Social Network

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩១លាននាក់ ស្លាប់ជាង ១លាន ៩៥ម៉ឺននាក់ និងជាសះស្បើយជាង ៦៥លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩១,៣១៤,៣៧០នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩១លាននាក់ ស្លាប់ជាង ១លាន ៩៥ម៉ឺននាក់...

Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា នៅវិមានសភាអាមេរិក

 (បរទេស)៖ ក្រុមហ៊ុន Twitter នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ខ្លួនបានបិទគណនីច្រើនជាង ៧ម៉ឺនគណនី ដែលជាប់ពាក់ព័ន្ធជាមួយក្រុមស្តាំនិយមហៅថា ឃ្យូអេណុន (QAnon) ក្រោយហេតុការណ៍ផ្ទុះអំពើហិង្សានៅវិមានសភាអាមេរិក ដែលបង្កឡើងដោយក្រុមអ្នកគាំទ្ររបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

Read more: Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា...

ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Sinovac និង Sinopharm

(ប៉េកាំង)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានឱ្យដឹងថា ក្រុមការងារនៃស្ថាប័នអន្តរជាតិមួយនេះ កំពុងស្ថិតនៅក្នុង ប្រទេសចិន ដើម្បីវាយតម្លៃលើវ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinopharm)។

Read more: ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩...

សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង ២១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៤,៦៨៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៩៦៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង...

អាមេរិក៖ មន្ត្រីប៉ូលិសម្នាក់បាត់បង់ជីវិត ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវិមានសភា និងផ្ទុះអំពើហិង្សា

  (វ៉ាស៉ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ដែលមានតួនាទីការពារវិមានសភាអាមេរិក (Capitol Hill) ទើបតែបានបាត់បង់ជីវិតក្រោយរងរបួស អំឡុងភាពចលាចលនៃការប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានចូលលុកលុយដ៏កក្រើកនៅទីនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

Read more: អាមេរិក៖ មន្ត្រីប៉ូលិសម្នាក់បាត់បង់ជីវិត ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ...

ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសុក្រនេះ ទើបតែបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីប្រទេសសិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០២០។

Read more: ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

ចៅក្រមនៃតុលាការអ៉ីរ៉ាក់ ចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធការធ្វើឃាតមេកងជីវពលអ៉ីរ៉ាក់ កាលពីដើមឆ្នាំ២០២០

  (បាកដាដ)៖ ចៅក្រមម្នាក់នៃតុលាការក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងធ្វើឃាត មេដឹកនាំកងជីវពលអ៉ីរ៉ាក់ម្នាក់ កំឡុងប្រតិបត្តិការផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani)។

Read more: ចៅក្រមនៃតុលាការអ៉ីរ៉ាក់ ចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...

លោក ដូណាល់ ត្រាំ បានពិភាក្សារិះរកវិធីដើម្បី លើកលែងទោសដល់ខ្លួនឯង, នេះបើតាមកាសែត New York Times

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី «ដើម្បីលើកលែងទោសឱ្យខ្លួនឯង» ខណៈលោកត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន នៅពេលផុតអាណិត្តនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

Read more: លោក ដូណាល់ ត្រាំ បានពិភាក្សារិះរកវិធីដើម្បី លើកលែងទោសដល់ខ្លួនឯង,...

លោក គីម ជុងអ៊ុន ប្តេជ្ញាដឹកនាំកូរ៉េខាងជើងទៅរក «សករាជមាស» បន្ទាប់ពីបានទទួលស្គាល់បរាជ័យ ក្នុងការអនុវត្តផែនការសេដ្ឋកិច្ច៥ឆ្នាំ

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវប្រព័ន្ធដឹកនាំសង្គម និងទំនាក់ទំនងការបរទេស បន្ទាប់ពីលោកផ្ទាល់ទទួលស្គាល់ពីបរាជ័យ នៃការអនុវត្តផែនការសេដ្ឋកិច្ច ០៥ឆ្នាំរបស់លោក។

Read more: លោក គីម ជុងអ៊ុន ប្តេជ្ញាដឹកនាំកូរ៉េខាងជើងទៅរក «សករាជមាស»...

លោក ចូ បៃដិន៖ «ភាពចលាចលនៅវិមានសភា គឺជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានថ្កោលទោស និងចាត់ទុកអំពើហិង្សា ព្រមទាំងការសម្រុកចូលវិមានសភាជាតិ ពីសំណាក់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះថា «ជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»។

Read more: លោក ចូ បៃដិន៖ «ភាពចលាចលនៅវិមានសភា គឺជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»

ជប៉ុននឹងដាក់ទីក្រុងតូក្យូព្រមទាំងខេត្តនៅជុំវិញ៣ទៀតឲ្យស្ថិតក្រោមគ្រាអាសន្ន ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩

 (តូក្យូ)៖ សំណើរដ្ឋាភិបាលជប៉ុនស្តីពីការប្រកាសគ្រាអាសន្នរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះតទៅ សម្រាប់ទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដែលកំពុងឈានដល់កម្រិតដ៏អាក្រក់បំផុតមួយ គឺត្រូវបានអនុម័តហើយនាថ្ងៃព្រហស្បតិ៍។

Read more: ជប៉ុននឹងដាក់ទីក្រុងតូក្យូព្រមទាំងខេត្តនៅជុំវិញ៣ទៀតឲ្យស្ថិតក្រោមគ្រាអាសន្ន...

រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានដាក់ក្នុងភាពអាសន្ន ១៥ថ្ងៃបន្ថែមទៀត ដោយសារបារម្ភពីអំពើហិង្សា

(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី លោកស្រី Muriel Bowser នៅយប់ថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តអូសបន្លាយការដាក់រដ្ឋធានីមួយនេះក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ពោលគឺរហូតដល់ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករានេះ។

Read more: រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានដាក់ក្នុងភាពអាសន្ន ១៥ថ្ងៃបន្ថែមទៀត...

ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Merapi ផ្ទុះជះផេះ និងផ្សែងពេញអាកាស, មនុស្ស៥០០នាក់ ត្រូវជម្លៀស

 (ហ្សាការតា)៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានជះកម្អែរផេះផ្សែង និងកម្ដៅឡើងលើផ្ទៃអាកាស នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំឱ្យ អាជ្ញាធរត្រូវជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមជើងភ្នំនោះ ទៅរកកន្លែងមានសុវត្ថិភាព។

Read more: ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Merapi ផ្ទុះជះផេះ និងផ្សែងពេញអាកាស, មនុស្ស៥០០នាក់...

លោក ដូណាល់ ត្រាំ ប្រាប់ក្រុមបាតុករ ដែលអុកឡុកវិមានសភា ឲ្យដកថយត្រលប់ទៅផ្ទះវិញ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្រលោក ដកថយត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីពួកគេសម្រុកចូលក្នុង អគារនៃវិមានសភា (US Capitol) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីរារាំងសម័យប្រជុំសម័យសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណងទទួលស្គាល់ ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី៤៦។

Read more: លោក ដូណាល់ ត្រាំ ប្រាប់ក្រុមបាតុករ ដែលអុកឡុកវិមានសភា ឲ្យដកថយត្រលប់ទៅផ្ទះវិញ

ថៃទទួលស្គាល់ព័ត៌មានអំពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ជាង ៩០០នាក់ ក្នុងរោងចក្រផលិតត្រីខកំប៉ុង ប៉ុន្តែវាជាព័ត៌មានចាស់ប៉ុណ្ណោះ

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទទួលស្គាល់ហើយ ចំពោះសេចក្ដីរាយការណ៍ពីការរកឃើញ COVID-19 ច្រើនជាង ៩០០ករណីថ្មី នៅក្នុងរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែង នៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) បន្ទាប់ពីការធ្វើតេស្ដលើមនុស្ស ៣,៨០០នាក់។

Read more: ថៃទទួលស្គាល់ព័ត៌មានអំពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ជាង ៩០០នាក់...

ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលអគារសភាអាមេរិក ដើម្បីរារាំងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន, អំពើហិង្សាដ៏ក្តៅគគុកបានផ្ទុះឡើង!

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានសម្រុកចូលទៅក្នុងអាគារសសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីតោន) ដើម្បីរារាំងសម័យប្រជុំសម័យសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។

Read more: ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលអគារសភាអាមេរិក...

កូរ៉េខាងត្បូង ផ្ដើមធ្វើតេស្តទ្រង់ទ្រាយធំ រកកូវីដ-១៩ លើអ្នកទោស និងបុគ្គលិកពន្ធនាគារ ៧ម៉ឺននាក់

(សេអ៊ូល)៖ កូរ៉េខាងត្បូង បានចាប់ផ្ដើមបើកដំណើរការ ការធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ទ្រង់ទ្រាយធំ សម្រាប់ពន្ធនាគារចំនួន ៥២កន្លែង នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះឡើងជាចង្កោមធំៗ នៃការឆ្លងវីរុសនេះនៅក្នុងពន្ធនាគារ ហើយនឹងអាចពន្យារការហោះហើរពីចក្រភពអង់គ្លេស ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសនេះផងដែរ។

Read more: កូរ៉េខាងត្បូង ផ្ដើមធ្វើតេស្តទ្រង់ទ្រាយធំ រកកូវីដ-១៩ លើអ្នកទោស...

លោក គីម ជុងអ៊ុន សារភាពថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់កូរ៉េខាងជើង ទទួលបរាជ័យ

 (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់លោកបានទទួលបរាជ័យ ដោយមិនអាចសម្រេចបានតាមការគ្រោងទុក ស្ទើតែគ្រប់វិស័យ ខណៈលោកប្រកាសបើកសមាជបក្សពលករកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ។

Read more: លោក គីម ជុងអ៊ុន សារភាពថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់កូរ៉េខាងជើង ទទួលបរាជ័យ

អតីតប្រធានាធិបតីអាមេរិក លោក ប៊ូស នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានប្រកាសឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ នឹងចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតគឺលោក ចូ បៃដិន ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី២០ ខែមករាខាងមុខនេះ។

Read more: អតីតប្រធានាធិបតីអាមេរិក លោក ប៊ូស នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ...

ប្រេស៊ីល មានអ្នកជំងឺកូវីដ-១៩ លើស១,០០០នាក់ ស្លាប់ត្រឹមរយៈពេលមួយថ្ងៃ!

 (រីយ៉ូ ដឺហ្សាណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានរាយការណ៍ពីការស្លាប់ដោយសារ COVID-19 ថ្មីៗចំនួន ១,១៧១នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៩៧,៧៣២នាក់។

Read more: ប្រេស៊ីល មានអ្នកជំងឺកូវីដ-១៩ លើស១,០០០នាក់ ស្លាប់ត្រឹមរយៈពេលមួយថ្ងៃ!

អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ដទៃទៀត យល់ព្រមផ្សះផ្សា ជាមួយកាតា, បិទបញ្ចប់ភាពប្រេះឆា ជាច្រើនឆ្នាំមកនេះ

 (រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តរបស់ខ្លួន បានសម្រេចចិត្តស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសកាតាហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយ ដោយ បិទបញ្ចប់ភាពប្រេះឆានឹងគ្នា ដែលកើតឡើងតាំងតែពីឆ្នាំ២០១៧មក។

Read more: អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ដទៃទៀត យល់ព្រមផ្សះផ្សា ជាមួយកាតា,...