Social Network

លោក​វេជ្ជបណ្ឌិត​ចូលរួម​ព្យាបាល​ជំងឺ​កូ​វី​ដ តក់ស្លុត​នឹង​វីរុស​ប្រែ​រូប​ថ្មី ចូល​តែ​២​ទៅ​៥​ថ្ងៃ ស៊ី​សួតអស់​ទាំង​សងខាង

រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និងអាលែកហ្សី បាន រៀបរាប់នៅលើនៅលើគណនីហ្វេសប៊ុក Vann Mich កាលពីម៉ោងជិត១១យប់ថ្ងៃទី២២ មីនា២០២១ យ៉ាងដូច្នេះថា «មានបទពិសោធន៌ ជាង១ឆ្នាំ ក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដ ដោយគ្មានការភ័យខ្លាច ឫតក់ស្លុតឡើយ ។

Read more: លោក​វេជ្ជបណ្ឌិត​ចូលរួម​ព្យាបាល​ជំងឺ​កូ​វី​ដ តក់ស្លុត​នឹង​វីរុស​ប្រែ​រូប​ថ្មី...

ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុង «សហគមន៍២០កុម្ភៈ»

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាលនឹងដាក់ដំណើរការម៉ាស៊ីន PCR សម្រាប់ធ្វើតេស្ដរកមេរោគកូវីដ១៩ និងមេរោគផ្សេងៗចំនួន ៣បន្ថែមទៀត នៅខែមេសាខាងមុខនេះ។

Read more: ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ...

ក្រសួងការបរទេស ចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

Read more: ក្រសួងការបរទេស ចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច...

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTPs នឹងបណ្ដាលឱ្យញៀន ឈានទៅដល់ការកើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ខណៈកម្ពុជាក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs នៅកម្ពុជាផងដែរ។

Read more: អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន...

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលបន្ដដំណើរការមិនស្ដាប់ការណែនាំ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។

Read more: អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង...

សត្វ​ស្លាប​រាប់រយ​ក្បាល​នៅ​​តំបន់​អភិរក្ស​​ងា.ប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ

ខេត្តព្រៃវែង ៖ លោក ពុធ បូ ប្រធានសហគមន៍បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ មកដល់ថ្ងៃទី២១ មីនានេះ គេឃើញមានសត្វស្លាបរាប់រយក្បាល ដែលរស់នៅតំបន់ទួលពាន់តាឡី បានងា.ប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ។

Read more: សត្វ​ស្លាប​រាប់រយ​ក្បាល​នៅ​​តំបន់​អភិរក្ស​​ងា.ប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេ...

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ នឹងពន្យល់អំពី «ដំណោះស្រាយការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំង» នៅថ្ងៃនេះ

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងពន្យល់អំពី «ដំណោះស្រាយការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំង» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

Read more: ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ នឹងពន្យល់អំពី...

កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ចាប់ផ្តើមដំណើរការ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីកូរ៉េខាងត្បូង។

Read more: កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ចាប់ផ្តើមដំណើរការ តាមប្រព័ន្ធវីដេអូ

ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃតាមផ្ទះ ចំនួន៥កន្លែង ក្នុងខណ្ឌឫស្សីកែវ បន្តទទួលគ្រឿងបរិភោគ ដើម្បីដោះស្រាយជីវភាពពីអភិបាលខណ្ឌ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមផ្ទះ ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍២០កុម្ភៈ ចំនួន៥កន្លែង ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលបានគ្រឿងឧបភោគបរិភោគ ដើម្បីដោះជីវភាពប្រចាំថ្ងៃពីមន្ត្រី នៃក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

Read more: ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃតាមផ្ទះ ចំនួន៥កន្លែង ក្នុងខណ្ឌឫស្សីកែវ...

អភិបាលរាជធានីភ្នំពេញ ទទួលអំណោយម៉ាសចំនួន៥ម៉ឺន ទឹកសុទ្ធ១២,០០០ដប និងថវិកា៤០លានរៀល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាសការពារចំនួន៥ម៉ឺនម៉ាស, ទឹកសុទ្ធចំនួន១២,០០០ដប និងថវិកា៤០លានរៀល ពីក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩។

Read more: អភិបាលរាជធានីភ្នំពេញ ទទួលអំណោយម៉ាសចំនួន៥ម៉ឺន ទឹកសុទ្ធ១២,០០០ដប...

សម្តេចពិជ័យសេនា ទៀ បាញ់៖ វេជ្ជបណ្ឌិតកងទ័ព៣៥០នាក់ ត្រៀមខ្លួនជាស្រេចទទួលបទបញ្ជាសម្តេចតេជោ ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩​ ​(Video inside)

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ព ចំនួន៣៥០នាក់ សុទ្ធតែមានជំនាញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់៖ វេជ្ជបណ្ឌិតកងទ័ព៣៥០នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៨ ខែមីនា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៦នាក់...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ។

Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ...

អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ រួមគ្នាដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំង

(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។

Read more: អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ...

លោក ហ៊ុន ម៉ានី បន្តគាំទ្រយុទ្ធនាការប្រយុទ្ធការផ្ទុះឡើងនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងក្រុមការងារ បានបន្តនាំយកនូវ សម្ភារ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺប្រគល់ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរសុខាភិបាល និងឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីធ្វើការនៅក្រៅប្រទេស ក៏ដូចជាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

Read more: លោក ហ៊ុន ម៉ានី បន្តគាំទ្រយុទ្ធនាការប្រយុទ្ធការផ្ទុះឡើងនៃជំងឺកូវីដ-១៩...

មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បញ្ជា​អនុវត្ត​ឲ្យ​ម៉ឹង​ម៉ាត់​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានធ្វើការណែនាំមេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុតនូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

Read more: មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បញ្ជា​អនុវត្ត​ឲ្យ​ម៉ឹង​ម៉ាត់​វិធានការ​សុខាភិបាល​ប...

កម្ពុជានឹងធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ឆ្នាំ២០២២

(ភ្នំពេញ)៖ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំ ACDFM-18 ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន»។

Read more: កម្ពុជានឹងធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ឆ្នាំ២០២២

ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម ផ្អាកផ្តល់សេវា ព្រោះបុគ្គលិកម្នាក់កើតជំងឺកូវីដ១៩

(ភ្នំពេញ)៖ ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម បានប្រកាសផ្អាកដំណើរជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិករបស់ខ្លួនម្នាក់កើតជំងឺកូវីដ១៩។

Read more: ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម ផ្អាកផ្តល់សេវា...

សម្តេចទៀ បាញ់៖ រកឃើញទាហាន៣រូបឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចក្តី

រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ក្រុមអ្នកចាក់វ៉ាក់សាំងកូវីដ១៩ រួមទាំងក្រុមអ្នកជំនាញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈឥឡូវនេះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ពបានចាប់ផ្តើមកើតមានជាបន្តបន្ទាប់ហើយ ក្នុងនោះទាហានខ្លះបានចាក់វ៉ាក់សាំងលើកទី ១ រួច និងខ្លះបានចាក់រួចទាំងពីរលើក តែនៅឆ្លងវីរុសកូវីដ ១៩ ។

Read more: សម្តេចទៀ បាញ់៖ រកឃើញទាហាន៣រូបឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចក្តី

ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា

(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា។

Read more: ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា...