Social Network

ឯកឧត្តម អ៉ីវ លាង ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

(ភ្នំពេញ)៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។

Read more: ឯកឧត្តម អ៉ីវ លាង ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ នេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់...

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល២០២១

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

Read more: សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ...

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ សម្រេច​លទ្ធផល​បាន​ប្រមាណ៨៥​ភាគរយ ហើយ

រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដោយបន្ដការសាងសង់ធម្មតា និងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រលេចរូបរាងឡើង រហូតមកទល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៨៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងថា « ថ្ងៃនេះ គណៈកម្មការបច្ចេកទេសបានមកជួបជុំគ្នា ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំរបស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ-១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន»។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ ។

ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។

ផ្អែកលើសមិទ្ធផលដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានចាត់ទុកនេះគឺជាមោនទភាពជាតិមួយសម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០ភាគរយ បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០ភាគរយ និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០ភាគរយ។

រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។

សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព 

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងទិញវ៉ាក់សាំងណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេចនឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ តែមួយប្រភេទគត់គឺ វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក មានការទទួលស្គាល់តែប៉ុណ្ណោះ។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងទិញវ៉ាក់សាំងណា...

សម្តេច​តេ​ជោ ៖ ចំណូល​បាន​ពី​ប្រេង​នឹង​យក​ទៅ​ធ្វើ​កំណែ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​មុនគេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលបានថវិកាពីដំណក់ប្រេងវិស័យអទិភាពដែលធ្វើមុនគេ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ។

Read more: សម្តេច​តេ​ជោ ៖ ចំណូល​បាន​ពី​ប្រេង​នឹង​យក​ទៅ​ធ្វើ​កំណែ​វិស័យ​អប់រំ...

សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារលិខិតគោរជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល២០២១

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

Read more: សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារលិខិតគោរជូនពរ សម្តេចតេជោ ហ៊ុន សែន...

ក្រសួង​ការងារ​អនុញ្ញាតដំណើរការ​បណ្តុះបណ្តាល​​តាម​គ្រឹះស្ថាន​អប់រំ​​បច្ចេកទេស និង​វិជ្ជាជីវៈឡើងវិញ

រាជធានីភ្នំពេញ ៖ ក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សូមជម្រាបជូន លោកនាយក លោកស្រីនាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជនទាំងអស់ក៏ដូចជា បុគ្គលិក

Read more: ក្រសួង​ការងារ​អនុញ្ញាតដំណើរការ​បណ្តុះបណ្តាល​​តាម​គ្រឹះស្ថាន​អប់រំ​​បច្ចេកទេស...

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតគោរជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល២០២១

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

Read more: សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតគោរជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ...

ហាងឆេង​ប្រាក់​រៀល​ខ្លាំង​ប៉ុនណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានឥទ្ធិពលយ៉ាងណាធៀបនឹងប្រាក់នៃ បណ្តាប្រទេសមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ។

Read more: ហាងឆេង​ប្រាក់​រៀល​ខ្លាំង​ប៉ុនណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២៨ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៨នាក់...

សូម​ត្រៀម​ៗ ចាប់ពី​ថ្ងៃ​ទី​៣០ ធ្នូ ដល់​៥ មក​រា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៤​អង្សា​សេ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៥ មករា ឆ្នាំ២០២០ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងចុះត្រជាក់រហូតដល់១៤ អង្សាសេ ។

Read more: សូម​ត្រៀម​ៗ ចាប់ពី​ថ្ងៃ​ទី​៣០ ធ្នូ ដល់​៥ មក​រា...

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ថ្ងៃនេះកម្ពុជាក្លាយជាប្រទេសផលិតប្រេង ក្នុងចំណោមប្រទេសមួយចំនួនតូចលើពិភពលោក ដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព !

(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ហើយការក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ គឺកូនខ្មែរសម័យតេជោ គួរមានមោទនភាព។

Read more: រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ថ្ងៃនេះកម្ពុជាក្លាយជាប្រទេសផលិតប្រេង...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍...

សម្តេច​តេ​ជោ ៖ កម្ពុជា​នឹង​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោថា «សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់

Read more: សម្តេច​តេ​ជោ ៖ កម្ពុជា​នឹង​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​នៅ​តំបន់​ប្លុក A...

ថ្ងៃនេះខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២០ (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ មានរយៈពេល២២ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។

Read more: ថ្ងៃនេះខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ...

ស្អាត​ប្លែក​! ប្រាសាទ​បាណ​ន់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដ៏​ស្រស់​ស្អាត

ខេត្តបាត់ដំបង ៖ ប្រាសាទបាណន់ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិដែលមានប្រាង្គប្រាសាទបុរាណឈ្មោះ ប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជា បានផ្សាយនារសៀលថ្ងៃទី២៨ ខែធ្នូនេះ ។

Read more: ស្អាត​ប្លែក​!...

សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីកសវនាការនាព្រឹកស្អែកលេីសំណុំរឿងបុគ្គល សម រង្ស៉ី ជាមួយបក្ខពួក ចំនួន២០នាក់ ករណីរួមគំនិតក្បត់, ញុះញង់យោធិនកុំឱ្យស្តាប់បង្គាប់ និងញុះញង់បង្កចលាចលដល់សន្តិសុខសង្គម

(ភ្នំពេញ)៖ តបតាមការកោះហៅរបស់តំណាងអយ្យការ លោក សេងហៀង សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីក សវនាការជំនុំជម្រះលើ សំណុំរឿង លោក សម រង្ស៉ី មេចលនាឧទ្ទាម និងបក្ខពួកមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីញុះញង់កងទ័ព មិនឱ្យស្តាប់បញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់បង្ក ចលាចលដល់សន្តិសុខសង្គម ព្រម ទាំងបទរួមគំនិតក្បត់ ។

Read more: សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីកសវនាការនាព្រឹកស្អែកលេីសំណុំរឿងបុគ្គល សម...

ឆ្នាំ​២០២១ ! អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បង្កើន​សមត្ថភាព​កាន់តែ​ខ្ពស់ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ

រាជធានីភ្នំពេញ ៖ បញ្ហាសន្តិសុខសុវត្ថិភាពសង្គម គឺជាកត្តាសំខាន់ និងចម្បងជាងគេបង្អស់សម្រាប់ការរស់នៅរបស់បងប្អូនពលរដ្ឋទូទៅ មិនថា នៅទីជិតទីឆ្ងាយ តំបន់មានមនុស្សរស់នៅតិច ឬទីប្រជុំជននោះឡើយ ហើយបញ្ហានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ឬឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវអនុវត្តភារកិច្ចជានិច្ច ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គមនេះជូនដល់ពលរដ្ឋ ។

Read more: ឆ្នាំ​២០២១ ! អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ...

សម្ដេចក្រឡាហោម ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តអត្ដសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ បន្ដទៀត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ស្ដីពីការពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ បន្ដទៀត។

Read more: សម្ដេចក្រឡាហោម ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត...

ព្រឹកស្អែក​សម្តេច​តេ​ជោ​នឹង​ថ្លែង​សារ​ពិសេស​ពី​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងសារពិសេសពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នឹងសារសំខាន់ៗមួយចំនួនផ្សេងទៀត ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសង្គមទូរទស្សន៍ជាតិកម្ពុជា(ទទក) ។

Read more: ព្រឹកស្អែក​សម្តេច​តេ​ជោ​នឹង​ថ្លែង​សារ​ពិសេស​ពី​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគម...