បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោលបានរយៈមួយថ្ងៃ ។
Read more: ចាប់បានបុរសស្រី៣នាក់ក្នុងបន្ទប់ លុះសួរនាំបែកធ្លាយ៦នាក់...
យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។
កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ចំនួន ២២នាក់ ទៅប្រទេសដើមកំណើតវិញ ក្រោយពីឃាត់ខ្លួនពីបទ ជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។
Read more: វៀតណាម២២នាក់ ដែលជ្រៀតចូល និងស្នាក់នៅខុសច្បាប់នៅកម្ពុជា...
ប៉ូលិស បានឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
Read more: ឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន...
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងកាត់សក់ ករណីឆក់ទូរស័ព្ទដៃរបស់បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្ទះគ្មានលេខ ផ្លូវ ២០BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
Read more: ប៉ូលិសប៉ុស្តិ៍បឹងទំពន់ទី១ ឃាត់ខ្លួនជាងកាត់សក់ម្នាក់...
កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសាធាតុញៀន ចំនួន ០៣ទីតាំង ដោយបានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ ។
Read more: នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ករណីជូញដូរ...
ក្រោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការស្រុក ព្រៃនប់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់តាំងកំលាំងនាំយកសង្ក័សី ចំនួន៤៨សន្លឹក ជាអំណោយរបស់លោកស្នងការនគរបាលខេត្ត ចុះជួយប្រក់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ១៥ខ្នងផ្ទះ ដែលរងគ្រោះខ្យល់កន្ត្រាក់ ២ភូមិ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
Read more: ស្នងការនគរបាលខេត្តព្រះសីហនុ ចាត់តាំងកំលាំងនាំយកសង្ក័សី...
បុរសម្នាក់បានចតម៉ូតូ១គ្រឿងទុកនៅមុខបន្ទប់ជួលមួយកន្លែង រួចចូលទៅដេកនៅក្នុងបន្ទប់ ដោយពុំបានដកសោរចេញពីម៉ូតូឡើយ ក្រោយមកក៏មានជនសង្ស័យ២នាក់ដែលជាអ្នកស្គាល់គ្នា ក្នុងនោះមានម្នាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នាផង បានយកមេសោទៅចាក់ទ្វារបន្ទប់ពីខាងក្រៅជាប់ រួចលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។
Read more: ឃើញម្ចាស់ដេកក្នុងបន្ទប់ បុរស២នាក់ប្រើល្បិចយកសោចាក់ទ្វារជាប់...
ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ក្បឿងមួយខ្នង ទំហំ ៦ម៉ែត្រគុណ ៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ ។
Read more: ឆេះផ្ទះប្រជាពលរដ្ឋអស់០១ខ្នង នៅស្រុកត្រាំកក់
ប្តីប្រពន្ធទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញ ប្រពន្ធមិនព្រមមកទេ ទើបកើតជាភ្លើងប្រចណ្ឌ បង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯង បណ្តាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។
Read more: ប្តីដុតផ្ទះខ្លួនឯងចោល ព្រោះប្រចណ្ឌប្រពន្ធ ទៅផឹកស្រានៅផ្ទះបងប្អូន
អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បន្តប្រើធម៌ក្តៅ ដោយប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៍ដីចេញពីក្នុងព្រែកក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូច ព្យាយាមសាងសង់ លើចំណីព្រែក និងចាក់ដីលុបព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិ ។
Read more: អាជ្ញាធរខេត្តកំពត ប្រើធម៌ក្តៅ វាយកម្ទេចសំណង់ រំលោភដីរដ្ឋ...
យុវជន យុវតីមួយក្រុម មានគ្នា១០នាក់ ក្នុងនោះមានស្រីម្នាក់ ទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដិ ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ពេលនោះស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដំបង និងដុំថ្ម ដេញវាយនិងគប់ បណ្តាលឱ្យត្រូវយុវជនម្នាក់និងសង្សារដួលម៉ូតូរងរបួស ចំណែកបក្សពួកក្រុមជនបង្កក៏រត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
Read more: ចេញពីកម្មវិធីខួបកំណើត ត្រូវក្រុមរហ័សនាម YT...
មានករណីអគ្គិភ័យមួយ បានកើតឡើងនៅវេលាម៉ោង ០៩និង១៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្តាលអោយឆេះព្រះវិហារ មួយកន្លែងធ្វើអំពីឈើដំបូលប្រក់ស័ង្កី ដែលមានទំហំ ៧ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងវត្តខេមរៈបញ្ញារាម ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
Read more: ឆេះព្រះវិហារ ក្នុងវត្តខេមរៈបញ្ញារាម ខូចខាតសម្ភារមួយចំនួន
ករណីអគ្គីភ័យឆាបឆេះផ្ទះចំនួន ០២ខ្នង កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។
Read more: ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះ ២ខ្នងខូចខាតទាំងស្រុង នៅខេត្តព្រះវិហារ
យុវជនម្នាក់ វ័យ ២០ឆ្នាំ រស់នៅភូមិដំបងច្រុះ ឃុំជាំគ្រវៀន ស្រុកមេមត់ បានប្រើអំពើហិង្សា ដោយយកព្រនង់ឈើមួយកំណាត់ វាយទៅលើក្បាលឪពុកចុង ត្រូវចំនួនពីរកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់។
Read more: ឪពុកចុងស្រវឹងស្រា ជេរកូនដើម កូនទ្រាំមិនបាន សំពងពីរព្រនង់ បែកក្បាល ហូរឈាមកក្លាក់
មន្ត្រីចម្រុះ បានចុះទៅពិនិត្យឃ្លាំងស្តុកមាន់រស់របស់លោក សាយ ទូច ក្រោយពីមានបណ្តឹងពីពលរដ្ឋជិតខាង និងមានការបញ្ជាឱ្យបិទទីតាំងអាជីវកម្មនេះ ព្រោះតែធុំក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងមក។
Read more: មន្ត្រីចម្រុះ ចុះពិនិត្យឃ្លាំងអាជីវកម្ម ស្តុកមាន់រស់ របស់ឈ្មោះ សាយ ទូច...
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅរសៀលវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតី ក្នុងការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការ រវាងលោក ជា ចាន់តុលា និងស្ត្រីម្ចាស់ហាង V SHOP ឈ្មោះ ស៊ាន ធារី ដោយមានមេធាវី និងមិត្តភ័ក្ដិ នៃគូភាគីទាំង២ ចូលរួមផងដែរ នេះបើយោងតាមប្រភពពីលោក ផែង វណ្ណៈ ។
Read more: បញ្ចប់ទំនាស់រវាង នារីម្ចាស់ហាង V SHOP និងអតីតគូស្នេហ៍...
កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យ ចំនួន ០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរសព្ទ ឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត (កាត ATM ឫតាមរយៈ App ទូរសព្ទដៃ) ។
Read more: ចាប់បាន ២នាក់ហើយ ជនប្រើល្បិចទូរសព្ទចូលមកប្រាប់ថា...
បុរសពីរនាក់ជិះម៉ូតូចេញពីញ៉ាំអីនៅហាងមួយកន្លែង ក៏ត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះដេញតាមវាយ និងកា.ប់ ក្នុងបំណងយកស្លាកលេខម៉ូតូ តែមិនបានសម្រេច ក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អគ្គីភ័យឆាបឆេះ ហាងលក់ម៉ូតូយីហោ «លីប៉េង» សាខាក្រុមហ៊ុនម៉ូតូហុងដាខេត្តកំពត កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
Read more: ឆេះហាងលក់ម៉ូតូ សាខាក្រុមហ៊ុនហុងដាខេត្តកំពត ខូចខាតរថយន្ត ២គ្រឿង...
ផ្ទះតៀម១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង ព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងដែលស្ថិតនៅក្បែរនោះថែមទៀតផង ហើយមូលហេតុនៃការឆាបឆេះនេះនៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយ ខណៈការសន្និដ្ឋាននានាបានដាក់ការសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
Read more: ផ្ទះតៀម១ខ្នងត្រូវបានអគ្គិភ័យឆេះទាំងស្រុង...