន នៅអាកាស យានដ្ឋាន Changsha Huanghua International Airport ក្រោមពីខិតខំ ធ្វើដំណើរ តាមយន្តហោះ ពីប្រទេស កំណើរខ្លួន មកកាន់ប្រទេសចិន ដើម្បីធ្វើឲ្យ មិត្តស្រី កំណាន់ចិត្ត អនឡាញវ័យ ២៦ឆ្នាំ របស់ខ្លួនភ្ញាក់ផ្អើល ។

Read more: រឿងពិត បុរសហូឡង់ស្មោះស្នេហ៍ ដេកនៅព្រលាន យន្តហោះចិន ១០ថ្ងៃ រង់ចាំគូរស្នេហ៍...