Social Network

ការ​ផ្សព្វផ្សាយ​ទម្រង់​គំរូ នឹង​ធ្វើ​ប្រសើរ​ឡើង​ទាំង​​គុណភាព និង​ប្រសិទ្ធភាព​​​សំរាប់​ពល​រដ្ឋ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ ប្រកាសបើកសិក្ខាសាលាជុំទី ៥ ស្តីអំពី “ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា”។

Read more: ការ​ផ្សព្វផ្សាយ​ទម្រង់​គំរូ នឹង​ធ្វើ​ប្រសើរ​ឡើង​ទាំង​​គុណភាព...

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់ក្រុមហ៊ុន-សហគ្រាសរួសរាន់បង់ពន្ធតែមប្រិ៍សារពើពន្ធ សម្រាប់ឆ្នាំ២០២១

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានទាំងអស់ រួសរាន់ដាក់លិខិតប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ សម្រាប់ឆ្នាំ២០២១នេះ ឲ្យទាន់ពេល ជៀសវាងការកកស្ទះ ខណៈផុតកំណត់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។

Read more: អគ្គនាយកដ្ឋានពន្ធដារ...

របរចិញ្ចឹមត្រីអាចលំបាកក្រោយអនុញ្ញាតឱ្យនាំចូលត្រីបួនប្រភេទពី ប្រទេសជិតខាងវិញ

រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការនាំចូលត្រីបួនប្រភេទពីប្រទេសជិតខាងវិញ ពិសេសពីប្រទេសវៀតណាម មានប្រតិបត្តិជាច្រើនពីបញ្ហានេះ ពិសេសមានការលើកឡើងថាវិធានការនេះបានបង្ហាញពីភាពមិនច្បាស់លាស់នៅក្នុងការលើកកម្ពស់ការចិញ្ចឹមត្រីនៅក្នុងប្រទេស។វិធានការនេះអាចប៉ះពាល់កាន់តែខ្លំាងដល់ជីវភាពពលរដ្ឋអ្នកចិញ្ចឹមត្រីក្នុងប្រទេស។

Read more: របរចិញ្ចឹមត្រីអាចលំបាកក្រោយអនុញ្ញាតឱ្យនាំចូលត្រីបួនប្រភេទពី ប្រទេសជិតខាងវិញ

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យសិក្សាបន្ថែមពីចរាចរណ៍គ្រឿងញៀនដែលកើនឡើង ខណៈមន្ត្រីជំនាញបង្ក្រាបកាន់តែច្រើន

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធសិក្សាបន្ថែមទៀតពីបទល្មើសគ្រឿងញៀន ដែលហាក់ដូចជាមានចរាចរណ៍កើនឡើង ខណៈមន្ត្រីជំនាញបង្ក្រាប បានកាន់តែច្រើននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

Read more: សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យសិក្សាបន្ថែមពីចរាចរណ៍គ្រឿងញៀនដែលកើនឡើង...

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកង រាជអាវុធហត្ថឆ្នាំ២០២១។

Read more: នាយឧត្តមសេនីយ៍ សៅ សុខា...

វ៉ាក់សាំងក្នុងយុទ្ធសាស្ត្រទំនាក់ទំនង​​កម្ពុជា ជាមួយមហាយក្ស

ភ្នំពេញ៖ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្លាំងឡើងលើវ៉ាក់សាំងកូវីដ១៩ របស់ចិន ដែលទើបមកដល់កម្ពុជា ៦០ម៉ឺនដូស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានសម្រេចចាប់ផ្តើមចាក់វ៉ាក់សាំងនេះ លើកដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: វ៉ាក់សាំងក្នុងយុទ្ធសាស្ត្រទំនាក់ទំនង​​កម្ពុជា ជាមួយមហាយក្ស

ក្រសួងពាណិជ្ជកម្ម បើកការផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការ ពីការពុលស្រា នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោក ចក់ សាយ នាយករងរដ្ឋបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងលោក ផាន អូន អគ្គនាយក នៃអគ្គយកដ្ឋាន ក.ប.ប នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធការផលិតកែច្នៃ ការចែកចាយផលិតស្រាស ស្រាថ្នាំ ដែលផលិតនៅកម្ពុជា។

Read more: ក្រសួងពាណិជ្ជកម្ម បើកការផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការ ពីការពុលស្រា...

សម្តេច​តេ​ជោ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិន​អាច​ចាក់​វ៉ាក់សាំង​​កូ​វី​ដ​១៩​បាន​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានទេ ដោយសារលោកមានជំងឺអាលាក់ហ្ស៊ីស្បែក សូម្បីតែថ្នាំលាបសក់ ក៏មិនលាបបានផង ។

Read more: សម្តេច​តេ​ជោ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​...

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញវីដេអូ ស្តីពី «កូវីដ-១៩ មិនបានបង្អាក់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជាទេ!»

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញនូវវីដេអូថ្មីមួយ ដែលមានរយៈពេលជិត១៩នាទី ស្តីពី «កូវីដ-១៩ មិនបានបង្អាក់ដំណើរការ អភិវឌ្ឍប្រទេសកម្ពុជាទេ!»។

Read more: អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញវីដេអូ ស្តីពី «កូវីដ-១៩...

សុខទុក្ខ​ពលរដ្ឋ គឺជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ដែល​ត្រូវ​តែ​​​ដោះស្រាយ​​

រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី០៨ កុម្ភៈ ឯកឧត្តមម៉ុម ជឹមហ៊ុយ ប្រធានគណៈ កម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានដឹកនាំក្រុមមន្ត្រីចុះសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ សង្កាត់វាលស្បូវ ដើម្បីក្តោបព័ត៌មាន និងស្តាប់របាយការណ៍ផ្សេងៗ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់វាលស្បូវទាំងមូល នាខណ្ឌច្បារអំពៅ ។

Read more: សុខទុក្ខ​ពលរដ្ឋ គឺជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ដែល​ត្រូវ​តែ​​​ដោះស្រាយ​​

មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹមសរុបចំនួន១៤ គីឡូក្រាម នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

(ស្វាយរៀង)៖ នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាម ជិតចូលមកដល់ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹម មានដាក់សារធាតុគីមី។

Read more: មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក ងៀតបបែល...

ទីតាំង​ចំនួន៤នៅ​ភ្នំពេញ ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ការ​វ៉ាក់សាំង​​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ទីតាំងសំខាន់ៗចំនួន៤ត្រូវបានក្រសួងសុខាភិបាលរៀបចំឡើងសម្រាប់រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអភិបាលខេត្ត-រាជធានី ក៏ដូចជាអ្នកសារព័ត៌មានសម្រាប់ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយជំហានដំបូងរបស់ចិន ដែលបានដឹកមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ម្សិលមិញនេះ ។

Read more: ទីតាំង​ចំនួន៤នៅ​ភ្នំពេញ ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ការ​វ៉ាក់សាំង​​កូ​វី​ដ​១៩

ក្រសួងបរិស្ថាន ធ្វើសន្និសីទព័ត៌មាន និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ របាយការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការរួម ចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។

Read more: ក្រសួងបរិស្ថាន ធ្វើសន្និសីទព័ត៌មាន និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ...

ហាងឆេង​ប្រាក់​រៀល​មាន​ឥទ្ធិពល​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀប នឹងប្រាក់នៃបណ្តាប្រទេសមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាងគេ ថាតើមាន អត្រាយ៉ាងណា ។

Read more: ហាងឆេង​ប្រាក់​រៀល​មាន​ឥទ្ធិពល​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល

(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ...

ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ នៅក្នុងខេត្ត​ប៉ៃលិន ត្រូវបានអភិបាលខេត្ត ដោះ​ស្រាយ​បញ្ចប់ តាមនយោបាយ​ឈ្នះឈ្នះ

ប៉ៃលិន៖ មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ។

Read more: ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ នៅក្នុងខេត្ត​ប៉ៃលិន ត្រូវបានអភិបាលខេត្ត...

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយជាង២.៤ពាន់លានរៀល សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ ជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥,០០០,០០០រៀល សម្ភារៈ និងឃីតមួយចំនួនបន្ថែមទៀត ដល់ខេត្តកម្ពុជាចំនួន៤ ដែលនៅជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលនឹងចូលមកកម្ពុជា អំឡុងបុណ្យចូលឆ្នាំចិន។

Read more: UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយជាង២.៤ពាន់លានរៀល សម្ភារៈ...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ខេត្ដកែប»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ចតុមុខ ជាសាលារៀនគំរូ ក្នុងការ​អនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសថា សាលាបឋមសិក្សាចតុមុខ ក្នុងរាជធានីភ្នំពេញ ជាសាលារៀនគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ។

Read more: ចតុមុខ ជាសាលារៀនគំរូ ក្នុងការ​អនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

កម្ពុជាទទួលចំណូលពីការនាំចេញអង្ករក្នុងខែដំបូង បាន៣០លានដុល្លារ, ការធ្លាក់ចុះបរិមាណនាំចេញ ដោយសារបញ្ហាដឹកជញ្ជូន

(ភ្នំពេញ)៖ តាមរបាយការណ៍សង្ខេបនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែមករា ឆ្នាំ២០២១ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុប បានជាង៣.៤ម៉ឺនតោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់។

Read more: កម្ពុជាទទួលចំណូលពីការនាំចេញអង្ករក្នុងខែដំបូង បាន៣០លានដុល្លារ,...

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល ០៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

Read more: លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បរិច្ចាគប្រាក់បៀវត្ស ៦ខែ...