Social Network

ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី បង្កការព្រួយបារម្ភជាថ្មីពីការផ្ទុះរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា

  (យ៉ាងហ្គន)៖ សមាជិកសភាមីយ៉ាន់ម៉ា នឹងត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ចំពេលកំពុងមានភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោង សាន ស៊ូជី និងយោធា ដោយបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះរដ្ឋប្រហារ បន្ទាប់ពីការបោះឆ្នោតសកលមួយ ដែលត្រូវបានយោធា ចោទប្រកាន់ថា មានការលួចបន្លំ។

Read more: ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី...

ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

 (ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសចិននាំចេញម៉ាសបានចំនួនច្រើនជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិ COVID-19 ជំរុញឲ្យតម្រូវការកើនឡើងខ្ពស់។

Read more: ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

អគ្គលេខាធិការ UN ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសដំបូង នៅទីក្រុងញូយ៉ក

 (ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរួចហើយ។

Read more: អគ្គលេខាធិការ UN ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសដំបូង នៅទីក្រុងញូយ៉ក

សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង ១៥ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥១,៧២៧ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៩១២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង...

សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជាសាធារណៈថា ទីក្រុងវ៉ាស៊ីនតោន ច្រានចោលការទាមទាររបស់ចិន លើតំបន់ សមុទ្រចិនខាងត្បូង ហួសពីអ្វីដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនឹងឈរប្រកៀកស្មាជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងទីក្រុងប៉េកាំង។

Read more: សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន

អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកិច្ចចរចាលើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រទេសចិន ដាច់ដោយឡែកពីភាពមិនចុះសម្រុងផ្សេងទៀតដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Read more: អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ...

ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ» នៅទូទាំងពិភពលោកតែម្តង

(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បាននិយាយថា Facebook នឹងលែងណែនាំក្រុម (group) ប្រភេទជាក្រុមនយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ ដោយចំណាត់ការនេះ គឺជាមានលក្ខណៈជាអចិន្រ្តៃយ៍ និងនៅទូទាំងពិភពលោក។

Read more: ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ...

សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។

Read more: សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

  (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មនុស្ស ៨២នាក់បានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយករណីឆ្លងទាំងនេះមាន ជាប់ពាក់ព័ន្ធនឹងអ្នកឆ្លង ០២នាក់ ដែលត្រូវបានរាយការណ៍កាលពីព្រឹកមិញនេះ។

Read more: ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

 (ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ហើយ នូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។

Read more: ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់ ក្រោយមានការព្រួយបារម្ភពីប្រជាជន

  (ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ចំណុះឲ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) នៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានហាមឃាត់ការចូលផលិតផលសាច់សត្វ ដែលផលិតនៅកោះតៃវ៉ាន់ ឬដឹកជញ្ជូនតាមកោះតៃវ៉ាន់។

Read more: ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់...

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

(បូហ្គោតា)៖ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក ខាឡុស ហូមស៍ ទ្រូហ៊ីលឡូ (Carlos Holmes Trujillo) ដែលជាអ្នកគ្រប់គ្រងបេសកកម្មនៃរដ្ឋាភិបាល ប្រឆាំងនឹងក្រុមក្មេងទំនើង និងក្រុមឧទ្ទាមបានស្លាប់នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងវ័យ ៦៩ឆ្នាំ ដោយសារជំងឺឆ្លងរាតត្បាតសកល COVID-19។

Read more: រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ ហូរចុះពីមាត់របស់វាយ៉ាងវែងអន្លាយ

  (ហ្សាការតា)៖ ភ្នំភ្លើងដែលសកម្មបំផុតក្នុងប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានផ្ទុះជាថ្មីម្តងទៀត ដោយជះកម្អែរភ្លើងហូរចុះមកពីមាត់វាចម្ងាយ ១,៥០០ម៉ែត្រ។

Read more: ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ...

កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩ លើលោកកើនដល់ ១០០លាននាក់! ​​​​(Video inside)

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Rodong Sinmun បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រយ័ត្នចំពោះការឆ្លងរាតត្បាត COVID-19 ខណៈចំនួនករណីឆ្លងជំងឺនេះបានកើនរហូតដល់ ១០០លាននាក់ហើយ។

Read more: កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩...

ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស

 (ប៉េកាំង)៖ មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន បានសរុប ២២.៧៧លានដូសរួចទៅហើយ ខណៈប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

Read more: ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ

 (សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ទីក្រុងសេអ៊ូល ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ឈរលើគោលការណ៍ប្រយោជន៍រួមនៃប្រទេសទាំងពីរ។

Read more: ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង...

ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac ដូសចុងក្រោយ

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទីពីរ ដែលជាដូសចុងក្រោយសម្រាប់លោកហើយ។

Read more: ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន...

អ៉ីរ៉ាក់៖ ISIS ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងរដ្ឋធានីបាកដាដ, មនុស្សជាង ១៤០នាក់ស្លាប់ និងរបួស

 (បាកដាដ)៖ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា សកម្មភាពវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ០២ករណី នៅផ្សារមួយកន្លែងក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣២នាក់ និងរបួស ១១០នាក់ គឺជាទង្វើរបស់ពួកគេ។

Read more: អ៉ីរ៉ាក់៖ ISIS ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងរដ្ឋធានីបាកដាដ,...

អាមេរិក៖ ធ្លាក់ឧទ្ធម្ភាគចក្រកងកម្លាំងឆ្មាំជាតិនៅរដ្ឋញូយ៉ក បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់

(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ ឃូម៉ូ (Andrew Cuomo) បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងឆ្មាំជាតិរដ្ឋញូយ៉ក បានធ្លាក់នៅតំបន់ភាគខាងជើងនៃរដ្ឋញូយ៉កនាល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។

Read more: អាមេរិក៖ ធ្លាក់ឧទ្ធម្ភាគចក្រកងកម្លាំងឆ្មាំជាតិនៅរដ្ឋញូយ៉ក...

ឡើងកាន់តំណែងបានមួយថ្ងៃ! លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់ ដាក់ចេញមាត្រាចោទប្ដឹងដកតំណែង

 (វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Greene នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកស្រី បានដាក់ជូននូវមាត្រាច្បាប់ចោទប្ដឹងដកតំណែងប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់សភាតំណាងរាស្ត្រហើយ មួយថ្ងៃបន្ទាប់ពីលោកស្បថចូលកាន់តំណែង។

Read more: ឡើងកាន់តំណែងបានមួយថ្ងៃ! លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់...

ចិនថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ និងចោទតៃវ៉ាន់ថា «លក់ប្រយោជន៍ជាតិ» ឲ្យទៅសហរដ្ឋអាមេរិក

(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការគប់គិតគ្នារវាង គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ជាមួយកម្លាំងនយោបាយប្រឆាំងចិន នៅក្នុងសហរដ្ឋអាមេរិក ដោយចិនចោទថា អ្វីៗដែល DPP កំពុងធ្វើគឺជាការលក់ប្រយោជន៍ជាតិ។

Read more: ចិនថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ និងចោទតៃវ៉ាន់ថា «លក់ប្រយោជន៍ជាតិ»...