Social Network

វត្ត​ឈូក បារមី​ស័ក្តិសិទ្ធិ​! ចោរ​ចូល​សំងំ​លួច​ដាប់​យក​ត្បូង​រូប​បដិមា​គេច​មិន​រួច

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ពីករណីចោរចូលលួចដាប់យកត្បូងព្រះធបដិមា នៅក្នុងវត្តឈូក ហើយចោរម្នាក់នោះក៏ត្រូវបានព្រះចៅអធិការវត្ត ចាប់ខ្លួនទុក រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

Read more: វត្ត​ឈូក បារមី​ស័ក្តិសិទ្ធិ​!...

សុំ​បទញាក់​មិន​បាន ឡើង​វាយ​ក្រុម​តន្ត្រីករ​ដល់​លើ​ឆាក ផ្អើល​រោងការ ប៉ូលិស​ខេត្តកំពង់ស្ពឺ​ ក្របួច​បាន​៣​នាក់(​វី​ដេ​អូ​)

ដោយសារតែភាពភ្លើតភ្លើន ជាមួយនឹងចង្វាក់ភ្លេងបទញាក់ ដែលខ្លួនស្រលាញ់ ធ្វើឲ្យយុវជន ០៣នាក់ អាចនឹងក្លាយទៅជាអ្នកទោស ត្រូវខូចអនាគតដោយសារតែការប្រើអំពើហិង្សា ឡើងទៅដល់លើឆាក វាយក្រុមតន្ដ្រីករ «បទុមសូរិយា តន្ត្រីសម័យនិងបូរាណ» ផ្អើលអស់អ្នកចូលរួមមង្គលការ រត់ចែកជើងគ្នា ។

Read more: សុំ​បទញាក់​មិន​បាន ឡើង​វាយ​ក្រុម​តន្ត្រីករ​ដល់​លើ​ឆាក ផ្អើល​រោងការ...

យុវជន ៣​នាក់ ឆក់​ទូ​រស​ព្ឌ តែ​ពេល​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ បានតែ ២​នាក់

ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរសព្ទ តាមផ្លូវសាធារណៈ ចំនួន ២នាក់ ក្នុងចំណោមបក្សពួកគេ ៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ចាត់ការតាមនីតិវិធី។

Read more: យុវជន ៣​នាក់ ឆក់​ទូ​រស​ព្ឌ តែ​ពេល​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ បានតែ ២​នាក់

ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំង​ព្រឹក ចំពេលថ្ងៃសែនចូលឆ្នាំចិន-វៀតណាម

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់ ទៅលើអាកាស។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ទ្រព្យសម្បត្តិ នៅលើផ្ទះបានក្លាយជាចំណីរបស់អគ្គិភ័យ។

Read more: ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំង​ព្រឹក...

យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់​កញ្ចក់​រថយន្តគេទៅវិញ!

ប្រជាពលរដ្ឋ ដែលមានរថយន្តបើកបរតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខគប់កញ្ចក់រថយន្ត បណ្ដាលឱ្យបែកកញ្ចក់។ ជាក់ស្ដែង នៅយប់វេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យម្នាក់ បានស្ទាក់គប់រថយន្ត ដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលជននោះត្រូវបានចាប់ខ្លួន បញ្ជូនមកសួរនាំ នៅអធិការរដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ។

Read more: យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់​កញ្ចក់​រថយន្តគេទៅវិញ!

ម្ចាស់​ឆ្កែ​សារភាព​ថា ពេល​នោះ​ខ្លួន​ខឹង​ខ្លាំង​ទប់​កំហឹង​មិន​បាន ទើប​កើតជា​ហិ.ង្សា រឿង​កិន​កូន​ឆ្កែ​ងាប់

រឿងកូនឆ្កែ១ក្បាល លោតចេញពីរ៉ឺម៉កម៉ូតូ រត់ចូលក្រោមរថយន្តកិនងាប់ ធ្វើអោយម្ចាស់ឆ្កែផ្ទុះកំហឹងបង្កហិ.ង ទាញផ្គាក់ដេញកាប់អ្នកបើកបររថយន្ត និងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាតនោះ នៅពេលនេះ ម្ចាស់ឆ្កែ បានសារភាព ពេលនោះខ្លួនខឹងពេក ទប់កំហឹងមិនបាន ទើបកើតជារឿងហិង្សាបែបនេះ ។

Read more: ម្ចាស់​ឆ្កែ​សារភាព​ថា ពេល​នោះ​ខ្លួន​ខឹង​ខ្លាំង​ទប់​កំហឹង​មិន​បាន...

​យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!

ជនសង្ស័យជាសិស្សសាលា ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកអាវ ដែលតាំងលក់ នៅមុខហាង យីហោ ម៉ាកតារា ស្ថិតនៅជិតរង្វង់មូលផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

Read more: ​យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!

វៀតណាម​៦​នាក់ ចាប់​បង្ខាំង​នារី​៣​នាក់ ជំរិត​ទារប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ នៅ​ភ្នំពេញ ជាប់​ខ្នោះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការពួនស្ទាក់ចាប់ខ្លួនឧក្រិដ្ឋ ជនជាជនជាតិវៀតណាម ១ក្រុម មានគ្នា៦នាក់ (ស្រីម្នាក់) ពាក់ពន្ធករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់ ។

Read more: វៀតណាម​៦​នាក់ ចាប់​បង្ខាំង​នារី​៣​នាក់ ជំរិត​ទារប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ...

កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាល​អាធ្រាត្រ គាំងបេះដូង

បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បន្ទាប់ពីមិនស្រួលខ្លួន ពឹងឲ្យអ្នករួមការងារជួយកោសខ្យល់ ពីក្បាលព្រលប់ ដល់យប់ឡើងកណ្តាលអាធ្រាត្រ ដើរទៅមើល ស្រាប់តែប្រទះឃើញដេកស្លា.ប់បាត់ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅកន្លែងយាមរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកឡើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ធ្វើកំណត់ហេតុ។

Read more: កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាល​អាធ្រាត្រ គាំងបេះដូង

ដើរ​លួច​ប៉ះ​ចំ​សុទ្ធតែ​ក្រវិល​កំប៉ុង​ត្រូវ​រង្វាន់ រត់​យក​ទៅ​ឱ្យ​បក្សពួក ចុង​ក្រោយបក្សពួក​​អស់​លក្ខណ៍​​

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ មេភូមិ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្សពួក៤នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្រវិលកំប៉ុងភេសជ្ជៈត្រូវរង្វាន់ កាតទូរស័ព្ទពីកន្លែងអ្នកលក់ដូរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: ដើរ​លួច​ប៉ះ​ចំ​សុទ្ធតែ​ក្រវិល​កំប៉ុង​ត្រូវ​រង្វាន់ រត់​យក​ទៅ​ឱ្យ​បក្សពួក...

ម្ចាស់​ឆ្កែ​ផ្ទុះ​កំហឹង​បង្ក​ហិ.ង្សា ក្រោយ​កូន​ឆ្កែ​លោត​ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ខ្លួន ចូល​ក្រោម​រថយន្ត​កិន​ងាប់

យុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល ដាក់នៅខាងក្រោយ ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿង បានមកដល់ ក៏បានកិនងាប់តែម្ដង បង្កឲ្យយុវជនជាម្ចាស់ឆ្កែ ផ្ទុះកំហឹង បង្កជាហិង្សា ទាញដំបងទីប កាំបិតផ្គាក់ ដេញកាប់ម្ចាស់រថយន្ត និងយកដុំឥដ្ឋ ថែមទាំងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ។

Read more: ម្ចាស់​ឆ្កែ​ផ្ទុះ​កំហឹង​បង្ក​ហិ.ង្សា...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស២៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣១ ខែមករា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ២៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស២៧នាក់...

ស្រវឹងសូមកុំបើកបរ ! ស្លាប់៦នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែមករាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។

Read more: ស្រវឹងសូមកុំបើកបរ ! ស្លាប់៦នាក់ និងរបួស១៥នាក់...

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ​ប្រុស​ស្រី ​៣នាក់ ត្រូវចាប់ខ្លួន ជាបន្តបន្ទាប់

ជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

Read more: មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ​ប្រុស​ស្រី ​៣នាក់ ត្រូវចាប់ខ្លួន...

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ ករណី​លួច​ម៉ូតូ​នៅ​ក្នុង​កោះ​ពេជ្រ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងកោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

Read more: អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ ករណី​លួច​ម៉ូតូ​នៅ​ក្នុង​កោះ​ពេជ្រ

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​លក់​សំបក​កង់​រថយន្ត​មួយ នៅ​បណ្ដោយ​ផ្លូវ​ទ្រុងមាន់

សេចក្តីរាយការណ៍ជាបឋមថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់សំបកកង់រថយន្ត យ៉ាងសន្ធោសន្ធៅ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ទល់មុខខារ៉ាអូខេ ដឺក្វីន ។

Read more: អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​លក់​សំបក​កង់​រថយន្ត​មួយ នៅ​បណ្ដោយ​ផ្លូវ​ទ្រុងមាន់

មន្ត្រី​ព្រៃឈើ​មណ្ឌលគិរី បន្ត​ចុះ​បង្ក្រាប​បទល្មើស​ហ៊ុម​ព័ទ្ធ​កាន់កា.ប់​ដី​ព្រៃ​ស្រល់ ០២​ទីតាំង​(៨៣១​ហិ​កតា​) របស់​ក្រុមហ៊ុន អ៊ូ​ជី​សាន

បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមកាងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បន្តចូលរួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបបទល្មើស ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន ចំនួន ០២ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៨៣១ហិកតា នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

Read more: មន្ត្រី​ព្រៃឈើ​មណ្ឌលគិរី...

ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន ទៅ​ប្រទេស​ថៃ!

យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

Read more: ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន...

សូមប្រុងប្រយ័ត្ន! ២ថ្ងៃជាប់គ្នា ស្លា.ប់ ២នាក់ នៅទីតាំង​តែមួយ ជិត​អាងចម្រោះទឹកស្អាត ទី១

ជាលើកទី២ ហើយ នៅចំណុចស្ពានជិតអាងចម្រោះទឹកស្អុយ ទី១ បន្ទាប់ពីរថយន្តព្រុស គឺរថយន្តលុចស៊ីស RX 300 ជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នោះ បានកើតឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅផ្លូវមិត្តភាព (ផ្លូវលេខ៨០០) ត្រង់ចំណុចស្ពាន ជិតអាងចម្រោះទឹកស្អាត ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុ /ខេត្តព្រះសីហនុ។

Read more: សូមប្រុងប្រយ័ត្ន! ២ថ្ងៃជាប់គ្នា ស្លា.ប់ ២នាក់ នៅទីតាំង​តែមួយ...

មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម ពី​កន្លែង​លក់​គ្រឿង​សមុទ្រ​នៅ​ផ្លូវ​ត្រឡោក​បែក

មន្ត្រីជំនាញ នៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ ចល័តផ្នែកម្ហូបអាហារ បន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ក្នុងនោះមន្ត្រីជំនាញ រកឃើញមឹកបកធំ ចំនួន ៦៨គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។

Read more: មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម...

លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង

អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរសព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវការជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ស្មោះត្រង់តាមវិជ្ជាជីវៈ ។

Read more: លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង