Social Network

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន។

Read more: សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ...

អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មក​ធ្វើតេស្ត​លើក​ទី​៣​បញ្ចប់ នៅ​ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមហាផ្ទៃ និងបុគ្គលិកធនាគារចិន និងធនាគារកាថេ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកធ្វើតេស្តលើកទី៣ បញ្ចប់ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជា បានផ្សាយថនៅថ្ងៃទី១៦ ខែធ្នូនេះ ។

Read more: អ្នក​ប៉ះពាល់​ផ្ទាល់...

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ដោយមានរបៀបវារៈ៨

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន៨។

Read more: គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ...

ដំណឹង​ល្អ​៖ សម្តេច​ប្រកាស​បន្ត​កម្មវិធី​ជួយ​​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ជុំ​ទី​៤ អនុ​វត្ត​ពី​ខែមករា​ទៅ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យដឹងថាកម្មវិធីជួយសាច់ប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩ សម្រាប់ជុំទី ៣ នឹងត្រូវបញ្ចប់នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ក៏ប៉ុន្តែដោយមើលឃើញសភាពការណ៍នេះមិនទាន់ធូរស្រាលទេ ក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានសម្រេចប្រកាសបន្តផ្តល់ឧបត្ថម្ភសាច់ប្រាក់នេះសម្រាប់ជុំទី៤ គិតចាប់ពីខែ មករា កុម្ភៈ និងខែ មីនា ឆ្នាំ២០២១ នេះ ។

Read more: ដំណឹង​ល្អ​៖...

ឪឡឹក​លឿង​បន្ទាយស្រីទទួល​ការ​គាំទ្រ​ខ្លាំងថែមទាំងរសជាតិ​ផ្អែម​ឆ្ងាញ់ស្រស់​ថ្មី​ពី​ធម្មជាតិ​

ខេត្តសៀមរាប ៖ ក្រុមកសិករនៃគម្រោងកសិទេសចរណ៍បានសាកល្បងដាំឪឡឹកលឿងនៅក្នុងស្រុកបន្ទាយស្រី កន្លះហិកតាកំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួនបណ្តើរៗ ហើយឈានដល់ដីមួយហិកតា ព្រោះកំពុងមានការជួយជ្រោងជ្រែកពីអាជ្ញាធរស្រុក ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប បានគាំទ្រដល់ពួកគាត់ផងដែរ ។

Read more: ឪឡឹក​លឿង​បន្ទាយស្រីទទួល​ការ​គាំទ្រ​ខ្លាំងថែមទាំងរសជាតិ​ផ្អែម​ឆ្ងាញ់ស្រស់​ថ្មី​ពី...

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ផ្ញើសារគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ១កន្ត្រក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត

(ភ្នំពេញ)៖ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

Read more: ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ផ្ញើសារគោរពជូនពរ...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «កុលធីតាមនុស្សធម៌»!

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផង វាយតម្លៃខ្ពស់ថា ជាកុលធីតាខ្មែរមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «កុលធីតាមនុស្សធម៌»!

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចាត់ឱ្យទិញម៉ាសបន្ថែមចំនួន ២០០០០បន្ទះ ចែកជូនមន្ត្រីរាជការគ្រប់រូបក្នុងក្រសួង

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តនូវវិធានការការពារ ដែលតម្រូវឱ្យមន្ត្រីរាជការ ពាក់ម៉ាស វាស់កម្តៅ និងបាញ់អាល់កុល ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

Read more: រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចាត់ឱ្យទិញម៉ាសបន្ថែមចំនួន ២០០០០បន្ទះ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩...

ដោយសារតែកូវីដ១៩ សាលាដគ្មានទីផ្សារម្ចាស់ប្រុងឈូសចោល និងស្នើឲ្យពលរដ្ឋដកហូបមិនគិតថ្លៃ

ខេត្តកណ្តាល ៖ ដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យតម្លៃបន្លែចុះថោករហូតគ្មានអ្នកទិញ ជាក់ស្តែងបន្លែសាលាដតែម្តងបានធ្វើឲ្យម្ចាស់អ្នកដាំដំណាំសាលាដអំពាវនាវឲ្យប្រជាពលរដ្ឋកាត់យកទៅហូប និងលក់ដោយមិនគិតថ្លៃ ។

Read more: ដោយសារតែកូវីដ១៩ សាលាដគ្មានទីផ្សារម្ចាស់ប្រុងឈូសចោល...

ឯកឧត្តម ផាន អូន និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បរិច្ចាគថវិកា២០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ លោក ផាន អូន និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានបរិច្ចាគថវិកា២០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Read more: ឯកឧត្តម ផាន អូន និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប....

លោក​បណ្ឌិត គួ​ច ម៉េ​ង​លី ៖ ក្រ​ក៏​ក្រ​ចុះ តែ​ត្រូវ​ឆ្លាត​វៃ​

រាជធានីភ្នំពេញ ៖ ពិតណាស់មនុស្សនៅក្នុងលោកកើតមកមិនមានវាសនាដូចគ្នានោះទេ ព្រោះអ្នកខ្លះកើតក្នុងត្រូលដែលជាសេដ្ឋីស្រាប់ ខ្លះទៀតកើតក្នុងគ្រួសារមានជីវភាពមធ្យម និងខ្លះទៀតកើតក្នុងគ្រួសារដែលក្រីក្រណាស់ សឹងតែថាគ្មានអ្វីបរិភោគនោះទេ។

Read more: លោក​បណ្ឌិត គួ​ច ម៉េ​ង​លី ៖ ក្រ​ក៏​ក្រ​ចុះ តែ​ត្រូវ​ឆ្លាត​វៃ​

អគ្គនាយកដ្ឋានពន្ធដារ បញ្ឈប់ដំណើរការប្រព័ន្ធគ្រប់គ្រង ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយជំនួសវិញនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (Video inside)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបញ្ឈប់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដោយជំនួសមកវិញ នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System)។

Read more: អគ្គនាយកដ្ឋានពន្ធដារ បញ្ឈប់ដំណើរការប្រព័ន្ធគ្រប់គ្រង...

សម្តេច ហេង សំ​រិ​ន និង​ក្រុម​គ្រួសារ​មិន​ឆ្លង​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា

រាជធានីភ្នំពេញ ៖ ការធ្វើតេស្តលើកទី៣ របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមគ្រួសារមិនបានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានោះទេ ។

Read more: សម្តេច ហេង សំ​រិ​ន និង​ក្រុម​គ្រួសារ​មិន​ឆ្លង​កូ​វី​ដ​១៩...

ឧកញ៉ា សុខ ដារ៉ា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២,០០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ លោកជំទាវ នួន ពេជ្រសុផល និងស្វាមី (ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា) បានថវិការចំនួន ១,០០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Read more: ឧកញ៉ា សុខ ដារ៉ា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២,០០០ដុល្លាអាមេរិក...

ប្រជា​កសិករ​ ៖ ដោយសារ​តែ​ការ​បិទ​ច្រកព្រំដែន​ខ្មែរ​-​ថៃ​ធ្វើ​ឲ្យ​ដំណាំ​ប៉ិក​គក់​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន

បន្ទាយមានជ័យ ៖ បើទោះបីជាកម្ពុជានិងបណ្តាប្រទេសមួយចំនួនធំកំពុងតែប្រឈមមុខខ្ពស់នឹងបញ្ហាជំងឺរាតត្បាតកូវីដ ១៩ ដែលវីរុសនេះកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោកហាក់រង្គោះរង្គើ ប្រជាកសិករដែលដាំដំណាំមើមប៉ិកគក់នៅខេត្តបន្ទាយមានជ័យហាក់កាក់កបនឹងការប្រមូលដំណាំលក់ដូរ ដោយសារតែតម្លៃផលដំណាំឆ្នាំនេះលក់បានថ្លៃជាបណ្តាឆ្នាំមុន ។

Read more: ប្រជា​កសិករ​ ៖...

លោក តែ ប៉រហុង បរិច្ចាគថវិកាចំនួន ១,០០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ លោក តែ ប៉រហុង បានថវិការចំនួន ១,០០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Read more: លោក តែ ប៉រហុង បរិច្ចាគថវិកាចំនួន ១,០០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន...

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ត្រួតពិនិត្យ​សិក្ខាកាម​ចំនួន ៨៥​រូប ប្រឡង​វគ្គ FSI Connect

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា បានរៀបចំការ ប្រឡងលើកទី ៣៤ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យ ផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។

Read more: ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ត្រួតពិនិត្យ​សិក្ខាកាម​ចំនួន ៨៥​រូប...

ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែកលិកា បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា ចាន់ សុទ្ធា បានថវិការចំនួន ២,៥០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Read more: ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែកលិកា បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លាអាមេរិក...

ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែកលិកា បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែ កលិកា បានថវិការចំនួន ២,៥០០ដុល្លាអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Read more: ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែកលិកា បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លាអាមេរិក...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១០ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់...