Social Network

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZoomerX

ខេត្តស្វាយរៀង ៖ នាម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយពីប្រព្រឹត្តបទល្មើសលួចម៉ូតូ Zoomer X ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZoomerX

ភ្ញៀវ​មកបុណ្យសព​​ ពុល​​ម្ហូប​អា​ហារ​ ដឹក​​សង្គ្រោះ​​​​​ផ្អើល​ភូមិ​

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីចំនួន៧៤នាក់ ក្នុងនោះស្រី៤៣នាក់ ដែលបាននាំគ្នាមកចូលរួមបុណ្យសពគម្រប់មួយឆ្នាំ នៅភូមិអំពិល ឃុំប៉ឺស២ ស្រុកក្រូចឆ្មារបានពុលម្ហូបបុណ្យ ក្នុងនោះត្រូវបានគេសន្និដ្ឋានអាចមកពីត្រសក់ត្រាំ និងសម្ល។

Read more: ភ្ញៀវ​មកបុណ្យសព​​ ពុល​​ម្ហូប​អា​ហារ​ ដឹក​​សង្គ្រោះ​​​​​ផ្អើល​ភូមិ​

កូនប្រុស​តិរច្ឆាន​ម្នាក់​ផឹក​ស្រវឹង ទាញ​អង្រែ​បុក​គ្រឿង​វាយ​ម្តាយបង្កើត​ស្លាប់

ខេត្តស្វាយរៀង ៖ កូនប្រុសតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងហើយរករឿងឈ្លោះ ហើយយកអង្រែបុកគ្រឿងវាយទៅលើម្តាយបណ្តាលអោយស្លាប់ ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានធ្វើនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

Read more: កូនប្រុស​តិរច្ឆាន​ម្នាក់​ផឹក​ស្រវឹង ទាញ​អង្រែ​បុក​គ្រឿង​វាយ​ម្តាយបង្កើត​ស្លាប់

ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល ក្រោយ​ពី​វ័ធ​ត្រូវ​មនុស្ស​៣​នាក់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់សិបនាក់បានលើកគ្នាព័ទ្ធ និងវាយសំពងក្របីញី១ក្បាល រហូតដល់ក្របីញីនោះងា.ប់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ព្រែក ខាងកើតភូមិស្គារ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដោយសារតែក្របីញីមួយក្បាលនោះ បានវ័ធត្រូវមនុស្សបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្ល៉េះ។

Read more: ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល...

​បញ្ជូន​ចោរ​ឆ្លង​ប្រទេស​​​ទៅកាន់​តុលា​ការ

ខេត្តបាត់ដំបង៖ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម (កាច់សោរ.កលួចម៉ូតូ)។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះ ១-ឈ្មោះ ខឿម រ៉ន អាយុ៣៨ឆ្នាំ នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ២-ឈ្មោះ ធឿម ស្វិត អាយុ២២ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៣-ឈ្មោះ សែម ចាន់ធា ហៅ ស្កូវ អាយុ៣៤ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

Read more: ​បញ្ជូន​ចោរ​ឆ្លង​ប្រទេស​​​ទៅកាន់​តុលា​ការ

ចិត្តដាច់​អ្វី​ម៉្លេះ​! ទារិកា​ដ៏​កំសត់​ត្រូវ​រុំ រួច​យក​ទៅ​បោះចោល​នៅ​មាត់​លូ

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិខ្វិត ដែលរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណដាច់ចិត្តណាស់លោកព្រះ បានយកសាកសពទារិកាម្នាក់រុំ រួចយកទៅបោះចោលនៅចំណុចមាត់លូទឹក ស្ថិតនៅផ្លូវបំបែកក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

Read more: ចិត្តដាច់​អ្វី​ម៉្លេះ​! ទារិកា​ដ៏​កំសត់​ត្រូវ​រុំ រួច​យក​ទៅ​បោះចោល​នៅ​មាត់​លូ

ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា ឆែក​ឃើញ​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ ក្រោមបទសង្ស័យ ប្រើប្រាស់អាវុធខ្លីបាញ់ហ្គាស ។

Read more: ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា...

ប្រាប់​​ប្រពន្ធចុង​ថាទារលុយកូនដើមមិនបាន លុះ​ទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់​

ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្ទះប្អូនថ្លៃឈ្មោះ ផុន សារឿន ស្ថិតក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

Read more: ប្រាប់​​ប្រពន្ធចុង​ថាទារលុយកូនដើមមិនបាន លុះ​ទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់​

សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​យក​មក​បោះចោល នៅ​ក្បែរ​របង​វិទ្យាល័យ​វត្ត​ភ្នំ

រាជធានីភ្នំពេញ ៖ សាកសពទារកម្នាក់ ដែលគេសង្ស័យថាបានស្លាប់បាត់ទៅហើយនោះ ទំនងជាត្រូវបានម្តាយរុំក្រមាក្រហមដាក់កេះបិទមាត់ជិតយកមកទុកចោលជាប់ក្បែររបងវិទ្យាល័យវត្តភ្នំ ទាល់តែអ្នកអនាម័យមកបើកមើលទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

Read more: សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​យក​មក​បោះចោល នៅ​ក្បែរ​របង​វិទ្យាល័យ​វត្ត​ភ្នំ

​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​ ក្រោយ​រងគ្រោះ​​​​ដោយ​​ជំនន់​ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។

Read more: ​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​នៅ​ស​ណ្ឋា​គារ​ឆាង​ឆឹង

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ស្តីពីករណីបង្ក្រាបគ្រឿងញៀនក្រោមរូបភាព (ភ្លៀងរលឹម) កាលពីវេលាម៉ោងប្រមាណ០៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី នៅសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

Read more: ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់...

យុវជន​ពីរ​ក្រុម​ដេញ​វាយ កាប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដែលបង្កដោយយុវជនពីរក្រុម បានដេញគប់ កាប់ចាក់គ្នា រហូតធ្វើឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ទាំងយប់។

Read more: យុវជន​ពីរ​ក្រុម​ដេញ​វាយ កាប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

​ភ្នំ​«ទ្រូងអណ្តើក​»អាច​​រលាយ​ បើ​​​កាយដី​​​យ៉ាង​គគ្លើន​បែប​នេះ

ខេត្តកែប ៖ អេស្កាវ៉ាទ័រចំនួន3គ្រឿងកាយភ្នំ «ទ្រូងអណ្ដើក» ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៤ តុលា ត្រូវកម្លាំងនគរបាលខេត្តកែប និងនគរបាលស្រុកចុះមកឃាត់ទាំង៣គ្រឿងនេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ ។

Read more: ​ភ្នំ​«ទ្រូងអណ្តើក​»អាច​​រលាយ​ បើ​​​កាយដី​​​យ៉ាង​គគ្លើន​បែប​នេះ

ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ ទៅ​ដាក់បញ្ចាំ​៥២​ម៉ឺន​រៀល​ថា​ប្អូន​ឈឺ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បន្ទាប់ពីស្ត្រីរូបនោះបានប្រើល្បិចឆបោក យកបន្តោងខ្សែករូបសិង្ហក្រឡៃទៅលក់យកប្រាក់៥២ម៉ឺនរៀល។

Read more: ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ...

គ្រាន់តែ​ហាម​​​ធ្វើ​រឿងនេះសោះ​ បែរ​​ជា​​​កូន​ផ្ទុះកំហឹង​​លើកដៃ​ប្រហារជីវិត​ឪពុក​

ខេត្តស្វាយរៀង ៖ ឪពុកស្តីប្រដៅរឿងកុំអោយដើរលេង និងកុំឱ្យផឹកស៊ី ក្រែងជំងឺប្រចាំកាយរើឡើងវិញ ស្រាប់តែកូនប្រុសផ្ទុះកំហឹងទាញព្រនង់ឬស្សីវាយត្រូវចំសៀតផ្កា បណ្តាលឱ្យឪពុកបាត់បង់ជីវិត។

Read more: គ្រាន់តែ​ហាម​​​ធ្វើ​រឿងនេះសោះ​ បែរ​​ជា​​​កូន​ផ្ទុះកំហឹង​​លើកដៃ​ប្រហារជីវិត​ឪពុក​

មុខសញ្ញា​លួច​រថយន្ត​៥​លើក​នៅ​ភ្នំពេញ សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ស្រុក​ស៊ី​ធរ​កណ្តាល

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាននគបាលខេត្តព្រៃវែង និងស្រុកស៊ីធរកណ្តាល ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត នៅចំណុចផ្ទះជនសង្ស័យ ភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

Read more: មុខសញ្ញា​លួច​រថយន្ត​៥​លើក​នៅ​ភ្នំពេញ...

សំណង់​ដ៏​ស្កឹមស្កៃ​នេះ មិន​គោរព​តាម​ការ​ណែនាំ​អាជ្ញាធរ​ខណ្ឌទួល​គោក

រាជធានីភ្នំពេញ៖ ការដ្ឋានសំណង់ដ៏ធំមួយកន្លែង ស្ថិតនៅប្រមុះជ្រូកលើផ្លូវលេខ៣៥៥ និងផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ត្រូវបានគេអះអាងថា មិនគោរពតាមការណែនាំ របស់អាជ្ញាធរខណ្ឌទួលគោកឡើយ។ ការដ្ឋាននោះ ត្រូវគេដឹងថា ជាការដ្ឋាន សាងសង់ អាគារពហុមុខងារ មានកម្ពស់ ៣០ជាន់ និងមានជាន់ក្រោម ២ជាន់ជារបស់ ក្រុម ហ៊ុន មេហ្គាគឹម វើលដ៍ខបអិលធីឌី ដែលមានលោកស្រី LEE WAN-CHIជាតំណាងក្រុម ហ៊ុន។

Read more: សំណង់​ដ៏​ស្កឹមស្កៃ​នេះ មិន​គោរព​តាម​ការ​ណែនាំ​អាជ្ញាធរ​ខណ្ឌទួល​គោក

រក​ឃើញ​ហើយ ជន​រង​គ្រោះ​ដែល​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ

ខេត្តកំពង់ឆ្នាំង ៖ សពបុរសដែលត្រូវបានទឹកហូរកួចយកទៅបាត់កាលពីរសៀលថ្ងៃទី17 ខែតុលានោះ ពេលនេះត្រូវបានរកឃើញហើយនៅម៉ោង1និង30នាទីរសៀលថ្ងៃទី19 ខែតុលា ឆ្នាំ2020នេះ ដែលមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី 19 ខែតុលានេះថា សពជនរងគ្រោះខាងលើឈ្មោះ ទេព ប៊ឿន អាយុ41ឆ្នាំ មានទីលំនៅភូមិជីប្រង ឃុំជៀបស្រុកទឹកផុស បានរកឃើញហើយនៅរសៀលនេះ គឺមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

Read more: រក​ឃើញ​ហើយ ជន​រង​គ្រោះ​ដែល​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ

កម្មករ​សំណង់ម្នាក់​​​ធ្លាក់​ពី​លើ​ជាន់​ទី​៣​ ខណៈម្ចាស់​បុរី​ព្យាយាម​លាក់បាំង​

រាជធានីភ្នំពេញ ៖ កម្មករសំណង់បុរីប្លូ៊ដាយមិនម្នាក់បានធ្លាក់ពីលើអគារជាន់ទី៣ បណ្តាលអោយបាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្ចាស់ការរដ្ឋានសំណង់នេះបានព្យាយាមលាក់បាំងព័ត៌មាន ដោយពុំរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឡើយ រួចនាំគ្នាដឹកសពទៅខេត្តសៀមរាបបាត់ ។

Read more: កម្មករ​សំណង់ម្នាក់​​​ធ្លាក់​ពី​លើ​ជាន់​ទី​៣​ ខណៈម្ចាស់​បុរី​ព្យាយាម​លាក់បាំង​

បុរស​៤​នាក់​ចេញ​ធ្វើ​សកម្មភាព តែ​ចប់​ត្រឹម​នាង​ដេញ​តាម អស់លក្ខណ៍​២ រត់​រួច​២

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចកាលពីម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៥១ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

Read more: បុរស​៤​នាក់​ចេញ​ធ្វើ​សកម្មភាព តែ​ចប់​ត្រឹម​នាង​ដេញ​តាម អស់លក្ខណ៍​២ រត់​រួច​២

បុរស​២​នាក់​ជិះឌុប​គ្នា​ទៅ​ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់​ តែចុងក្រោយ​រត់​មិន​រួច

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើសម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីស្ត្រីម្នាក់ក្នុងខណៈពេលដែលនាងកំពុងជិះម៉ូតូ១គ្រឿងតាមផ្លូវហើយនិយាយទូរស័ព្ទបណ្ដើរ ។

Read more: បុរស​២​នាក់​ជិះឌុប​គ្នា​ទៅ​ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់​ តែចុងក្រោយ​រត់​មិន​រួច