Social Network

ជីប ម៉ុង បរិច្ចាគ ៣​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ ១៩ !

រាជធានីភ្នំពេញ ៖ ជីប ម៉ុង បរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

Read more: ជីប ម៉ុង បរិច្ចាគ...

គ.ជ.ប ប្រកាសអំពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

Read more: គ.ជ.ប ប្រកាសអំពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង...

សម្តេច​តេ​ជោ ៖ ក្រោយ​ពី​ខ្ញុំ​ប្រកាស​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដមានការ​គាំទ្រ​​ធំធេង​ទាំង​តាម​ផ្លូវចិត្ត និង​ផ្តល់​ថវិកា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៨ ខែធ្នូនេះថា« បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ។

Read more: សម្តេច​តេ​ជោ ៖...

BREAKING: ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ ក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោក ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីយកប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

Read more: BREAKING: ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ...

ឯកឧត្តម ជាវ តាយ និងលោកជំទាវ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវតាយ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

Read more: ឯកឧត្តម ជាវ តាយ និងលោកជំទាវ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៣នាក់...

ប្រឡង​បាក់​ឌុ​ប​ត្រូវ​ពន្យារ​​ពេល​ដោយ​សារ​តែ​កូ​វី​ដ​១៩ រហូត​ដល់​ខែមករា

រាជធានីភ្នំពេញ ៖ ដោយសារតែការរកឃើញករណីឆ្លងជាបន្តបន្ទាប់នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នារសៀលថ្ងៃទី ០៧ ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ។

Read more: ប្រឡង​បាក់​ឌុ​ប​ត្រូវ​ពន្យារ​​ពេល​ដោយ​សារ​តែ​កូ​វី​ដ​១៩ រហូត​ដល់​ខែមករា

លោកជំទាវ ទ្រី សុខា បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ លោកជំទាវ ទ្រី សុខា ពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

Read more: លោកជំទាវ ទ្រី សុខា បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ អគារកាណាឌីយ៉ាត្រូវបានបិទ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសបិទអគារកាណាឌីយ៉ា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងសុខាភិបាល មកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។

Read more: រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ អគារកាណាឌីយ៉ាត្រូវបានបិទ រហូតដល់ថ្ងៃទី១៧ ខែធ្នូ...

សម្តេចក្រឡាហោម ស ខេង ផ្អាកការចូលទៅបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីដែលបំពេញការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចេញបទបញ្ជា ស្តីពីការផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: សម្តេចក្រឡាហោម ស ខេង ផ្អាកការចូលទៅបំពេញការងារជាបណ្តោះអាសន្ន...

ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាល ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រចំពោះបេសកកម្មការទូតរបស់ខ្លួននាពេលកន្លងមក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិនៅកម្ពុជា។

Read more: ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាល...

រដ្ឋបាលខណ្ឌចំកាមន បើកយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង ១០ចំណុច ដែលបានដាក់ចេញកាលពីពេលកន្លងមក ជាពិសេសអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

Read more: រដ្ឋបាលខណ្ឌចំកាមន បើកយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩...

អ្នកនាំពាក្យ​ក្រសួង​អប់រំ ៖ លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​នឹង​ដឹង​ក្រោយ​ថ្ងៃ​១៤ ធ្នូ​នេះ

រាជធានីភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់លទ្ធប្រឡងសញ្ញាបត្របឋមសិក្សាបឋមភូមិ នឹងដឹងជា ផ្លូវការថា ជាប់ប៉ុន្មានភាគរយ និងធ្លាក់ប៉ុន្មានភាគរយ នៅក្រោយថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ។

Read more: អ្នកនាំពាក្យ​ក្រសួង​អប់រំ ៖ លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​នឹង​ដឹង​ក្រោយ​ថ្ងៃ​១៤...

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល ACMECS លើកទី៩ និង ចូលរួមកិច្ចប្រជុំ CLMV លើកទី១០ នៅថ្ងៃទី៩ ខែធ្នូ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

Read more: សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល ACMECS លើកទី៩ និង...

រដ្ឋសភា ប្រកាសឱ្យថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីខ្លួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើតេស្តលើកទី២ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់ថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរបស់ខ្លួនទាំងអស់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ស្អែកនេះ។

Read more: រដ្ឋសភា ប្រកាសឱ្យថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីខ្លួន...

សម្តេច​តេ​ជោ ៖ នឹង​មិន​មានការ​ស្នើ​សុំ​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន​ទាំងមូល ឬ​មួយ​ផ្នែក​ណាមួយ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរលើបណ្តាញសង្គមនាយប់វេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៦ថា «ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។

Read more: សម្តេច​តេ​ជោ ៖ នឹង​មិន​មានការ​ស្នើ​សុំ​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន​ទាំងមូល...

ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការមួយចំនួន សម្រាប់ការចេញចូលទីស្ដីការក្រសួងមហាផ្ទៃ និង អង្គភាពនានាចំណុះនានា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការមួយចំនួន សម្រាប់ការចេញចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាក្រោមចំណុះ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ក្រោយ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។

Read more: ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការមួយចំនួន សម្រាប់ការចេញចូលទីស្ដីការក្រសួងមហាផ្ទៃ...

ការបង្កើតសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ ជីប ម៉ុង រួមចំណែកអភិវឌ្ឍសហគមន៍

រាជធានីភ្នំពេញ ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាពាណិជ្ជកម្មផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច របស់ក្រុមហ៊ុន ជីប ម៉ុង កំណត់យកការវិនិយោគ និងការអភិវឌ្ឍសហគមន៍ក្នុងតំបន់ឱ្យដើរទន្ទឹមគ្នា ។

Read more: ការបង្កើតសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ ជីប ម៉ុង រួមចំណែកអភិវឌ្ឍសហគមន៍

សម្តេច​តេ​ជោ ៖ ការ​ប្រឆាំង​កូ​វី​ដ​-១៩ ​រួម​គ្នា​ជា​ការ​ល្អ តែ​មិន​គួរ​ប្រទេស​ណាមួយ​ឆ្លៀត​​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយរបស់ខ្លួននោះទេ ។

Read more: សម្តេច​តេ​ជោ ៖ ការ​ប្រឆាំង​កូ​វី​ដ​-១៩ ​រួម​គ្នា​ជា​ការ​ល្អ...

គ.ជ.ប ថ្កោលទោស និងបំភ្លឺ៥ចំណុច លើការចោទប្រកាន់របស់តំណាង LDP

(ភ្នំពេញ)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីបំភ្លឺចំពោះការចោទប្រកាន់របស់ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលថាតំណាងគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរសង្កាត់និរោធ បានឃុបឃិតគ្នាគំរាមកំហែងតំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំសម្រេចបណ្តឹងជំទាស់លេខ ០០១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្តឹងដោយលោក ស៊ិន ហ៉ី សុំប្តឹងឱ្យលុបឈ្មោះប្រជាពលរដ្ឋចំនួន ៩០ នាក់ចេញពីបញ្ជីបោះឆ្នោតដំបូង។

Read more: គ.ជ.ប ថ្កោលទោស និងបំភ្លឺ៥ចំណុច លើការចោទប្រកាន់របស់តំណាង LDP

វិដេអូសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា)។

Read more: វិដេអូសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសម័យប្រជុំពិសេស...