(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកសាលារៀន និងបើកស្តារអូឡាំពិក ឲ្យដំណើរការដូចធម្មតាវិញ បន្ទាប់ពីសម្រេចផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
Read more: ព្រឹកនេះរដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើសន្និសីទសារព័ត៌មានស្តីពី...
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្រុមគ្រួសារសរុប ៤៣នាក់បានបន្តអវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយក៏ជាលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នៅបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News ។
Read more: ព្រឹត្តិការណ៍ ៣ វិច្ឆិកា៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យក្រសួងអប់រំ និងក្រសួងការងារបើកដំណើរការសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ។
Read more: សម្តេចតេជោប្រកាសបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ
(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ដ្រី សាខា ក.ប.ប ខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបាន បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនប់រលកក្រុងព្រះសីហនុខេត្តព្រះសីហនុ។
Read more: មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បន្តចុះអង្កេត រកទំនិញខូចគុណភាព...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមមុននេះថា «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោល គឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ ។
ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ។
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ១៩។
Read more: ថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់...
(ភ្នំពេញ)៖ ថ្ងៃដំបូងនៃការចុះអនុវត្តន៍ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកនាំផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៩គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រ ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
Read more: ថ្ងៃដំបូងនៃការអនុវត្តវិធានការយ៉ាងតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់...
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំ បានបន្តវប្បធម៌ជួយគ្នា ក្នុងគ្រាលំបាក ជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជា កំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។
នំពេញៈអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានបញ្ជាក់នៅថ្ងៃទី១៧ខែវិច្ឆិកានេះថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
(ប៉ៃលិន)៖ ប្រជាកសិករមានការរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំង ខណៈតម្លៃទីផ្សារស្វាយកែវរមៀតមានការធ្លាក់ចុះ ដែលធ្វើឲ្យប្រឈមនឹងបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងលោក ជា អាយុ៥៥ឆ្នាំ និងអ្ន កស្រី ភៀន អាយុ៥០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានដាំស្វាយកែវរមៀតចំនួនជិត ៥០០ដើម នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងប្រមូលផលបានជាង ៨តោន លក់ឱ្យឈ្មួញដឹកយកទៅលក់បន្តនៅប្រទេសថៃ ប៉ុន្តែតម្លៃមិនដូចឆ្នាំមុនទេ។
Read more: កសិករព្រួយបារម្ភ ក្រោយដំណាំស្វាយកែវរមៀត ធ្លាក់ចុះថ្លៃជាងឆ្នាំមុន
បាត់ដំបង:នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកគាស់ក្រឡ លោកងួន រតន:អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងការចែកគ្រាប់ពូជបន្លែចំនួន៧មុខដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងចំណោម ៧៥០គ្រួសារ
Read more: ចែកគ្រាប់ពូជបន្លែដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់
(ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។
Read more: តំណាងកម្ពុជានៅ អ.ស.ប៖ ការវាយតម្លៃស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា...
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានប្រគល់ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។
Read more: សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព...
ភ្នំពេញៈ ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគ ទឹកប្រាក់ សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល និង ៦៦៣ ៥៦២ ដុល្លារអាមេរិកដែលជាការ បរិច្ចាគ ពីសប្បុរសជន ចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋាន អង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបាន ពីហិបបរិច្ចាគ នៅតាមគោលដៅ ចំនួន៤ ទីតាំង។
Read more: ក្នុងខែតុលា ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់...
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គមបានផ្ទុះនូវការចែកចាយ ក៏ដូចជាការកោតសរសើរដល់កុមារ៣នាក់ ដែលមានជីវភាពក្រីក្រ យកកង់ចាស់របស់ខ្លួន ចូលរួមក្នុងកម្មវិធីប្រណាំងជាមួយគេឯង។
Read more: បណ្ឌិត លី ឆេង ផ្ដល់អាហារូបករណ៍១០០ភាគរយ សិក្សានៅសាលាប៊ែលធី ដល់កុមារ៣នាក់...
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញឆន្ទៈលើកទឹកចិត្ត ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ដើម្បីនាំចេញផលិតផលចម្រុះសម្បូរបែប ទៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាប្រទេសដទៃទៀត។
Read more: ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ...
ភ្នំពេញ៖ លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀល ថ្ងៃទី១៥ វិច្ឆកា ម្សិលមិញនេះ បានអញ្ជើញចុះចែកប័ណ្ណក្រីក្រ ជូនបងប្អូនប្រជាជន នៅក្នុងភូមិទាំង ៦ ក្នុងសង្កាត់ច្បារអំពៅ២ ដែលរងផលប៉ះពាល់ លើជីវភាពគ្រួសារ នៅក្នុងដំណាក់កាលកូវីដ-១៩ ចំនួន ៥៥ គ្រួសារ នៅសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
Read more: ប្រជាជន ៥៥ គ្រួសារ នៅសង្កាត់ច្បារអំពៅទី២ បានទទួលប័ណ្ណក្រីក្រ...
(ភ្នំពេញ)៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ រួមគ្នា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
Read more: រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកា...
រាជធានីភ្នំពេញ ៖ កសិករតែងតែនិយាយថា កសិកម្មនៅកម្ពុជាពឹងលើមេឃភាគច្រើននៅឡើយ ។ នៅក្នុងខែប្រាំងអាចនឹងគ្មានទឹកស្រោចស្រពផលដំណំាំ ។
Read more: ក្រោយទឹកជំនន់រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យយកចិត្តទុកដាក់លើការ...