Social Network

ប្រជាពលរដ្ឋឃុំអញ្ចើមទទួលបានផ្លូវកៅស៊ូ១ខ្សែ ពីគម្រោងថវិកាធនាគារ ADB និងថវិកាបដិភាគរបស់រដ្ឋភិបាល

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំអញ្ចើម ឃុំដូនតី ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានចិត្តសប្បាយរីករាយដែលបានទទួលផ្លូវកៅស៊ូប្រវែង ១៧គីឡូម៉ែត្រ ដែលជាជំនួយឧបត្ថម្ភរបស់គម្រោងថវិកាធនាគា ADB និងថវិកាបដិភាគរបស់រាជរដ្ឋភិបាលកម្ពុជា ហើយផ្លូវកៅស៊ូនេះ គ្រោងធ្វើបញ្ចប់ក្នុងខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ ។

Read more: ប្រជាពលរដ្ឋឃុំអញ្ចើមទទួលបានផ្លូវកៅស៊ូ១ខ្សែ ពីគម្រោងថវិកាធនាគារ ADB...

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាគណះអធិបតី ក្នុងពិធីប្រកាសតែងតាំង នឹងផ្លាស់ប្ដូរតំណែង អភិបាលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណះអធិបតី ក្នុងពិធីប្រកាសតែងតាំង នឹងផ្លាស់ប្ដូរតំណែង អភិបាលខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យ៉ាងច្រើនកុះករដែរ។

Read more: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាគណះអធិបតី...

អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី (២០១៨-២០១៩)! អភិបាលខេត្ដត្បូងឃ្មុំ ផ្ដាំផ្ញើសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាសសរទ្រូងសម្រាប់សង្គមជាតិ

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជា គណៈអធិបតី បើកបវេសនកាល ឆ្នាំសិក្សា ២០១៨-២០១៩ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

Read more: អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី (២០១៨-២០១៩)! អភិបាលខេត្ដត្បូងឃ្មុំ...

ប្រជាពលរដ្ឋចំនួន១.០២០គ្រួសារទទួលស្រូវពូជយកទៅដាំដុះទ្រទ្រង់ជីវភាពគ្រួសារ

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដែលបានធ្វើឲ្យខូចនិងលិចរលួយ ដំណាំស្រូវអស់ចំនួន ១.០២០គ្រួសារ បាននាំគ្នាមកទទួល យកស្រូវពូជ ដែលធន់នឹងអាកាសធាតុ នៅវត្តមៀន ឃុំមៀន ស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ ក៏មានអញ្ជើញចូលរួមពី ប្រធានមន្ទីរ /អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

Read more: ប្រជាពលរដ្ឋចំនួន១.០២០គ្រួសារទទួលស្រូវពូជយកទៅដាំដុះទ្រទ្រង់ជីវភាពគ្រួសារ

ប្រជាពលរដ្ឋប្រមាណ១៤០គ្រួសារ មកពីឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយសារទឹកជំនន់ មកទទួលស្រូវពូជ ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ

លោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធ ក្រោមឱវាទ ចុះចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ ទន្លេគង្គកន្លង មកចំនួន ១៤០គ្រួសារ ដែលខាតស្រូវ ៧៧ហិចតា មកពីឃុំព្រះធាតុ ស្រុកអូរាំងឪ ដើម្បីយកទៅបង្កបង្កើន ផលឡើងវិញ ។

Read more: ប្រជាពលរដ្ឋប្រមាណ១៤០គ្រួសារ មកពីឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ...

ស្រូវផ្ការំដួល ដែលមានក្លិនក្រអូប ឈ្ងុយ រស់ជាតិឆ្ងាញ់ ចាប់ផ្តើមប្រមូលផលហើយនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

បន្ទាប់ក ពូជស្រូវ និងពូជបន្លែ ដល់ប្រជាកសិកររងគ្រោះ ដោយជំនន់ ទឹកទន្លេមេគង្គ នៅឃុំមៀន ស្រុក អូររាំងឪ រួចមក ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញចុះពិនិត្ យការប្រមូលផល ស្រូវផ្ការំដួល ដែលមានក្លិនក្រអូប ឈ្ងុយ រស់ជាតិឆ្ងាញ់ របស់ប្រជាកសិករនៅភូមិទួលសុពណ៌ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

Read more: ស្រូវផ្ការំដួល ដែលមានក្លិនក្រអូប ឈ្ងុយ រស់ជាតិឆ្ងាញ់...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រៃកំពែង

ព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៣ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិករដ្ឋសភា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេន៩ នៅវត្តព្រៃកំពែង ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រៃកំពែង

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ទទួលអំណោយពីសមាគមពាណិជ្ជកម្មចិន ឆោសាននៅកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលមានឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី រួមជាមួយសមាគមពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លក្ខហោ ប្រធានសមាគមន៍ពាណិជ្ជកម្មចិន ឆោសាននៅកម្ពុជា នាំយកអំណោយជាស្បៀងអាហារ មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៧៨០គ្រួសារ មកពីឃុំជីរោទ៍ទី១ និងឃ្មុំទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងសល់២២០សម្រាប់ទៀត ផ្តល់ជូនកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះជាបន្តទៀត។

Read more: ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ...

កម្លាំងជំនាញគ្រឿងញៀនក្រុងសួង និងស្រុកអូររាំងឪ បើកប្រតិបត្តិការរួមគ្នា បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសួង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៨ វេលាម៉ោង១៤និង៣០នាទី បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញ ដូរគ្រឿងញៀន០១ករណីនៅចំណុច ភូមិតូង សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំ ។

Read more: កម្លាំងជំនាញគ្រឿងញៀនក្រុងសួង និងស្រុកអូររាំងឪ បើកប្រតិបត្តិការរួមគ្នា...

លោក ហួត ពុំ ធ្វើការ​នៅ​សិង្ហ​បុរី តែ​ប្រាប់​នាយ យ៉ាន​ថា​នឹក​សួង ត្បូងឃ្មុំ

នាយ យ៉ាន បានទៅដល់ ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ហើយស្រាប់តែបានជួប ជាមួយបុរសជនជាតិខ្មែរម្នាក់ គឺលោក ហួត ពុំ ដែលកំពុងរស់នៅ និងធ្វើការងារ ក្នុងនាមជាអ្នកសេដ្ឋកិច្ច នៅក្នុងស្ថានប័នអន្តរជាតិ មួយនៅទីនោះ ។

Read more: លោក ហួត ពុំ ធ្វើការ​នៅ​សិង្ហ​បុរី តែ​ប្រាប់​នាយ យ៉ាន​ថា​នឹក​សួង ត្បូងឃ្មុំ

រកាសឲ្យចូលកាន់តំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកអូររាំងឪ, ឯកឧត្តម ប៉ែន កុសល្យ ប្រាប់មន្រ្តីទាំងអស់ត្រូវរួមគ្នាដឹកនាំឲ្យបានប្រសើរ សាមគ្គីភាពផ្ទៃក្នុង និងខិតខំបំរើសេវាជូនពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ អភិបាលរងស្រុកអូររាំងឪថ្មី ២រូបគឺ លោក ជៀប សំអាត និងលោក ឈីន សុខជា និងលោក សយ រដ្ឋា ជានាយករដ្ឋបាលសាលាស្រុក ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត និងមន្ត្រីរាជការទូទាំងស្រុកយ៉ាងច្រើនកុះករផងដែរ។ 

Read more: រកាសឲ្យចូលកាន់តំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកអូររាំងឪ, ឯកឧត្តម...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ក្នុងស្រុកអូររាំងឪ ដែលរងគ្រោះដោយទឹកជំនន់

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមជាមួយលោក លោកស្រីសមាជិកសមាជិការកាកបាទក្រហមខេត្ត និងយុវជនស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ជន់លិចផ្ទះសម្បែងចំនួន ៦៥គ្រួសារ ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

Read more: អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត...

សត្វគោ ក្របី ចំនួន231ក្បាលត្រូវបានចាក់វាក់សាំងការពារជំងឺឆ្លង

ត្បូងឃ្មុំ ៖ ដើម្បីការពារជាមុននូវជំងឺឆ្លងផ្សេងៗក្រុមការងារគ្រូពេទ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានចុះចាក់វ៉ាក់សាំសត្វគោ ក្រ បី ជូនប្រជាពលរដ្ឋដែលជម្លៀសមករស់នៅទួលសុវត្ថិភាពក្នុងភូមិទួលវិហ៊ារ ឃុំជីរោទិ៍២ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានចំនួន ២៣១ក្បាល ក្នុងនោះសត្វគោចំនួន១២៥ក្បាល និងក្របីចំនួន ១០៦ ក្បាល ។

Read more: សត្វគោ ក្របី ចំនួន231ក្បាលត្រូវបានចាក់វាក់សាំងការពារជំងឺឆ្លង

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ អំពាវនាវដល់មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ត្រូវបន្ដយកចិត្ដទុកដាក់ និងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំងពេលទឹកឡើង និងស្រកទៅវិញ

(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្ដឲ្យបានទាន់ពេលវេលា ហើយពេលទឹកស្រកទៅវិញ ក៏ត្រូវតែបន្ដជួយផ្គត់ផ្គង់សម្ភារមួយចំនួន ទៅដល់ពួកគាត់បន្ថែមទៀត ទៅតាមតំរូវការ។

Read more: សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ អំពាវនាវដល់មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន...

អាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ផ្ដើមជំលៀសប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារ ពីទឹកជំនន់ នៅវេលារសៀលថ្ងៃទី៣១ខែកក្កដានេះ

ប្រភពពត៌មាន ពីមន្ត្រីគណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមជំលៀស ប្រជាពលរដ្ឋចំនួន ប្រមាណ ៦០០គ្រួសារ នៅក្នុងឃុំទន្លេបិទ និងឃុំជីរោទិ៍១ ចេញពីភូមិដ្ឋាន ទៅរកទីទួលសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ។

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ផ្ដើមជំលៀសប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារ ពីទឹកជំនន់...

មនុស្ស២០នាក់ស្លាប់ ក្រោយបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ

(ឡាវ)៖ ក្រុមអ្នកជួយសង្រ្គោះ កំពុងបង្កើនកិច្ច ខិតខំប្រឹងប្រែង ស្វែងរកអ្នកនៅរស់ រាន្តមានជីវិត បន្ទាប់ពីទំនប់ វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវ បានបាក់រលំកាល ពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់ នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិត មនុស្ស២០នាក់ ។

Read more: មនុស្ស២០នាក់ស្លាប់ ក្រោយបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ

អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបរាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ក៏ដូចជា នៅទូទាំងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកត្តម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្តិភាពនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុងនោះមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អភិបាលស្រុក មន្ត្រីច្រកទ្វាព្រំដែនទូទាំងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៥០នាក់។

Read more: អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់...

កសិករ ខេត្តត្បូងឃ្មុំ ដាំដំឡូងម៉ី បានជាង៥ម៉ឺនហិចតា នៅឆ្នាំ២០១៨នេះ

កសិករ ខេត្តត្បូងឃ្មុំ ដាំដំឡូងម៉ី បានជាង៥ម៉ឺនហិចតា នៅឆ្នាំ២០១៨នេះ ព្រោះដំឡូងមីមានទីផ្សារល្អ ត្បូងឃ្មុំ៖ ឆ្នាំនេះប្រជាកសិករខេត្តត្បូងឃ្មុំ បាននាំគ្នា ដាំដំណាំដំឡូងម៉ី សរុបបានជាង៥ម៉ឺនហិចតា ច្រេីនជាងឆ្នាំទៅ ខណៈដាំបានតែជាង៤ម៉ឺនហិចតាតែប៉ុណ្ណោះ ។

Read more: កសិករ ខេត្តត្បូងឃ្មុំ ដាំដំឡូងម៉ី បានជាង៥ម៉ឺនហិចតា នៅឆ្នាំ២០១៨នេះ

រដូវភ្លៀងចូលមកដល់ សូមប្រយ័ត្នមូលខ្លា ជាប្រភពគ្រុនឈាម!!! សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងគម្រោងកសាងភាពធន់ក្នុងសហគមន៍ ព្រមទាំងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

រដូវភ្លៀងចូលមកដល់ សូមប្រយ័ត្នមូលខ្លា ជាប្រភពគ្រុនឈាម!!! សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងគម្រោងកសាងភាពធន់ក្នុងសហគមន៍ ព្រមទាំងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍អំពីវិធានការបង្ការជំងឺគ្រុនឈាម និងទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺគ្រុនឈាម ព្រមទាំងបញ្ជ្រាបអោយបងប្អូនយល់ពីដឹងពីសុវត្ថិភាពចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះនានា នៅពេលធ្វើដំណើរលើដងផ្លូវផងដែរ ។


លោក ហ៊ី សុវណ្ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រុនឈាមជាជម្ងឺកាចសាហាវ អាចបណ្តាលអោយបងប្អូនប្រជាពលរដ្ឋ ពិសេសកុមារឈឺ និងស្លាប់បាត់បង់ជីវិតជាច្រើនៗក្នុង១ឆ្នាំៗ។ ហើយគ្រុនឈាម ឆ្លងឡើងដោយសារមូលខ្លាខាំ ជាពិសេសនៅពេលថ្ងៃ ដែលប្រភពនៃមូលខ្លាំនេះ គឺចេញមកពីដង្កូវទឹក ដែលមាននៅតាមទឹកដក់នៅជុំវិញផ្ទះរបស់យើង។ លោក ក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមចំណែក អនុវត្ដវិធានការ ដើម្បីការពារពីជំងឺគ្រុនឈាម កុំអោយមានការផ្ទុះឡើងនឹងរាតត្បាតនៅឆ្នាំ២០១៨នេះ ជាពិសេសត្រូជប្រកាន់ខ្ជាប់នូវការផឹកស្អាត ហូបស្អាត និងរស់នៅស្អារ ដើម្បីទទួលសុខភាពល្អ ជៀសផុតពីជម្ងឺផ្សេងៗ។ លោកវេជ្ជបណ្ឌិត ប៉ូច សុធារិទ្ធ ប្រធានការិយាល័យស្រុកប្រតិបត្តិត្បូងឃ្មុំ បានណែនាំបច្ចេកទេសនៃការការពេរ និងបង្ការជំងឺគ្រុនឈាម ដោយលើងឡើងថា ដើម្បីបង្ការកុំឲ្យផ្ទុះមានឡើងជំងឺគ្រុនឈាម យើងត្រូវតែៈ លុបបំបាត់ទឹកដក់ ដែលជាជំរកដង្កូវទឹកទាំងក្នុង និងក្រៅផ្ទះ និងតាមទីសាធារណៈនានា, ការពារកូនកុំអោយមូលខាំដោយពាក់ខោអាវ និងគេងក្នុងមុងទាំងយប់និងថ្ងៃ ។ លោក បន្ថែមថា បើមានរោគសញ្ញាសង្ស័យថាជំងឺគ្រុនឈាមមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ មានកន្ទួលក្រហមលើស្បែក ឬមានហូរឈាមនោះ សូមប្រញាប់បញ្ជូនកូន រឺអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់ ឲ្យបានទាន់ពេលវេលា ដើម្បីជៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត ។ ក្នុងកម្មវិធីនោះ ក៍មានការសួរជាសំណូរចម្លើយចំណេះដឹងពាក់ព័ន្ធនឹង ប្រភពជំងឺ ការការពារ និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាមដល់អ្នកចូលរួម ដើម្បីយករង្វាន់ជាមុងជ្រលក់ថ្នាំ និងមួកសុវត្ថិភាពផងដែរ ។ បន្ទាប់ក្រុមការងារបានធ្វើការប្រមូល និងជីកកប់នូវថ្លុក និងវត្ថុដែលអាចដក់ទឹកបាន ដែលមាននៅក្នុងភូមិ ព្រមទាំងដើរដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹករបស់បងប្អូន ជាពិសេសក៍មានការបាញ់នូវថ្នាំ ដើម្បីសម្លាប់មូលខ្លា ដែលជាប្រភពជម្ងឺគ្រុនឈាមផងដែរ ៕ 

 









កូនឈើមានតម្លៃជាច្រើនប្រភេទ ត្រូវយកមកដាំបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឳកាសប្រារព្ធបុណ្យរុក្ខទិវា ៩កក្កដា ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ

កូនឈើមានតម្លៃជាច្រើនប្រភេទ ត្រូវយកមកដាំបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឳកាសប្រារព្ធបុណ្យរុក្ខទិវា ៩កក្កដា ២០១៨,អភិបាលខេត្ត ជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន លើកកម្ពស់បរិស្ថាន និងរួមគ្នាថែរក្សាការព្រៃឈើ ពិសេសទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ន្ធយកធ្វើជាកម្មសិទ្ធខុសច្បាប់
(ត្បូងឃ្មុំ)៖ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំនេះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើងជាខួបលើកទី៤ ដោយបានជ្រើសរើសយកបរិវេណសួនច្បារ មុខផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ដែលស្ថិតនៅក្នុងរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ដាំកូនឈើមានតម្លៃចម្រុះដូចជា៖ ក្រញ៉ូង បេង នាងនួន រំដួល ចំប៉ី ធ្នង់ និងគីនីនព្រមទាំងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ ។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងគណៈអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕














សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធបិតី ប្រារព្ធខួបលើកទី៤១ឆ្នាំ “ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី៤១ឆ្នាំ “ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត” ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០១៨ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះមានការអញ្ជើញចូលរួមពីប្រតិភូ ក្រសួងការពារជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធបិតី ប្រារព្ធខួបលើកទី៤១ឆ្នាំ...