Social Network

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ រាជរដ្ឋាភិបាលគាំទ្រគម្រោងជួយកម្មករ-កម្មការិនី និងអ្នកមានចំណូលទាប សម្រាប់បង់រំលោះផ្ទះក្នុងតម្លៃទាបបំផុត

(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជរដ្ឋាបាលកម្ពុជាក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវើលដ៍ប្រីដហូម ដែលបានជួយសាងសង់លំនៅស្ថានលក់ដល់កម្មករ-កម្មការិនី មន្ត្រីរាជការ និងអ្នកមានចំណូលទាប ក្នុងតម្លៃទាបបំផុត និង បង់រំលោះក្នុងតម្លៃតិច ជាមួយនឹងការបង់មានរយៈពេលវែង ខណៈគម្រោងនេះពិតជាបានជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋបានយ៉ាងច្រើន។

Read more: ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ រាជរដ្ឋាភិបាលគាំទ្រគម្រោងជួយកម្មករ-កម្មការិនី...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់។

Read more: ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែកុម្ភៈ, សីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤...

លោកស្រី ម៉ែន សំអន បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៩-២០២០ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដែលបានប្រារព្ធឡើង នៅសាខាគណបក្សរាជធានីភ្នំពេញ។

Read more: លោកស្រី ម៉ែន សំអន បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់សមាគមនារីកម្ពុជា...

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរប្រជាពលរដ្ឋនៅជនបទ សាងសង់បង្គន់អនាម័យប្រើប្រាស់ឲ្យបានគ្រប់គ្

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមជនបទ ចូលរួមសាងសង់បង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យ ឲ្យបានគ្រប់ៗគ្នា។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរប្រជាពលរដ្ឋនៅជនបទ...

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសណែនាំការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្តីពីការណែនាំអនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។

Read more: ក្រសួងសេដ្ឋកិច្ច ចេញប្រកាសណែនាំការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ...

មន្រ្តីជំនាញ អះអាងថា ខេត្តព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបសុខភាពប្រកបដោយសុវត្តិភាព

(ព្រះសីហនុ)៖ លោក នី ផល្លី អនុរដ្ឋលេខាធិការ និងជាតំណាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ចាក់ថា ខេត្តព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបផាសុកភាពប្រកបដោយសុវត្ថិភាព។

Read more: មន្រ្តីជំនាញ អះអាងថា ខេត្តព្រះសីហនុ...

សម្តេចតេជោ ហ៊ុន សែន ឱ្យជួលសណ្ឋាគារបើកសវនាការជំនុំជម្រះក្តីស្ត្រីកំពុងជាប់ឃុំ បើសាលសវនាការមិនគ្រប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យពន្លឿនជំនុំជម្រះសំណុំរឿងរបស់ស្ត្រីដែលកំពុងជាប់ឃុំ ហើយបើសាលសវនាការសាលាដំបូងនៅតាមរាជធានី ខេត្តមិនគ្រប់ទេនោះ អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។

Read more: សម្តេចតេជោ ហ៊ុន សែន ឱ្យជួលសណ្ឋាគារបើកសវនាការជំនុំជម្រះក្តីស្ត្រីកំពុងជាប់ឃុំ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ ប្រកាសថ្មីមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

Read more: ក្រសួងសេដ្ឋកិច្ច ចេញប្រកាសអនុវត្តកិច្ចព្រមព្រៀង...

ស្អែកនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ដ្រីការពារជាតិអាស៊ាន នៅវៀតណាម

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។

Read more: ស្អែកនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត...

សម្តេចតេជោ ហ៊ុន សែន ឱ្យជួលសណ្ឋាគារបើកសវនាការជំនុំជម្រះក្តីស្ត្រីកំពុងជាប់ឃុំ បើសាលសវនាការមិនគ្រប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យពន្លឿនជំនុំជម្រះសំណុំរឿងរបស់ស្ត្រីដែលកំពុងជាប់ឃុំ ហើយបើសាលសវនាការសាលាដំបូងនៅតាមរាជធានី ខេត្តមិនគ្រប់ទេនោះ អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។

Read more: សម្តេចតេជោ ហ៊ុន សែន ឱ្យជួលសណ្ឋាគារបើកសវនាការជំនុំជម្រះក្តីស្ត្រីកំពុងជាប់ឃុំ...

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាត់បង់កូនប្រុសពៅជាទីស្រឡាញ់បំផុតរៀងរហូត ក្រោយទទួលមរណភាពត្រឹមអាយុ ២១ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងលោកស្រី យីវ នារ៉ាដា ព្រមទាំងក្រុមគ្រួសារទាំងមូលនៅពេលនេះ កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត មិនអាចរកពាក្យអ្វីមកថ្លែងបាននោះទេ ក្រោយកូនប្រុសពៅជាទីស្រឡាញ់បំផុត បានទទួលមរណភាពត្រឹមអាយុ ២១ឆ្នាំ។

Read more: នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាត់បង់កូនប្រុសពៅជាទីស្រឡាញ់បំផុតរៀងរហូត...

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច និងរើសអើង តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក មិនត្រូវទុកឲ្យមនុស្សស្លាប់នៅកណ្តាលសមុទ្រនោះទេ

(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះពោលចំថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច...

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃអគ្គិសនីជួយដល់វិស័យឧស្សាហកម្ម និងកសិកម្ម គិតជាទឹកប្រាក់ប្រមាណ៥០-៦០លានដុល្លា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។

Read more: រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃអគ្គិសនីជួយដល់វិស័យឧស្សាហកម្ម...

កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត ទទួលបានចំណាត់ថ្នាក់លេខ១នៃកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី និងលំដាប់ថ្នាក់ពិភពលោក

(ភ្នំពេញ)៖ យោងតាមតារាងពិន្ទុដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត បានបន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយបន្តឈរនៅកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia's Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ទទួលបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។

Read more: កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត...

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា បានចូលរួមកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម បានក្លាយជាប្រធានបទក្នុងសិក្ខាសាលា «ការអនុវត្តកម្មសិទ្ធិបញ្ញាពាក់ព័ន្ធវិស័យចំណីអាហារ និងឱសថ»។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា...

ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យផ្ទាល់ជនជាតិរបស់ខ្លួន នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់យក្ស ទេសចរណ៍មួយនេះ។

Read more: ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស...

ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យផ្ទាល់ជនជាតិរបស់ខ្លួន នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ (2)

(ព្រះសីហនុ)៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់យក្ស ទេសចរណ៍មួយនេះ។

Read more: ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស...

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលនៅខេត្តព្រះវិហារ និងកោតសរសើរពីការរីកចម្រើននៅកម្ពុជា

(ព្រះវិហារ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy និងសហការី បានអញ្ជើញចុះមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

Read more: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក...