Social Network

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រកាសថា ចោរប្លន់​ផ្ទះ​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី បាត់​តែ​ខ្សែក ៣​ខ្សែ​តែប៉ុណ្ណោះ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសពីករណីជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ជាឧកញ៉ា លក់ឡេ។ ផ្ទះរបស់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី ស្ថិតនៅក្នុងបុរីមូនថោន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រកាសថា...

ក្រោយ​កើតហេតុ២ម៉ោង ​ចាប់បានចោរ​លួច​ឡា​ន​ដឹក​ស្រូ​វ​​​វិញ​

យុវជនម្នាក់ទំនងបែកថ្នាំដល់កំរិតបានឡើងបើកលួចយករថយន្តមួយគ្រឿង ដែលកំពុងរង់ចាំដឹកស្រូវ តែក្រោយកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ១៥ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់ ស្រុកសង្កែ។លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដែលដឹកនាំកម្លាំងចុះបង្រ្កាបករណីលួចរថយន្តនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សារិត អាយុ២២ឆ្នាំ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្្ស្សី។ លោកថា ជននេះទំនងជាបែកថ្នាំដល់កំរិត បានលួចរថយន្តមួយគ្រឿង ម៉ាកហាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-1578 របស់ឈ្មោះ ទូច ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ដែលកំពុងរងចាំដឹកស្រូវ។

Read more: ក្រោយ​កើតហេតុ២ម៉ោង ​ចាប់បានចោរ​លួច​ឡា​ន​ដឹក​ស្រូ​វ​​​វិញ​

តាម​ចាប់បា​ន​ចោរឆក់​ទូរស័ព្ទ​​ពេល​កំពុ​ង​​លេង​ល្បែង​អុីនធើរណេត

ក្រោយពីបន្លំឆក់យកទូរស័ព្ទពីកន្លែងលក់បានមួយថ្ងៃ លោកចោរដៃស្អិតម្នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានពេលកំពុងសំងំប្រព្រឹត្តល្បែង«អ៊ីនធើរណេត»មួយកន្លែង នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ធ្នូ ត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

Read more: តាម​ចាប់បា​ន​ចោរឆក់​ទូរស័ព្ទ​​ពេល​កំពុ​ង​​លេង​ល្បែង​អុីនធើរណេត

ACU ឃាត់ខ្លួន​ ស្នងការ​រង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​នគរបាល​ម្នាក់​ទៀត ពាក់ព័ន្ធ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ (ផ្កាយ១) ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន (ស័ក្តិ៥) ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាំមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។

Read more: ACU ឃាត់ខ្លួន​ ស្នងការ​រង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​នគរបាល​ម្នាក់​ទៀត...

បុរស​ម្នាក់ ម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ ចេញ​សែក អត់លុយ ត្រូវ​ប៉េអឹម​ចាប់ខ្លួន

បុរសម្នាក់ ជាអ្នកម៉ៅការផ្នែកថ្នាំលាបផ្ទះល្វែង នៅខេត្តកំពង់ធំ បានចេញសែក ដែលមិនមានលុយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយកងកម្លាំងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចាប់ខ្លួនតាមដីកាតុលាការ លេខ ៣៨៥៣ ( ច.១) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។តុលាការចោទប្រកាន់បុរសអ្នកម៉ៅការនេះ ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន”។

Read more: បុរស​ម្នាក់ ម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ ចេញ​សែក អត់លុយ...

បិទ​កាស៊ីណូ​ទីង​ស៊ី​ង ក្រោយ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ រក​ឃើញ​ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជម្រិត​ទារប្រាក់

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកជាបណ្តោះអាសន្ន អាជីវកម្មកាស៊ីណូ ទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

Read more: បិទ​កាស៊ីណូ​ទីង​ស៊ី​ង ក្រោយ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ...

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ចាប់​ដកហូត​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ២​គ្រឿង កំពុង​គាស់កកាយ​ដី​ព្រៃរបស់​រដ្ឋ ២​កន្លែង

អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានចាប់ដកហូតគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២គ្រឿង ហើយបាននិងកំពុងស្វែងរកចាប់ខ្លួនជនល្មើស ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ០២កន្លែងផ្សេងគ្នា ។

Read more: អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ចាប់​ដកហូត​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ២​គ្រឿង...

លួច​ម៉ូ​ទ័​រ​កាត់​ដែក ម្ចាស់​ឆែក​កាមេរ៉ា​ស្គាល់​ភិនភាគ​ ចាប់ជនសង្ស័យ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ទី​១

ជនសង្ស័យម្នាក់ បានផ្លោះរបងចូលផ្ទះមួយកន្លែង លួចយកបានម៉ូទ័រកាត់ដែកមួយគ្រឿង រួចហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃខែដដែល ជនរងគ្រោះបានប្រទះឃើញ ជនសង្ស័យ ដើរលើដងផ្លូវ និងដោយសារស្គាល់ភិនភាគ តាមកាមេរ៉ាសុវត្ថិភាព ទើបចាប់ឃាត់ខ្លួន ប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ចាត់ការតាមច្បាប់ ។

Read more: លួច​ម៉ូ​ទ័​រ​កាត់​ដែក ម្ចាស់​ឆែក​កាមេរ៉ា​ស្គាល់​ភិនភាគ​...

ចាប់​​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ដែលឆក់​ទូរ​សព្ទ​ដៃ​ស្ដ្រី​ម្នាក់​បាន​សម្រេច

ក្រុមជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿងបានសម្រេច ម៉ាកiPhone11Pro ពីស្ត្រីម្នាក់កំពុងធ្វើដំណើរលើកង់បី ប៉ុន្តែត្រូវបាន បុរសម្ចាស់កង់បី បើកដេញកៀរម៉ូតូ០១គ្រឿង របស់ជនសង្ស័យឲ្យដួល ហើយចាប់បានម្នាក់ ខណៈបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ ។

Read more: ចាប់​​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ក្នុង​ចំណោម​បក្ខពួក​៤​នាក់...

ចាប់​បាន​បុរស​ស្រី​៣​នាក់​ក្នុង​បន្ទប់ លុះ​សួរនាំ​បែកធ្លាយ​៦​នាក់ ក្រោយ​គេចខ្លួន​១​ថ្ងៃ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោលបានរយៈមួយថ្ងៃ ។

Read more: ចាប់​បាន​បុរស​ស្រី​៣​នាក់​ក្នុង​បន្ទប់ លុះ​សួរនាំ​បែកធ្លាយ​៦​នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់...

វៀតណាម​២២​នាក់ ដែល​ជ្រៀតចូល និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ត្រូវបញ្ជូនទៅ​ប្រទេស​ដើម​កំណើត​វិញ

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ចំនួន ២២នាក់ ទៅប្រទេសដើមកំណើតវិញ ក្រោយពីឃាត់ខ្លួនពីបទ ជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។

Read more: វៀតណាម​២២​នាក់ ដែល​ជ្រៀតចូល និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា...

ឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំ​ពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

ប៉ូលិស បានឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

Read more: ឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំ​ពលករខ្មែរ បម្រុងលួចឆ្លងដែន...

ប៉ូលិស​ប៉ុស្តិ៍​បឹង​ទំពន់​ទី​១ ឃាត់ខ្លួន​ជាងកាត់សក់​ម្នាក់ ឆក់​ទូរ​សព្ទ​ដៃ​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងកាត់សក់ ករណីឆក់ទូរស័ព្ទដៃរបស់បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្ទះគ្មានលេខ ផ្លូវ ២០BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Read more: ប៉ូលិស​ប៉ុស្តិ៍​បឹង​ទំពន់​ទី​១ ឃាត់ខ្លួន​ជាងកាត់សក់​ម្នាក់...

នគរបាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ករណី​ជូ​ញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន

កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសាធាតុញៀន ចំនួន ០៣ទីតាំង ដោយបានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ ។

Read more: នគរបាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ករណី​ជូ​ញ​ដូរ​...

ស្នងការនគរបាលខេត្តព្រះសីហនុ ចាត់តាំងកំលាំងនាំយកសង្ក័សី ចុះជួយប្រក់ដំបូលផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥ខ្នង នៅស្រុកព្រៃនប់

ក្រោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការស្រុក ព្រៃនប់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់តាំងកំលាំងនាំយកសង្ក័សី ចំនួន៤៨សន្លឹក ជាអំណោយរបស់លោកស្នងការនគរបាលខេត្ត ចុះជួយប្រក់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ១៥ខ្នងផ្ទះ ដែលរងគ្រោះខ្យល់កន្ត្រាក់ ២ភូមិ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: ស្នងការនគរបាលខេត្តព្រះសីហនុ ចាត់តាំងកំលាំងនាំយកសង្ក័សី...

ឃើញ​ម្ចាស់​ដេក​ក្នុង​បន្ទប់ បុរស​២​នាក់​ប្រើ​ល្បិច​យក​សោ​ចាក់​ទ្វារ​ជាប់ រួច​ធ្វើ​សក​មម្ម​ភាព

បុរសម្នាក់បានចតម៉ូតូ១គ្រឿងទុកនៅមុខបន្ទប់ជួលមួយកន្លែង រួចចូលទៅដេកនៅក្នុងបន្ទប់ ដោយពុំបានដកសោរចេញពីម៉ូតូឡើយ ក្រោយមកក៏មានជនសង្ស័យ២នាក់ដែលជាអ្នកស្គាល់គ្នា ក្នុងនោះមានម្នាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នាផង បានយកមេសោទៅចាក់ទ្វារបន្ទប់ពីខាងក្រៅជាប់ រួចលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

Read more: ឃើញ​ម្ចាស់​ដេក​ក្នុង​បន្ទប់ បុរស​២​នាក់​ប្រើ​ល្បិច​យក​សោ​ចាក់​ទ្វារ​ជាប់...

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០១​ខ្នង នៅ​ស្រុក​ត្រាំកក់

ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ក្បឿងមួយខ្នង ទំហំ ៦ម៉ែត្រគុណ ៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ ។

Read more: ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០១​ខ្នង នៅ​ស្រុក​ត្រាំកក់

ប្តី​ដុត​ផ្ទះ​ខ្លួនឯង​ចោល ព្រោះ​ប្រចណ្ឌ​ប្រពន្ធ ទៅ​ផឹកស្រា​នៅផ្ទះ​បងប្អូន

ប្តីប្រពន្ធទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញ ប្រពន្ធមិនព្រមមកទេ ទើបកើតជាភ្លើងប្រចណ្ឌ បង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯង បណ្តាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។

Read more: ប្តី​ដុត​ផ្ទះ​ខ្លួនឯង​ចោល ព្រោះ​ប្រចណ្ឌ​ប្រពន្ធ ទៅ​ផឹកស្រា​នៅផ្ទះ​បងប្អូន

អាជ្ញាធរ​ខេត្តកំពត ប្រើ​ធម៌​ក្តៅ វាយ​កម្ទេច​សំណង់ រំលោភ​ដី​រដ្ឋ នៅ​ព្រែក​ក្បាល​រមាស

អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បន្តប្រើធម៌ក្តៅ ដោយប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៍ដីចេញពីក្នុងព្រែកក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូច ព្យាយាមសាងសង់ លើចំណីព្រែក និងចាក់ដីលុបព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិ ។

Read more: អាជ្ញាធរ​ខេត្តកំពត ប្រើ​ធម៌​ក្តៅ វាយ​កម្ទេច​សំណង់ រំលោភ​ដី​រដ្ឋ...

ចេញពី​កម្មវិធី​ខួបកំណើត ត្រូវ​ក្រុម​រហ័ស​នាម YT ដេញ​វាយ​ផ្អើល​ស្តុ​ប​កា​ណា​ឌី​យ៉ា

យុវជន យុវតីមួយក្រុម មានគ្នា១០នាក់ ក្នុងនោះមានស្រីម្នាក់ ទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដិ ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ពេលនោះស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដំបង និងដុំថ្ម ដេញវាយនិងគប់ បណ្តាលឱ្យត្រូវយុវជនម្នាក់និងសង្សារដួលម៉ូតូរងរបួស ចំណែកបក្សពួកក្រុមជនបង្កក៏រត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

Read more: ចេញពី​កម្មវិធី​ខួបកំណើត ត្រូវ​ក្រុម​រហ័ស​នាម YT...