Social Network

តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ អំពាវនាវដល់ភ្នាក់ងារនានារបស់ ​UN កុំឲ្យជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា

(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានអំពាវនាវជាថ្មីដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែក ទៅលើការបំពេញតួនាទីដ៏ឯករាជ្យរបស់ស្ថាប័នតុលាការកម្ពុជា នៅក្នុងការអនុវត្តនូវនីតិរដ្ឋនោះឡើយ ពីព្រោះទង្វើបែបនេះវាជាការរារាំងសមត្ថកិច្ចតុលាការ។

Read more: តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ...

ព្រឹទ្ធសភា បានអនុម័តទាំងស្រុងលើ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេង៤២ លើ៤២

ភ្នំពេញ)៖ ទីបំផុត ! ព្រឹទ្ធសភា បានអនុម័តគាំទ្រដោយឥតកែប្រែចំពោះ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយហើយ ក្រោមសំឡេង៤២លើ៤២រូប នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

Read more: ព្រឹទ្ធសភា បានអនុម័តទាំងស្រុងលើ សេចក្តីស្នើច្បាប់វិសោធនកម្ម...

លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិខ្មែរដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ «តំបន់ប្រាសាទសំបូរព្រៃគុក» ដែលកាលពីអំឡុងពេលនៃប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល ស្ថិតនៅក្នុងភាពឯកោ និងមានការគំរាមកំហែង ពីធម្មជាតិផងនោះ ឥឡូវនេះក្រុមប្រាសាទដែលបានកសាងទ្បើងដោយ ព្រះបាទឥសាវរ្ម័នទី១ ក្នុងស.វទី៧ នៃ គ.ស.លែងមានភាពឯកោទៀត ហើយដោយត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចតាមរយៈ DECISION 41 COM 88.15 ។

Read more: លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិខ្មែរដែលតំបន់ប្រាសាទសំបូរព្រៃគុក...

ឆមាសទី១ឆ្នាំនេះ ពន្ធគយ និងរដ្ឋាករ ប្រមូលបាន ៩១៥លានដុល្លារអាមេរិក កើនជាង ៣ភាគរយធៀបឆមាសទី១ ឆ្នាំ២០១៦

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានសរុបបាន ៣,៧០៥ប៊ីលានរៀល ស្មើនឹងប្រមាណ ៩១៥លានដុល្លារអាមេរិក។ បើតាមលោកបណ្ឌិត គុណ ញឹម បានឲ្យថា ចំណូលនេះកើនឡើងប្រមាណ ៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦។

Read more: ឆមាសទី១ឆ្នាំនេះ ពន្ធគយ និងរដ្ឋាករ ប្រមូលបាន ៩១៥លានដុល្លារអាមេរិក កើនជាង...

វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

(ស្ទឹងត្រែង)៖ វារីអគ្គិសនីធំជាគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង នឹងត្រូវដាក់ ឲ្យដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

Read more: វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ...

ផ្លូវបត់បែនឆ្លងភ្នំទៅប្រទេសថៃដំបូងគេរបស់កម្ពុជា និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សាងសង់សម្រេចបាន ៨៥ភាគរយហើយ

(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដំបូងគេនៅក្នុងប្រទេសកម្ពុជាសាងសង់ឡើងដោយមានការបត់បែនច្រើន ដើម្បីឆ្លងកាត់ភ្នំដ៏ខ្ពស់ភ្ជាប់ទៅខេត្តត្រាត ប្រទេសថៃ សាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ។

Read more: ផ្លូវបត់បែនឆ្លងភ្នំទៅប្រទេសថៃដំបូងគេរបស់កម្ពុជា...

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី នៅមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។

Read more: ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង...

ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានបេក្ខជនសរុបជាង១០ម៉ឺននាក់ កើនឡើង៩ពាន់នាក់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦។

Read more: ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានបេក្ខជនសរុបជាង១០ម៉ឺននាក់ កើនឡើង៩ពាន់នាក់

សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចាប់ផ្ដើមតាំងពីឆ្នាំ២០១២, ជាទ្រព្យសម្បត្តិពិភពលោក ទី៣ របស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងសារលិខិត ជូនចំពោះជន រួមជាតិកម្ពុជា ដើម្បីអបអរសាទរ ចំពោះការដាក់ « ប្រាសាទសំបូរព្រៃគុក » ក្នុងបញ្ជីបេតិភណ្ឌ ពិភពលោកថា ការសាងឯកសារ នានាពាក់ព័ន្ធ និងការស្នើដាក់ « តំបន់ប្រាសាទសំបូរព្រៃគុក » ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ត្រូវបានចាប់ផ្ដើមតាំង ពីឆ្នាំ២០១២មកម្ល៉េះ ហើយក៏វាបានក្លាយជា ទ្រព្យសម្បត្តិរបស់ ពិភពលោកទី៣ នៅក្នុងប្រទេសកម្ពុជា ផងដែរ បន្ទាប់ពី ប្រាសាទអង្គរវត្ត និងប្រាសាទ ព្រះវិហារ ។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក»...

ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាម​ក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស ២៨នាក់»​ ចំពេលដំណើរទស្សនកិច្ច​ នៃមន្ត្រីជាន់ខ្ពស់អាមេរិក!

(ម៉ិចស៊ីកូ)៖ អំពើហិង្សាដ៏សាហាវមួយបានផ្ទុះឡើង នៅក្នុងពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Acapulco នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ) ដែលបានបណ្តាលឲ្យអ្នកទោសយ៉ាងតិចចំនួន ២៨នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

Read more: ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាម​ក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស...

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានផ្ញើលិខិតអបអរ ពេលលោកត្រូវបានព្រះមហាក្សត្រតែងតាំងជា សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាពកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានជូនពរ និងអបអរសាទរលោករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុចា មានគោរមងារជា បណ្ឌិតសភាចារ្យ ។

Read more: ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត...

សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធសហប្រតិបត្តិការ កសិឧស្សាហកម្មរបស់កូរ៉េខាងត្បូង ចុះ MoU ជំរុញពាណិជ្ជកម្មប្រទេសទាំង២ កាន់តែខ្លាំងឡើង

 (សេអ៊ូល)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) តំណាងដោយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធអមដំណើរដោយលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

Read more: សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធសហប្រតិបត្តិការ...

សម្តេចតេជោ អំពាវនាវ ឲ្យយុវជន ថែរក្សាសន្តិភាព ដើម្បីវឌ្ឍនភាពជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលះបង់ជីវិតស្ទើតែមួយជីវិត ដើម្បីរកសន្តិភាព ពិតប្រាកដ និងវឌ្ឍនភាពជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានថ្លែងការអំពាវនាវដ៏ទទូច ឲ្យយុវជន យុវតី គ្រប់រូបរួមគ្នា ថែរក្សាសន្តិភាព ដែលរកបាន ដោយលំបាកបំផុត ឲ្យខាងតែបានដើម្បី បន្តការអភិវឌ្ឍជាតិ តទៅមុខទៀត ។

Read more: សម្តេចតេជោ អំពាវនាវ ឲ្យយុវជន ថែរក្សាសន្តិភាព ដើម្បីវឌ្ឍនភាពជាតិ

គ.ជ.បរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ ចំនួន៩ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេច ធ្វើការរាប់ សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៩ ក្នុងឃុំបឹងប្រាំ ខេត្តបាត់ដំបង ដោយចែកចេញជា៣ក្រុម ។

Read more: គ.ជ.បរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ ចំនួន៩ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង

គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

 (ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត បានជាង ៧លាននាក់ហើយ នៅសល់តែជាង ៦ភាគរយទៀតប៉ុណ្ណោះ។

Read more: គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

អ្នកនាំពាក្យការពារជាតិ៖​ សពទាហានមួកខៀវកម្ពុជា៤នាក់ នៅប្រទេសអាហ្រ្វិកកណ្តាល នឹងដឹកមកដល់ប្រទេសកម្ពុជា អំឡុង២សប្តាហ៍ទៀត

 (ភ្នំពេញ)៖ សពរបស់ទាហានមួកខៀវកម្ពុជាទាំង៤នាក់ ដែលបានពលីនៅប្រទេសអាហ្រ្វិកកណ្តាលនោះ នឹងដឹកមកដល់កម្ពុជា យ៉ាងតិចបំផុត ២សប្តាហ៍ទៀត ដោយសារតែ ត្រូវរៀបចំពិធីឱ្យរួចរាល់នៅទីតាំងឈរជើងរបស់កម្លាំង UN។

Read more: អ្នកនាំពាក្យការពារជាតិ៖​ សពទាហានមួកខៀវកម្ពុជា៤នាក់ នៅប្រទេសអាហ្រ្វិកកណ្តាល...

ខ្យល់កន្រ្តាក់មួយប្រាវ ធ្វើឲ្យរលំរោងវេទិកាត្រៀម សម្រាប់ពិធីច្រត់ព្រះនង្គ័លនៅខេត្តព្រៃវែង, គណៈកម្មការបុណ្យជាតិ បានអន្តរាគមន៍ សាងសង់ជាថ្មីហើយ

 (ព្រៃវែង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ មានហេតុការណ៍ខ្យល់កន្រ្តាក់មួយប្រាវ បានបណ្តាលឲ្យ ដួលរលំវេទិកា ត្រៀមសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ ស្ថិតនៅខេត្តព្រៃវែង។

Read more: ខ្យល់កន្រ្តាក់មួយប្រាវ ធ្វើឲ្យរលំរោងវេទិកាត្រៀម...

ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានជាផ្លូវការ ពីការស្លាប់ទាហានមួកខៀវកម្ពុជា៣រូបទៀត ក្រោយបាត់ខ្លួន នៅប្រទេសអាហ្រ្វិកកណ្តាល ដោយការស្ទាក់បាញ់ប្រហារពីពួកឧទ្ទាម

 (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ជូនដល់សាធារណជនទាំងអស់ អំពីការស្លាប់ទាហានមួកខៀវកម្ពុជា៣នាក់បន្ថែម ក្រោយពីបាត់ខ្លួន ក្នុងព្រឹត្តិការណ៍ពួនស្ទាក់បាញ់ប្រហារដោយក្រុមឧទាម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា។

Read more: ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានជាផ្លូវការ...

មន្រ្តីជាន់ខ្ពស់កម្ពុជា៖ នៅពេលនេះ ពិភពលោកទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់, កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចពលរដ្ឋប្រើប្រាស់កញ្ឆា

 (ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការសហប្រតិបត្តិការ អន្តរជាតិ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រជាពលរដ្ឋមួយចំនួន ប្រើប្រាស់កញ្ឆា ខណៈបណ្ដាប្រទេសមួយចំនួន លើពិភពលោកអនុញ្ញាឲ្យពលរដ្ឋខ្លួន ប្រើប្រាស់ប្រភេទសារធារតុញៀននេះ។លោកបានបញ្ជាក់ថា «នៅពេលនេះពិភពលោក បានទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់»។

Read more: មន្រ្តីជាន់ខ្ពស់កម្ពុជា៖ នៅពេលនេះ ពិភពលោកទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់,...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ

(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានថ្លែងទៅកាន់ប្រមុខរដ្ឋ និងតំណាងវិស័យឯកជននានាប្រមាណ ២០០នាក់ថា អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមាន ចំពោះបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនអាស៊ាន និងនៅលើពិភពលោកភាគច្រើន។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់...

រដ្ឋមន្ដ្រីក្រសួងការងារ៖ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ​ឲ្យភាគីពាក់ព័ន្ធអាចចូលរួម លើកជាសំណូមពរ និងកង្វល់ផ្សេងៗ ដោយមិនចាំបាច់ដើរហែរក្បួននោះទេ

 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការងារ ឯកឧត្តម  អ៊ិត សំហេង បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ជាវេទិការបើកចំហមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ អាចចូលរួម និងលើកជាសំណូមពរ និងកង្វល់របស់ខ្លួន ដោយមិនចាំបាច់ដើរហែរក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង បង្កើតជាការប្រឈមនានានោះទេ។

Read more: រដ្ឋមន្ដ្រីក្រសួងការងារ៖ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ...