Social Network

អភិបាលខេត្តតាលីបង់ គឺឋិតក្នុងចំណោមមនុស្ស ៧ នាក់ដែលត្រូវបានសម្លាប់ នៅអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យប៉ូលីសខេត្ត បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៧ នាក់ ក្នុងនោះមាន អភិបាលខេត្ត ដែលមានតែនាមរបស់តាលីបង់សម្រាប់ខេត្ត Faryab ភាគខាងជើង ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍។

Read more: អភិបាលខេត្តតាលីបង់ គឺឋិតក្នុងចំណោមមនុស្ស ៧ នាក់ដែលត្រូវបានសម្លាប់...

ខេត្តចំនួន ២៨ របស់ប្រទេសថៃ ប្រឈមមុខនឹងការគ្រប់គ្រងអតិបរិមា ប្រឆាំងនឹងជំងឺរាតត្បាត COVID-19

មន្ត្រីសុខាភិបាលថៃ ប្រកាសកាលពីថ្ងៃសៅរ៍ថា ខេត្តចំនួន ២៨ នៃប្រទេសថៃនឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជាអតិបរមា ខណះករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើង។

Read more: ខេត្តចំនួន ២៨ របស់ប្រទេសថៃ ប្រឈមមុខនឹងការគ្រប់គ្រងអតិបរិមា...

កូរ៉េខាងត្បូងរំពឹងទទួលបាន «សារវិជ្ជមាន» ពីប្រទេសកូរ៉េខាងជើង សម្រាប់ការបើកទំព័រឆ្នាំ២០២១

(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក លី អ៉ីនយុំាង (Lee In-young) បានបង្ហាញក្តីសង្ឃឹមថា លោកនឹងទទួលបានសារវិជ្ជមាន ពីប្រទេសកូរ៉េខាងជើង ស្តីពីទំនាក់ទំនងអន្តរកូរ៉េ ខណៈទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថា នឹងរៀបចំសមាជបក្សដ៏កម្រមួយ នៅក្នុងសប្តាហ៍នេះ។

Read more: កូរ៉េខាងត្បូងរំពឹងទទួលបាន «សារវិជ្ជមាន» ពីប្រទេសកូរ៉េខាងជើង...

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បើកភ្លើងបៃតង ទិញកងយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក

(ហ្សេរុយសាឡឹម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានប្រកាសនៅថ្ងៃចន្ទនេះថា លោកចង់ឲ្យប្រទេសរបស់លោក ទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចត្រូវបានសម្រេច មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

Read more: រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បើកភ្លើងបៃតង ទិញកងយន្ដហោះចម្បាំង F-35...

ចិននឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តបរទេសប្រើតេឡេស្កូបយក្សរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១

(ប៉េកាំង)៖ ចានតេឡេស្កូប FAST របស់ប្រទេសចិន ដែលធំបំផុតនៅលើពិភពលោក នឹងបើកទទួលអ្នកវិទ្យាសាស្រ្តជាលក្ខណៈអន្តរជាតិ ចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខតទៅ ក្រោយពីវាធ្វើប្រតិបត្តិការជាផ្លូវការបានរយៈពេលជិត១ឆ្នាំ។

Read more: ចិននឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តបរទេសប្រើតេឡេស្កូបយក្សរបស់ខ្លួន...

អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង នៅឯច្រករសមុទ្រ Hormuz ក្រោមហេតុផលថា«រំលោភលើច្បាប់បរិស្ថានដែនសមុទ្រ»

(តេហេរ៉ង់)៖ អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានរឹបអូសកប៉ាល់ដឹកគីមីប្រេងមួយគ្រឿង ដែលមានដោតទង់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងដែនទឹកឈូងសមុទ្រពែក្ស ដោយបានលើកឡើងថា កប៉ាល់នោះបានរំលោភលើ«ច្បាប់បរិស្ថានដែនសមុទ្រ»។

Read more: អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង នៅឯច្រករសមុទ្រ Hormuz...

ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសមាជិកនៅរដ្ឋ Georgia ចាប់ផ្តើមជាលើកទី២, លោក ចូ បៃដិន សន្យាបង្កើតថ្ងៃថ្មី សម្រាប់ប្រជាជនអាមេរិក

ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានជំរុញឱ្យអ្នកបោះឆ្នោតទាំងអស់នៅក្នុងរដ្ឋ ចរជា (Georgia) បោះឆ្នោតគំាទ្រអ្នកប្រជាធិបតេយ្យពីររូប នៅក្នុងការបោះឆ្នោតលើកទី ២ នៅថ្ងៃអង្គារសប្ដាហ៍នេះដែលនឹងកំណត់ថា តើគណបក្សមួយណានឹងគ្រប់គ្រងព្រឹទ្ធសភាអាមេរិក ខណៈលោក ដូណាល់ ត្រាំ កំពុងព្យាយាមរក្សាព្រឹទ្ធសភា ឱ្យនៅក្រោមកណ្ដាប់ដៃបក្សសាធារណរដ្ឋ។

Read more: ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសមាជិកនៅរដ្ឋ Georgia ចាប់ផ្តើមជាលើកទី២, លោក ចូ...

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកជាច្រើនរូប ជំរុញឲ្យរដ្ឋមន្ត្រីការពារជាតិស្តីទី «កុំលូកដៃក្នុងរឿងនយោបាយ» ដែលអាចនឹងបំផ្លាញដល់ លទ្ធផលបោះឆ្នោត

 (វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើ (Mark Esper) រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកជាច្រើនរូបទៀត បានចេញមុខជំរុញជាបន្តបន្ទាប់ ឱ្យរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ សហរដ្ឋអាមេរិកបច្ចុប្បន្ន លោក គ្រីស្តូហ្វឺ មីលឡឺ (Christopher C. Miller) និងមន្ត្រីយោធាក្រោមបង្គាប់របស់លោក មិនត្រូវលូកដៃ ឬចូលរួមក្នុងសកម្មភាពនយោបាយទាំងឡាយណា ដែលបំផ្លាញដល់លទ្ធផលបោះឆ្នោត ឬក៏បង្កឧបសគ្គដល់ដំណើរការ ផ្ទេរអំណាចនោះឡើយ។

Read more: អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកជាច្រើនរូប...

កូរ៉េខាងត្បូងសម្រេចហាមការជួបជុំមនុស្សលើសពី៤នាក់ នៅទូទាំងប្រទេសតែម្តង ខណៈករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃលោតលើស១,០០០នាក់សាជាថ្មី

  (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានសម្រេចពង្រីកការហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នា ដែលមានមនុស្សលើសពី ០៤នាក់នៅទូទាំងប្រទេសតែម្តង និងបានបង្កើនវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមបន្ថែមទៅកាន់តំបន់ជុំវិញទីក្រុងសេអ៊ូលផងដែរ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងត្រឡប់ទៅដល់ជាង ១,០០០ករណី ក្នុងរយៈពេល០៤ថ្ងៃកន្លងទៅនេះ។

Read more: កូរ៉េខាងត្បូងសម្រេចហាមការជួបជុំមនុស្សលើសពី៤នាក់ នៅទូទាំងប្រទេសតែម្តង...

ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ចេញបទបញ្ជាថ្មីមួយសម្រាប់ ការហ្វឹកហ្វឺនកងទ័ពចិន ប្រចាំឆ្នាំ២០២១

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើបទបញ្ជាមួយ សម្រាប់ការចាប់ផ្តើមហ្វឹកហាត់កងកម្លាំង ប្រដាប់អាវុធចិនក្នុងឆ្នាំ២០២១។

Read more: ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ចេញបទបញ្ជាថ្មីមួយសម្រាប់ ការហ្វឹកហ្វឺនកងទ័ពចិន...

អ្នកជំនាញកំពូលជំងឺឆ្លងអាមេរិក ច្រានចោលការអះអាងរបស់លោក ត្រាំ ជុំវិញការបំប៉ោងតួលេខអ្នកស្លាប់ដោយសារកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលអាមេរិកកំពូល ០២រូប កាលពីថ្ងៃអាទិត្យ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញទិន្នន័យនៃចំនួនករណីឆ្លង និងស្លាប់ច្រើនហួសហេតុដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ហើយអ្នកទាំងពីរក៏បានបង្ហាញពីសុទិដ្ឋិនិយមថា ល្បឿននៃការចាក់វ៉ាក់សាំងកំពុងកើនឡើងវិញហើយ។

Read more: អ្នកជំនាញកំពូលជំងឺឆ្លងអាមេរិក ច្រានចោលការអះអាងរបស់លោក ត្រាំ...

សហរដ្ឋអាមេរិកបញ្ចេញ «ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ» ដើម្បីការពារភពផែនដី និងភពនានា ពីការបំពុលរបស់បេសកកម្មអវកាស

(បរទេស)៖ សម្រាប់ការបើកទំព័រឆ្នាំ២០២១ សេតវិមានអាមេរិកបានបញ្ចេញ ផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការការពារភពនានា ដោយកំណត់នូវការវាយតម្លៃថ្មីៗ ដើម្បីទប់ស្កាត់ការបំពុលភពដទៃ និងការបំពុលភពផែនដីយើងផ្ទាល់។

Read more: សហរដ្ឋអាមេរិកបញ្ចេញ «ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ» ដើម្បីការពារភពផែនដី...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់!

 (បាងកក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ប្រទេសថៃបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ៧៤៥ករណីថែមទៀត រួមជាមួយករណីស្លាប់ថ្មីម្នាក់ផងដែរ។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់!

ចិនប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួនទាំងអស់ «ដោយមិនគិតថ្លៃ»

 (ប៉េកាំង)៖ ប្រទេសចិនដែលគ្រប់គ្នាស្គាល់ថា ជាប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកនេះ (១,៤៣៩លាននាក់) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះថា ខ្លួននឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជូនដល់ប្រជាជនទាំងអស់តែម្តង ដោយមិនគិតថ្លៃនោះឡើយ។

Read more: ចិនប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួនទាំងអស់ «ដោយមិនគិតថ្លៃ»

ចិនធ្វើបច្ចុប្បន្នភាព និងវិសោធនកម្មច្បាប់ ស្តីពីវិស័យការពារជាតិ ចំពោះមុខភាពតានតឹង ជាមួយសហរដ្ឋអាមេរិក

(ប៉េកាំង)៖ ចិនបានធ្វើបច្ចុប្បន្នភាព ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីវិស័យការពារជាតិ ដើម្បីកំណត់ឱ្យបានច្បាស់ពីធម្មជាតិ នៃការការពារខ្លួន និងតួនាទីរបស់ កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងករណីមានវិបត្តិណាមួយកើតឡើង ខណៈខ្លួនកំពុងមានទំនាក់ទំនង ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក។

Read more: ចិនធ្វើបច្ចុប្បន្នភាព និងវិសោធនកម្មច្បាប់ ស្តីពីវិស័យការពារជាតិ...

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ថ្មីទៀត ក្នុងនោះភាគច្រើនជា ករណីឆ្លងក្នុងសហគមន៍! ​​​​(Video inside)

(បាងកក)៖ ក្រុមការងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ ក្នុងនោះភាគច្រើនបំផុត គឺជាករណីឆ្លងក្នុងសហគមន៍។

Read more: ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ថ្មីទៀត ក្នុងនោះភាគច្រើនជា...

ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់! ​​​​(Video inside)

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសចេញ នូវជំហរប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិកពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង។

Read more: ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក...

ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

 (អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូផាម (Sinopharm) ចំនួន ១.២លានដូស។

Read more: ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម» នឹងអូសបន្លាយការឆ្លងរាតត្បាតកូវីដ-១៩

 (ញូយ៉ក់)៖ ការសិក្សាថ្មីមួយ បានបង្ហាញថាការទទួលវ៉ាក់សាំងផ្តាច់មុខដោយក្រុមប្រទេសអ្នកមាន ដែលត្រូវបានគេហៅថាជា «វ៉ាក់សាំងជាតិនិយម» ទំនងជានឹងអូសបន្លាយ ជំងឺរាតត្បាតសកល COVID-19 ដែលអាចបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរជាងនេះ។

Read more: ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម»...

ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

 (ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ បានរកឃើញវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

Read more: ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៤០នាក់។

Read more: ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់