Social Network

កូវីដ១៩៖ ពលរដ្ឋខ្លះលក់ទ្រព្យ សន្សំបានចាយសិន

ដោយសារវិបត្តិជំងឺកូវីដ១៩ ពលរដ្ឋជាច្រើនបានថ្ងូរពីការលំបាកនៅក្នុងជីវភាព។

Read more: កូវីដ១៩៖ ពលរដ្ឋខ្លះលក់ទ្រព្យ សន្សំបានចាយសិន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយជាង១ពាន់ករណី

(ភ្នំពេញ)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងព័ត៌មានបានដាក់ការ តាមដានទៅលើ Page ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញុងជេរប្រមាថចំនួន១,៣៤៣ករណី។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page...

សប្តាហ៍នេះប្រេងសំាងឡើងថ្លៃ ម្តង១៥០រៀលក្នុងមួយលីត្រ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,០០០រៀល ក្នុង១លីត្រ។ ផ្អែកតាមការកំណត់តម្លៃនេះ ប្រេងសំាងបានឡើងថ្លៃក្នុងមួយលីត្រ១៥០រៀល នៅក្នុងរយៈពេលពីរសប្តាហ៍នេះ។

Read more: សប្តាហ៍នេះប្រេងសំាងឡើងថ្លៃ ម្តង១៥០រៀលក្នុងមួយលីត្រ

កម្ពុជាទទួលជំនួយមនុស្សធម៌វិស័យសកម្មភាពមីនតម្លៃ១លានដុល្លារពីចិន, លោក Wang Wentian ៖ ចិននឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានមីន ឆ្នាំ២០២៥

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលនូវសម្ភារជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរមីន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

Read more: កម្ពុជាទទួលជំនួយមនុស្សធម៌វិស័យសកម្មភាពមីនតម្លៃ១លានដុល្លារពីចិន, លោក Wang...

«ត្រីប៉ា​សេ​អ៊ី»ហាក់​ថយ​ចុះ​ខ្លាំង​ចាប់​ពី​​រដូវ​ចុងឆ្នាំ​​និង​ដើមឆ្នាំ​​នេះ​

ខេត្តស្ទឹងត្រែង ៖ តាមរយៈនៃការតាមដាននៅចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១នេះ ជារដូវដែលត្រីប៉ាសេអ៊ីត្រូវចេញពីជម្រក ហើយក៏ជាឱកាសនៃពេលវេលាដែលប្រជានេសាទចុះទូកដាក់មងចាប់ត្រីប្រភេទកម្រ និងមានតម្លៃនៅខេត្តស្ទឹងត្រែង។

Read more: «ត្រីប៉ា​សេ​អ៊ី»ហាក់​ថយ​ចុះ​ខ្លាំង​ចាប់​ពី​​រដូវ​ចុងឆ្នាំ​​និង​ដើមឆ្នាំ​​នេះ​

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង ប្រគល់ជូនកូនភ្លោះបី នៅសង្កាត់ផ្សារកណ្តាល រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ទីលំនៅដ្ឋានរបស់គ្រួសារកូនភ្លោះបី ដែលស្ថិតនៅក្នុងផ្ទះលេខ១៦៣E2 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល ដូនពេញ រាជធានីភ្នំពេញ។

Read more: អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង...

ភាពជាមេដឹកនាំ ក្នុងសមរភូមិកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេច ក៏បានប្រកាសថា វ៉ាក់សាំង ដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបសម្តេចនេះតែម្តង។

Read more: ភាពជាមេដឹកនាំ ក្នុងសមរភូមិកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ...

លោក ស សុខា ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅសាកលវិទ្យាល័យមានជ័យ

(បន្ទាយមានជ័យ)៖ ស្នូរជួងបន្លឺឡើង នេះជាសញ្ញាប្រាប់ដល់សិស្សានុសិស្ស និសិត្ស អាណាព្យាបាលសិស្សទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២០- ២០២១ ដែលប្រារព្វធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ ។

Read more: លោក ស សុខា ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅសាកលវិទ្យាល័យមានជ័យ

ប្រធានរដ្ឋសភាកម្ពុជា-ចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល ៦៣ឆ្នាំមកនេះ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា-ចិន បានគំាទ្រចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ក្នុងរយៈពេល៦៣ឆ្នាំ នៃចំណងការទូតនៃប្រទេសទំាងពីរ។

Read more: ប្រធានរដ្ឋសភាកម្ពុជា-ចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល...

កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។

Read more: កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពិនិត្យ លទ្ធភាពធ្វើពាណិជ្ជកម្មសេរី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឥណ្ឌា ពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

Read more: សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពិនិត្យ លទ្ធភាពធ្វើពាណិជ្ជកម្មសេរី

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៧ ខែមករា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់...

ការរកលុយដោយគ្មានចំណេះ និងជំនាញមិនមាននិរន្តរភាពទេ

រាជធានីភ្នំពេញ ៖ អ្នកទទួលបានភាពជោគជ័យនៅក្នុងការងារនិងការសិក្សាបានលើកឡើងថាការងារដែលគ្មានចំណេះនិងជំនាញគ្មាននិរន្តរភាពសម្រាប់ជីវិតទេ វាគ្រាន់តែអាចរកប្រាក់មកដោះទាល់នៅគ្រាណាមួយប៉ុណ្ណោះ តែវាមិនថិតថេរ យូរអង្វែងនិងមិនអាចឲ្យធ្វើជីវិត រីកចម្រើននោះឡើយ។

Read more: ការរកលុយដោយគ្មានចំណេះ និងជំនាញមិនមាននិរន្តរភាពទេ

ការរកលុយដោយគ្មានចំណេះ និងជំនាញមិនមាននិរន្តរភាពទេ

រាជធានីភ្នំពេញ ៖ អ្នកទទួលបានភាពជោគជ័យនៅក្នុងការងារនិងការសិក្សាបានលើកឡើងថាការងារដែលគ្មានចំណេះនិងជំនាញគ្មាននិរន្តរភាពសម្រាប់ជីវិតទេ វាគ្រាន់តែអាចរកប្រាក់មកដោះទាល់នៅគ្រាណាមួយប៉ុណ្ណោះ តែវាមិនថិតថេរ យូរអង្វែងនិងមិនអាចឲ្យធ្វើជីវិត រីកចម្រើននោះឡើយ។

Read more: ការរកលុយដោយគ្មានចំណេះ និងជំនាញមិនមាននិរន្តរភាពទេ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៤ ខែមករា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់...

ដំឡូងមីអាចផ្តល់ប្រាក់ដល់កសិករលំដាប់ទី២ បន្ទាប់ពីស្រូវ

រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជាផ្លូវការហើយនូវគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ កាលពីថ្ងៃទី១៤ ខែមករានេះ ។ តាមរយៈគោលនយោបាយនេះគេរំពឹងថា កសិករខ្មែរនឹងមានភាពជឿនលឿន នៅក្នុងការដាំដុះដំណាំកសិឧស្សាហកម្មនេះ ហើយការវិនិយោគលើដំណាំនេះមកពីក្រៅប្រទេសនឹងមានកាន់តែមានច្រើនដែរ ។

Read more: ដំឡូងមីអាចផ្តល់ប្រាក់ដល់កសិករលំដាប់ទី២ បន្ទាប់ពីស្រូវ

«ហ៊ុន សែន - សង្រ្គាមនិងសន្តិភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍» ជាសៀវភៅថ្មី ចេញផ្សាយនៅថ្ងៃ១៤ មករា ២០២១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មករា នេះ សៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើងថា «Hun Sen – War & Peace in Cambodia and Southeast Asia» ដែលមានន័យជាភាសាខ្មែរថា «ហ៊ុន សែន - សង្រ្គាមនិងសន្តិភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍» ត្រូវបានចេញផ្សាយជាផ្លូវការ ដើម្បីជូនមិត្តអ្នកអានទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។

Read more: «ហ៊ុន សែន - សង្រ្គាមនិងសន្តិភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍» ជាសៀវភៅថ្មី...

អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ !

រាជធានីភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយជួបសំណេះសំណាល និងឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រចាំតំបន់ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ ។

Read more: អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ !

កម្ពុជាត្រៀមដាក់ឲ្យអនុវត្តន៍ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរត្រៀមដាក់ឲ្យដំណើរការនូវការអនុវត្តន៍ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស ដែលជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀត ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាចរស៊ីវិលអន្តរជាតិ។

Read more: កម្ពុជាត្រៀមដាក់ឲ្យអនុវត្តន៍ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស

រដ្ឋាភិបាល ​និង​មន្ត្រី​ទូត​មិន​អាច​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ និង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​ឡើយ

រាជធានីភ្នំពេញ ៖ ការជាបញ្ជាក់ជាថ្មីទាំងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានអះអាងថា រដ្ឋាភិបាល និងមន្ត្រីទូតមិនអាចផ្តល់សុពលភាពលើលិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋាការឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលស្រុកឡើយ ។

Read more: រដ្ឋាភិបាល ​និង​មន្ត្រី​ទូត​មិន​អាច​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​...