Social Network

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០១ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦០នាក់...

សម្តេចតេជោ ហ៊ុន សែន៖ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ» ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជារយៈពេល៤២ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» របស់ខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ»...

រដ្ឋមន្រ្តី ថោង ខុន និងមន្រ្តីក្រសួងទេសចរណ៍២០រូប រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ ៦រូបទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមានជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។

Read more: រដ្ឋមន្រ្តី ថោង ខុន និងមន្រ្តីក្រសួងទេសចរណ៍២០រូប...

អគ្គរដ្ឋទូតឡាវ ផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃការប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

(ភ្នំពេញ)៖ លោក អាមផាយ ឃីនដាវង់ (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងសារមួយចំនួន ដើម្បីអបអរសាទរដល់ខួបលើកទី៤៥ឆ្នាំ នៃការប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២០)។

Read more: អគ្គរដ្ឋទូតឡាវ ផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ...

រាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ប៉ុន្តែអនុញ្ញាតឱ្យក្រុមការងារ ចុះសួរសុខទុក្ខជនមានពិការភាពជំនួស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: រាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២...

ស្ថានអគ្គកុងស៊ុលកម្ពុជា នៅវៀតណាម អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានអំពាវនាវពលរដ្ឋកម្ពុជា ដែលរស់នៅក្រុងហូជីមិញទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមាន ករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅទីក្រុងមួយនេះ។

Read more: ស្ថានអគ្គកុងស៊ុលកម្ពុជា នៅវៀតណាម អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន...

ទប់ស្កាត់​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​អប់រំ​ណែនាំ​ពី​ដំណើរការ​រៀនសូត្រ​ថ្នាក់​ទី​១២

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡងនៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

Read more: ទប់ស្កាត់​រាលដាល​ជំងឺ​កូ​វី​ដ​១៩...

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ នៅតាមវិហារឥស្លាម ឬស៊ូរ៉ាវបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរយៈពេល ១៥ថ្ងៃ

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ជាមួយរាជរដ្ឋាភិបាល គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញលិខិតផ្អាកជា បណ្តោះអាសន្ន ដោយបន្ទាន់នូវការសឡាត (ថ្វាយបង្គំ) ជំអាត់នៅថ្ងៃសុក្រ និងសឡាតពើរចាម៉ាអះ (ប្រចាំថ្ងៃ) នៅគ្រប់ម៉ាស្ជិត និងសូរ៉ាវ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រយៈពេល ១៥ថ្ងៃ ដោយអនុវត្តន៍តាមផ្ទះ។

Read more: គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ...

ប្រឈម​ហានិភ័យ​កូ​វី​ដ១៩ ៖ ថ្នាក់ដឹកនាំ​សភា ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ធ្វើតេស្ត​កូ​វី​ដ​ល្ងាច​នេះ

រាជធានីភ្នំពេញ ៖ ក្រោយពីរកឃើញថាមាន ឥស្សរជន អ្នកតំណាងរាស្ត្រ និងមន្ត្រីរាជការប្រឈមហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ក្រោយពីបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកតំណាងរាស្ត្រម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងអ្នកកូវីដ១៩ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនឹងមកសំណាកវត្ថុធ្វើតេស្តថ្នាក់ដឹកនាំរដ្ឋសភាដើម្បីរកមើលវីរុសកូវីដ ១៩ តាមការស្នើសុំរបស់រដ្ឋសភា ។

Read more: ប្រឈម​ហានិភ័យ​កូ​វី​ដ១៩ ៖ ថ្នាក់ដឹកនាំ​សភា...

ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយអត្ថបទមួយដែលថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ ដែលផ្សព្វផ្សាយថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»។

Read more: ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយអត្ថបទមួយដែលថា...

ក្រសួងអប់រំ៖ ការប្រឡងឌីប្លូមថ្ងៃទី២ កំពុងដំណើរការតាមការគ្រោងទុក ដោយបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពម៉ឺងម៉ាត់

ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រ មឋមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស បាននិងកំពុងដំណើរការតាមការគ្រោងទុក ដោយអនុវត្តវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់។

Read more: ក្រសួងអប់រំ៖ ការប្រឡងឌីប្លូមថ្ងៃទី២ កំពុងដំណើរការតាមការគ្រោងទុក...

១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន កើនជិត១៧ភាគរយ ខណៈការនាំចេញស្រូវទៅវៀតណាម មានជាង១.៧លានតោន

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបង្ហាញលទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ថា សម្រេចបាន ៦០១ ០៤៥តោន កើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង១៦.៩០% បើធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោនប៉ុណ្ណោះ ។

Read more: ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន កើនជិត១៧ភាគរយ...

ក្រសួង​អប់រំ​​ពន្យារពេល​ប្រឡង​ជ្រើសរើសនិស្សិត​ថ្នាក់បណ្ឌិត​អប់រំ ជំនាញ​គ្រប់គ្រង​អប់រំ​

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងស្ដីពីការពន្យារពេលប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី១ ដែលគ្រោងរៀបចំនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។

Read more: ក្រសួង​អប់រំ​​ពន្យារពេល​ប្រឡង​ជ្រើសរើសនិស្សិត​ថ្នាក់បណ្ឌិត​អប់រំ...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប្រសើរជាងគិតថាខ្លួនមិនមានជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ នៃព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា ឱ្យនាំគ្នាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានគ្រប់ៗគ្នា ចៀសវាងគិតថា ខ្លួនឯងមិនមានមេរោគកូវីដ១៩ ហើយចម្លងដល់អ្នកដទៃ។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»...

សាលាដំបូង​រាជធានី​ភ្នំពេញនឹង​ការ​លើក​ពេល​សវនាការរយៈពេល​ ២​ស​ប្តា​ហ៍

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សាលាដំបូង សូមជូនដំណឹងស្តីពី ការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។

Read more: សាលាដំបូង​រាជធានី​ភ្នំពេញនឹង​ការ​លើក​ពេល​សវនាការរយៈពេល​ ២​ស​ប្តា​ហ៍

ពលរដ្ឋចំនួន៧០០គ្រួសារ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ ទទួលអំណោយពីអង្គការការីតាសកម្ពុជា

(ប៉ៃលិន)៖ ប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បានទទួលអំណោយស្បៀង និងសំភារៈអនាម័យ ពីអង្គការ ការីតាសកម្ពុជា ដោយកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាការ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរកាលពីចុងសប្តាហ៍កន្លងទៅ។

Read more: ពលរដ្ឋចំនួន៧០០គ្រួសារ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់...

សម្តេចតេជោ ៖ ហាម​​កកស្ទះ​នៅ​ទីកន្លែង​ភ្លើងស្តុប​នានា កាត់​បន្ថយ​​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​រយៈពេល១៥ ថ្

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប តាមរយៈសារសំឡេង សម្រេចផ្អាកការជួបជុំ រួមទាំងការរៀបអាពាហ៍ពិពាហ៍១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥-១៦ ធ្នូ ឆ្នាំ២០២០ អនុវត្តជាបន្ទាន់ចាប់ពីពេលនេះតទៅ ។

Read more: សម្តេចតេជោ ៖ ហាម​​កកស្ទះ​នៅ​ទីកន្លែង​ភ្លើងស្តុប​នានា...

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» (Video inside)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។

Read more: សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ...

សម្តេច​៖ ផ្អាក​ការ​រៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​ភ្នំពេញ​ និង​សៀមរាប​ចាប់ពី​ថ្ងៃនេះ​តទៅ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាបថា ការជួបជុំគ្នាច្រើន ទាំងការរៀបការនិងប្រជុំនានា នៅភ្នំពេញនិងសៀមរាប មិនត្រូវបានអនុញាតទេ គឺត្រូវផ្អាករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែធ្នូ តទៅ ។

Read more: សម្តេច​៖ ផ្អាក​ការ​រៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​ភ្នំពេញ​ និង​សៀមរាប​ចាប់ពី​ថ្ងៃនេះ​តទៅ

ព្រឹក​នេះ សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​កែ​លំអរ​ផ្លូវ​៣៨​ខ្សែ ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះបាននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

Read more: ព្រឹក​នេះ សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​កែ​លំអរ​ផ្លូវ​៣៨​ខ្សែ...

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន...