Social Network

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកអគ្គរដ្ឋទូតបារាំង ចំពោះការចូលរួមរំលែកទុក្ខចំពោះមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ចំពោះការចូលរួមរំលែកទុក្ខចំពោះមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសរបស់សម្ដេច។

Read more: សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកអគ្គរដ្ឋទូតបារាំង...

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នឹងបោះពុម្ពសៀវភៅ «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យ​តេជោ​សែន​» នាពេល​ខាងមុខ

តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើងទទួលបាន បានឱ្យដឹងថា លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នាពេលខាងមុខ។

Read more: ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នឹងបោះពុម្ពសៀវភៅ «ទំនាក់ទំនងកម្ពុជា អាមេរិក...

អាជ្ញាធរ​មីន ស្នើ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស លើ​សកម្មភាព​មីន​នៅ​កម្ពុជា

ភ្នំពេញៈ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងក្នុងនាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានស្នើសុំឲ្យ អង្គការUNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យ សកម្មភាពនៅកម្ពុជា។

Read more: អាជ្ញាធរ​មីន ស្នើ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស...

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែឧសភា មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៣០ម៉ឺននាក់

(ភ្នំពេញ)៖ នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែឧសភា...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២២ នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Read more: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ...

ជំរុញឲ្យក្រុមការងារបក្ស បន្តចុះដល់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ

លោក ឈួរ សុបញ្ញា អនុប្រធានក្រុមការងារ ចុះជួយឃុំកណ្តោលជ្រុំ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី ៥ ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

Read more: ជំរុញឲ្យក្រុមការងារបក្ស បន្តចុះដល់មូលដ្ឋានទាំងអស់...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដឹកនាំ​​កិច្ចប្រជុំ​កំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា​

ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញទៅដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដឹកនាំ​​កិច្ចប្រជុំ​កំពូល អាស៊ាន-អាមេរិក...

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងការរំលែកមរណទុក្ខ

ភ្នំពេញ:នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

Read more: សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងការរំលែកមរណទុក្ខ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងការរំលែកមរណទុក្ខ

ភ្នំពេញ:នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

Read more: សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងការរំលែកមរណទុក្ខ

សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេចនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស។

Read more: សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង...

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ ហ៊ុន ណេង

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងភរិយា កូនៗ ក្មួយៗ ចៅៗនិងសាច់ញាតិទាំងអស់កំពុងតែរៀបចំធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅឯគេហដ្ឋានក្នុងក្រុងកំពង់ចាម ប្រកបដោយក្តីវិប្បយោគស្តាយស្រណោះនិងអាឡោះអាល័យជាពន់ពេក នាព្រឹកថ្ងៃទី ៦ ខែ ឧសភា នេះ។

Read more: សម្តេចតេជោ ហ៊ុន សែន...

កម្ពុជា​ទទួល​បានការ​វិនិយោគ​បង្កើតរោងចក្រ​ដំឡើង​បន្ទះ​អេ​ឡិច​ត្រូ​និក ផលិត​បន្ទះ​សូ​ឡា និងអំ​ពូ​ល​ភ្លើង

រាជធានីភ្នំពេញ ៖ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧ កន្លែង ។

Read more: កម្ពុជា​ទទួល​បានការ​វិនិយោគ​បង្កើតរោងចក្រ​ដំឡើង​បន្ទះ​អេ​ឡិច​ត្រូ​និក...

កម្ពុជា វៀតណាម ថៃ ចងក្រងខេត្តក្រុង១០ជាប់សមុទ្រជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នា

(ភ្នំពេញ)៖ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលកូវីដ១៩ ភាគីកម្ពុជា វៀតណាម និងភាគីថៃ បាននិងកំពុងសហការគ្នាចងក្រងខេត្តក្រុងចំនួន១០នៅតាមបណ្ដោយមាត់សមុទ្រឱ្យក្លាយជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នា ក្រោមទស្សនាទាន «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ Three Destination One Marketing»។

Read more: កម្ពុជា វៀតណាម ថៃ ចងក្រងខេត្តក្រុង១០ជាប់សមុទ្រជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ​ ផ្ញើរសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង សម្ដេចអគ្

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ផ្ញើរសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង,

Read more: ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង...

អ្នកឃ្លាំមើលបញ្ហាសង្គម គាំទ្រគំនិតផ្ដួចផ្ដើមចំពោះការពិចារណា កំណត់អាយុអនុញ្ញាតឲ្យទទួល​ទានគ្រឿងស្រវឹង

ក្រោយពីមានការបង្ហើប អំពីការពិចារណាលើការកំណត់អាយុ អនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញ វ័យនោះ អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជា បានបង្ហាញការគាំទ្រ និងយល់ថាអាចជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាមួយចំនួនទៀត។

Read more: អ្នកឃ្លាំមើលបញ្ហាសង្គម គាំទ្រគំនិតផ្ដួចផ្ដើមចំពោះការពិចារណា...

បុត្រ​មួយ​អង្គ​របស់​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​ផល្លា ឡើង​ឋានៈ «​ជា​ព្រះ​អង្គ​ម្ចាស់​»

រាជធានីភ្នំពេញ ៖ ព្រះអង្គ នរោត្តម សុធាឫទ្ធិ បុត្រាមួយអង្គរបស់សម្តេចក្រុមព្រះ និងអ្នកម្នាងផល្លា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈ «ព្រះអង្គម្ចាស់» និងក៏ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ ។

Read more: បុត្រ​មួយ​អង្គ​របស់​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​ផល្លា ឡើង​ឋានៈ...

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ

Read more: ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន...

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។

Read more: ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន...

សប្បុរសជន៣ស្ថាប័នផ្សេងគ្នាបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាសម្រាប់ទិវា៨ឧសភា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ មាន៣ស្ថាប័នផ្សេងៗគ្នា បានបរិច្ចាគថវិកាតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេសកម្ពុជា។

Read more: សប្បុរសជន៣ស្ថាប័នផ្សេងគ្នាបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាសម្រាប់ទិវា៨ឧសភា

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារសោកស្តាយ ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង «បងប្អូនយើងបែកគ្នាដោយពុំបានលា» !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារ និងរូបភាពជាមួយបងប្រុសសម្តេច គឺឯកឧត្តម ហ៊ុន ណេង ដែលទើបទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភាម្សិលមិញ ដោយក្នុងសារនោះសម្តេចបង្ហាញនូវអារម្មណ៍សោកស្តាយ ចំពោះការបាត់បង់បងប្រុស។

Read more: សម្តេចតេជោ ហ៊ុន សែន បង្ហោះសារសោកស្តាយ ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង...