Social Network

​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

ខេត្តប៉ៃលិន ៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានតាបង្កើតខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ សីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

Read more: ​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី និង​កូនស្រី​ទាំង​៣

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ដោយសារតែប្តីប្រពន្ធរស់នៅមិនសូវចុះសម្រុងនឹងគ្នា ធ្វើឱ្យបុរសជាប្តីតែងតែប្រចណ្ឌប្រពន្ធរហូតដាច់ច្របាច់.កកូនស្រីវ័យក្មេង៣នាក់ បណ្តាលឱ្យបាត់បង់ជីវិតក្នុងពេលតែមួយ រួចហើយក៏យកក្រមាចង.កខ្លួនឯងទៀតបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី27 ខែសីហា ឆ្នាំ2020 នៅបន្ទប់ជួលគ្មានលេខ ស្ថិតភូមិឧកញ៉ាវាំង ផ្លូវ1113 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

Read more: បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី...

ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

Read more: ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបាញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​រះ

ខេត្តបាត់ដំបង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ស្រុកបរ៉ៃ ខេត្តត្រាត ជាប់ព្រំដែន ស្រុកសំឡូត ខេត្តបាត់ដំបង ខណ:ពលរដ្ឋខ្មែររូបនេះលួចឆ្លងដែនទៅបរបាញ់សត្វព្រៃ។

Read more: លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបាញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​រះ

ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

រាជធានីភ្នំពេញ ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកពីអរិយក្សត្រ គោលបំណងជិះទៅជ្រោយចង្វារ គ្រាន់តែជិះម៉ូតូលឿនហើយវ៉ារថយន្តហាយឡែនឌ័រមួយគ្រឿង ធ្វើឲ្យក្មេងទំនើងមានគ្នាជាង៣០នាក់ ជិះម៉ូតូ៣០គ្រឿងខឹង ហើយព្រួតវាយបណ្តាលឲ្យដួលម៉ូតូ ដោយយកដុំថ្មវាយកម្ទេច ហើយរងរបួសបែកក្បាលម្នាក់។

Read more: ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

ប្រពន្ធ​និង​កូន​ចុងភៅ​ប្រុស រួមដៃ​គ្នា​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​ប្ដី​ផឹក​ជិត​៣​ខែ​ទើប​បែក​ការណ៍

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាកូនចុងភៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាមេចុងភៅថា បានដាក់ថ្នាំងងុយដេកនិងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យរូបគាត់បរិភោគ ជិត៣ខែមកហើយ រហូតមានជំងឺក្រពះ ខណៈដែលមានអ្នកចូលរួមផ្សំគំនិតគ្នាម្នាក់ទៀត គឺជាប្រពន្ធរបស់ជនរងគ្រោះតែម្តង កំពុងរត់គេចខ្លួន ផងដែរ ។

Read more: ប្រពន្ធ​និង​កូន​ចុងភៅ​ប្រុស...

បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

ខេត្តកែប ៖ នៅល្ងាចថ្ងៃទី២៥ សីហា ២០២០ នេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ នៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ខេត សារ៉ាន់ ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

Read more: បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

ផ្ទុះ​ជំងឺ​! គោក្របី​ងាប់​ជា​បន្តបន្ទាប់​២៥​ក្បាល ជាង​៨០​ក្បាល​ទៀត​កំពុង​ឈឺ

ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានសត្វគោក្របីចំនួន២៥ក្បាលបានងាប់ជាបន្តបន្ទាប់គ្នា និងជាង៨០ក្បាលផ្សេងទៀតកំពុងឈឺ ដោយសារតែផ្ទុះជំងឺសារទឹក និងបូសខ្យល់ ខណៈពេលពលរដ្ឋជាម្ចាស់គោក្របីពោលថា គ្មានសង្ឃឹមនឹងព្យាបាលឲ្យជានោះទេ។

Read more: ផ្ទុះ​ជំងឺ​! គោក្របី​ងាប់​ជា​បន្តបន្ទាប់​២៥​ក្បាល ជាង​៨០​ក្បាល​ទៀត​កំពុង​ឈឺ

ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

ខេត្តកំពង់ធំ ៖ បានស័ក្តិ៣ពាក់លើស្មារក្បត់ចិត្តប្រពន្ធកូនទៅមានស្រីថ្មី ពាក់ព័ន្ធមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ លេងល្បែងស្នេហាត្រីកោណទៅមានស្រីកំណាន់ខាងលើ ធ្វើឲ្យប្រពន្ធដើម ដែលមានកូន២នាក់ឈឺចិត្តស្ទើរបែកថ្លើមប្រមាត់ ទទូចស្នើសុំថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឱ្យផង ព្រោះតែប្តីកំហូចនេះ បានទៅកៀកកើយជាមួយស្រីថ្មី ទុកឲ្យគាត់ជាប្រពន្ធរកលុយដោះបំណុលគេតែម្នាក់ឯង ។

Read more: ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

ខេត្តព្រះសីហនុ ៖ កណ្តាប់ដៃដែករបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបជនសង្គមងងឹតមួយក្រុម ក្នុងករណីប្រើកាំបិតភ្ជង់ប្លន់ និងចាប់ជំរិត រវាងជនជាតិចិននិងចិនដូចគ្នា ហើយបានឈានដល់ការចាប់បានជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ ។

Read more: កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជន២នាក់ ដែលបានយកដំបងវាយយុវជនម្នាក់រងរបួសធ្ងន់ ដោយសារខឹងការឌឺដងដាក់គ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

Read more: ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

យុវជន​២​នាក់​ដើរ​លេង​មាត់ទឹក ស្រាប់​តែ​​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានយុវជន២នាក់នាំគ្នាដើរលេងនៅតាមទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ ក៏ស្រាប់តែរអិលជើងចូលទឹក ហើយក៏ត្រូវទឹកហូរកួចទៅបាត់ បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិតតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៥០នាទីរសៀល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ (ទំនប់ចិន) ស្ថិតក្នុងភូមិស្រីស្នំ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

Read more: យុវជន​២​នាក់​ដើរ​លេង​មាត់ទឹក ស្រាប់​តែ​​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់

ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

ខេត្តព្រៃវែង ៖ ពិតជាដូចពាក្យចាស់បុរាណដែលបានលើកឡើងថា ឈាមស្រែក ស្បែកហៅប្រាកដមែន គឺនៅទីបំផុតជនដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅចំណុចទឹកប្រឡាយ ក្នុងស្រុកបាភ្នំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី22 ខែសីហា កន្លងទៅនេះ នៅឯរាជធានីភ្នំពេញ ថែមទាំងឃាតករសារភាពថា បានលួងលោមសុំនារីមេត្រី តែនាងមិនព្រម ទើបប្រវាយប្រតប់គ្នា រហូតធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ដោយមិនអស់ចិត្តក៏ចុះច្របាច់.កនាង រួចចាប់ជ្រមុជទឹកទៀត ។

Read more: ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

បំបែកបានហើយ! ករណី​ឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប

ខេត្តសៀមរាប ៖ ករណីឃាតកម្មផ្តាច់ជីវិតបុរសម្នាក់ ហើយក្រុមឃាតករលាក់មុខត្រឹមមួយរយៈពេលខ្លី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៨នាក់ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ដែរ ដែលពួកគេបានកាប់ទៅលើជនរងគ្រោះនៅមុខសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាម តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្មខាងលើនោះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

Read more: បំបែកបានហើយ! ករណី​ឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប

បុរស​ភេទ​ទី​៣​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង រួច​លបចូល​របង​ផ្ទះ​គេ​ធ្វើ​សកម្មភាព​តែ​ម្តង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ជាបុរសភេទទី៣ បានលួចចូលក្នុងរបងផ្ទះជួលមួយកន្លែង និងបានអូសយកម៉ូតូហុងដាឌ្រីមសង់ស៊េរីចាស់មួយគ្រឿងចេញមកក្រៅ តែត្រូវកម្លាំងប្រជាការពារឃើញទាន់ក៏ឃាត់ខ្លួន និងហៅសមត្ថកិច្ចឲ្យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ។

Read more: បុរស​ភេទ​ទី​៣​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង រួច​លបចូល​របង​ផ្ទះ​គេ​ធ្វើ​សកម្មភាព​តែ​ម្តង

ផ្ទុះ​ហិង្សា​ជនជាតិ​ចិន​វាយ​គ្នា សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

រាជធានីភ្នំពេញ ៖ ផ្ទុះហិង្សារវាងជនជាតិចិន២នាក់ ព្រួតវាយជនជាតិចិនម្នាក់ ខណៈដែលបុរសចិនរងគ្រោះតាមទាន់ស្ត្រីចិនជាប្រពន្ធកំពុងនៅជាមួយបុរសចិនទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្ទះមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

Read more: ផ្ទុះ​ហិង្សា​ជនជាតិ​ចិន​វាយ​គ្នា សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

បុរស​២​នាក់​ស្រឡាញ់​​ស្ត្រី​មេម៉ាយ​ម្នាក់ ប្រែ​ក្លាយ​ជា​ជម្លោះ​ស្នេហា

ខេត្តសៀមរាប ៖ បុរស២នាក់ ម្នាក់រងគ្រោះចូលមន្ទីរពេទ្យ និងម្នាក់ទៀតក្លាយជាអ្នកទោស ព្រោះតែជាជនដៃដល់ ។ រឿងរ៉ាវរបស់អ្នកទាំង២ គឺផ្ដើមចេញពីការស្រឡាញ់ស្ត្រីមេម៉ាយម្នាក់ ហើយបានមកលេងផ្ទះស្ត្រីមេម៉ាយដោយចៃដន្យ ទាំង២នាក់ក៏បបួលគ្នាផឹកស៊ី ។

Read more: បុរស​២​នាក់​ស្រឡាញ់​​ស្ត្រី​មេម៉ាយ​ម្នាក់ ប្រែ​ក្លាយ​ជា​ជម្លោះ​ស្នេហា

សាលក្រម​ផ្តន្ទាទោស​ឃាតក​ចាក់​សម្លាប់​សន្តិសុខ​CSC ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ

រាជធានីភ្នំពេញ ៖ ទីបំផុតសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាឃាតកចាក់សម្លាប់សន្តិសុខCSCដូចគ្នា ខឹងរឿងដៀលថាជក់គ្រឿងញៀនដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ និងតម្រូវឲ្យសងជំងឺចិត្តដល់ជនរងគ្រោះផងដែរ។ សាលក្រមនេះបើ សិនភាគីណាមួយ កើតទុកមិនសុខចិត្ត មានសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

Read more: សាលក្រម​ផ្តន្ទាទោស​ឃាតក​ចាក់​សម្លាប់​សន្តិសុខ​CSC ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ

សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងផ្ទេរភារកិច្ចស្នងការរងម្នាក់មកនាយកដ្ឋានបុគ្គលិក

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាល ខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន ។

Read more: សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល...

ចាប់បានដុតចោល មិនមែនចាប់​ជាន់​ក​ដកស្លាបទេ?

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់ខ្កួនបុរសម្នាក់ និង រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត រួចយកមកការិយា ល័យជំនាញ ដើម្បីធ្វើការសួរនាំចាត់ការបន្តតាមនីតិវិធីច្បាប់។

Read more: ចាប់បានដុតចោល មិនមែនចាប់​ជាន់​ក​ដកស្លាបទេ?

នៅក្នុងបន្ទប់ជួលតែមួយ! ប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី​

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរ បាលក្រុងសៀមរាបបានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះថា ជនសង្ស័យម្នាក់បានលួចម៉ូតូនិងលុយរបស់មិត្តភក្តិពីខេត្តសៀមរាប រួចជិះទៅសម្ងំលាក់ខ្លួននៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលទាំង២ខេត្ត សហការគ្នាស្រាវជ្រាវមុខសញ្ញា រួចឈានដល់ធ្វើការឃាត់ខ្លួន ហើយប្រគល់មកឱ្យកម្លាំងនគរបាលជំនាញ ក្រុងសៀមរាបវិញ ដើម្បីធ្វើការសួរនាំ។

Read more: នៅក្នុងបន្ទប់ជួលតែមួយ! ប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី​