Social Network

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានឋានៈស្មើប្រធាននាយកដ្ឋាន។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ទូតជប៉ុនប្រចាំកម្ពុជាថា ជប៉ុនជាដៃគូអភិវឌ្ឍន៍ ប្រកបដោយសក្កានុពលរបស់កម្ពុជា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ទូតជប៉ុនប្រចាំកម្ពុជាថា...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យស៊ិចស៊ីខ្លាំងពេក តាមកញ្ចក់ទូរទស្សន៍

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវជាថ្មីម្ដងទៀតដល់នារីៗជាតារាដែលបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ឬក៏ដូចជាតាម Online កុំឲ្យស៊ិចស៊ីជ្រុលហួសហេតុខ្លាំងពេក។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យស៊ិចស៊ីខ្លាំងពេក តាមកញ្ចក់ទូរទស្សន៍

នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកវិធានការប្រធានាធិបតីម៉ុងហ្គោលី ដែលឃុំខ្លួនឯង និងគណៈប្រតិភូ១៤ថ្ងៃ ក្រោយត្រឡប់ពីចិនជារឿងខុសឆ្គង

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិធានការរបស់ប្រធានាធិបតី ម៉ុងហ្គោលី ដែលឃុំខ្លួនឯង និងគណៈប្រតិភូ រយៈពេល១៤ថ្ងៃ ក្រោយត្រឡប់មកពីទស្សនកិច្ចនៅចិន ដោយសារតែខ្លាចមានឆ្លងជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយមេរោគ COVID-19 គឺជារឿងមួយខុសឆ្គង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

Read more: នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកវិធានការប្រធានាធិបតីម៉ុងហ្គោលី ដែលឃុំខ្លួនឯង...

ព្រះមហាក្សត្រ យាងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកមេសាង

(ព្រៃវែង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានសព្វព្រះរាជហឫទ័យយាងចុះសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជាពលរដ្ឋជាង ៦២០គ្រួសារ នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

Read more: ព្រះមហាក្សត្រ យាងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកមេសាង

កម្ពុជារៀបចំ​កម្មវិធី​ប្រកួត «ធីតាឯក​សង្គ្រាន្ត» លើកដំបូង ខណៈ​ជយលាភី​នឹង​មាន​ឱកាស​សម្តែង​ក្នុង​វីដេអូ​ឆ្នាំថ្មី របស់​ទូរទស្សន៍​ជាតិ​កម្ពុជា

(ភ្នំពេញ)៖ ខុសប្លែកពីឆ្នាំមុនៗសម្រាប់ឆ្នាំថ្មីនេះ ទេពធីតាដែលសម្តែងក្នុងវីដេអូឆ្នាំថ្មី នឹងជ្រើសចេញពីការប្រកួត «ធីតាឯកសង្រ្គាន្ត» ឆ្នាំ២០២០។

Read more: កម្ពុជារៀបចំ​កម្មវិធី​ប្រកួត «ធីតាឯក​សង្គ្រាន្ត» លើកដំបូង...

ម្តេច ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាល និងអភិបាលរងខេត្តកណ្តាលនៅថ្ងៃទី៤ មីនា, លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត រីឯលោក នុត ពុធដារ៉ា ត្រូវផ្ទេរមកជាអភិបាលរងខេត្ត

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសឲ្យចូលកាន់តំណែង អភិបាលខេត្ត និងអភិបាលរងខេត្តកណ្តាល។

Read more: ម្តេច ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាល និងអភិបាលរងខេត្តកណ្តាលនៅថ្ងៃទី៤ មីនា,...

នៅរសៀលថ្ងៃនេះ ប្រកាសឲ្យចូលកាន់តំណែងស្នងការនគរបាលថ្មីខេត្តស្ទឹងត្រែង, លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសតែងតាំងឲ្យកាន់តំណែង ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង។

Read more: នៅរសៀលថ្ងៃនេះ ប្រកាសឲ្យចូលកាន់តំណែងស្នងការនគរបាលថ្មីខេត្តស្ទឹងត្រែង,...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី»។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី...

គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងទ្បាវ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង

(ឡាវ)៖ លោក ជា វ៉ាន់ដេត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ និងជាប្រធានគណៈកម្មការទី៣រដ្ឋសភានៃកម្ពុជា អមដំណើរដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទ្បាវ និងលោក សាយថុង កែវឌួងឌី (Saythong Keodouangdee) ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាទ្បាវ បានប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

Read more: គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងទ្បាវ...

ព្រឹកថ្ងៃនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យគយ និងពន្ធដារ ធ្វើការសិក្សាលទ្ធភាពអនុញ្ញាត ឲ្យបើកកន្លែងលក់ទំនិញប្រណីតៗ តាមតំបន់ទេសចរណ៍

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ធ្វើការសិក្សាលទ្ធភាព នៃការអនុញ្ញាត ឲ្យបើកកន្លែងសម្រាប់លក់ទំនិញប្រណីតៗ និង Outlet (ច្រកចេញ) តាមតំបន់ទេសចរណ៍ និងទីប្រជុំជនសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគផ្នែកនេះ។

Read more: ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យគយ និងពន្ធដារ...

សម្តេច ស ខេង ស្នើឱ្យប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រៀងរាល់ខែ ស្របពេលគ្រោះថ្នាក់ចរាចរណ៍កំពុងកើតឡើងគួរឱ្យបារម្ភ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជារៀងរាល់ខែ ស្របពេលដែលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងយ៉ាងកំហុក បង្កជាក្តីព្រួយបារម្ភ ព្រមទាំងធ្វើឱ្យមានបង់ជីវិត និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។

Read more: សម្តេច ស ខេង ស្នើឱ្យប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក...

សម្តេចក្រឡាហោម ស ខេង គាំទ្រការស្នើសុំរបស់រដ្ឋមន្រ្តីសាធារណការ ក្នុងការបង្កើតស្ព័តវីដេអូ អប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសគាំទ្រលើសំណើរបង្កើតឱ្យ មានជាស្ព័តវីដេអូខ្លីៗ ពាក់ព័ន្ធនឹងការអប់រំ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ យុវជន និងសាធារណៈជនទូទាំង, ខណៈបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានឆក់យកជីវិតរបស់មនុស្សពី ៥.៥នាក់ ក្នុងមួយថ្ងៃ

Read more: សម្តេចក្រឡាហោម ស ខេង គាំទ្រការស្នើសុំរបស់រដ្ឋមន្រ្តីសាធារណការ...

គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បូកសរុបលទ្ធផលការងារដែលអនុវត្តកន្លងមក និងដាក់ទិសដៅបន្ត

(ភ្នំពេញ)៖ គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៦ -២៧ ខែតុលា ឆ្នាំ២០២០នោះឲ្យទទួលបានជោគជ័យ។

Read more: គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប...

ព្រះនាមព្រះបរមរតនកោដ្ឋ ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅប្រទេសបង់ក្លាដេស

(ភ្នំពេញ)៖ ព្រះនាមព្រះបរមរតនកោដ្ឋ «នរោត្តម សីហនុ» ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។

Read more: ព្រះនាមព្រះបរមរតនកោដ្ឋ ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅប្រទេសបង់ក្លាដេស

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដការងារបន្ដរបស់ក្រសួងការងារ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង០៨៖៣០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី...

រដ្ឋមន្ដ្រីសុខាភិបាល៖ ៣ឆ្នាំមកនេះគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ករណីឈឺធ្លាក់ចុះជាបន្ដបន្ទាប់, យើងនឹងបន្ដធ្វើការរួមគ្នាឈានទៅលុបបំបាត់ទាំងស្រុង នៅឆ្នាំ២០២៥

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំជាប់គ្នាមកនេះ ចាប់ពីចុងឆ្នាំ២០១៧មក ករណីស្លាប់ដោយជំងឺគ្រុនចាញ់ គឺសូន្យ ហើយករណីឈឺ ក៏បានចុះជាបន្ដបន្ទាប់ផងដែរ។

Read more: រដ្ឋមន្ដ្រីសុខាភិបាល៖ ៣ឆ្នាំមកនេះគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់...

សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់ការសាងសង់ផ្លូវជាតិលេខ៥៨ គ្រាន់តែបោសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបញ្ចេញថវិកាជាង ៤លានដុល្លារ

(ភ្នំពេញ)៖ ដោយសារតែស្ថិតនៅក្នុងតំបន់អតីតសង្រ្គាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រលយថា សម្រាប់ការសាងសង់ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ រាជរដ្ឋាភិបាលត្រូវចំណាយថវិកាសម្រាប់ការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ អស់ប្រមាណជាង៤លានដុល្លារសហរដ្ឋអាមេរិក។

Read more: សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់ការសាងសង់ផ្លូវជាតិលេខ៥៨ គ្រាន់តែបោសម្អាតមីន...

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនពេលផ្ទុះជំងឺកូរ៉ូណាថ្មី គឺជារឿង «មហាត្រឹមត្រូវ» សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិនរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅនេះ ដែលចំនឹងពេលរដ្ឋាភិបាល និងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី ឬ COVID-19 គឺជារឿងមហាត្រឹមត្រូវបំផុត សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

Read more: សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា...

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះបានប្រកាសថា ខ្លួនបានការអនុញ្ញាតជាគោលការណ៍ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា

(បន្ទាយមានជ័យ)៖ មានប្រសាសន៍ចេញពីភាគពាយ្យ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀតបានប្រកាសយ៉ាងដាច់ណាត់ថា មិនលើកលែងឲ្យជនទាំងឡាយណា ដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយសម្ដេចក៏មិនផ្ដល់ឱកាសឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជានោះដែរ។

Read more: (ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា...