Social Network

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណី លួចម៉ូតូ០១គ្រឿង ម៉ាក wave សេរីឆ្នាំ២០០២ នៅចំនុចក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១៥:៣០នាទី នៅចំនុចក្នុង ចំការស្វាយចន្ទី ស្ថិតនៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ មានករណីលួច (លួចម៉ូតូ) ប្រព្រឹត្តដោយ ឈ្មោះ ចឺត មករា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពលួច ម៉ូតូ០១គ្រឿង ម៉ាក wave សេរីឆ្នាំ២០០២ ជាកម្មសិទ្ធរបស់ឈ្មោះ លុយ សេងលាង ភេទប្រុស ដែលទុកម៉ូតូនៅ ក្នុងចំការរបស់ខ្លួន ។

Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណី លួចម៉ូតូ០១គ្រឿង ម៉ាក wave...

ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិកា បង្ក្រាបចាប់មុខសញ្ញ

ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បើកប្រតិបត្តិកា បង្ក្រាបចាប់មុខសញ្ញ ឈ្មោះ រុំ រ៉ែន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្រែចារ ឃុំខ្សឹម ស្រុក ស្នូល ខេត្តក្រចេះ

Read more: ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិកា...

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់នឹងម៉ូតូបណ្តាលឲ្យ បុរសពីរនាក់រងរបួសធ្ងន់ ហើយម្នាក់ទៀតរងរបួសស្រាល

នៅថ្ងៃចន្ទ ១៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩:៣០នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២០២/២០៣ ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើងរវាងកង់ និងម៉ូតូ អ្នកជិះកង់ឈ្មោះធី សារ៉ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។

Read more: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់នឹងម៉ូតូបណ្តាលឲ្យ បុរសពីរនាក់រងរបួសធ្ងន់...

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តលើកទី១

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តលើកទី១ និងបានចាត់ទុកអ្នកសារព័ត៌មានជាភ្នែកជាច្រមុះ ភ្នែកទិព្វត្រចៀកទិព្វ ឆ្លុះបញ្ចាំងទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន ដែលរដ្ឋបាលខេត្តត្រូវការចាំបាច់បំផុត

Read more: អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តលើកទី១

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូខេត្តត្បូងឃ្មុំ ទៅចូលរួមអបអរសាទនិងជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូខេត្តត្បូងឃ្មុំ ទៅចូលរួមអបអរសាទនិងជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាមឆ្មាំ២០១៩ នៅខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីគង្គា ហៅវត្តប្រផាត់

ព្រឹកថ្ងៃទី១៩ មករា ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីគង្គា ហៅវត្តប្រផាត់ ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

 

  

 

 

 

 

 

 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង (ខ្នារ) ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ទៅចែកជូនពលរដ្ឋ១០គ្រូសារដែលរងគ្រោះស្លាប់ និងរងរបួស ដោយផ្ទុះគ្រាប់១០៥មីលីម៉ែត្រ កាលពីព្រឹកមិញ!!

(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា មានករណីប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទុះគ្រាប់ នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង៨ព្រឹកមិញនេះ ភ្លាមៗ

Read more: អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ...

ទទួលផែនការ សម្រាប់កម្មវិធីបុណ្យខួបទី៤០ទិវាជ័យជម្នះ ៧មករា(៧-០១-១៩៧៩៚៧-០១-២០១៩) ប្រារព្ធពិធីនៅថ្ងៃទី០៩ មករា ២០១៩ ទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី២៨ ខែធ្នូ ២០១៨ ទទួលផែនការ សម្រាប់កម្មវិធីបុណ្យខួបទី៤០ទិវាជ័យជម្នះ ៧មករា(៧-០១-១៩៧៩៚៧-០១-២០១៩) ប្រារព្ធពិធីនៅថ្ងៃទី០៩ មករា ២០១៩ ទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ ។

៚ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្ដម អភិបាលរងខេត្ត នាយករងរដ្ឋបាលស្តីទី នាយករងរដ្ឋបាល កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តំំណាងក្រុមហ៊ុននានាជុំវិញខេត្ត។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខួបលើកទី១២

ថ្ងៃអង្គារ ៣ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខួបលើកទី១២ ។






វិទ្យាល័យ ប៊ុន រ៉ានី-ហ៊ុន សែន មេមត់ បានប្រារព្ធពិធីអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី ២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៦

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំវិទ្យាល័យ ប៊ុន រ៉ានី-ហ៊ុន សែន មេមត់ បានប្រារព្ធពិធីអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី ២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៦ ក្រោមប្រធានបទ(លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព) និងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ស្រុកមេមត់ ក្រោមអធិបតីភាពឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាតំណាងឯកឧត្តមបណិ្ឌត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត ក្នុងនោះមានអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរ /អង្គភាពជុំវិញខេត្ត និងបងប្អូនជនពិការភាពសរុប៥៩៦នាក់។

 

កាលពីម៉ោង ១៩:00ល្ងាច 17-12-2018 និងព្រឹកម៉ោង6:00am ថ្ងៃទី18 មានករណីបាក់ច្រាំងទន្លេ នៅចំនុចភូមិវិហារក្រោម ឃុំជីរោ១ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ចំនួន 02កន្លែងប្រវែង100ម តាមបណ្តោយមាត់ទន្

កាលពីម៉ោង ១៩:00ល្ងាច 17-12-2018 និងព្រឹកម៉ោង6:00am ថ្ងៃទី18 មានករណីបាក់ច្រាំងទន្លេ នៅចំនុចភូមិវិហារក្រោម ឃុំជីរោ១ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ចំនួន 02កន្លែងប្រវែង100ម តាមបណ្តោយមាត់ទន្លេ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ 04ខ្នង បច្ចុប្បន្នកំពុងតែរុះរើ តែមិនបណ្តាលឲ្យគ្រោះថ្នាក់អាយុជីវិតដល់ប្រជាពលរដ្ឋទេ ។

 

ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចស្រុកក្រូចឆ្មារចាប់បានក្រោយពីធ្វើសកម្មភាពប្លន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង​១៣ឆ្នាំ

សមត្ថកិច្ចស្រុកក្រូចឆ្មារបានអោយដឹងថា កម្លាំងកម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្នួលបានចុះអនុវត្តន៍ដីកាឃាត់ខ្លួនជនល្មើសបាន ១នាក់ ដែលជាជនសង្ស័យក្នុង ករណីប្លន់កាលពី១៣ឆ្នាំមុនដែលប្រព្រឹត្តនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០០៥ ។

Read more: ជនសង្ស័យម្នាក់ត្រូវបានកម្លាំង...

ភូមិចំនួន២ មានចំនួន២៧៨៧ក្បាលដី ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយហើយក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ និងត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ

 ភូមិចំនួន២ មានចំនួន២៧៨៧ក្បាលដី ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយហើយក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ និងត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យជាសារធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមកពិនិត្យ និងកែតម្រូវឡើងវិញ ក្រោមអធិបតីភាព លោក ប៉ូច សុធារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

 




ព្រឹត្តិការអនាម័យបរិស្ថាននៅតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា ជុំវិញខេត្តត្បូងឃ្មុំ

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត បានរៀបចំព្រឹត្តិការអនាម័យបរិស្ថាននៅតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា ជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស សិស្សនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង៥០០នាក់ ។

កសិករដាំត្រសក់ស្រូវរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពឱ្យបានប្រសើរឡើង ខេត្តត្បូងឃ្មុំ

     កសិករដាំត្រសក់ស្រូវរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព ឱ្យបានប្រសើរឡើង ខេត្តត្បូងឃ្មុំ៖ រដូវវស្សាបានឈាន ជើងចេញផុត បន្ទាប់រដូវប្រាំងចាប់បន្តវេន កសិករចំនួន៣ភូមិ ចាប់ដាំដំណាំរួមផ្សំ ជាច្រើនមុខពិសេសគឺ ត្រសក់ស្រូវ ព្រោះវាងាយដាំ ឆាប់ឱ្យផល អាចជួយលើកស្ទួយ ជីវភាពរបស់កសិករ អោយកាន់តែប្រសេីរឡេីង បន្ថែមទៀតពី១ឆ្នាំ ទៅ១ឆ្នាំ ។

Read more: កសិករដាំត្រសក់ស្រូវរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពឱ្យបានប្រសើរឡើង ខេត្តត្បូងឃ្មុំ

រកឃើញទឹកផ្លែឈើម៉ាកJoop និងទឹកចាហួយម៉ាក DayDay ចំនួន៤៥កេះ និងទំនិញមួយចំនួនទៀត ខូចគុណភាព ក្នុងផ្សារជីមាន់, មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ធ្វើការដកហូត យកទុកកម្ទេចចោល

រកឃើញទឹកផ្លែឈើម៉ាកJoop និងទឹកចាហួយម៉ាក DayDay ចំនួន៤៥កេះ និងទំនិញមួយចំនួនទៀត ខូចគុណភាព ក្នុងផ្សារជីមាន់,មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ធ្វើការដកហូត យកទុកកម្ទេចចោល

Read more: រកឃើញទឹកផ្លែឈើម៉ាកJoop និងទឹកចាហួយម៉ាក DayDay ចំនួន៤៥កេះ និងទំនិញមួយចំនួនទៀត...