Social Network

ឡាវនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកសុខាភិបាលថែមទៀត ក្រោយការចាក់លើមនុស្សជាង១០០នាក់ មិនបង្ហាញផលប៉ះពាល់អ្វី

  (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឡាវនាថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបន្ទាប់ទៀតនៃបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានកំណត់ថានឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងនាពេលកន្លងទៅ មិនបង្ហាញផលប៉ះពាល់អវិជ្ជមានអ្វី។

Read more: ឡាវនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកសុខាភិបាលថែមទៀត...

ការសម្លាប់ជាគោលដៅ នៅតែបន្តមាននៅក្នុងប្រទេសអាហ្គានីស្ថាន

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃច័ន្ទថា ការសម្លាប់ជាគោលដៅភាគច្រើនក្នុងទម្រង់គ្រាប់បែកម៉ាញ៉េទិចដ៏សាហាវ កំពុងបន្តទាមទារយកអាយុជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន ខណះពួកគេចំនួន ១១ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលញាំញីដោយក្រុមសកម្មប្រយុទ្ធមួយនេះ។

Read more: ការសម្លាប់ជាគោលដៅ នៅតែបន្តមាននៅក្នុងប្រទេសអាហ្គានីស្ថាន

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសពីការចាក់សោរប្រទេសជាថ្មី

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសកាលពីថ្ងៃច័ន្ទថាប្រទេសអង់គ្លេស នឹងចូលក្នុងការចាក់សោរជាតិ ចាប់ពីពាក់កណ្តាលអធ្រាត្រដែលជាការចាក់សោរប្រទេសលើកទីបី ចាប់តាំងពីជំងឺរាតត្បាតប្រភេទនេះ បានចាប់ផ្តើមនៅក្នុងប្រទេសនេះ។

Read more: នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសពីការចាក់សោរប្រទេសជាថ្មី

ប្រទេសចំនួន ៥ បន្តទំនួលខុសត្រូវក្នុងនាមជាសមាជិកជាប់ឆ្នោត នៃក្រុមប្រឹក្សាសន្តិសុខ

ឥណ្ឌា អៀកឡង់ កេនយ៉ា ម៉ិកស៊ិក និងន័រវែស កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបន្តទំនួលខុសត្រូវ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

Read more: ប្រទេសចំនួន ៥ បន្តទំនួលខុសត្រូវក្នុងនាមជាសមាជិកជាប់ឆ្នោត នៃក្រុមប្រឹក្សាសន្តិសុខ

លោក គីម ជុងអ៊ុន សារភាពថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់កូរ៉េខាងជើង ទទួលបរាជ័យ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់លោកបានទទួលបរាជ័យ ដោយមិនអាចសម្រេចបានតាមការគ្រោងទុក ស្ទើតែគ្រប់វិស័យ ខណៈលោកប្រកាសបើកសមាជបក្សពលករកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ។

Read more: លោក គីម ជុងអ៊ុន សារភាពថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់កូរ៉េខាងជើង ទទួលបរាជ័យ

កូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចរចារកដំណោះស្រាយ ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួន នៅច្រកសមុទ្រ Hormuz

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១នេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលមួយក្រុមទៅកាន់ប្រទេសអ៊ីរ៉ង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាសុំការដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួន ដែលត្រូវបានឆ្នាំបដិវត្តអ៊ីរ៉ង់រឹបអូសយក កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

Read more: កូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចរចារកដំណោះស្រាយ...

តៃវ៉ាន់ ថាយន្ដហោះចម្បាំងចិន ហោះចូលក្នុងដែនអាកាសរបស់ខ្លួន ៣៨០លើក ក្នុងឆ្នាំ២០២០

(តៃប៉ិ)៖ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាយន្ដហោះចម្បាំងចិន បានហោះឆ្វែល និងចូលក្នុងដែនអាកាសតៃវ៉ាន់ រហូតដល់ទៅ ៣៨០លើក កាលពីឆ្នាំ២០២០ កន្លងទៅ ខណៈភាពតានតឹងបច្ចុប្បន្ន ត្រូវបានក្រុមអ្នកជំនាញព្រមានថា បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីពាក់កណ្ដាល ទសវត្សរឆ្នាំ១៩៩០មក។

Read more: តៃវ៉ាន់ ថាយន្ដហោះចម្បាំងចិន ហោះចូលក្នុងដែនអាកាសរបស់ខ្លួន ៣៨០លើក ក្នុងឆ្នាំ២០២០

ចិននឹងពង្រីកបន្ថែមសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីធានាដល់ការផ្គត់ផ្គង់

(ប៉េកាំង)៖ មន្ត្រីចិនមួយរូប បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានផ្តោតទៅលើការសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន នៅតាមបណ្តាញឧស្សាហកម្ម ក្នុងការពន្លឿនការធ្វើឧស្សាហូបនីយកម្មនៃវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) និងពង្រីកសមត្ថភាពផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ។

Read more: ចិននឹងពង្រីកបន្ថែមសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីធានាដល់ការផ្គត់ផ្គង់

រដ្ឋមន្ត្រីការបរទេសបូលីវីឆ្លងកូវីដ-១៩ ខណៈជំងឺនេះកំពុងរាតត្បាត នៅក្នុងជួរគណៈរដ្ឋមន្ត្រី

  (ឡាប៉ាស់)៖ រដ្ឋមន្ត្រីការបរទេសបូលីវីលោក រ៉ូជែលីយ៉ូ ម៉ាយតា (Rogelio Mayta) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ក្រោយរដ្ឋមន្ត្រីមួយរូបទៀត របស់ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើតេស្តវិជ្ជមានដូចគ្នា។

Read more: រដ្ឋមន្ត្រីការបរទេសបូលីវីឆ្លងកូវីដ-១៩ ខណៈជំងឺនេះកំពុងរាតត្បាត...

សហរដ្ឋអាមេរិក៖ មនុស្សជាង ២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៣៩៨នាក់ទៀតស្លាប់ នៅក្នុងពេលតែ១ថ្ងៃ!

 (វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២០១,៣៧៤នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៣៩៨នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង ២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ...

អ៉ីរ៉ង់ចេញមុខទាត់ចោល ការចោទប្រកាន់របស់អ៉ីស្រាអែលថា អ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ

 (តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក អាប់បាស់ អារ៉ាកឈី (Abbas Araghchi) បានច្រានចោលការចោទប្រកាន់ របស់អ៉ីស្រាអែលដែលថា ប្រទេសរបស់លោកកំពុងផលិតអាវុធនុយក្លេអ៊ែរ ជាមួយការចាប់ផ្ដើមបង្កើន ការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ឱ្យដល់កម្រិត ២០ភាគរយ។

Read more: អ៉ីរ៉ង់ចេញមុខទាត់ចោល ការចោទប្រកាន់របស់អ៉ីស្រាអែលថា...

ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកទី៩ កាន់តំណែងបានត្រឹម៣២ថ្ងៃ ក៏ស្លាប់ទៅវិញ

  (អាមេរិក)៖ ប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិក គឺលោក វីល្លាម ហេនរី ហារីសុន (William Henry Harrison) កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៨៤១។

Read more: ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកទី៩ កាន់តំណែងបានត្រឹម៣២ថ្ងៃ ក៏ស្លាប់ទៅវិញ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨៦លាននាក់ ស្លាប់ជាង ១លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ៦១លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨៦,១០២,០៧១នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨៦លាននាក់ ស្លាប់ជាង ១លាន ៨៦ម៉ឺននាក់...

អាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនបានជាង ២៦ម៉ឺននាក់ហើយ និងសង្ឃឹមថាអ្វីៗ អាចត្រលប់រកសភាពធម្មតាវិញ

(ប៊ែរឡាំង)៖ វិទ្យាស្ថានអាល្លឺម៉ង់ រ៉ូប៊ឺត ខូច (Robert Koch ឬ RKI) បានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មនុស្សសរុបចំនួន ២៦៥,៩៨៦នាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចរាល់ហើយ។

Read more: អាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនបានជាង ២៦ម៉ឺននាក់ហើយ...

ទីបំផុតករណីឆ្លងវីរុសកូវីដ-១៩ទម្រង់ថ្មី ត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីន

 (ម៉ិចស៊ីកូស៊ីធី)៖ ករណីឆ្លងវីរុសកូរ៉ូណា COVID-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងចក្រភពអង់គ្លេសនោះ នៅពេលនេះត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីនហើយ។

Read more: ទីបំផុតករណីឆ្លងវីរុសកូវីដ-១៩ទម្រង់ថ្មី ត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីន

សហរដ្ឋអាមេរិក ហៅការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់អ៉ីរ៉ង់ ជាការគំរាមកំហែងនុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅការសម្រេចចិត្តរបស់អ៉ីរ៉ង់ ក្នុងការចាប់ផ្ដើមចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមដល់កម្រិត ២០ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ (Fordow) ថាជា «ការគំរាមកំហែងនុយក្លេអ៊ែរ»។

Read more: សហរដ្ឋអាមេរិក ហៅការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់អ៉ីរ៉ង់...

ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ, លោកប្រធានាធិបតី Widodo នឹងត្រូវចាក់មុនគេ

 (ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីលោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) បានឱ្យដឹងថា ប្រទេសរបស់លោកនឹងចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

Read more: ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩...

ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាង៥០០ករណីថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (បាងកក)៖ រដ្ឋាភិបាលថៃនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥២៧នាក់ថែមទៀត។

Read more: ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាង៥០០ករណីថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

មេដឹកនាំកងជីវពលអ៊ីរ៉ាក់ អំពាវនាវឱ្យដកកងកម្លាំងបរទេសចេញពីអ៊ីរ៉ាក់

មេដឹកនាំជីវពលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានការដកកងកម្លាំងបរទេសចេញពីអ៊ីរ៉ាក់ នៅថ្ងៃខួបលើកទី ១ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូនរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងជីវពលនិកាយស៊ីអ៊ីត។

Read more: មេដឹកនាំកងជីវពលអ៊ីរ៉ាក់ អំពាវនាវឱ្យដកកងកម្លាំងបរទេសចេញពីអ៊ីរ៉ាក់

ហុងកុង ផ្អាកការនាំចូលផលិតផលបសុបក្សី ពីអាល្លឺម៉ង់ ប៉ូឡូញ និងជប៉ុន

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទដើម្បីផ្អាកការនាំចូលសាច់សត្វ និងផលិតផលបក្សីពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសអាឡឺម៉ង់ ប៉ូឡូញ និងជប៉ុន ដោយសារតែការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី។

Read more: ហុងកុង ផ្អាកការនាំចូលផលិតផលបសុបក្សី ពីអាល្លឺម៉ង់ ប៉ូឡូញ និងជប៉ុន

ប្រទេសថៃ បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន ២ លានដូសពីប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃ គ្រោងនឹងទិញវ៉ាក់សាំង COVID-១៩ ចំនួន ២ លានដូសដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech ។

Read more: ប្រទេសថៃ បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន ២ លានដូសពីប្រទេសចិន