Social Network

ក្នុង​ឆ្នាំ​២០២០ តំបន់ការពារធម្មជាតិ នៅ​កម្ពុជា បាន​កើន​ឡើងដល់ ៦៥ តំបន់

ភ្នំពេញៈ គិតរហូតមកដល់ ពេលបច្ចុប្បន្ននេះ ចំនួនតំបន់ការពារធម្មជាតិ នៅកម្ពុជា មានការកើនឡើង ដល់ ៦៥ តំបន់ ខណៈដែលកាលពី ឆ្នាំ១៩៩៣ មានត្រឹមតែ ២៣ តំបន់ និងឆ្នាំ២០១៩ មាន ៥៦ តំបន់។

Read more: ក្នុង​ឆ្នាំ​២០២០ តំបន់ការពារធម្មជាតិ នៅ​កម្ពុជា បាន​កើន​ឡើងដល់ ៦៥ តំបន់

ឯកអគ្គរដ្ឋទូតសិង្ហបុរី បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា

(ភ្នំពេញ)៖ លោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

Read more: ឯកអគ្គរដ្ឋទូតសិង្ហបុរី បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់...

អាជ្ញាធរខេត្ត​​ព​ន្លឿ​ន​មន្ត្រី​ជំនាញឱ្យ​​ចុះ​ជុស​ជុល​ផ្លូវ​​ខូចខាត​ឡើង​វិញ

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី នាថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីជំនាញ ក្នុងគោលដៅទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកែវសីមា និងចុះត្រួតពិនិត្យផ្លូវតាមបណ្តោយបន្ទាត់ព្រំដែន ខណៈរដូវប្រមូលផលរបស់ប្រជាពលរដ្ឋកាន់តែខិតជិតចូលដល់ ដើម្បីសម្រួលការដឹកជញ្ជួនកសិផលរបស់ប្រជាពលរដ្ឋ។

Read more: អាជ្ញាធរខេត្ត​​ព​ន្លឿ​ន​មន្ត្រី​ជំនាញឱ្យ​​ចុះ​ជុស​ជុល​ផ្លូវ​​ខូចខាត​ឡើង​វិញ

អភិបាលរាជធានីភ្នំពេញ ធានាដាក់ម៉ាស៉ីនបូមទឹកជូនពលរដ្ឋ បើពួកគាត់ខ្វះទឹកបង្កបង្កើនផល

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងឱកាសផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋចំនួន៦៦៣គ្រួសារ នៅក្នុងសង្កាត់ចំនួន៥ នៃខណ្ឌដង្កោ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា បើប្រជាពលរដ្ឋខ្វះទឹក ដើម្បីបង្កបង្កើនផល លោកធានាដាក់ម៉ាស៉ីនបូមទឹក ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែ និងដំណាំផ្សេងៗទៀត។

Read more: អភិបាលរាជធានីភ្នំពេញ ធានាដាក់ម៉ាស៉ីនបូមទឹកជូនពលរដ្ឋ បើពួកគាត់ខ្វះទឹកបង្កបង្កើនផល

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៣ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនសង្ស័យ៦៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៣ នាក់ ត្រូវបានឃាត់ខ្លួន...

ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិជម្រាបលា ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា !

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមនឹងបញ្ចប់អាណត្តិនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ឆ្នាំនៅកម្ពុជារួចមក ។

Read more: ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិជម្រាបលា ឯកឧត្តម ជា ចាន់តូ ទេសាភិបាល...

រសៀលថ្ងៃនេះ ប្រមុខការទូតហុងគ្រី បន្តជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា

(ភ្នំពេញ)៖ អំឡុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ជួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

Read more: រសៀលថ្ងៃនេះ ប្រមុខការទូតហុងគ្រី បន្តជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា

ក្រសួង​អប់រំ​នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​បង្រៀន​បើក​សាលា​ដំណាក់កាល​ទី​២ សម័យ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នឹងផ្តល់ប្រាក់ខែជូនគ្រូបង្រៀនកិច្ចសន្យា និងគ្រូបង្រៀនក្របខណ្ឌ ដែលចាត់ឲ្យបំពេញភារៈកិច្ចបន្ថែមក្នុងការបង្រៀននៅពេលបើកដំណើរការបង្រៀននៅដំណាក់កាលទី២ នាសម័យកូវីដ១៩ ។

Read more: ក្រសួង​អប់រំ​នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​ប...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី និងធ្វើជាអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងអនុញ្ញាតឱ្យលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

Read more: រសៀលនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី...

គោលដៅអាទិភាពសំខាន់ៗចំនួន ៣ ក្នុងកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

រាជធានីភ្នំពេញ ៖ «កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣» មានគោលបំណងពិនិត្យមើលអំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាពក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

Read more: គោលដៅអាទិភាពសំខាន់ៗចំនួន ៣...

រដ្ឋមន្រ្តី សាយ សំអាល់៖ ក្រសួងបរិស្ថាន បានត្រៀមខ្លួនរួចជាស្រេច សហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

Read more: រដ្ឋមន្រ្តី សាយ សំអាល់៖ ក្រសួងបរិស្ថាន បានត្រៀមខ្លួនរួចជាស្រេច...

កម្ពុជា-ហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសហុងគ្រី

(ភ្នំពេញ)៖ កម្ពុជា-ហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងទៅកាន់ប្រទេសហុងគ្រី នាឆមាសទី២ នៃឆ្នាំ ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ ២០២២ ខាងមុខនេះ។

Read more: កម្ពុជា-ហុងគ្រី...

លោក ថេង សុថុល ផ្តល់អំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ដើម្បីចូលរួមជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះនានា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ។

Read more: លោក ថេង សុថុល ផ្តល់អំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ...

ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ជិត៦០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានម៉ាស៊ីនចម្រុះទឹកស្អាតចល័តខ្នាតធំ ២គ្រឿង ពីសប្បុរសជន

(បន្ទាយមានជ័យ)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាកដឹកនាំសមាគមរាជសីហ៍ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខា ខេត្តសៀមរាប នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះប្រគល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតខ្នាតធំ២គ្រឿង ជូនដល់សាលាខេត្តបន្ទាយមានជ័យ។

Read more: ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ជិត៦០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ...

និស្សិតកម្ពុជាជិត២០០នាក់ ចេញទៅសិក្សាវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល, រដ្ឋមន្ដ្រីកសិកម្ម ប្រាប់ឲ្យខិតខំរៀនសូត្រ យកចំណេះដឹងមកជួយសង្គមជាតិ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសំណេះសំណាល ជាមួយនិស្សិត សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរ ទៅធ្វើកម្មសិក្សារយៈពេល១១ខែ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។

Read more: និស្សិតកម្ពុជាជិត២០០នាក់ ចេញទៅសិក្សាវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល,...

សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ​ប្រ​មាណ​ជិត​២​ម៉ឺន​គ្រួសារ​នៅ​ខេត្តពោធិសាត់​នៅ​ចុង​សប្តាហ៍​នេះ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន១៧,៧៥៧គ្រួសារដែលទទួល រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី៧ខែវិច្ឆិកា២០២០ ។

Read more: សម្តេច​តេ​ជោ ហ៊ុន...

រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាពការពារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាព ការពារជំងឺកូវីដ-១៩ ដែលក្រសួងបានដាក់ចេញ នាពេលកន្លងមក។

Read more: រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់...

រដ្ឋមន្ត្រីការងារអាស៊ាន​ និងអាស៊ានបូកបី អនុម័តលើឯកសារសំខាន់ៗចំនួន៩

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ» ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ី ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

Read more: រដ្ឋមន្ត្រីការងារអាស៊ាន​ និងអាស៊ានបូកបី អនុម័តលើឯកសារសំខាន់ៗចំនួន៩

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ​ក្នុង​ខួប​លើក​ទី​១៦​នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តព្រឹទ្ធបណ្ឌិតតាងនាមរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាព្រមទាំងមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសបានក្រាបបង្គំទូលថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

Read more: ​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ ព្រះករុណា...

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។

Read more: សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ...

មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមការងារ សម្របសម្រួល កិច្ចប្រតិបត្តិការពិសេស នគរបាលជាតិកម្ពុជា និង FBI (TASK FORCE) នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

Read more: មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​