Social Network

ADB អនុម័ត កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ នៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័ត កម្ចីចំនួន៧០លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន៦ នៃប្រទេសកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ។

Read more: ADB អនុម័ត កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម...

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន...

កងទ័ពជើងគោក​កម្ពុជា​និង​សិង្ហ​បុរី​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ

រាជធានីភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១(21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយលោកឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ។

Read more: កងទ័ពជើងគោក​កម្ពុជា​និង​សិង្ហ​បុរី​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៥៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់...

កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី ២៥ !

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោប

Read more: កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧...

ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (Video inside)

(ភ្នំពេញ)៖ ទស្សនាខ្សែវីដេអូឯកសារថ្ងៃនេះ បើគេរាប់ត្រឡប់ថយក្រោយទៅ២៩ឆ្នាំមុន បើគ្មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ចុះអំពាវនាវ និងអន្តរាគមន៏ដោយផ្ទាល់ទេ ម្ល៉េះជីវិតអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និងសហការីរបស់លោកច្បាស់ជាមិនអាចរស់រានមានជីវិតមកដល់ថ្ងៃនេះឡើយ ព្រោះកំហឹងរបស់ប្រជាជន និងមន្ត្រីរដ្ឋការទៅលើមេដឹកនាំខ្មែរក្រហមកាលណោះប្រៀបដូចយកប្រេងសាំងទៅជះលើអណ្ដាតភ្លើង។

Read more: ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ,...

សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការរិះគន់ថា នីតិវិធីតុលាការកម្ពុជាប្រើពេលយូរ ខណៈបណ្តឹងបរិហារកេរ្តិ៍របស់សម្តេចនៅបារាំង ប្រើពេល់ដល់ទៅ៣ឆ្នាំឯណោះ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បណ្តឹងបរិហារកេរ្តិ៍របស់សម្តេចនៅប្រទេសបារាំង ត្រូវបានកំណត់ថ្ងៃសវនាការរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯណោះ។

Read more: សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការរិះគន់ថា នីតិវិធីតុលាការកម្ពុជាប្រើពេលយូរ...

សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ និង EBA ២០ភាគរយ មិនអាចសម្លាប់កម្ពុជាបានទេ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជំងឺកូវីដ១៩ និងការដកហូតប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) ២០ភាគរយ មិនអាចសម្លាប់កម្ពុជានោះទេ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ និង EBA ២០ភាគរយ មិនអាចសម្លាប់កម្ពុជាបានទេ

ផ្ញើ​សា​ទៅ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា ដំណើរការ​ផ្លូវច្បាប់​ធ្វើ​ឲ្យ​ចប់​សិន​ចាំ​និយាយ​ផ្លូវ​នយោបាយ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានផ្ញើសាទៅកាន់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសដែលកំពុងស្រួលជ្រើមថា រង់ចាំដំណើរការផ្លូវច្បាប់ឲ្យចប់សិន ចាំនិយាយផ្លូវនយោបាយ ពោលមិនអាចធ្វើផ្លូវនយោបាយមុនផ្លូវច្បាប់ទេ ។

Read more: ផ្ញើ​សា​ទៅ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង ជា «អ្នកឧកញ៉ា»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមជូនលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង ជា «អ្នកឧកញ៉ា»។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនលោកជំទាវឧកញ៉ា ភាព...

សំណុំរឿង​បរិហារកេរ្តិ៍​ប្តឹង​លោក​សម រ​ង្ស៊ី ៖ តុលាការ​បារាំង​នឹង​បើក​សវនាការ​ថ្ងៃ​១ ខែកញ្ញា

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឲ្យដឹងនៅព្រឹក ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា នេះថា តុលាការប្រទេសបារាំងបានកំណត់ថ្ងៃបើកសវនាការលើបណ្តឹងបរិហារកេរ្តិ៍ របស់សម្តេចដែលប្តឹងអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដែលសវនាការនេះអាចនឹងប្រើពេល ២ម៉ោងកន្លះ ។

Read more: សំណុំរឿង​បរិហារកេរ្តិ៍​ប្តឹង​លោក​សម រ​ង្ស៊ី ៖...

លោក ហ៊ុន ម៉ានី៖ ការតាក់តែងច្បាប់ថវិកា ឆ្នាំ២០២១ បង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងមិនប្រែប្រួលរបស់រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងការដាក់ប្រយោជន៍ប្រជាជនជាចម្បង

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩។

Read more: លោក ហ៊ុន ម៉ានី៖ ការតាក់តែងច្បាប់ថវិកា ឆ្នាំ២០២១ បង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច...

​លោក​ញឹក ប៊ុ​ន​ឆៃ ៖ បក្ស​ហ៊ុន ស៊ិ​ន​ប៉ិច មិន​អាច​សម្រេច​អ្វី​បាន​ឡើយ​ជាមួយ​ខ្មែរ​រួបរួម​ជាតិ

រាជធានីភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា គណបក្សហ៊ុនស៊ិនប៉ិច មិនអាចសម្រេចអ្វីបានឡើយ ពាក់ព័ន្ធនឹងការរួបរួមគ្នា ។

Read more: ​លោក​ញឹក ប៊ុ​ន​ឆៃ ៖ បក្ស​ហ៊ុន ស៊ិ​ន​ប៉ិច...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។

Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ...

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ដើម្បីស្ដារ និងជួសជុលផ្លូវជនបទ ដែលខូចខាតដោយទឹកជំនន់ (Video inside)

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ ដែលរងការខូចខាតដោយសារទឹកជំនន់ នាពេលកន្លងទៅ។

Read more: ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ដើម្បីស្ដារ...

កម្ពុជាលើកយកភាពជោគជ័យ លើការគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ប្រាប់វេទិកាអាស៊ានចិន លើកទី៣

(ភ្នំពេញ)៖ លោសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអាស៊ានចិន លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

Read more: កម្ពុជាលើកយកភាពជោគជ័យ លើការគ្រប់គ្រង ទប់ស្កាត់...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសម្តេចតេជោ សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយម៉ាសចំនួន២លាន...

​នាយសេនាធិការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​ថ្មី​ចូល​កាន់​​តំណែង

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែងលោកឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន អត្តលេខ ០០០១១៦ ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងការពារជាតិ។

Read more: ​នាយសេនាធិការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​ថ្មី​ចូល​កាន់​​តំណែង

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយ និងលើកលែងទោស

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ និងលើកលែងទោស។

Read more: សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង...

កូ​វី​ដ១៩ ៖ កម្ពុជា​ផ្តល់​អំណោយ​ម៉ាស​ចំនួន​២​លាន​ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​​ចំនួន​ទៀត​ដល់​មី​យ៉ា​ន់​ម៉ា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះបានសម្រេចផ្តល់នូវអំណោយជាម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ានដែលរងគ្រោះធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ១៧០០នាក់ និងមានអ្នកឆ្លងសរុបដល់ទៅជាង៨ម៉ឺននាក់ ។

Read more: កូ​វី​ដ១៩ ៖ កម្ពុជា​ផ្តល់​អំណោយ​ម៉ាស​ចំនួន​២​លាន​...

គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មាន១២៨បណ្តឹង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងសរុបចំនួន ១២៨ បណ្តឹង។

Read more: គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង...