Social Network

សុខភាព៖ ចង់ឱ្យ​កូន​ស្អាត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​អ្វីខ្លះ?

តើអ្នកចង់ឱ្យកូនអ្នក កើតមកស្អាត និងគួរឱ្យស្រឡាញ់ទេ? បើចង់ អ្នកអាចបរិភោគអាហារទាំងឡាយ ខាងក្រោមនេះបាន។

Read more: សុខភាព៖ ចង់ឱ្យ​កូន​ស្អាត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​អ្វីខ្លះ?

តើ​ពាក្យ «រង, រង់»ប្រើ​ខុសគ្នា​ដូចម្តេច?

មនុស្សភាគច្រើន ច្រើនតែប្រើពាក្យពីរនេះដោយមិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។

Read more: តើ​ពាក្យ «រង, រង់»ប្រើ​ខុសគ្នា​ដូចម្តេច?

ឮថា ចន ច័ន្ទលក្ខិណា និង​ប្រុស​ស្នេហ៍ ​​រស់​នៅ​ក្រោម ​ដំបូល​ផ្ទះ​តែ​មួយ ដូច​ប្ដី​ប្រពន្ធ

ភ្នំពេញ៖ ក្រោយពីចំណង ស្នេហាអាថ៌កំបាំង របស់តារាសម្តែង ល្បីឈ្មោះជិត២០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានលាតត្រដាងឡើង ជាសាធារណៈ ដោយសារ តែគូស្នេហ៍ថ្មោងថ្មី របស់នាង បានយករូបភាពផ្អែមល្ហែម របស់ពួកគេ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ហើយនោះ ថ្មីៗនេះ ក៏មានព័ត៌មាន លេចឮទៀតថា ស្នេហារបស់ពួកនាង មិនត្រឹមតែ ជាគូស្នេហ៍ធម្មតាឡើយ ពោលគឺពេលនេះ ពួកគេ ទាក់ទងគ្នា រស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ប្រៀបដូចជា ប្តីប្រពន្ធទៅហើយ ។

បើតាមប្រភពពីអ្នក ធ្លាប់ស្គាល់បុរស អ្នកជំនួញគូសេ្នហ៍ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា បុរសគូស្នេហ៍របស់ ចន ច័ន្ទលក្ខិណា មានឈ្មោះថា ហេង រ័ត្ន ជាអ្នកជំនួញធម្មតាៗ មិនមែនជា អ្នកមុខអ្នកការ មានឋានៈ ធំដុំអ្វីឡើយ ។ បុរសម្នាក់នេះ ជាពោះម៉ាយ មានកូនស្រីម្នាក់ អាយុស្របាលនឹង កូនស្រីរបស់ ចន ច័ន្ទលក្ខិណា ដែរ និងបានរៀននៅ ក្នុងសាលាជាមួយគ្នា ទៀតផង ។

អ្វីដែលគួរឲ្យចាប់ អារម្មណ៍ខ្លាំងនោះ គូស្នេហ៍មួយគូនេះ បានផ្តើមស្នេហ៍ ជាមួយគ្នា ជាង១ឆ្នាំ ហើយពួកគេ ក៏រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធក្រោម ដំបូលផ្ទះតែមួយ ដើរលេងជាមួយគ្នា ទៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ។ ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងអំឡុងពេល ដែលនាងទាក់ទងគ្នា ជាមួយគូស្នេហ៍ថ្មីនោះ គឺបាននាំគ្នា ដើរលេងកម្សាន្ត សាងអនុស្សាវរីយ៍ជាច្រើន ជាមួយគ្នាទាំងនៅ ក្នុងប្រទេស និងក្រៅប្រទេស ប្រៀបដូច ប្តីប្រពន្ធទៅហើយ គ្រាន់តែមិនទាន់ ចូលរោងការប៉ុណ្ណោះ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹង ក្នុងន័យដឹងយ៉ាង ច្បាស់ទៀតថា បុរសដែលជាគូស្នេហ៍ របស់តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាមនុស្សដែល មានចរិកឆាប់ ឆេវឆាវ ហើយពេលខឹងនឹង លក្ខិណា ម្ដងៗ បុរសនោះតែង បញ្ចេញកំហឹង រហូតចង់ផ្ទុះ ហឹង្សាទៀតផង ។ លើសពីនេះទៀត បុរសម្នាក់នោះ ត្រូវគេដឹងថា ក៏ជាប្រភេទមនុស្ស ដើរលើស្ពាន ហើយរុះស្ពានចោល ពោលអ្នកដែលធ្លាប់ ស្គាល់រូបគេដំបូង ហើយបានណែនាំ ឲ្យស្គាល់អ្នកផ្សេង គឺបុរសរូបនេះ តែងភ្លេចអ្នកចាស់ចោល និងអុចអាលឲ្យ មនុស្ស ថ្មីដែលស្គាល់ ស្អប់អ្នកចាស់ នោះទៀតផង។

យ៉ាងណាមិញ ទាក់ទងទៅនឹង ចំណងស្នេហ៍ថ្មី របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង រដ្ឋ ហៅ ឡុង បានធ្វើឲ្យទស្សនិកជន មានចម្ងល់យ៉ាងខ្លាំង ថាហេតុអីបានជា តារាស្រីរូបនេះ សម្រេចចិត្តស្រឡាញ់ និងសាងជីវិតរស់នៅ ជាមួយបុរស អ្នកជំនួញពោះម៉ាយ កូនមួយដូចគ្នា បែបនេះទៅវិញ? គេហទំព័រ LookingTODAY មិនអាចទាក់ទង សុំការបំភ្លឺ ពីនាងបានទេ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្តែនឹងរង់ចាំស្វាគមន៍ ចំពោះការបកស្រាយ របស់នាងនៅពេលក្រោយ ដោយក្ដីរីករាយ ៕

 

ដកស្រង់ពី៖ Khmer-note

ចិន​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន

អាជ្ញាធរដឹកជញ្ជូន បានប្រកាសកាលពីពេល ថ្មីៗនេះថា បរិមាណរថយន្តប្រើប្រាស់ ថាមពលអគ្គិសនី ជំនួសឱ្យការប្រើសាំង នឹងមានវត្តមានលើដងផ្លូវ ប្រទេសចិននៅឆ្នាំ២០២០ ប្រមាណជា៣០ម៉ឺនគ្រឿង ស្របពេលប្រទេសនេះដាក់ទិសដៅ សន្សំសំចៃថាមពល និងការប្រយុទ្ធប្រឆាំង ការបំពុលបរិស្ថាន ។

Read more: ចិន​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​កាត់​បន្ថយ​ការ​បំពុលបរិស...

Samsung Galaxy S6 ធ្វើឲ្យភ្ញាក់ផ្អើល បណ្តាញ សារព័ត៌មាន នានាជុំវិញ ​ពិភពលោក

គិតចាប់ពី ចុងឆ្នាំ២០១៤ រហូតដល់ខែមីនា ឆ្នាំ២០១៥ បណ្តាញអ្នកសារព័ត៌មាន មិនតិចទេ ទាំងក្នុងស្រុក និងក្រៅស្រុក បានចេញមុខទស្សន៍ទាយ រូបរាងពិតរបស់ ទូរស័ព្ទដៃទំនើប Samsung Galaxy S6 រហូតដល់ថ្ងៃទី 0១ ខែមីនា ដែលរូបរាងពិត របស់ទូរស័ព្ទដៃ Samsung Galaxy S6 ត្រូវបានបង្ហាញជាផ្លូវការ នៅក្នុងពិរពណ៌សមាជ ទូរស័ព្ទពិភពលោក នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ជាមួយនឹងទូរស័ព្ទដៃកញ្ចក់ កោង ដែលទទួលបាន ពានរង្វាន់ជាទូរស័ព្ទ ដែលមានគំនិត ច្នៃប្រឌិតគ្មានពីរ និងល្អបំផុតគឺ Samsung Galaxy S6 Edge ។

Read more: Samsung Galaxy S6 ធ្វើឲ្យភ្ញាក់ផ្អើល បណ្តាញ សារព័ត៌មាន នានាជុំវិញ ​ពិភពលោក

Xiaomi ណែនាំ​ទូរទស្សន៍​អេ​ក្រង់​យ​ក្យ​40​អីុញ

 

ក្រុមហ៊ុនចិន Xiaomi កាលពីថ្ងៃទី២៤ មីនា ២០១៥ បានប្រកាស ទូរទស្សន៍ស៊េរីថ្មីគឺ Mi TV ទំហំ៤០អីុញ តម្លៃ៣២២ដុល្លារ នឹងដាក់លក់ជាផ្លូវការ នៅថ្ងៃទី៣១ មីនា ។

Read more: Xiaomi ណែនាំ​ទូរទស្សន៍​អេ​ក្រង់​យ​ក្យ​40​អីុញ

ផលិតកម្ម​ថោ​ន​ ចុះ​កិច្ច​សន្យា​ជាមួយ​តារាចម្រៀង​ខ្មែរសុរិន្ទ​នាង​ ចេ​ន ​សាយ​ចៃ

ភ្នំពេញ ៖ ថ្មីៗនេះផលិតកម្ម ថោនបាននិង កំពុងតែសម្រិតសម្រាំង ធ្វើការផលិតបទ ចម្រៀងខារ៉ាអូខេ ជាចង្វាក់ កន្ទ្រឹម រាំវង់ លាំលាវ សារ៉ាវ៉ាន់ តាលុង ជាដើម ដើម្បីចេញលក់ នៅលើទីផ្សារសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខនេះ ហើយដើម្បីឲ្យ មានភាពទាក់ទាញ កាន់តែខ្លាំងថែម ទៀតនោះថោន ក៏បានចុះកិច្ចសន្យា ជាមួយតារា ចម្រៀងស្រីល្បី ឈ្មោះខ្មែរសុរិន្ទ ថែមទៀតផង។

Read more: ផលិតកម្ម​ថោ​ន​ ចុះ​កិច្ច​សន្យា​ជាមួយ​តារាចម្រៀង​ខ្មែរសុរិន្ទ​នាង​ ចេ​ន ​សាយ​ចៃ

ថៃ​នៅ​តែ​ដាំ​ក្បាល​ចុះ​ដើមឆ្នាំ​នេះ តែ​ត្រកូល​ភី​ក​អាប់​ក៏​នៅ​តែ​មាន​ហាងឆេង

ភាពស្រពោន នៃទីផ្សាររថយន្ត ថ្មីរបស់ថៃនៅ តែបន្តកើតមាន ឡើងដដែលជាមួយ នឹងការធ្លាក់ចុះ កាន់តែជ្រៅប្រមាណជា១៣% ពីមួយឆ្នាំទៅ មួយឆ្នាំក្នុងខែមករា គឺចុះបញ្ជីបាន ត្រឹមតែ៥៩.៧២១ គ្រឿងប៉ុណ្ណោះ ។

Read more: ថៃ​នៅ​តែ​ដាំ​ក្បាល​ចុះ​ដើមឆ្នាំ​នេះ តែ​ត្រកូល​ភី​ក​អាប់​ក៏​នៅ​តែ​មាន​ហាងឆេង

ស្មា​ត​ហ្វូ​ន Windows​ទំនើប​ទាន់សម័យ​គឺ​Microsoft Lumia 640 XL

ស្តើង កាមេរ៉ាភ្លឺច្បាស់ ព្រមទាំងប្រើបច្ចេក វិទ្យាទាន់សម័យ សម្រាប់យុវវ័យនោះ គឺMicrosoft Lumia 640 XL ។ លក្ខណៈពិសេសរបស់ Microsoft Lumia 640 XL ទំហំ៥.៧អីុង អេក្រង់ធំ ងាយស្រួលយកតាមខ្លួន និងទស្សនាវីឌីអូ កម្សាន្តជាមួយ កម្រិតភ្លឺច្បាស់ ៧២០គុណនឹង ១២៨០ ភិចស៊ែល ។

Read more: ស្មា​ត​ហ្វូ​ន Windows​ទំនើប​ទាន់សម័យ​គឺ​Microsoft Lumia 640 XL

HUAWEI តែងតាំង​លោក David Sun អគ្គនាយក​ប្រតិបត្តិ​ថ្មី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

កាលពីថ្ងៃ 13 មីនា ឆ្នាំ 2015 ក្រុមហ៊ុន HUAWEI ជាក្រុមហ៊ុនឈាន មុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្នែក ទូរគមនាគមន៍ និងជាក្រុមហ៊ុន ស្មាតហ្វូនដ៍ធំលេខ 3 លើពិភពលោក បានតែងតាំងលោក David Sun អគ្គនាយកប្រតិបត្តិថ្មី ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ។

Read more: HUAWEI តែងតាំង​លោក David Sun អគ្គនាយក​ប្រតិបត្តិ​ថ្មី...

Ford បង្ហាញ​រថយន្ត Ford Ranger មាន​បច្ចេកទេស​ដ៏​ទំនើប​បំផុត ស៊េរីឆ្នាំ២០១៦

បាងកក-ថៃ៖ ក្រុមហ៊ុន Ford នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ បានដាក់បង្ហាញជាផ្លូវការ នូវរថយន្ត FordRanger ស៊េរីឆ្នាំ ២០១៦ ដែលជារថយន្តដ៏ថ្មី ស្រឡាងមួយ ដែលមានបច្ចេកវិទ្យា ដ៏វ៉ៃឆ្លាត ជាមួយនឹងរូបរាងដ៏ស្រស់ ដ៏រឹងមាំ និងមានការ រចនាម៉ូដ ស្រស់សង្ហារផងដែរ ។

Read more: Ford បង្ហាញ​រថយន្ត Ford Ranger មាន​បច្ចេកទេស​ដ៏​ទំនើប​បំផុត ស៊េរីឆ្នាំ២០១៦

Acer​ណែនាំ​Tablet ស៊េរី​ថ្មី​Acer Icobia Tab 10

ក្រុមហ៊ុនតៃវ៉ាន់ Acer កាលពីពេល ថ្មីៗនេះប្រកាស ជាផ្លូវការTablet ស៊េរីថ្មីគឺAcer Icobia Tab 10 តម្លៃ២៤៩ដុល្លារ និងដាក់លក់នៅ ហាងក្រុមហ៊ុន Acer ហើយ ។

Read more: Acer​ណែនាំ​Tablet ស៊េរី​ថ្មី​Acer Icobia Tab 10

ព្រះនាង «ស៊ីនដឺរ៉េឡា» កំពុងធ្វើឲ្យកក្រើករោងកុន ស្រុកខ្មែរ (Video Inside)

ភាពយន្ត «ស៊ីនដឺរ៉េឡា» ដែលប្រិយមិត្តភាគច្រើន បានស្គាល់ហើយ គឺនិយាយពីជីវិតដ៏កំសត់ របស់នារីម្នាក់ រហូតប្រែក្លាយ ទៅជាព្រះនាង ដែលពាក់ស្បែកជើងកែវ ដោយសារអំពើល្អ និងទឹកចិត្តដ៏ ស្អាតស្អំរបស់នាង។

Read more: ព្រះនាង «ស៊ីនដឺរ៉េឡា» កំពុងធ្វើឲ្យកក្រើករោងកុន ស្រុកខ្មែរ (Video Inside)

គ្រាន់តែ​ស្បែក​ជ្រូក​ចាក់​សាក់ អាច​លក់បាន​ជិត​មួយ​ម៉ឺន​ដុល្លារ​ដែរ​

រូបភាព ទាំងនេះ បង្ហាញពីម៉ូត សាក់ចម្រុះគ្នា គួរឱ្យចាប់អារម្មណ៍រួម មានតួអង្គក្នុងខ្សែ ភាពយន្ដគំនូរជីវចល របស់ផលិតកម្ម Walt Disney Productionsដូចជារូបនាង ទេពអប្សរ តូច Little Mermaid,រូបសាក់ដែលគេប្រទះឃើញនៅ លើខ្លួនអ្នកទោស ជនជាតិរុស្ស៊ីនិង សូម្បីស្លាកសញ្ញា ផលិតផលរបស់ ក្រុមហ៊ុនសម្លៀកបំពាក់ Louis Vuitton ដ៏ល្បីរបស់បារាំងទៀតផង។

Read more: គ្រាន់តែ​ស្បែក​ជ្រូក​ចាក់​សាក់ អាច​លក់បាន​ជិត​មួយ​ម៉ឺន​ដុល្លារ​ដែរ​

រ៉ូលីន ប្រកាសបញ្ចប់ ការ​តែង​ខ្លួន​ជា​ស្រី ក្រោយ​រៀប​ការ

ភ្នំពេញ៖ តារាចម្រៀង មានជំនាញអាច បកស្រាយបទចម្រៀង បានទាំងបុរស និងស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ជាញឹកញាប់ ឲ្យតែលោក បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ គឺលោកតែងតែ តុបតែងខ្លួនជា មនុស្សស្រី ជាប់ជាប្រចាំ រហូតធ្វើឲ្យ ទស្សនិកជន ភាគច្រើនគិតថា តារារូបនេះ ជាមនុស្សភេទទី៣ ហើយថា មិនត្រូវលោកអាច តុបតែងខ្លួន ជាស្រីបែបនេះ រហូតមួយជីវិត ក៏ថាបាន។

Read more: រ៉ូលីន ប្រកាសបញ្ចប់ ការ​តែង​ខ្លួន​ជា​ស្រី ក្រោយ​រៀប​ការ

ពិធីសូត្រមន្ត មង្គលការ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ មហាសេដ្ឋី សម្បូរដុល្លារ អ្នកឧកញ៉ា គិត ម៉េង និងភរិយា រូបស្រស់ អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន បានចាប់ផ្តើម ប្រារព្ធពិធី ក្រុងពាលី និងសូត្រមន្ត ដោយមានវត្តមាន ដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា និង លោកជំទាវ  អ្នកមុខអ្នកការ ក្នុងជួររាជរដ្ឋាភិបាល មន្រ្តីថ្នាក់ឧបនាយករដ្ឋមន្រ្តី និងភ្ញៀវកិត្តិយស ជាច្រើនរូប បានអញ្ជើញជា កិត្តិយសចូលរួម ក្នុងពិធីសូត្រមន្ត លើករាសី ជ័យមង្គលដ៏ ឧដ្ដុងឧត្តម ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ ៕

 ដកស្រង់ពី ៖ sabay news

ស្រីតូច ចំណាន ក្លាយជា​ កូនក្រមុំដែលស្អាតដាច់គេ ក្នុងឆ្នាំ២០១៥នេះ

ភ្នំពេញៈ នៅក្នុងឆ្នាំ ២០១៥នេះ គេសង្កេតឃើញថា មង្គលការរបស់ មហាសេដ្ឋីលុយរយលាន អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ហាក់មានភាពកក្រើក ផ្អើលពេញផ្ទៃប្រទេស ដោយសារតែ មង្គលការនេះ មានការរៀបចំ យ៉ាងល្អប្រឌិត និងមានលក្ខណៈធំដុំ លេចធ្លោខ្លាំងជាងគេ ប្រចាំឆ្នាំនេះ ហើយមិនតែប៉ុណ្ណោះ សូម្បីតែសម្រស់កូនក្រមុំ ក៏ស្រស់ស្អាតដាច់គេ ផងដែរ ។

Read more: ស្រីតូច ចំណាន ក្លាយជា​ កូនក្រមុំដែលស្អាតដាច់គេ ក្នុងឆ្នាំ២០១៥នេះ

មេគោមួយក្បាល បង្កើតកូនដល់3ក្បាល ដែលជារឿងផ្ញាក់ផ្អើលដែលមិនធ្លាប់មាន

កំពង់ចាម ៖ នៅភូមិកៀនជ្រៃ ឃុំស្ពានថ្មី ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរឿងផ្ញាក់ផ្អើលដែលមិនធ្លាប់មាន ដោយមេគោមួយក្បាល បង្កើតកូនដល់3ក្បាល ។

កាន់តែ​ងាយស្រួល​ផ្ញើ​លុយ​ជាមួយ​កម្មវិធី Messenger app

បណ្តាញកម្សាន្តសង្គម Facebook កាលពី ពេល ថ្មីៗនេះបានប្រកាស ពីការវិវឌ្ឍកាន់តែ ថ្មីជាមួយកម្មវិធី Messenger app ដែលបន្ថែមមុខងារ «ផ្ញើលុយ»ទៅកាន់មិត្តភក្តិ មានលក្ខណៈងាយស្រួល និងសុវត្ថិភាពបំផុតមិនដូចកម្មវិធី PayPal ទេ ។

Read more: កាន់តែ​ងាយស្រួល​ផ្ញើ​លុយ​ជាមួយ​កម្មវិធី Messenger app

Jagaur Land Rover ស៊េរី២០១៥ នឹងបង្ហាញខ្លួន នៅផ្សារទំនើប AEON

ភ្នំពេញ៖ រថយន្តទំនើប ស៊េរីថ្មី២០១៥ របស់ក្រុមហ៊ុន RMA នឹងដាក់តំាង ពិព័រណ៍រថយន្ត Jagaur Land Rovere ចំនួន ៦គ្រឿង ចាប់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ មីនា ឆ្នាំ២០១៥ នៅផ្សារទំនើប AEON សម្រាប់អតិថិជន ធ្វើការជ្រើសរើស និងបញ្ជាទិញសម្រាប់ ទីផ្សារ កម្ពុជា ។

Read more: Jagaur Land Rover ស៊េរី២០១៥ នឹងបង្ហាញខ្លួន នៅផ្សារទំនើប AEON

ទូរស័ព្ទ Nokia 215 ស៊ីម២ មានអ៊ិនធឹណិត Facebook និង Messenger ​ដំឡើងរួចស្រេច តម្លៃ $៣២,៥ មានលក់​ នៅកម្ពុជាហើយ

ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft ថ្ងៃនេះបាន ប្រកាសថាទូរស័ព្ទដៃ Nokia 215 ស៊ីមពីរ រួចរាល់សម្រាប់ការ ដាក់លក់ជូនអតិថិជន នៅកម្ពុជាហើយ ។ ទូរស័ព្ទដៃ ដែលតម្លៃទាប ហើយអាចភ្ជាប់ ប្រើ ប្រាស់អ៊ិនធឺណិត បានម៉ូដែលនេះ ផ្តល់លទ្ធភាព កាន់តែច្រើន ថែមទៀតឲ្យ បណ្តាជនទាំងឡាយ ក្នុងការរក្សាទំនាក់ទំនង ជាមួយក្រុមគ្រួសារ ឬ មិត្តភ័ក្រ្តនៅ ទូទាំងពិភពលោក ការចូលទៅស្វែងរក ព័ត៌មាន ដែលគេត្រូវការ នៅក្នុងពិភពអ៊ិនធឺណិត និងទទួលយកសេវាកម្មនានាពី Microsoft ទៅប្រើប្រាស់ ។

Read more: ទូរស័ព្ទ Nokia 215 ស៊ីម២ មានអ៊ិនធឹណិត Facebook និង Messenger ​ដំឡើងរួចស្រេច...