Social Network

គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023

(ភ្នំពេញ)៖ កម្ពុជាសល់ពេល ៩០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

Read more: គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023

ព្រឹកថ្ងៃនេះអំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកជញ្ជូនទៅកាន់ទីក្រុងវៀងច័ន្ទ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់

(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រៀមដឹកតាមយន្តហោះទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

Read more: ព្រឹកថ្ងៃនេះអំណោយម៉ាសចំនួន២លាន១សែន...

អាវុធហត្ថភ្នំពេញ ចេញប្រតិបត្តិការចែក ម៉ាសក្រណាត់ របស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (Video inside)

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចេញប្រតិបត្តិការ ចែកម៉ាសក្រណាត់ ចំនួន ២ម៉ឺនម៉ាស ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន ២លាន តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋតាមគោលដៅមួយចំនួន ដោយក្នុងម្នាក់ៗ ទទួលបាន ម៉ាសចំនួន០២ សម្រាប់ធ្វើការផ្លាស់ប្តូរគ្នា ព្រោះម៉ាសនេះមានប្រសិទ្ធភាពអាចប្រើប្រាស់បានច្រើនដង ដោយបោកទឹកហាលថ្ងៃយកមកប្រើប្រាស់វិញបាន។

Read more: អាវុធហត្ថភ្នំពេញ ចេញប្រតិបត្តិការចែក ម៉ាសក្រណាត់ របស់សម្តេចតេជោ ហ៊ុន សែន...

​កុមារ​ក្រីក្រ ៣​នាក់ ដែល​បាន​ចូលរួម​​ប្រណាំង​កង់នៅព្រែកលៀបទទួលបានអំណោយមនុស្សធម៌ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នំពេញ៖ ដោយក្តីអាណិតអាសូរ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារចំនួន៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Read more: ​កុមារ​ក្រីក្រ ៣​នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៧នាក់...

ប្រជាពលរដ្ឋត្រូវ​ចូល​រួមប​ង្កា​រទប់​ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកាលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការបង្ការទប់ស្កាត់នូវការឆ្លងនៃជំងឺកូវីដ-១៩ ក្នុងឱកាសចុះចែកម៉ាសជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ ជាមួយលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Read more: ប្រជាពលរដ្ឋត្រូវ​ចូល​រួមប​ង្កា​រទប់​ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩

សម្ដេចក្រឡាហោម ស ខេង ចុះចែកស្រូវពូជ និងអំណោយជូនពលរដ្ឋ៣,៥០០គ្រួសារ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣,៥០០គ្រួសារ មកពី៧ ស្រុក ក្រុង ក្នុងខេត្តព្រៃវែង។

Read more: សម្ដេចក្រឡាហោម ស ខេង ចុះចែកស្រូវពូជ និងអំណោយជូនពលរដ្ឋ៣,៥០០គ្រួសារ...

ក្រសួង​អប់រំ ៖ មិន​មានការ​ពន្យារពេល ឬ​លើក​ពេល​ការ​ប្រឡង​បាក់​ឌុ​ប និង​ឌី​ប្លូ​ម​ទេ

រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថាគ្មានពន្យារពេល ឬលើកពេលសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្របឋមសិក្សាបឋមភូមិទេ ។

Read more: ក្រសួង​អប់រំ ៖ មិន​មានការ​ពន្យារពេល ឬ​លើក​ពេល​ការ​ប្រឡង​បាក់​ឌុ​ប...

ជំងឺ​លើ​សត្វពាហនៈ រាប់ពាន់​ក្បាល បាន​ឆ្លង​ជំងឺ ក្រោយ​ទឹកជំនន់ ស្រក នៅ​តំបន់​ខេត្ត​ប៉ៃលិន​

ប៉ៃលិនៈ សត្វពាហនៈ រាប់ពាន់ក្បាល បានឆ្លងជំងឺ ក្រោយទឹកជំនន់ នៅតំបន់ ព្រំដែន ខេត្តប៉ៃលិន បានស្រកចុះ ក៏ប៉ុន្តែមន្ត្រីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យ និងព្យាបាលសត្វពាហនៈ របស់ប្រជាពលរដ្ឋ ទាំងនោះ ឱ្យបានជាសះស្បើយ ជាបន្តបន្ទាប់។

Read more: ជំងឺ​លើ​សត្វពាហនៈ រាប់ពាន់​ក្បាល បាន​ឆ្លង​ជំងឺ ក្រោយ​ទឹកជំនន់ ស្រក...

ម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអភិបាលខណ្ឌច្បារអំពៅ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍នានាទូទាំងខណ្ឌ

(ភ្នំពេញ)៖ ម៉ាសចំនួន ៣ម៉ឺនបន្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសហគមន៍នានាទូទាំងខណ្ឌនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: ម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអភិបាលខណ្ឌច្បារអំពៅ...

រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចែក​ស្រូវពូជ ១៧១ តោន និង​ពូជ​បន្លែ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំងៈ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះខេត្តកំពង់ឆ្នាំង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកស្រូវពូជចំនួន ១៧១ តោន និងពូជបន្លែ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង ចំនួន ១.៧១០ គ្រួសារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ។

Read more: រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចែក​ស្រូវពូជ ១៧១ តោន និង​ពូជ​បន្លែ...

លោក ប្រាក់ សុខុន បញ្ជាក់ពីសុខភាពរបស់លោកបន្ទាប់ពីបានធ្វើចត្តាឡីស័ក១០ថ្ងៃហើយ

រាជធានីភ្នំពេញ ៖ លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលជាអ្នកទទួលបដិសណ្ឋារកិច្ចយ៉ាងជិតស្និទ្ធបំផុតចំពោះសមាសភាគគីរបស់លោក គឺលោករដ្ឋមន្រ្តីការបរទសហុងគ្រី ដែលមានផ្ទុកកូវីដ១៩ អំឡុងពេលប្រមុខការទូតហុងគ្រី បំពេញទស្សនកិច្ចនៅកម្ពុជា កាលពី១០ថ្ងៃមុននោះ ។

Read more: លោក ប្រាក់ សុខុន បញ្ជាក់ពីសុខភាពរបស់លោកបន្ទាប់ពីបានធ្វើចត្តាឡីស័ក១០ថ្ងៃហើយ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១

(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ១២៨ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន...

ហានិភ័យ​ខ្ពស់​!​ក្រសួងមហាផ្ទៃ​ប្រកាស​ផ្អាក​ការ​ប្រជុំ​មាន​មនុស្ស​ច្រើន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល មានហានិភ័យខ្ពស់ ក្នុងការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍ ដូច្នេះផ្អាកការប្រជុំមានមនុស្សច្រើន ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ។

Read more: ហានិភ័យ​ខ្ពស់​!​ក្រសួងមហាផ្ទៃ​ប្រកាស​ផ្អាក​ការ​ប្រជុំ​មាន​មនុស្ស​ច្រើន​នៅ​ភ្នំពេ...

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានបង្ហោះលើគណនី Facebook និង Youtube ដែលបំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលនូវព័ត៌មានមួយចំនួន ដែលបង្ហោះលើគណនី Facebook និង Youtube ដែលមានចរិតបំភ្លៃការពិត បំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានបង្ហោះលើគណនី Facebook និង Youtube...

ក្រសួង​អប់រំ អនុ​ញ្ញា​ត្តិ​ឱ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅផ្ទះ​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ផ្អាក​ការត្រួតពិនិត្យ​វត្តមាន​

នំពេញ:ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ក្រសួងអប់រំយុវជន និង កីឡាបានអនុញ្ញាត្តិឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញនិងផ្អាកការត្រួតពិនិត្យវត្តមានបណ្តោះអាសន្នសិន។

Read more: ក្រសួង​អប់រំ...

ព្រឹកនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន បន្ដចែកពូជស្រូវដល់ពលរដ្ឋ ២,៣៧២គ្រួសារ នៅខេត្តក្រចេះ

(ក្រចេះ)៖ បន្ទាប់ពីបញ្ចប់ការចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យរួចមក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដចុះសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាកសិករចំនួន ២,៣៧២គ្រួសារ នៅខេត្តក្រចេះ។

Read more: ព្រឹកនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន...

ព្រឹត្តិការណ៍៣ វិច្ឆិកា ៖ តំណាងរាស្រ្ត សួស យ៉ារ៉ា ដែលឆ្លងកូវីដ១៩ មានសុខភាពល្អធម្មតា

រាជធានីភ្នំពេញ ៖ លោកសួស យ៉ារ៉ា សមាជិករដ្ឋសភា ដែលកំពុងព្យាបាលជំងឺកូវីដ១៩ បានចេញមកប្រាប់សាធារណជនពីសុខភាពរបស់ខ្លួនថា មានលក្ខណៈល្អជាធម្មតា និងបានអរគុណដល់មិត្តភក្តិ សាច់ញាតិ បងប្អូន ដែលបានបារម្ភពីលោក ។

Read more: ព្រឹត្តិការណ៍៣ វិច្ឆិកា ៖ តំណាងរាស្រ្ត សួស យ៉ារ៉ា ដែលឆ្លងកូវីដ១៩...

ឧបនាយករដ្ឋមន្ត្រី ម៉ែន​សំអន ចូល​បច្ច័យ​ជិត ១០០ លាន​រៀល កសាង​វត្ត​មួយ នៅ​ស្រុក​ស្ទឹងត្រង់​

កំពង់ចាមៈ លោកស្រី កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សក្ខិណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកៀរគរប្រមូលបច្ច័យ ជិត ១០០ លានរៀល ដើម្បីប្រគេនព្រះសង្ឃ គង់នៅវត្តព្រះមហោសថ សុវណ្ណគិរី បឹងដែង ហៅវត្តផ្កាឈូកមាស ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ។

Read more: ឧបនាយករដ្ឋមន្ត្រី ម៉ែន​សំអន ចូល​បច្ច័យ​ជិត ១០០ លាន​រៀល កសាង​វត្ត​មួយ...

រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ប្រកាសលើកពេលរៀបចំមង្គលការកូន ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍កូនប្រុសរបស់លោក ជាមួយកូនស្រីលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ។

Read more: រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ប្រកាសលើកពេលរៀបចំមង្គលការកូន...

ឯកឧត្តម ជា ចាន់តូ ចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិ រញ្ញវត្ថុអាស៊ានជាមួយនឹងលោកជំទាវ Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយ វត្ថុអន្តជាតិ (IMF) ដែលបានរៀបចំឡើងរួមគ្នារវាងធនាគារកណ្តាល វៀតណាម និងមូលនិធិរូ បិយវត្ថុអន្តរជាតិស្តីពី «ការធានាកំណើន និងភាពធន់នៅក្នុងតំបន់អាស៊ាន ៖ នយោបាយក្រោ យវិបត្តិកូវីដ-១៩» ។

Read more: ឯកឧត្តម ជា ចាន់តូ ចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាល...