Social Network

បុរស​ម្នាក់​ទៅ​បង់សំណាញ់ បង់​ជាប់​កាំភ្លើង​AK47 មួយ​ដើម

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទៅបង់សំណាញ់យកដើម្បីយកត្រីមកធ្វើម្ហូប ប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះបែរជាអត់ជាប់ត្រីហើយទៅជាប់កាំភ្លើងAK47 ស្វាយបត់១ដើមទៅវិញ ដែលជាហេតុធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានរាយការណ៍ជូននគរបាលឲ្យទៅទទួលយកទៅរក្សាទុក និងធ្វើការស្រាវជ្រាវតាមជំនាញ។

Read more: បុរស​ម្នាក់​ទៅ​បង់សំណាញ់ បង់​ជាប់​កាំភ្លើង​AK47 មួយ​ដើម

មូលហេតុ​អ្វី​ពិតប្រាកដ?ករណី​សុគត​ព្រះសង្ឃ​១​អង្គ​នៅ​វត្ត​កណ្តាល

ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ព្រះសង្ឃមួយអង្គបានសុគត ក្នុងស្ថានភាពស្បែកត្រូវរលាករលួយពេញដងខ្លួនដោយសារភ្លើងឆេះ តែមិនទាន់ដឹងច្បាស់ពីមូលហេតុ ។

Read more: មូលហេតុ​អ្វី​ពិតប្រាកដ?ករណី​សុគត​ព្រះសង្ឃ​១​អង្គ​នៅ​វត្ត​កណ្តាល

ឮ​សំឡេង​គោ​ផ្អើល​ក៏​ស្ទុះ​មក​​ឃើញ​ស្តែង​ៗ​​​បុរស​ម្នាក់​លូន​ក្រាប និង​លប​ៗ​ក្នុង​​ក្រោលគោ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ជាជនប្រើប្រាស់ថ្នាំញៀន ដែលទើបតែចេញពីពន្ធនាគារ កាលពីម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រព្រឹត្តអំពើលួច (ប៉ុនប៉ងលួចគោ)របស់អ្នកស្រុក ស្ថិតនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

Read more: ឮ​សំឡេង​គោ​ផ្អើល​ក៏​ស្ទុះ​មក​​ឃើញ​ស្តែង​ៗ​​​បុរស​ម្នាក់​លូន​ក្រាប...

ស្ពាន​តាអោ​ង ហៅ​ស្ពាន​បុរាណ ឆក់​យក​​ជីវិត​យុវជន​ម្នាក់ ក្រោយ​ពី​នាំ​គ្នា​ទៅ​​លេង

ខេត្តសៀមរាប ៖ យុវជនម្នាក់បាននាំគ្នាជាច្រើននាក់ទៅលោតទឹកលេងពីលើស្ពានតាអោង ហៅ ស្ពានបុរាណ ក៏ស្រាប់តែយុវជនរូបនេះលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលចោមរោមមើលពេញផ្លូវ កាលពីម៉ោង១និង១០នាទីរសៀល ក្រោយមកក៏រកឃើញសាកសពវិញនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្ពានតាអោង ហៅ ស្ពានបុរាណ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

Read more: ស្ពាន​តាអោ​ង ហៅ​ស្ពាន​បុរាណ ឆក់​យក​​ជីវិត​យុវជន​ម្នាក់ ក្រោយ​ពី​នាំ​គ្នា​ទៅ​​លេង

ប្រុស​ស្រី​2​នាក់​ចប់​ត្រឹម​សមត្ថកិច្ច​ទាន់ ខណៈ​កំពុង​ដឹក​តាម​កង់​ទៅ​ជួប​បក្សពួក

ខេត្តសៀមរាប ៖ នគរបាលបុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្ត បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្ដែងចំនួន២នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចៀរធុងទឹកកក (កន្លែងសម្រាប់ចាក់សោ) លួចយកភេសជ្ជ:ពីក្នុងធុង នៅចំណុចតូបលក់១កន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

Read more: ប្រុស​ស្រី​2​នាក់​ចប់​ត្រឹម​សមត្ថកិច្ច​ទាន់ ខណៈ​កំពុង​ដឹក​តាម​កង់​ទៅ​ជួប​បក្សពួក

ទ្រាំ​លែង​បាន​! លួចលាក់​មាន​ស្រី​ជា​ច្រើន រួច​ដេក​ឱប​គ្នា​ក្នុងផ្ទះ​ចំការ​ទៀត ជូន​​៣​កាំបិត

ខេត្តស្ទឹងត្រែង ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីចាក់ប្រហារសម្លាប់ប្តីរបស់ខ្លួន ដោយប្រើកាំបិតចុងស្រួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ៅង៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន។ ស្រី្តជាជនដៃដល់ខាងលើឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានចាក់ប្រហារទៅលើប្តីរបស់ខ្លួនឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ បង្កឱ្យមានស្លាកស្នាមរបួសចំនួន៣កន្លែង ដោយស្លាកស្នាមទី១-គល់ភ្លៅខាងស្តាំមួយកាំបិត ទី២-ក្រោមជង្គង់ខាងស្តាំមួយកាំបិត និងស្លាកស្នាមទី៣-ប្រអប់ដៃខាងឆ្វេងមួយកាំបិត នេះបើតាមការអះអាងរបស់នគរបាល។

Read more: ទ្រាំ​លែង​បាន​! លួចលាក់​មាន​ស្រី​ជា​ច្រើន រួច​ដេក​ឱប​គ្នា​ក្នុងផ្ទះ​ចំការ​ទៀត...

​ប្រពន្ធឮសំឡេងធ្លាក់ លុះស្ទុះទៅមើ​លឃើញ​ប្តីយ៉ាងតក់ស្លុត​

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ឈរបត់ជើងតូចពីលើវ៉េរ៉ង់ដាចំហៀងផ្ទះ ស្រាប់តែធ្លាក់ពីលើផ្ទះដែលមានកម្ពស់៤ម៉ែត្រ បណ្តាលឱ្យក្បាលត្រូវនឹងបង្គោលរបងរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយមកក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។

Read more: ​ប្រពន្ធឮសំឡេងធ្លាក់ លុះស្ទុះទៅមើ​លឃើញ​ប្តីយ៉ាងតក់ស្លុត​

ធុំក្លិន​ស្អុយ​ឆ្មា​ងាប់​ផ្អើល​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល ក៏​ឃើញ​បុរស​ម្នាក់​ក្នុង​បន្ទប់​ទឹក

រាជធានីភ្នំពេញ ៖ បុរសជាអាណិកជនម្នាក់បានដួលសន្លប់ក្នុងបន្ទប់ទឹកជាច្រើនថ្ងៃមកហើយ គ្មាននរណាម្នាក់បានដឹងឡើយ លុះទាល់តែធុំក្លិនស្អុយទើបអ្នកជិតខាងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍គាស់ទ្វារចូលទៅមើល ក៏រកឃើញឆ្មាងាប់មួយក្បាល និងប្រទះឃើញបុរសម្នាក់ដួលសន្លប់ក្នុងបន្ទប់ទឹក រួចក៏ដឹកយកទៅសង្គ្រោះភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ529 ផ្លូវលេខ30 ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប1 ខណ្ឌពោធិ៍សែនជយ័ ។

Read more: ធុំក្លិន​ស្អុយ​ឆ្មា​ងាប់​ផ្អើល​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល...

ចោរឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​បាន​២​នាក់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយមិនបានសម្រេចត្រូវបាន ប្រជាពលរដ្ឋនឹងសមត្ថកិច្ច ឃាត់ខ្លួនបាន២នាក់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

Read more: ចោរឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​បាន​២​នាក់

បុរស​ទាំង​៤​នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ

ខេត្តរតនគិរី ៖ ជនសង្ស័យ៤នាក់ដែលតែងតែដើរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនោះ ពេលនេះត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តហើយ។ ការឃាត់ខ្លួនទាំង៤នាក់នោះ សមត្ថកិច្ចបានធ្វើឡើងនៅកាលម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ប្រតិបត្តិការឃាត់ខ្លួនខាងលើ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

Read more: បុរស​ទាំង​៤​នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ

ភ្ញាក់​ទៅ​បោះ​បាយបិណ្ឌ​ លុះ​​ត្រឡប់​មក​វិញ​​ក្របី​​អស់ពី​ក្រោល​​ផ្អើល​

ខេត្តកណ្តាល ៖ តាមព័ត៌មានបឋមឲ្យដឹងថា គ្រួសារកសិករមួយនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល បានត្រូវចោរលួចក្របីពីក្រោលអស់៥ក្បាល និងមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៤០នាទីភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខណៈម្ចាស់ងើបពីដំណេក។ស្ត្រីឈ្មោះ អុន សុខជា អាយុ៣២ឆ្នាំ ជាម្ចាស់ក្របី រៀបរាប់ប្រាប់សមត្ថកិច្ចថា ប្ដីប្រពន្ធគាត់ចិញ្ចឹមក្របីចំនួន៧ក្បាល គឺមេ៤ក្បាល កូន២ក្បាល និងឈ្មោល១ក្បាល ។

Read more: ភ្ញាក់​ទៅ​បោះ​បាយបិណ្ឌ​ លុះ​​ត្រឡប់​មក​វិញ​​ក្របី​​អស់ពី​ក្រោល​​ផ្អើល​

បុរសម្នាក់ចេញទៅមើលគោ ជួបគ្រោះអកុសល​បាត់បង់ជីវិត​ទាំងម្ចាស់ និង​គោ​

ខេត្តសៀមរាប ៖ បុរសម្នាក់ទៅមើលគោនៅក្រោយផ្ទះប្រហែល៣០០ម៉ែត្រពីភូមិ ត្រូវរន្ទះបាញ់ បណ្តាលឱ្យបាត់បង់ជីវិតទាំងម្ចាស់ និងសត្វគោមួយក្បាល ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

Read more: បុរសម្នាក់ចេញទៅមើលគោ ជួបគ្រោះអកុសល​បាត់បង់ជីវិត​ទាំងម្ចាស់ និង​គោ​

ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​ទៅ​បញ្ចាំ​ស៊ីចាយ​អស់​លុយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លួចម៉ូតូវ៉េវទៅបញ្ចាំ៤.០០០បាត ស៊ីចាយជាមួយមិត្តអស់លុយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ ជនសង្ស័យមានឈ្មោះ ណា ដារ៉ា ហៅអាតឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

Read more: ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​ទៅ​បញ្ចាំ​ស៊ីចាយ​អស់​លុយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ហ៊ាន​ណាស់​! ទើបតែ​ម៉ោង​៨​យប់ ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មក​វាយ​​យក​ម៉ូតូ​តែ​ម្តង

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូជាង10គ្រឿងមកព្រួតវាយយកម៉ូតូ១គ្រឿងពីជនរងគ្រោះបានសម្រេច បន្ទាប់មកជនសង្ស័យឃើញមានអ្នកមកជួយ ទើបធ្វើឱ្យភ័យស្លន់ពេក ក៏ផ្តួលម៉ូតូរបស់ពួកគេ២គ្រឿងចោលនៅកន្លែងកើតហេតុ រួចឡើងជិះម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយសុគីនិច រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

Read more: ហ៊ាន​ណាស់​! ទើបតែ​ម៉ោង​៨​យប់ ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មក​វាយ​​យក​ម៉ូតូ​តែ​ម្តង

បំផ្លាញក្នុងគ្រួសារខ្លាំង​ពេក ប្អូន​ប្រុស​​ដាល់​បងប្រុស​សន្លប់ស្តូក

រាជធានីភ្នំពេញ ៖ ប្អូនប្រុសខឹងបងប្រុសមិនគិតជួយរកស៊ីនៅក្នុងគ្រួសារ គិតតែដើរផឹកស៊ីហើយនិយាយប៉ះពាល់ដល់ម្តាយនិងបំផ្លាញទ្រព្យសម្បត្តិទៀត ក៏បានដាល់បងប្រុសរហូតសន្លប់ស្តូកដួលបែកមុខ នៅមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ កញ្ញា ស្ថិតតាមបណ្តោយផ្លូវ110នៅចំណុចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ជនរងគ្រោះមានឈ្មោះ បូ ពិសា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅម្តុំវត្តកម្សាន្ត ខណ្ឌច្បារអំពៅ ។

Read more: បំផ្លាញក្នុងគ្រួសារខ្លាំង​ពេក ប្អូន​ប្រុស​​ដាល់​បងប្រុស​សន្លប់ស្តូក

ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ស្ត្រីម្នាក់ដែលជាអនិជនខ្មែររស់នៅក្រៅប្រទេស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់(សែកស្អុយ)ចំនួន៣៥ម៉ឺនដុល្លារអាមេរិក។

Read more: ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន...

បុរស​​​​ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង តាមចាប់ខ្លួនដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៧ កញ្ញា ដែលជាប់ចោទសម្លាប់ថៅកែអេតចាយ ត្រូវបានតុលាការសម្រេចដោះលែងវិញហើយ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា បុរសនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយត្រូវបានចាប់ច្រឡំ ។សមត្ថកិច្ចបានឱ្យដឹងថា បុរសនោះត្រូវបានតុលាការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី០៨ កញ្ញា នេះ ។

Read more: បុរស​​​​ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹងនាំ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ។យុវជនដែលត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែល ធារីណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ខណៈពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។

Read more: អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា...

ក្រោយ​ស៊ើប ពិតជា​បំពាន​លើ​នគរបាល​នារី ស្នងការ​ខេត្តកំពង់ធំ ធ្លាក់​ពី​ផ្កាយ​២ មក​ស័ក្តិ​៥

ខេត្តកំពង់ធំ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។

Read more: ក្រោយ​ស៊ើប ពិតជា​បំពាន​លើ​នគរបាល​នារី ស្នងការ​ខេត្តកំពង់ធំ ធ្លាក់​ពី​ផ្កាយ​២...

កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

រាជធានីភ្នំពេញ ៖ សពទារកម្នាក់មានអាយុប្រហែល៦ខែ ត្រូវបានជនមិនស្គាល់មុខយកទៅបោះចោលនៅក្នុងបន្ទប់ទឹកក្រោយផ្ទះដែលកំពុងសាងសង់មួយកន្លែងស្ថិតនៅក្រុមទី៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានជាងសំណង់ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

Read more: កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ បុរសជាព្រានព្រៃបីនាក់ក្នុងចំណោមប្រាំនាក់ ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពដាក់អន្ទាក់ និងដឹកជញ្ជួនសាច់ព្រៃក្នុងតំបន់ហាមឃាត់។

Read more: ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​