Social Network

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្វាយសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ព្រះអង្គម្ចាស់ក្សត្រី ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ ថ្វាយសារចូលរួមរំលែកទុក្ខ...

ស្ទាយ​លេង​របស់​គ្រូ​ថ្មី Man Utd គឺ ​Gegenpressing ​រត់​ដាច់​ជើង​ចោល​

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។

Read more: ស្ទាយ​លេង​របស់​គ្រូ​ថ្មី Man Utd គឺ ​Gegenpressing ​រត់​ដាច់​ជើង​ចោល​

សម្តេចតេជោ ប្តេជ្ញាលើកកម្ពស់តួនាទីASEMក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដោះស្រាយបញ្ហាប្រឈមរួម

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ។

Read more: សម្តេចតេជោ ប្តេជ្ញាលើកកម្ពស់តួនាទីASEMក្នុងការជំរុញពហុភាគីនិយម...

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ថ្ងៃទី១ បានប្តេជ្ញាពង្រឹងនយោបាយពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសិដ្ឋិនិយមថា លទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

Read more: សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ថ្ងៃទី១...

អ្នកសម្របសម្រួលសហប្រជាជាតិប្រចាំ​កម្ពុជាគាំទ្រសេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ របស់​កម្ពុជា​

ភ្នំពេញ៖លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានអង្គការយូអិនឌីភី( UNDP) ប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

Read more: អ្នកសម្របសម្រួលសហប្រជាជាតិប្រចាំ​កម្ពុជាគាំទ្រសេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​...

រាជធានីភ្នំពេញ ជូនដំណឹង ស្តីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលរដ្ឋបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹង ដែលកោះសន្តិភាពទទួលបាន នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

Read more: រាជធានីភ្នំពេញ ជូនដំណឹង ស្តីពី កាលបរិច្ឆេទ...

សល់៤ថ្ងៃទៀតដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: សល់៤ថ្ងៃទៀតដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់!...

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (៣ទំព័រ)

(ភ្នំពេញ)៖ ដូចការដែលបានគ្រោងទុក្ខនៅវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

Read more: សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន...

​សន្និសីទ​ស្តីពី​“​ការកំណត់​អត្ថ​សញ្ញាណ​និង​ការ​ប្រឈម​នឹង​ការ​បំប្លែង​ទ្រង់ទ្រាយ​ហូ​ឡូ​ខ​ស្ស​៖​មេរៀន​នៅ​អាស៊ីអាគ្នេយ៍​”​មាន​រយៈពេល​បួន​ថ្ងៃ​

ភ្នំពេញ:សន្និសីទមួយស្តី“ការកំណត់អត្ថសញ្ញាណនិងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្សឬហៅថាមេរៀននៅអាស៊ីអាគ្នេយ៍”ត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០២១។

Read more: ​សន្និសីទ​ស្តីពី​“​ការកំណត់​អត្ថ​សញ្ញាណ​និង​ការ​ប្រឈម​នឹង​ការ​បំប្លែង​ទ្រង់ទ្រាយ...

គ.ជ.ប៖ រយៈពេល៤២ថ្ងៃ មានពលរដ្ឋជាង៤១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់រយៈពេល៤២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៤១១,៧៣២នាក់។

Read more: គ.ជ.ប៖ រយៈពេល៤២ថ្ងៃ មានពលរដ្ឋជាង៤១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

ក្រសួងពាណិជ្ជកម្ម បញ្ចប់​វេទិកា​អម​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប ដោយ​លទ្ធផល ផ្លែផ្កា​ជាច្រើន​

ភ្នំពេញ៖ ក្នុងរយៈពេលមួយថ្ងៃពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលបានលទ្ធផល ជាទីគាប់ចិត្ត ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើង តាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍ អមសំខាន់មួយ នៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១។

Read more: ក្រសួងពាណិជ្ជកម្ម បញ្ចប់​វេទិកា​អម​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប...

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា កុមារផ្ទុកមេរោគអេដស៍ នៅអង្គការក្ដីសង្ឃឺមថ្មី នៃកុមារកម្ពុជា

(កំពង់ស្ពឺ)៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា-កុមារផ្ទុកមេរោគអេដស៍ ចំនួន១២២នាក់ និងបុគ្គលិកចំនួន៣៣នាក់ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ដែលស្ថិតនៅភូមិសុបិន្ដ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read more: កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា...

​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប នឹង​ជំរុញ​ដល់​ដំណើរការ អភិវឌ្ឍ​តំបន់ និង​សកល ក្នុង​ប្រក្រតីភាព​ថ្មី​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាៈ តាមរយៈវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ប្រទេសទាំងអស់ រួមទាំងកម្ពុជាផងនោះ នឹងទទួលបាននូវ បទពិសោធន៍ និងចំណេះដឹង ដែលលេចឡើងពី ការចែករំលែក ក៏ដូចជាផ្ដល់ជាធាតុចូល ដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និងសកល ក្នុងប្រក្រតីភាពថ្មី។

Read more: ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប នឹង​ជំរុញ​ដល់​ដំណើរការ...

រដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា ប្រាប់អ្នកជំនួញអចលនទ្រព្យអាស៊ានថា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏វិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្តានុពលខ្ពស់ ក្នុងការវិនិយោគ

(ភ្នំពេញ)៖ ក្នុងឱកាសបើកសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ និង បន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។

Read more: រដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា ប្រាប់អ្នកជំនួញអចលនទ្រព្យអាស៊ានថា...

BREAKING: លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រជា អនុប្រធានទី១ រដ្ឋសភា

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីតំណែងនេះនៅចន្លោះក្រោយមរណភាពរបស់លោកបណ្ឌិត ងួន ញ៉ិល។

Read more: BREAKING: លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...

ទួកគី ស្នើសុំកម្ពុជា រៀបចំឱ្យមានកិច្ចព្រមព្រៀង ស្តីពី បត្យាប័ន រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសតួកគី។

Read more: ទួកគី ស្នើសុំកម្ពុជា រៀបចំឱ្យមានកិច្ចព្រមព្រៀង ស្តីពី បត្យាប័ន រវាងប្រទេសទាំងពីរ

សល់៥ថ្ងៃទៀតដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: សល់៥ថ្ងៃទៀតដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់!...

សម្តេចតេជោ ស្នើវៀតណាមរៀបចំកិច្ចព្រមព្រៀងវិស័យកសិកម្ម និងបើកជើងហោះហើរត្រង់ទៅវិញទៅមក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីវៀតណាមរៀបចំកិច្ចព្រមព្រៀងវិស័យកសិកម្មទ្វេរភាគី និងបើកជើងហោះហើរត្រង់រវៀងកម្ពុជា និងវៀតណាមឡើងវិញ ។

Read more: សម្តេចតេជោ ស្នើវៀតណាមរៀបចំកិច្ចព្រមព្រៀងវិស័យកសិកម្ម...

រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិន ធ្វើសាជីវកម្មដោយផ្សារភ្ជាប់ ការទទួលខុសត្រូវផ្នែកសង្គម

(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់សហគ្រិនទាំងឡាយ ត្រូវចេះទទួលខុសត្រូវចំពោះសង្គមលើការធ្វើសាជីវកម្ម។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិន ធ្វើសាជីវកម្មដោយផ្សារភ្ជាប់...

ការបើក​សាលារៀន​ឡើងវិញ ផ្អែកលើ​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​

កំពតៈ ព្រោះតែលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទូទាំង ប្រទេស បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តគ្រប់ៗគ្នា ទើបរាជរដ្ឋាភិបាល ហ៊ានសម្រេចបើក សាលារៀនឡើងវិញ។

Read more: ការបើក​សាលារៀន​ឡើងវិញ ផ្អែកលើ​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង...