Social Network

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០២១នេះ បានជួបប្រជុំទ្វេភាគីជាមួយ លោកឧត្ដមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី សាហាដ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ តាមរយៈប្រព័ន្ធវីដេអូ។

Read more: អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ...

ប្រជាពលរដ្ឋពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:» ដែលកំពុងធ្វើចត្តាឡីស័ក៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ បន្តទទួលបានគ្រឿងឧបភោគ ដើម្បីដោះស្រាយជីវភាពពីអភិបាលខណ្ឌ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកម្លាំងសមត្ថកិច្ចចំនួន ៣០នាក់ផ្សេងទៀត ដែលកំពុងយាមកាមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមទីតាំងចំនួន ៤កន្លែង ក្នុងសង្កាត់ចំនួន៣ នៃខណ្ឌប្ញស្សីកែវ ដែលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:» បន្តទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដើម្បីដោះជីវភាពប្រចាំថ្ងៃ ពីមន្ត្រីនៃក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

Read more: ប្រជាពលរដ្ឋពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:»...

កម្ពុជាឆ្លើយតប៦ចំណុច ចំពោះរបាយកាណ៍សកលរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាទូរទៅលើរបាយកាណ៍សកលរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន បានធ្វើការឆ្លើយតបចំនួន៦ចំណុច។

Read more: កម្ពុជាឆ្លើយតប៦ចំណុច ចំពោះរបាយកាណ៍សកលរបស់...

ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ យាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ។

Read more: ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈជូនលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារ បច្ចុប្បន្ន។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ផាន អូន...

កូវីដ រោងចក្រ​ បិទ នាំឲ្យ​អ្នកភូមិ នៅឃុំជើងគ្រាវ ខេត្តកំពង់​ឆ្នាំង ចាប់មុខរបរពីដូនតា កាន់តែច្រើន

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅតែបន្តមុខរបរសិប្បកម្ម ត្បាញឬស្សី។

Read more: កូវីដ រោងចក្រ​ បិទ នាំឲ្យ​អ្នកភូមិ នៅឃុំជើងគ្រាវ ខេត្តកំពង់​ឆ្នាំង...

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមីនា ឆ្នាំ២០២១។

Read more: UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត...

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១នេះ យាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។

Read more: ព្រឹកថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាព...

លោកស្រី ឱ វណ្ណ​ឌី​ន ពន្យល់​ហេតុផល «​ចិន​៦​នាក់​» កើត​កូ​វី​ដ​១៩ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​មិន​ដាក់​ក្នុង​សហគមន៍​២០ កុម្ភៈ

រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួររបស់សាធារណៈជនថា តើហេតុអ្វីការរកឃើញជនជាតិចិន ៦ រូបកើតវិជ្ជមានកូវីដ ១៩ នៅខេត្តព្រះសីហនុ មិនត្រូវបានចាត់បញ្ចូលក្នុងការឆ្លងក្នុងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

Read more: លោកស្រី ឱ វណ្ណ​ឌី​ន ពន្យល់​ហេតុផល «​ចិន​៦​នាក់​» កើត​កូ​វី​ដ​១៩...

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបការ!

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបមង្គលការ ហើយបើមិនអាចពន្យារពេលបានទេ សូមឲ្យកាត់បន្ថយចំនួនអ្នកចូលរួម ដើម្បីរក្សាគម្លាតសុវត្ថិភាព។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបការ!

ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩»

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។

Read more: ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍...

សម្តេច​តេ​ជោ ៖ សូម​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​កុំ​​ចេញ​ក្រៅ​ផ្ទះ បើ​មិន​មានការ​ចាំបាច់

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអង្វរ សូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វីចាំបាច់ទេនោះ ។

Read more: សម្តេច​តេ​ជោ ៖ សូម​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​កុំ​​ចេញ​ក្រៅ​ផ្ទះ...

នាយឧត្តមសេនីយ៍ នាង ផាត៖ ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កងទ័ពនៅបញ្ជាការដ្ឋានវិស្វកម្ម រៀបចំបានល្អ តាមបទដ្ឋានសុខាភិបាល

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូននាយទាហាន នាយនាយរង ពលទាហាន គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ មានការរៀបចំបានល្អ ត្រឹមត្រូវម៉ត់ចត់ តាមបទដ្ឋានសុខាភិបាល និងរក្សាបានូវប្រសិទ្ធភាពខ្ពស់ ដែលជាជំហាន និងជាបទពិសោធន៍សម្រាប់ដឹកទៅចាក់ជូនកងទ័ពនៅបណ្តាមូលដ្ឋានផ្សេងៗទៀត បន្ទាប់ពីការចាក់នៅទីនេះរួច

Read more: នាយឧត្តមសេនីយ៍ នាង ផាត៖ ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩...

ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស ២៥លាននាក់ឃើញ​ក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឌុយបៃ !

រាជធានីភ្នំពេញ ៖ មែនទែនទៅពិព័រណ៍ពិភពលោក ឌុយបៃ គ្រោងធ្វើនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ ១៩ បានពន្យាពេលមកឆ្នាំ ២០២១នេះ ។

Read more: ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្រ្តីរាជការ ក្របខណ្ឌថ្មី ឆ្នាំ២០១៨-២០២០ ចំនួន៣១៩នាក់

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

Read more: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្រ្តីរាជការ...

ក្រសួង​អប់រំ​ផ្អាក​ដំណើរការ​សាលារៀន​៥​ទីតាំង នៅ​ខេត្តកណ្តាល និង​ភ្នំពេញ​ជា​បណ្ដោះអាសន្ន

រាជានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទផ្អាកសាលារៀនចំនួន៥កន្លែង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលដល់សហគមន៍ ។

Read more: ក្រសួង​អប់រំ​ផ្អាក​ដំណើរការ​សាលារៀន​៥​ទីតាំង នៅ​ខេត្តកណ្តាល...

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសមាសភាពក្រុមការងារផែនហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើ ការគ្រប់គ្រងលូទឹកកខ្វក់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត។

Read more: រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសមាសភាពក្រុមការងារផែនហិរញ្ញវត្ថុ...

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះបានសម្រេចផ្តល់ជំនួយថវិកាបន្ថែម ២,៣០០លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ។

Read more: UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត...

ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ អ្នក​ដាំ​អំពាវនាវ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង

រាជធានីភ្នំពេញ ៖ កសិករប្រកបរបរដាំស្ពៃក្តោប បានសម្តែងការអស់សង្ឃឹមក្នុងរដូវកាលកំពុងប្រមូលផលដំណាំ ខណៈតម្លៃស្ពៃក្តោបធ្លាក់ចុះយ៉ាងគំហុក មកដល់៤០០រៀល ក្នុងគីឡូក្រាម ទោះបីមានទីផ្សារទិញក្តី ។

Read more: ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ...

ព្រឹកថ្ងៃនេះរដ្ឋមន្ត្រីសុខាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកម្រិតពិន័យ ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

Read more: ព្រឹកថ្ងៃនេះរដ្ឋមន្ត្រីសុខាភិបាល...

ព្រឹកស្អែករដ្ឋមន្ត្រីសុខាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកម្រិតពិន័យ ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

Read more: ព្រឹកស្អែករដ្ឋមន្ត្រីសុខាភិបាល...