យ៉ាងហោចណាស់មានជនសង្ស័យ៦៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្រុមរហស័នាម «អាម៉ាប់សាមកុក» តំណាងអោយរូបត្រី ជាក្រុមឆក់យ៉ាងសកម្មប្រចាំខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ.ញៀន» តាមមាត្រា៣៥៣,៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅអំឡុងខែកញ្ញា ខែតុលា ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ។
Read more: រហ្សសនាម«អាម៉ាប់សាមកុក»យ៉ាងសកម្មប្រចាំច្បារអំពៅ...
យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៩២៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៧០៧គ្រឿង និងរថយន្ត ២១៩គ្រឿង។
Read more: អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៩២៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ...
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល៦នាក់។
Read more: កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៩នាក់ និងរបួស៦នាក់...
យ៉ាងហោចណាស់មានជនសង្ស័យ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់ (គិតពីម៉ោង២រសៀលថ្ងៃទី១ ខែវិច្ឆិកា ដល់ម៉ោង២រសៀល ថ្ងៃទី២ ខែវិច្ឆិកា)។
Read more: គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៥នាក់ និងរបួស១០នាក់...
សមត្ថកិច្ចស្រុកបាទីឆ្មក់ចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ម៉ូតូប្រជាពលរដ្ឋ ដោយប្រើដាវ និងដំបងរលាស់ (ដែក) ដែលហេតុការនេះកើតឡើងនៅម៉ោង១រំលងអាធ្រាត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២។
Read more: នគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់...
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៣នាក់។
Read more: សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត !...
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន។
Read more: UPDATE: បញ្ជូនមេអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀតទៅតុលាការ...
នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យសមត្ថកិច្ចស្ទួចយក រថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយ និងដាក់ LOGO ប៉ូលីស ដើម្បីចាប់វិធានការតាមផ្លូវច្បាប់។
Read more: នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្ទួចយករថយន្ដ Mercedes ស៊េរីទំនើប១គ្រឿង...
ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ដោយដកហូតបានថ្នាំញៀនសរុបជាង២គីឡូក្រាម។
Read more: បង្ក្រាបករណីចែកចាយគ្រឿងញៀន នៅក្រុងកំពង់ចាម ដកហូតបានថ្នាំជាង២គីឡូក្រាម
យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៦៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៥០០គ្រឿង និងរថយន្ត ៦៩គ្រឿង។
Read more: អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៥៦៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ...
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១២នាក់។
Read more: ស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១២នាក់...
យ៉ាងហោចណាស់មានជនសង្ស័យ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។
Read more: របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២៧...
យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១១នាក់។
Read more: មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់២នាក់ និងរបួស១១នាក់...
លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា នគរបាលបានសម្រេចដោះលែងបុគ្គលិក និងអ្នកចម្រៀងត្រឡប់ទៅផ្ទះវិញ គឺគ្រាន់តែអប់រំប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនេះត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល។
Read more: នគរបាលខេត្តកណ្ដាល បញ្ជូនសំណុំរឿងម្ចាស់ហាងយីហោ អាយស៍ផឹប ទៅតុលាការ...
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ និងទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតស្តាំ និងឆ្វេងចូលមកបង់ពន្ធរួចមកនោះ ការលួចនាំចូលរថយន្តចង្កូតស្តាំ តាមច្រករបៀងផ្សេងៗពីប្រទេសថៃ ចូលមកកម្ពុជា មិនមានទៀតឡើយ។
Read more: មេគយ៖ លែងមានរថយន្តចង្កូតស្តាំរត់ពន្ធ ចូលពីថៃមកកម្ពុជាទៀតហើយ...
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៣នាក់។
Read more: យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស...
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋសូមហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងលក់សម្ភារលក់ដូរ នៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ ជាពិសេសលើដីចំណីផ្លូវទាំងអស់ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងជាដីចំណីផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើង។
Read more: រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់យានយន្តគ្រប់ប្រភេទចត...