(ភ្នំពេញ)៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានផ្ញើសារលិខិតមួយជូន សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឆ្នាំនេះ។
Read more: TOP NEWS: នាយករដ្ឋមន្រ្តីថៃ ផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។
Read more: ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍...
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ ក្រោមការរំពឹងទុកថានឹងទទួលបានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗខាងមុខ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍។
Read more: កម្ពុជានឹងដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានជូនដំណឹងតាមរយៈគណនីហ្វេសប៊ុកនាយប់ថ្ងៃទី២៤ ធ្នូនេះថា «សូមបងប្អូនពលករ ដែលនៅប្រទេសថៃ (ទោះខុស ឬត្រូវច្បាប់) សូមកុំផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងធ្វើការ ហើយមិនចាំបាច់វិលត្រឡប់មកស្រុកកំណើត ប្រសិនបើគ្មានធុរៈចាំបាច់ជាមួយគ្រួសារ !
Read more: ពលករខ្មែរនៅថៃ(ទោះខុស ឬត្រូវច្បាប់) បើចល័តពីកន្លែងមួយទៅមួយ...
(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា និងសហការី បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩។
Read more: អំណោយជាសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ របស់លោក ហ៊ុន ម៉ានី...
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក្នុងឱកាសខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
Read more: សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិន...
រាជធានីភ្នំពេញ ៖ ក្នុងសារដាស់តឿនពលរដ្ឋថែរក្សាទំាសុខភាព តាមរយៈគ្រប់គ្រងចំណីអាហារ និងហាត់ប្រាណ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា របបអាហារ និងការហាត់ប្រាណជាកត្តានាំមកនូវសុខភាពរឹងមាំ ។
(ភ្នំពេញ)៖ ឧកញ៉ា លី ខុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់សមាជិក សមាជិកាសមាគមស្បែកជើងកម្ពុជា ចំនួន ៣៤,៨០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។
Read more: សមាគមស្បែកជើងកម្ពុជា បរិច្ចាគថវិកា ៣៤,៨០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន...
រាជជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវកន្លងមកដែលលោក គង់ រ៉ៃយ៉ា និងភរិយា ដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយគេចវេសមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺអាចមានទោស ព្រោះការងារនេះ គឺជាការងារបច្ចេកទេសសុទ្ធសាធក្នុងការទប់ស្កាត់នូវការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ ១៩ «មិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ» ។
(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បាននាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយព្រឹត្តការណ៍ សហគមន៍២៨វិច្ឆិកា និងផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។
Read more: អាជ្ញាធរបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន...
រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ១១ខែឆ្នាំ ២០២០នេះការនាំចេញមុខទំនិញពីកម្ពុជាមាន ការកើនឡើងរហូតដល់ជាង ២១% ខណៈបរិមាណនៃមុខទំនិញនាំចូលមានការធ្លាក់ចុះជាង ៦% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។
Read more: ទំនិញនាំចេញពីកម្ពុជាកើនជាង ២១% ខណៈការនាំចូលធ្លាក់ចុះដោយសារកូវីដ១៩
(ភ្នំពេញ)៖ ការស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងដំណាក់កាលរៀបចំឯកសារនៅឡើយ ខណៈលោកស្រី ភឿង សកុណា បានបញ្ជាក់ជាថ្មីថា ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ-អន្តរជាតិដើម្បីរៀបចំឯកសារ ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។
Read more: កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(បាត់ដំបង)៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគ្នានៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង របស់ព្រះរាជាណាចក្រកម្ពុជា។
Read more: កម្ពុជា-ថៃ បើកកិច្ចប្រជុំជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ចតាមព្រំដែន...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សា ផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានធ្វើការបំភ្លឺចំពោះបណ្តាញព័ត៌មានថៃមួយចំនួនដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai និង newstrueid ជាដើម ។
Read more: បំភ្លឺសារព័ត៌មានថៃ៖កម្ពុជាច្រានចោលព័ត៌មានមិនពិត !
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីជូនដំណឹងបន្ថែម អំពីទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ សម្រាប់សិស្សថ្នាក់ទី១២ ក្រោយសម្រេចជាផ្លូវការឲ្យជាប់ដោយស្វ័យប្រវត្តិ មិនបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។
Read more: សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា...
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដល់នាយទាហានចំនួន៤៩រូប។
Read more: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥)...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាស នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ តាមប្រព័ន្ធតេឡេក្រាមថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូសបន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទួលបាន២០% នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន០៣% នៃ២០% នៃចំនួនប្រជាជនកម្ពុជាសរុបជាដំណាក់កាលៗ) ។
Read more: លោកស្រី ឱ វណ្ណឌីន ៖ ខ្ញុំស្នើសុំឲ្យកែតម្រូវជាបន្ទាន់...
(ភ្នំពេញ)៖ ថ្មីៗនេះសារព័ត៌មានអន្តរជាតិនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន បានចុះផ្សាយព័ត៌មានមិនពិតញុះញង់ពាក់ព័ន្ធការរីករាលដាលជំងឺកូវីដ១៩ និងការដោះស្រាយវិបត្តិកូវីដ១៩នៅកម្ពុជា។
Read more: បណ្ឌិត សុខ សុក្រឹត្យា ប្រើបណ្តាញព័ត៌មានថៃ បន្សាបព័ត៌មានក្លែងក្លាយ...