Social Network

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២នាក់ថ្មីទៀត ដែលជាករណីនាំចូលពីប្រទេសថៃ

 (វៀងច័ន្ទ)៖ អាជ្ញាធរឡាវបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ចំនួនពីរនាក់ថ្មីទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៤៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

Read more: ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២នាក់ថ្មីទៀត ដែលជាករណីនាំចូលពីប្រទេសថៃ

ទីបំផុតលោក ចូ បៃដិន សម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឡើងវិញជាផ្លូវការហើយ!

(វ៉ាស៊ីនតោន)៖ ខណៈលោក ចូ បៃដិន (Joe Biden) បានដឹកនាំសហរដ្ឋអាមេរិក វិលត្រលប់ទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុវិញហើយ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ។

Read more: ទីបំផុតលោក ចូ បៃដិន សម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុង...

លោក ចូ បៃដិន ដឹកនាំពិធីគោរពវិញ្ញណក្ខន្ធជូនអ្នកស្លាប់ទាំងជាង ៤សែននាក់ ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានដឹកនាំពិធីគោរពវិញ្ញាណក្ខន្ធ ជូនមនុស្សជាង ៤សែននាក់ ដែលបានស្លាប់ដោយសារជំងឺរាតត្បាត ដ៏កាចសាហាវ COVID-19 នៅមុនថ្ងៃពិធីស្បថចូលកាន់តំណែងរបស់លោក។

Read more: លោក ចូ បៃដិន ដឹកនាំពិធីគោរពវិញ្ញណក្ខន្ធជូនអ្នកស្លាប់ទាំងជាង ៤សែននាក់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

(បាងកក)៖ នៅក្នុងរបាយការណ៍ COVID-19 សម្រាប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺនេះ ៥៩នាក់ថ្មីទៀត ខណៈអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត។

Read more: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់...

មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការដោះស្រាយវិបត្តិកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ ភាពអសមត្ថភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយជំងឺឆ្លងរាតត្បាតសកល (COVID-19) បានទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្ឌិតសភា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ជាង ៤០០,០០០នាក់គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

Read more: មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ...

ក្រោយការស៊ើបអង្កេតពី FBI កងកម្លាំងឆ្មាំជាតិ១២នាក់ ត្រូវបានដកចេញភ្លាមៗ នៅមុនលោក ចូ បៃដិន ស្បថឡើងកាន់តំណែង

 (វ៉ាស៊ីនតោន)៖ សមាជិក ១២នាក់នៃកងកម្លាំងឆ្មាំជាតិអាមេរិក ត្រូវបានដកចេញពីក្រុមរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន បន្ទាប់ពីពួកគេត្រូវបានស៊ើបអង្កេត ដោយប៉ូលិសសហព័ន្ធ FBI។

Read more: ក្រោយការស៊ើបអង្កេតពី FBI កងកម្លាំងឆ្មាំជាតិ១២នាក់ ត្រូវបានដកចេញភ្លាមៗ...

អ្នកភូមិឥណ្ឌាសម្តែងក្តីសប្បាយរីករាយជាថ្មីម្តងទៀត មុនពេលលោកស្រីអនុប្រធានាធិបតីអាមេរិកថ្មី ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ

  (ញូដេលី)៖ អ្នកភូមិមួយក្រុមនៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នារៀបចំពិធីអបអរសាទរជាថ្មីម្តងទៀតជូនដល់លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលនឹងត្រូវស្បថចូលកាន់តំណែងជាអនុប្រធានាធីបតីថ្មីនៃសហរដ្ឋអាមេរិក។

Read more: អ្នកភូមិឥណ្ឌាសម្តែងក្តីសប្បាយរីករាយជាថ្មីម្តងទៀត...

ប្រធានាធិបតីអេក្វាឌ័រ៖ «ការជួញដូរគ្រឿងញៀនបានកើនឡើង គួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០២០»

 (គីតូ)៖ ប្រធានាធិបតីអេក្វាឌ័រលោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) នៅថ្ងៃអង្គារនេះ (ពេលវេលានៅអាមេរិកឡាទីន) បាននិយាយថា ការជួញដូរគ្រឿងញៀនជាលក្ខណៈអន្តរជាតិ បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសនេះ ដោយបង្ហាញពីការរឹបអូសគ្រឿងញៀនចំនួន ១២៨.២តោន និងការរុះរើអង្គការជួញដូរគ្រឿងញៀនចំនួន ១៩៧ កាលពីឆ្នាំ២០២០ កន្លងទៅនេះ។

Read more: ប្រធានាធិបតីអេក្វាឌ័រ៖ «ការជួញដូរគ្រឿងញៀនបានកើនឡើង...

ហេតុអ្វីពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ខុសប្លែកពីប្រធានាធិបតីអាមេរិកដទៃ?

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន និងលោកស្រី Kamala Harris នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

Read more: ហេតុអ្វីពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ខុសប្លែកពីប្រធានាធិបតីអាមេរិកដទៃ?

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

  (វ៉ាស៊ីនតោន)៖ ក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសន័រវែស កំពុងធ្វើការស៊ើបអង្កេតលើករណីស្លាប់របស់អ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech។

Read more: ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់...

ចិន រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១០០នាក់ ៧ថ្ងៃជាប់ៗគ្នា

(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ច្រើនជាង១០០ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ រយៈពេល៧ថ្ងៃជាប់ៗគ្នា ខណៈវិធានការរឹតត្បិតនានាត្រូវបានរឹតបន្តឹងកាន់តែខ្លាំង។

Read more: ចិន រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១០០នាក់ ៧ថ្ងៃជាប់ៗគ្នា

គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ វាយប្រហារប្រទេសអាហ្សង់ទីន

 (អាហ្សង់ទីន)៖ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តផែនដីអាល្លឺម៉ង់ (GFZ) ទើបតែបានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើខេត្តសានហ័ន (San Juan) នៃប្រទេសអាហ្សង់ទីន ដោយមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។

Read more: គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ វាយប្រហារប្រទេសអាហ្សង់ទីន

បាតុកម្មនៅទុយនេស៊ី៖ ប៉ូលិសចាប់ខ្លួនមនុស្ស ៦០០នាក់ ក្រោយផ្ទុះហិង្សាជាមួយក្រុមបាតុករ

 (ទុយនេស៊ី)៖ ប៉ូលិសនៅក្នុងប្រទេសទុយនេស៊ី បាននិយាយថាពួកគេ បានចាប់ខ្លួនមនុស្សច្រើនជាង ៦០០នាក់ នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សាមួយ ដែលផ្ទុះឡើងជាថ្មីនៅថ្ងៃចន្ទ សប្ដាហ៍នេះ។

Read more: បាតុកម្មនៅទុយនេស៊ី៖ ប៉ូលិសចាប់ខ្លួនមនុស្ស ៦០០នាក់...

ក្នុង១ថ្ងៃអ្នកជំងឺ ១,៤២២នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង ១៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤២,០២២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤២២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: ក្នុង១ថ្ងៃអ្នកជំងឺ ១,៤២២នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង...

មេបក្សប្រឆាំងរុស្ស៊ី Navalny ត្រូវចាប់ខ្លួនភ្លាមៗពេលទៅដល់ទីក្រុងម៉ូស្គូ, សហរដ្ឋអាមេរិក និងអឺរ៉ុបអំពាវនាវឲ្យរុស្ស៊ី ដោះលែងលោកជាបន្ទាន់!

 (ម៉ូស្គូ)៖ មេដឹកនំាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសរុស្ស៊ី លោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជិះយន្ដហោះពីប្រទេសអាល្លឺម៉ង់ ត្រលប់មកដល់ទីក្រុងម៉ូស្គូវិញកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយវាមានរយៈពេល ០៥ខែក្រោយពីលោកប៊ិះបាត់បង់ជីវិត ដោយសារត្រូវគេលួចបំពុល។

Read more: មេបក្សប្រឆាំងរុស្ស៊ី Navalny ត្រូវចាប់ខ្លួនភ្លាមៗពេលទៅដល់ទីក្រុងម៉ូស្គូ,...

គ្រោះរញ្ជួយដី និងទឹកជំនន់នៅឥណ្ឌូណេស៊ី៖ មនុស្សស្លាប់កើនដល់ជិត ១០០នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួន

 (ហ្សាកាតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៩៦នាក់ហើយ ខណៈមនុស្សជិត ៧ម៉ឺននាក់ទៀតត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់ បានវាយប្រហារភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។

Read more: គ្រោះរញ្ជួយដី និងទឹកជំនន់នៅឥណ្ឌូណេស៊ី៖ មនុស្សស្លាប់កើនដល់ជិត ១០០នាក់...

ក្រុមហ៊ុនអាមេរិក Virgin Orbit ទទួលជោគជ័យលើការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ចេញពីស្លាបយន្តហោះជាលើកដំបូង

  (វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបាញ់បង្ហោះគ្រាប់រ៉ុក្កែតអាមេរិក វើជីន អ័រប៊ីត (Virgin Orbit) ទើបតែទទួលបានជោគជ័យលើកដំបូង ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត តាមមធ្យោបាយថ្មីមួយឡើងទៅកាន់ទីអវកាស បន្ទាប់ពីបានបរាជ័យកាលពីឆ្នាំមុន។

Read more: ក្រុមហ៊ុនអាមេរិក Virgin Orbit ទទួលជោគជ័យលើការបាញ់បង្ហោះគ្រាប់រ៉ុក្កែត...

Elon Musk ណែនាំដល់ CEO ទាំងអស់គួរតែឈប់ចំណាយពេលច្រើនអង្គុយក្នុងកិច្ចប្រជុំ គួរចូលរួមដោយផ្ទាល់ក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីរបស់ក្រុមហ៊ុនវិញ

 (អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងជំរុញ និងណែនាំដល់ CEO ក្រុមហ៊ុនផ្សេងៗ ជាពិសេសមេដឹកនាំក្រុមហ៊ុនអាមេរិកទាំងអស់ គួរតែចូលរួមក្នុងការកែលម្អផលិតផល និងសេវាកម្មដោយផ្ទាល់របស់ក្រុមហ៊ុន ជាជាងអង្គុយតែមើលរបាយការណ៍ ឬស្តាប់បទបង្ហាញនានាក្នុងកិច្ចប្រជុំញឹកញាប់។

Read more: Elon Musk ណែនាំដល់ CEO ទាំងអស់គួរតែឈប់ចំណាយពេលច្រើនអង្គុយក្នុងកិច្ចប្រជុំ...

ក្នុង១ថ្ងៃអ្នកជំងឺ ១,៨៤៦នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង ១៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧៤,៥៦០នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៨៤៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: ក្នុង១ថ្ងៃអ្នកជំងឺ ១,៨៤៦នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង...

លោក ចូ បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិធំៗ ដែលអាមេរិកកំពុងប្រឈមមុខ, នេះបើតាមមន្ត្រីជំនិតរបស់លោកផ្ទាល់

 (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាកំពូលម្នាក់របស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បាននិយាយថា រដ្ឋបាលថ្មីរបស់លោក បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិជាច្រើនរបស់ប្រទេសជាតិ ខណៈពិធីស្បថចូលកាន់តំណែងកាន់តែខិតជិតចូលមកដល់ ហើយលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងនីតិវិធីដកតំណែងជាលើកទី ២ ផងដែរ។

Read more: លោក ចូ បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិធំៗ...

អ្នកជំនាញអាមេរិក៖ «ផែនការចាក់វ៉ាក់សាំង ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃរបស់លោក ចូ បៃដិន គឺពិតជាអាចទៅរួច»

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា គោលដៅរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងប្រធានាធិបតីរបស់លោក គឺពិតជារឿងដែលអាចធ្វើទៅបាន។

Read more: អ្នកជំនាញអាមេរិក៖ «ផែនការចាក់វ៉ាក់សាំង ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃរបស់លោក ចូ...