Social Network

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិចចរាចរណ៍ ! ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៥នាក់។

Read more: សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិចចរាចរណ៍ ! ស្លាប់៦នាក់...

កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត ជាង១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ

ភ្នំពេញ៖ លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមផ្លៃស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត បានជាង ១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាម ការចុះផ្សាយរបស់ AKP ។

Read more: កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត ជាង១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ

កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ ទីផ្សារពាណិជ្ជកម្ម

ភ្នំពេញ៖ ប្រទេសកម្ពុជា -វៀតណាម បានសាងសង់ផ្សារព្រំដែនគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដើម្បីជំរុញ និងការពន្លឿន ការអភិវឌ្ឍទីផ្សារ ពាណិជ្ជកម្ម នៅតាមតំបន់ព្រំដែន ឲ្យកាន់តែមានភាព រីកចម្រើន និងសម្រេចបានលទ្ធផល ជាវិជ្ជមាន ។

Read more: កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ...

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ចង់ក្លាយជាអ្នកកាសែតជំនាញសេដ្ឋកិច្ច ត្រូវមានចំណេះដឹងទូទៅ អានច្រើន និងមានទំនាក់ទំនងជាមួយអ្នកជំនាញសេដ្ឋកិច្ច

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើចង់ក្លាយជាអ្នកកាសែត ដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះ ត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ អាន និងស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពិសេសត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច ដើម្បីឲ្យគេពន្យល់បន្ថែម ពិតមែនតែយើងគ្មានសញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចក្ដី តែបទពិសោធន៍ ជាអ្នកកាសែត១០ ទៅ២០ឆ្នាំហើយ នោះនឹងអាចយល់ដឹងច្បាស់រឿងមួយចំនួនធំ នៅក្នុងសកលលោក។

Read more: រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ចង់ក្លាយជាអ្នកកាសែតជំនាញសេដ្ឋកិច្ច...

សំខាន់ៗ៩ចំណុចជួយឲ្យប្រជាពល​រដ្ឋខ្មែរឲ្យយល់​ដឹងច្បាស់ ពីការបោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ !

(ភ្នំពេញ)៖ នៅរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។  ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍ ៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។

Read more: សំខាន់ៗ៩ចំណុចជួយឲ្យប្រជាពល​រដ្ឋខ្មែរឲ្យយល់​ដឹងច្បាស់...

ក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី

ក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី << បដិសណ្ឋារកិច្ចល្អសេវាសាធារណៈ ស្នាមញញឹម ២>>

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់ជ័យលាភីជូនដល់ខេត្ត ក្រុង រមណីដ្ឋាន និងសណ្ឋាគារ ដែលទទួលបានចំណាត់ថ្នាក់ ប្រចាំឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភ្នំពេញ។

 

 

 

 

 

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយជុំវិញ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ

(ភ្នំពេញ)៖ នៅមុននេះបន្តិច  នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិរបស់កម្ពុជា បានចេញ សេចក្តីថ្លែង ការណ៍ឆ្លើយជុំវិញ សេចក្តីថ្លែង ការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយរបស់កម្ពុជា ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដោយបានឃើញប្រតិកម្មមិនសមហេតុផល របស់សហរដ្ឋអាមេរិក ចំពោះការ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនៅកម្ពុជា។ 


ដកស្រង់ពី៖FRESH NEW

ឯកឧត្តម​ ខៀវ កាញារីទ្ធ៖ ចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Facebook របស់ ឯកឧត្តមដោយអះអាងថា  ឯកឧត្តមចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម។

Read more: ឯកឧត្តម​ ខៀវ កាញារីទ្ធ៖ ចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត...

កម្ពុជា-កូរ៉េ ចុះMOU ស្តីពីការបង្កើត អង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្តីការ ក្រសួងការបរទេស នៅក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) ស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី ជាមួយសាធារណរដ្ឋកូរ៉េ ។

Read more: កម្ពុជា-កូរ៉េ ចុះMOU ស្តីពីការបង្កើត អង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី

រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បង្កើតគណៈកម្មការ ស្រាវជ្រាវករណីអ្នកសារព័ត៌មានជួបគ្រោះថ្នាក់ នៅខេត្តរតនគិរី

(ភ្នំពេញ)៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានសម្រេចបង្កើត គណៈកម្មការ ចំពោះកិច្ច ដើម្បីស្រាវជ្រាវ ករណីអ្នកសារព័ត៌ មានជួបគ្រោះថ្នាក់ នៅខេត្តរតនគិរី។

Read more: រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បង្កើតគណៈកម្មការ...

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ក្រោយបញ្ចប់កិច្ចប្រជុំព្រំដែនរវាងកម្ពុជា-ឡាវនឹងទទួលលទ្ធផលល្អ

ភ្នំពេញ ៖ ប្រធានគណៈ កម្មាធិការកិច្ចការ ព្រំដែនកម្ពុជា លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង បានថ្លែងថា កិច្ចប្រជុំរវាងកម្ពុជា-ឡាវនឹងទទួលបានលទ្ធផលល្អ។

Read more: លោកទេសរដ្ឋមន្រ្តី វ៉ា...

កម្ពុជា-ឡាវបោះបង្គោលព្រំដែន បាន១២១បង្គោល

ភ្នំពេញ៖ប្រធានគណៈ កម្មាធិការកិច្ចការ ព្រំដែនកម្ពុជា លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង បានលើកឡើងថា ប្រទេសកម្ពុជានិងឡាវ បានរួមគ្នាបោះបង្គោលព្រំដែន បានចំនួន១២១បង្គោល ក្នុងចំណោម១៤៥បង្គោល នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ  ៕


ដកស្រង់ពី៖ដើមអម្ពិល

 

ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​នៅ​ប្រាសាទអង្គរវត្ត​នឹង​បង្ហាញ​រូបរាង​នាពេល​ឆាប់ៗ​នេះហើយ​

សៀមរាប៖ ស្ពានអណ្តែតទឹក បណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុង ទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឱ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។

Read more: ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​នៅ​ប្រាសាទអង្គរវត្ត​នឹង​បង្ហាញ​រូបរាង​នាពេល​ឆាប់ៗ​...

ជនសង្ស័យ​បាញ់​សត្វ​ក្ងោក​ងាប់​១​ក្បាល ភ័យ​ខ្លួន ចូល សារភាព​

ភ្នំពេញ: ជនសង្ស័យបាញ់ សត្វក្ងោក ភ័យខ្លួនបានចូល ខ្លួនសារភាព នៅសង្កាត់ ស្ទឹងមានជ័យ បន្ទាប់ពីពេល ឃើញព័ត៌មាន ក្នុងសង្គម ហ្វេសបុក ផ្សាយរិះគន់ធ្ងន់ៗ។ ទោះយ៉ាងណាសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការ រៀបចំចងក្រសំណុំ រឿងតាមនិតិវិធីច្បាប់។

Read more: ជនសង្ស័យ​បាញ់​សត្វ​ក្ងោក​ងាប់​១​ក្បាល ភ័យ​ខ្លួន ចូល សារភាព​

pdate៖ ​​ឯកឧត្តម សម​ រង្ស៊ី​​ នឹងត្រូវសាលាឧទ្ធរណ៍ លើកមកជំនុំជម្រះ ទាក់ទងនិងបណ្តឹង​ Facebook likes សម្តេច​តេជោ​ បាន​មក​ពី​ការ​ទិញ​ នៅ​រសៀល​នេះ​

ភ្នំពេញ៖ សំណុំរឿងឯកឧត្តម សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ នឹងត្រូវសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១៧ ខែមករា នេះ បើកសវនាការ ពាក់ព័ន្ធ ករណីចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។

Read more: pdate៖ ​​ឯកឧត្តម សម​ រង្ស៊ី​​ នឹងត្រូវសាលាឧទ្ធរណ៍ លើកមកជំនុំជម្រះ...

លោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរណ៍ពួនស្ទាក់ផាកខុសច្បាប់​បញ្ជូនទៅតុលាការ

អគ្គស្នងការនគរបាលជាតិ ព្រមានថា ចាប់ពីពេលនេះទៅ លោកនឹងចាប់បញ្ជូន នគរបាល ដែលបានប្រព្រឹត្តអំពើពុករលួយ និង នគរបាលដាក់កុងត្រួល ពួនស្ទាក់ផាកពលរដ្ឋ យកលុយខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធី ស្រាវជ្រាវរកភស្តុតាងបន្ថែម រួចឲ្យតុលាការ កាត់ទោសទៅតាមច្បាប់។

Read more: លោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរណ៍ពួនស្ទាក់ផាកខុសច្បាប់​បញ្ជូនទៅតុលាការ

លោក ហ៊ុន​ សែន ណែនាំឲ្យអ្នកព័ត៌មាន​ផ្សាយតែដំណឹងពិតដើម្បីឲ្យមេដឹកនាំយកទៅពិចារណា

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអ្នកព័ត៌មាន ផ្សាយតែដំណឹងពិត ដើម្បីប្រជាប្រិយភាព ស្ថាប័នផ្ទាល់ខ្លួន និង ជាផ្នែកមួយ នៃការចូលរួម អភិវឌ្ឍន៍សង្គម តាមរយៈ ឲ្យមេដឹកនាំ យកដំណឹងទាំងនោះ ទៅធ្វើការពិចារណា រកដំណោះស្រាយ។

Read more: លោក ហ៊ុន​ សែន ណែនាំឲ្យអ្នកព័ត៌មាន​ផ្សាយតែដំណឹងពិតដើម្បីឲ្យមេដឹកនាំយកទៅពិចារណា

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ សម្ពោធអគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យពង្រ ក្នុងស្រុកកោះសូទិនខេត្តកំពង់ចាម

ដើម្បីជា ការរួមចំណែកពង្រឹង និងលើកកម្ពស់ គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទីជនបទ អង្គការស្ពានហូឡង់កម្ពុជា រួមជាមួយនឹង ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានផ្ដល់ជាថវិការរួមគ្នា ក្នុងការកសាងអគារសិក្សា ១ខ្នង មានចំនួន ៦បន្ទប់ ស្ថិតនៅក្នុងអនុវិទ្យាល័យពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

Read more: ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ សម្ពោធអគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យពង្រ...

Full story៖កម្ពុជា-សិង្ហបុរីចុះ MOUលើវិស័យអប់រំ និងសុខាភិបាល,សម្តេចស្នើសិង្ហបុរីបង្កើនអាហារូបករណ៍ និងទាក់ទាញវិនិយោគ

ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរីចុះហត្ថលេខា លើអនុស្សារណៈ (MOU) វិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាព របស់សម្តេចតេជោ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Tony Tan Keng Yam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី  នៅវិមានសន្តិភាពនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

Read more: Full story៖កម្ពុជា-សិង្ហបុរីចុះ MOUលើវិស័យអប់រំ...

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ EWHA កូរ៉េ

(សៀមរាប)៖ ពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ជាមួយនិង សាកលវិទ្យាល័យ នៃមជ្ឈមណ្ឌល វេជ្ជសាស្ត្រស្ត្រី អេវ៉ា (EWHA WOMANS MEDICAL CENTER) នៃក្រុងសេអ៊ូល របស់សាធារណរដ្ឋកូរ៉េ។

Read more: មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ...

នៅព្រឹកថ្ងៃនេះ ប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញ មកដល់ប្រទេសកម្ពុជា លោកបណ្ឌិត តូនី តាន់ កេងយ៉ា (Tony Tan Keng Yam, President of Singapore) ប្រធានាធិបតី នៃសាធារណរដ្ឋសឹង្ហបុរី ៕

Read more: នៅព្រឹកថ្ងៃនេះ ប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ...