Social Network

ក្មេងស្រី​ស្លាប់ និង​យុវជន​ម្នាក់ រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ ពីរ​គ្រឿង​បុក​គ្នា នៅ​ស្រុក​សំរោង​ទង​

ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកយុវជន ម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូត បុកជាមួយម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើង នៅតាម បណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

Read more: ក្មេងស្រី​ស្លាប់ និង​យុវជន​ម្នាក់ រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ...

​សូ​ឡា​ឆ្លង​ចរន្ត ឆេះ​អស់​ផ្ទះមួយ​ខ្នង បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន

ឆ្លងចរន្តឧបករណ៍សូឡា បានបង្កជាភ្លើងឆាបឆេះ អស់ផ្ទះមួយខ្នង បំផ្លាញទ្រព្យសម្បត្តិជាច្រើន ។ ឧបទ្ទវហេតុនេះ បានកើតឡើ ងនៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី១១ ក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នគរបាលជំនាញ បានប្រាប់ឲ្យដឹងថាៈ ករណីនេះ មិនបានបង្កការប៉ះពាល់ ដល់ម្ចាស់ផ្ទះទេ ដោយភ្លាមៗ ជនរងគ្រោះទាំងគ្រួសារ បាននាំគ្នារត់ចេញទាន់។

Read more: ​សូ​ឡា​ឆ្លង​ចរន្ត ឆេះ​អស់​ផ្ទះមួយ​ខ្នង បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន

លេចមុខ​ចោរ​ស្រី​មា​ន​អា​យ​កូ​មទា​ក់​ទង​ដើរ​គាស់​ផ្ទះ

អំពើចោរកម្ម «លួច ឆក់ គាស់ទម្លុះទម្លាយលំនៅឋាន» ហាក់កំពុងពង្រីកសកម្មភាពកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង មានគ្រប់រូបភាព ដែលគ្មានសញ្ញាថមថយឡើយ ដែលសមត្ថកិច្ចហាក់នៅមានកំរិតចំពោះវិធានការទប់ស្កាត់ ឬតាមដាននិងគ្រប់គ្រងមុខសញ្ញាជនដៃដល់ ។

Read more: លេចមុខ​ចោរ​ស្រី​មា​ន​អា​យ​កូ​មទា​ក់​ទង​ដើរ​គាស់​ផ្ទះ

​ចិត្តខ្លាំង!​ ខឹងញ៉ែសង្សារ កា.ប់បុរសម្នាក់ រងរបួស​ តែ ៥នាក់ ជាប់ខ្នោះ! ​

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ៥នាក់ ខណៈក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ករណីទំនាស់ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

Read more: ​ចិត្តខ្លាំង!​ ខឹងញ៉ែសង្សារ កា.ប់បុរសម្នាក់ រងរបួស​ តែ ៥នាក់ ជាប់ខ្នោះ! ​

ឃាត់ខ្លួន​​២១នា​ក់​ក្នុង​បន្ទប់​ខា​រ៉ា​អូខេ​ តែ​ចម្រាញ់យក​មេ​​​ខ្លោង​២នាក់​​បញ្ជូនទៅតុលាការ​

ជនសង្ស័យចំនួន០២នាក់ដែលចម្រាញ់ចេញពីក្នុងចំណោមអ្នកបំរើការសេវាខារ៉ាអូខេមានប្រុស មានស្រីចំនួន២១នាក់ ពាក់ព័ន្ធនឹងការជូញដូរគ្រឿ.ង.ញៀ.ននឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅប្រគល់ជូនសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៦ មេសា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ខណៈអ្នកបំរើសេវាដូចគ្នានេះចំនួន១៩នាក់ទៀត ត្រូវបានអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។

Read more: ឃាត់ខ្លួន​​២១នា​ក់​ក្នុង​បន្ទប់​ខា​រ៉ា​អូខេ​...

អ្នកនាំពាក្យ​បំភ្លឺ​ថា អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល រុញច្រាន​សមត្ថកិច្ច​ជា​ស្ត្រី​ម្នាក់របួស​ក្បាល ស្មា និង​ខ្នង

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីបង្កហេតុ ដោយក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល បានរុញច្រានមកលើសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួល ហៅឲ្យឡើងរថយន្ត បែរជាក្រុមបាតុករនោះមិនព្រមស្តាប់ការណែនាំ ថែមទាំងបង្កអំពើហិង្សា មកលើសមត្ថកិច្ចជាស្ត្រី បណ្តាលឲ្យរបួសត្រូវក្បាល ស្មានិងខ្នង ។

Read more: អ្នកនាំពាក្យ​បំភ្លឺ​ថា អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល...

ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដល់​ផ្ទះ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ទៀត

នៅវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ជិន អ៊ាង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា មានករណីលួច (កាបូបលុយ) មួយករណី កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចតូបលក់ចាប់ហួយ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

Read more: ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដល់​ផ្ទះ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ទៀត

ទីតាំង​ល្បែង​អន​ឡាញ​មួ​យចំនួន​ធំ​នៅក្នុង​ក្រុង​ដូនកែ​វ សង្ស័យគេទុ​ក​សម្រាប់​ចិញ្ចឹម​ឆ្នាំ​ង​បា​យ

ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងក្រុងដូនកែវ ពិសេសគឺនៅជុំវិញផ្សារធំខេត្តតាកែវ ដោយមានអ្នកលេងហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់ត្រចៀកអាជ្ញាធរ និងសមត្ថកិច្ចឡើយ សង្ស័យត្រូវគ្នាអស់ ក៏ធ្វើគធ្វើថ្លង់អុីចឹងទៅ ។

Read more: ទីតាំង​ល្បែង​អន​ឡាញ​មួ​យចំនួន​ធំ​នៅក្នុង​ក្រុង​ដូនកែ​វ...

ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ កម្លាំង​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​៣​នាក់ នាំ​មក​អប់រំ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅវេលាម៉ោង០០ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នាំមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។

Read more: ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ កម្លាំង​នគរបាល​ខណ្ឌមានជ័យ...

ប៉ូលិស​​ ចាប់បុរស​ជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនឹងករណី​ជម្រិតទារប្រាក់ នៅប្រទេសកូរ៉េ រួចរត់គេចមក​លាក់ខ្លួន នៅកម្ពុជា​

ដោយមានការសម្របសម្រួលពីលោក ជា សារ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរង ទទួលផែនការងារសន្ដិសុខ ដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនការងារសន្តិសុខ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបុរសជនជាតិកូរ៉េម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិកូរ៉េដូចគ្នា។

Read more: ប៉ូលិស​​ ចាប់បុរស​ជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនឹងករណី​ជម្រិតទារប្រាក់...

បីនាក់ នាំគ្នាទៅឃ្វាលគោ ស្លា.ប់ពីរនាក់ ម្តាយ និងកូន សង្ស័យចុះងូតទឹកស្រះ 

ស្ត្រីម្នាក់ និងកូនស្រី នាំគ្នាទៅឃ្វាលគោ ស្រាប់តែលង់ទឹកស្រះស្លា.ប់ទាំងពីរនាក់។ ហេតុការណ៍នេះ បានបង្កឲ្យមានការផ្អើលឆោឡោ កាលពីវេលាម៉ោង ១៥ និង ០៥នាទី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះរណ្ដៅដីអាអ៊ិចជីកមួយកន្លែង ស្ថិតនៅម្តុំមុំកន្ត្រប់ ក្នុងភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

Read more: បីនាក់ នាំគ្នាទៅឃ្វាលគោ ស្លា.ប់ពីរនាក់ ម្តាយ និងកូន សង្ស័យចុះងូតទឹកស្រះ 

នារី​រូប​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​មក​ក្រោម​ស្ពាន​សុំ​ឱ្យ​ជួយ បន្ទាប់​ពី​ជួប​មនុស្ស​មួយ​ក្រុម

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្ដិ លុះមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកទូរស័ព្ទទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

Read more: នារី​រូប​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​មក​ក្រោម​ស្ពាន​សុំ​ឱ្យ​ជួយ...

គ្រឿងសម្អាង ​“​សាប៊ូ​លម្អង​ក្បាល​ល្មៀត​ខ្មែរ​”​ របស់​ពូ​ឈឹ​ម មាន​ផ្ទុក​សារធាតុ​គីមី​(​បារត​) ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ មេសា ២០២២ បានចេញសេក្តីប្រកាសហាមឃាត់ការចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ របស់ឈ្មោះ វ៉ាន់ ឈុនឡេង ដែលគេនិយមហៅថា«ពូឈឹម» គ្មានលេខប្រវេទន៍ និងគ្មានកាទទួលស្គាល់ពីក្រសួងសុខាភិបាល ។

Read more: គ្រឿងសម្អាង ​“​សាប៊ូ​លម្អង​ក្បាល​ល្មៀត​ខ្មែរ​”​ របស់​ពូ​ឈឹ​ម...

សភាពការណ៍​សន្តិសុខ និង​សុវត្ថិភាព​សង្គម ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ រយៈពេល៣ថ្ងៃ

យោងតាមរបាយការណ៍លេខ៤១០ រ.ប.ក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ជូនដូចខាងក្រោម ៖

Read more: សភាពការណ៍​សន្តិសុខ និង​សុវត្ថិភាព​សង្គម...

នគរបាល​ខេត្ត​កែប បញ្ជូន​ចោរឆក់​កាបូប ២​នាក់ ទៅ​តុលាការ

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ទៅអយ្យការសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់ ។

Read more: នគរបាល​ខេត្ត​កែប បញ្ជូន​ចោរឆក់​កាបូប ២​នាក់ ទៅ​តុលាការ

អាង​​ជាកូនអ្នកមានស្តុកស្តម្ភ ក្នុងក្រុងប៉ៃលិន បើករថយន្តលឿនដូចហោះ វ៉ាជែង ទៅបុកម៉ូតូ ២គ្រឿង រងរបួស ២នាក់

បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាកូនអ្នកមានស្តុកស្តម្ភ នៅក្នុងក្រុងប៉ៃលិន ដែលជាម្ចាស់ស្តង់ពោតដំឡូងមី (ស្តង់តាអឿង) បានបើកបររថយន្ត ក្នុងល្បឿនលឿនដូចហោះ វ៉ាជែង ត្រង់ផ្លូវមានស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យជ្រុលចង្កូត ទៅបុកម៉ូតូ ២គ្រឿង ដែលបើកច្រាសទិសគ្នា រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

Read more: អាង​​ជាកូនអ្នកមានស្តុកស្តម្ភ ក្នុងក្រុងប៉ៃលិន បើករថយន្តលឿនដូចហោះ វ៉ាជែង...

ចូលឆ្នាំថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ ស្លា.ប់ ១៦នាក់ និងរបួស ៣៤នាក់​!

នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២៥លើក បណ្តាលឲ្យស្លា.ប់ ១៦នាក់ និងរងរបួស ៣៤នាក់។

Read more: ចូលឆ្នាំថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ ស្លា.ប់ ១៦នាក់ និងរបួស ៣៤នាក់​!

ចាប់​បាន​ ៥​នាក់ ក្រុម​ចោរ​ធាក់​វាយ​ប្លន់​តារាចម្រៀង​ប្រុស​ម្នាក់ នៅ​ម្តុំ​បាក់​ខែង

បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី១៨ មេសា ២០២២នេះថា ក្រុមជនសង្ស័យពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូរបស់តារាចម្រៀងប្រុសម្នាក់ នៅម្តុំបាក់ខែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន ០៥នាក់ ។

Read more: ចាប់​បាន​ ៥​នាក់ ក្រុម​ចោរ​ធាក់​វាយ​ប្លន់​តារាចម្រៀង​ប្រុស​ម្នាក់...

ចូល​ឆ្នាំ​ខ្មែរ​ ៣​ថ្ងៃ អគ្គិភ័យ​កើតឡើង​ ៧​លើក ក្នុង​ខេត្ត​ចំនួន​៦

ក្នុងរយៈពេល០៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យ បានឆេះបំផ្លាញផ្ទះអស់ចំនួន ០៥ខ្នង តូបចំនួន០១ រ៉ូឡូខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ នៅទូទាំងប្រទេស ។

Read more: ចូល​ឆ្នាំ​ខ្មែរ​ ៣​ថ្ងៃ អគ្គិភ័យ​កើតឡើង​ ៧​លើក ក្នុង​ខេត្ត​ចំនួន​៦

ឆេះរ៉ូឡូខ្សែភ្លើង ដែលស្តុកទុក នៅបរិវេណរោងចក្រ​អគ្គិសនីជប៉ុន ខេត្តសៀមរាប

អគ្គិភ័យ បានឆាបឆេះរ៉ូឡូខ្សែភ្លើង ដែលបានស្តុកទុក នៅក្នុងបរិវេណរោងចក្រអគ្គិសនីជប៉ុន ១០មេកាវ៉ាត់ នៅជ្រុងខាងត្បូងឈៀងខាងលិច កាលពីរសៀលម៉ោងជាង ១ ថ្ងៃទី១៥ ខែមេសានេះ។ រោងចក្រអគ្គិសនីជប៉ុន ស្ថិតក្នុងភូមិសាស្ត្រ ក្រុមទី៧ ភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

Read more: ឆេះរ៉ូឡូខ្សែភ្លើង ដែលស្តុកទុក នៅបរិវេណរោងចក្រ​អគ្គិសនីជប៉ុន ខេត្តសៀមរាប

ពលករ​ត្រឡប់​ពី​ថៃ​នាំ​គ្នា​តវ៉ា​ថា​គាត់​ចាក់​វ៉ាក់សាំង មូលហេតុ​អ្វី​មិន​ឱ្យ​គាត់​ទៅ​ជួបជុំ​គ្រួសារ?

ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ បានតវ៉ាថា គាត់ចាក់វ៉ាក់សាំងការពារកូវីដ១៩ មូលហេតុអី្វមិនអោយគាត់ទៅជួបជុំគ្រួសារ? ការតវ៉ានេះ គឺនៅតាមមណ្ឌលធ្វើចត្តាឡីស័ក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

Read more: ពលករ​ត្រឡប់​ពី​ថៃ​នាំ​គ្នា​តវ៉ា​ថា​គាត់​ចាក់​វ៉ាក់សាំង...