Social Network

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ ដែលឧបត្ថម៥០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប សម្រាប់សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប នៃសាលាឧទ្ធរណ៍តំបន់ចំនួន៣ ក្នុងនោះមានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចំនួន៦រូប បាត់ដំបង ចំនួន៦រូប និងព្រះសីហនុ ចំនួន៦រូប។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប...

កម្ពុជា-វៀតណាម ដាក់ចេញនូវដំណោះស្រាយចំនួន៤ សម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក

(ភ្នំពេញ)៖ កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

Read more: កម្ពុជា-វៀតណាម ដាក់ចេញនូវដំណោះស្រាយចំនួន៤ សម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក

រាជរដ្ឋាភិបាល កែសម្រួលអនុក្រឹត្យផាកពិន័យអន្តរការណ៍ ចំពោះការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

Read more: រាជរដ្ឋាភិបាល កែសម្រួលអនុក្រឹត្យផាកពិន័យអន្តរការណ៍...

ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងផែនការ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងផែនការ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩ សម្រាប់អាជីវកម្មស្ប៉ា-ម៉ាស្សា

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩ សម្រាប់អាជីវកម្មស្ប៉ា-ម៉ាស្សា នៅក្នុងប្រទេស។

Read more: ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩...

ក្រសួងសុខាភិបាល៖ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់, មកដល់ពេលនេះអ្នកសង្ស័យ១,១១២នាក់ ត្រូវបានធ្វើតេស្

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា រាល់ការធ្វើតេស្ដរកវីរុសកូវីដ១៩ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បើទោះបីលទ្ធផលតេស្ដនោះអវិជ្ជមានក៏ដោយ។

Read more: ក្រសួងសុខាភិបាល៖ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់,...

ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន...

រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់៣ ទៅគណៈកម្មការជំនាញត្រួតពិនិត្យ មុននឹងអនុម័ត

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន៣ ទៅគណៈកម្មការជំនាញត្រួតពិនិត្យ មុននឹងដាក់ចូលសភាពេញអង្គអនុម័ត។

Read more: រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់៣ ទៅគណៈកម្មការជំនាញត្រួតពិនិត្យ មុននឹងអនុម័ត

ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់ក្រសួងពាណិជ្ជកម្

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅ របស់ក្រសួងពាណិជ្ជកម្ម។

Read more: ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការរៀបចំ...

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីវិធីដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល ១៤ថ្ងៃ ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ពីវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។

Read more: ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីវិធីដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ...

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើអាជ្ញាធរអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន ដោយគ្មានការលើកលែង

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវអនុវត្តន៍ឱ្យមានម៉ឹងម៉ាត់បំផុត ចំពោះក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀម ជាពិសេសបទល្មើសធំៗ ត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់លើជនទាំងអស់នេះ ដោយគ្មានការលើកលែង ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

Read more: ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើអាជ្ញាធរអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់...

ក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន ថ្លែងអំណរគុណ ដល់ឥស្សរជនជាន់ខ្ពស់កម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត ដែលបានចូលរួមខួបគម្រប់ ៣ឆ្នាំ និងតម្កល់អដ្ឋិធាតុរបស់សម្តេចវិបុលបញ្ញា

(ភ្នំពេញ)៖ ក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន បានផ្ញើសារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល, លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការ និងញាតិមិត្តជាច្រើនរូបដែលបានគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានប្រារព្ធធ្វើនៅ ភូមិគ្រឹះសម្តេចវិបុលបញ្ញា សុខ អាន និងនៅប្រាង្គចេតិយក្នុងវត្តសារាវ័នតេជោ ចាប់ពីរសៀលថ្ងៃទី១៤ ដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

Read more: ក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន ថ្លែងអំណរគុណ...

រដ្ឋមន្ត្រី ថោង ខុន៖ បុណ្យទន្លេ ត្រូវតែផ្ដល់ឱកាសឱ្យពលរដ្ឋបានលក់ដូរទំនិញ-ចំណីអាហារឱ្យបានច្រើន តែត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់

(បាត់ដំបង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករចូលរួមលក់ដូរទំនិញ ចំណីអាហារ ផលិតផលសិប្បកម្មក្នុងខេត្តឱ្យបានច្រើន ដែលប្រការនេះអាជ្ញាធរមិនត្រូវមានការហាមឃាត់ចំពោះពួកគាត់នោះឡើយ ប៉ុន្តែក៏ត្រូវរៀចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការលក់ដូររបស់ពួកគាត់ផងដែរ។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ បុណ្យទន្លេ...

ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

Read more: ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

កម្ពុជា-អូស្ត្រាលី បន្តពង្រឹងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៀត

(ភ្នំពេញ)៖ កម្ពុជា-អូស្ត្រាលីបានជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្តទៅមុខទៀត ដែលនេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

Read more: កម្ពុជា-អូស្ត្រាលី បន្តពង្រឹងលើវិស័យការងារ...

ឧកញ៉ា នួន អក ឧបត្ថម្ភផ្លែបេង៣ម៉ឺនគ្រាប់ ចូលរួមជួយក្នុងកម្មវិធី «ព្យាបាលដំបៅផែនដី២០២០»

(ភ្នំពេញ)៖ ដោយមានទឹកចិត្តស្រលាញ់បរិស្ថាន និងចង់អភិរក្សព្រៃឈើ ឱ្យបានបន្តគង់វង្សយូអង្វែង លោកឧកញ៉ា នួន អក បានចូលរួមជួយឧបត្ថម្ភផ្លែបេងចំនួន៣ម៉ឺនគ្រាប់ ដែលគិតជាថវិកាមានចំនួន៣លានរៀល ដើម្បីចូលរួមជួយក្នុងកម្មវិធី «ព្យាបាលដំបៅផែនដី២០២០» របស់លោក Tan Kimsour ដែលលោកត្រូវបានមហាជន មើលឃើញថាជាមនុស្សដែលស្រលាញ់បរិស្ថានម្នាក់ផងដែរ។

Read more: ឧកញ៉ា នួន អក ឧបត្ថម្ភផ្លែបេង៣ម៉ឺនគ្រាប់ ចូលរួមជួយក្នុងកម្មវិធី...

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការងារប្រុងប្រៀបសមយុទ្ធនាគមាស ឆ្នាំ២០២០ និងក្រុងពាលីសុំសេចក្តីសុខមុនបើកសមយុទ្ធ

(កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំ សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានចុះពិនិត្យការងារប្រុងប្រៀបសមយុទ្ធនាគមាស ឆ្នាំ២០២០ និងក្រុងពាលីសុំសេចក្តីសុខ នៅទីលានសាលាហ្វឹកហ្វឺនជុំគីរី តេជោសែន ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

Read more: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការងារប្រុងប្រៀបសមយុទ្ធនាគមាស ឆ្នាំ២០២០...

នៅរសៀលថ្ងៃនេះ អគ្គមេបញ្ជាការកងទ័ព នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការបើកធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។

Read more: នៅរសៀលថ្ងៃនេះ អគ្គមេបញ្ជាការកងទ័ព នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន...

គម្រោងវិនិយោគធំៗចំនួន១៥ ទុនវិនិយោគសរុប៥៣៩លានដុល្លារ កំពុងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យ សម្រេចពីរាជរដ្ឋាភិបាល នូវសំណើវិនិយោគចំនួន១៥គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបប្រមាណ៥៣៩លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់ កម្លាំងពលកម្មសរុបប្រមាណ៧,៦២៦កន្លែង។

Read more: គម្រោងវិនិយោគធំៗចំនួន១៥ ទុនវិនិយោគសរុប៥៣៩លានដុល្លារ...