Social Network

ម៉ូតូស្កូបពីបង់ពន្ធខ្លះ អត់បង់ពន្ធខ្លះ កំពុងសម្រុកឡើង ផែទំនប់រលក

ព្រះសីហនុ៖ មន្ត្រីប៉ូលិស សេដ្ឋកិច្ច ខេត្តព្រះសីហនុម្នាក់ ដែលមិនមាន សែស្រឡាយ បានលួចខ្សឹបប្រាប់ ទូរទស្សន៍ បច្ចុប្បន្នភាព ប៉ុស្តិ៍លេខ៩ ឲ្យដឹងថា មានឈ្មួញបីនាក់ កំពុងនាំម៉ូតូ ម៉ាកស្កូបពី សេរីឆ្នាំ២០១២ និង២០១៣ សម្រុកចូលមក តាមច្រក ទំនប់រលក ក្រុងព្រះសីហនុ នៅចុងឆ្នាំ២០១៤នេះ តែម៉ូតូទាំងនោះ ភាគច្រើន ពុំមានបង់ពន្ធជូនរដ្ឋ គ្រប់ចំនួននោះទេ។

Read more: ម៉ូតូស្កូបពីបង់ពន្ធខ្លះ អត់បង់ពន្ធខ្លះ កំពុងសម្រុកឡើង ផែទំនប់រលក

ប៉ូលីសស្រុកចំការលើ វែកមុខឃាតករ ប្លន់សម្លាប់ស្ត្រី នៅស្រុកចំការលើ ហើយបញ្ជូនទៅតុលាការ

កំពង់ចាម៖ ករណីឃាតកម្ម ប្លន់សម្លាប់ស្ត្រីម្នាក់ យកគ្រឿងអលង្កា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវកម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជយោ ចុះស្រាវជ្រាវ កន្លែងកើតហេតុ ចំណុចវាលស្រែច្រឡៃ ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម វែកបង្ហាញមុខឃាតក បានយ៉ាងទាន់ហេតុការណ៍ នឹងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត ។

Read more: ប៉ូលីសស្រុកចំការលើ វែកមុខឃាតករ ប្លន់សម្លាប់ស្ត្រី នៅស្រុកចំការលើ...

ទាហាន​សឹក​រង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈាន​ទៅ​ដល់​ ចាប់​ឈើ​គ្រញូង​ សង្ស័យ​ចរចា​ មិន​ត្រូវ​គ្នា

បន្ទាយមានជ័យ៖ យោធា នៃកងអនុសេនាធំ របស់តំបន់ ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ ប្រចាំស្រុកម៉ាឡៃ បានឆ្មក់បង្ក្រាប ឈើគ្រញូង នៅនឹងមាត់ អូរព្រំដែន ខាងថៃ ដែលបំរុងឆ្លង អូរព្រំដែន ចូលមកកម្ពុជា ត្រង់ច្រករបៀង ចំការស្វាយ ភូមិកណ្តាល ឃុំអូរស្រទ្បៅ ស្រុកម៉ាទ្បៃ កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។

Read more: ទាហាន​សឹក​រង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈាន​ទៅ​ដល់​ ចាប់​ឈើ​គ្រញូង​ សង្ស័យ​ចរចា​...

យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យដាច់កដៃ ខាងស្តាំ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានដាច់កដៃ ខាងស្តាំ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ដោយសារយុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ បានដេញកាប់ ទាំងមិនដឹង មូលហេតុ រួចបានរត់គេច ខ្លួនបាត់បន្សល់ទុក ដាវពីរដើម នៅក្បែរកន្លែងកើតហេតុ ។

Read more: យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យដាច់កដៃ...

សមត្ថកិច្ច បង្ក្រាបឈើធ្នង់ ជិត១៤ម៉ែត្រគូប គរស្តុកទុកនៅមុខ ទីបញ្ជាការដ្ឋាន ផ្នែកសឹករង ស្រុកឆ្លូង

ក្រចេះ៖ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការ ឯកភាព ស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុក និងជាប្រធាន លេខាដ្ឋាន គណៈបញ្ជាការបង្ក្រាប និងទប់ស្កាត់ បទល្មើស ខុសច្បាប់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិ ជ្រោយថ្មក្រោម ឃុំឆ្លូង ក្បែរទីបញ្ជាការដ្ឋាន ផ្នែកសឹករងស្រុកឆ្លូង កាលពី យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៤ ។

Read more: សមត្ថកិច្ច បង្ក្រាបឈើធ្នង់ ជិត១៤ម៉ែត្រគូប គរស្តុកទុកនៅមុខ ទីបញ្ជាការដ្ឋាន...

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្តនីសាន់ បោលបុកតូរីស ស្លាប់៥នាក់ របួសធ្ងន់៩នាក់

កំពត៖ យ៉ាងហោចណាស់ អ្នកដំណើរប្រុស-ស្រី ៥នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ៩នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តនីសាន់ បោល បុករថយន្តតួរីសដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតនៅមុខវត្តរលួស ឃុំបឹង ទូក ស្រុកទឹកឈូ ខេត្តកំពត នាម៉ោង ៥ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ។

Read more: គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្តនីសាន់ បោលបុកតូរីស ស្លាប់៥នាក់ របួសធ្ងន់៩នាក់

នគរបាល ចាប់ខ្លួនកូនប្រុស រមិលគុណ វាយធ្វើបាបម្តាយ គ្មានថ្ងៃលោះ និងគំរាមសម្លាប់ចោល

កំពង់ចាម៖ កូនប្រុសរមិលគុណ ដែលតែងតែសងគុណម្តាយ ដោយការវាយតប់ និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ គ្មានសល់ រហូតគំរាមសម្លាប់ ម្តាយចោលទៀតនោះ ត្រូវបានកម្លាំងមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចុះទៅឃាត់ខ្លួន ដើម្បីមានវិធានការណ៍ តាមផ្លូវច្បាប់ ។

Read more: នគរបាល ចាប់ខ្លួនកូនប្រុស រមិលគុណ វាយធ្វើបាបម្តាយ គ្មានថ្ងៃលោះ និងគំរាមសម្លាប់ចោល

បុរស ជាអ្នកបើករ៉ឺម៉កកង់បីម្នាក់ ចាប់រំលោភ នារីមានជំងឺឆ្កួតជ្រូក បានសម្រេច

កណ្តាល៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកបើក រ៉ឺម៉កកង់បី ដឹកជនពិការ គរ ថ្លង់ ពិការដៃ ជើង និងមាន ជំងឺឆ្កួត ជ្រូក តាមផ្ទះ ដើម្បីទៅ រៀនភាសាខ្មែរ រៀនកាត់ដេរ នៅមណ្ឌល មនុស្សលោកថ្មី ស្ថិតនៅភូមិ គោករមៀត ឃុំកណ្តោក បានចាប់រំលោភ នារីម្នាក់  ដែលមាន ជំងឺឆ្កួតជ្រូក បានសម្រេច នៅលើរ៉ឺម៉កកង់បី កន្លែងផ្លូវលំ ដីភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

Read more: បុរស ជាអ្នកបើករ៉ឺម៉កកង់បីម្នាក់ ចាប់រំលោភ នារីមានជំងឺឆ្កួតជ្រូក បានសម្រេច

ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូសចូលចំការចេក គំរាមសម្លាប់ និងរំលោភបានសម្រេច

កណ្តាល៖ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នារីជាអនីតិជនម្នាក់ ត្រូវបានយុវជនម្នាក់ ចាប់រំលោភ សេពសន្ថវៈ បានសម្រេច ខណៈនាង ជិះកង់តែម្នាក់ នៅចំណុចចំការចេក ដីឡូតិ៍ ឈ្មោះ ឌី លឹមហួន នៅភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

Read more: ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូសចូលចំការចេក គំរាមសម្លាប់...

បុគ្គលិកធនាគារ Maybank ត្រូវចោរប្លន់ រថយន្តស៊េរីទំនើប ម៉ាកកាមរី ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ដល់មុខផ្ទះ

ភ្នំពេញ៖ ស្ត្រីម្នាក់ជាបុគ្គលិក បម្រើការងារ នៅធនាគារ Maybank ត្រូវជនសង្ស័យ ២នាក់ ដកកាំភ្លើងភ្ជង់ និង ប្លន់យករថយន្ត បើកគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខ ផ្ទះលេខ 5B ផ្លូវ ៦៨ ក្រុម២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

Read more: បុគ្គលិកធនាគារ Maybank ត្រូវចោរប្លន់ រថយន្តស៊េរីទំនើប ម៉ាកកាមរី ពណ៌ស្ករ...

បាតុកម្ម​ប្រឆាំង ​ស្ថានទូត​វៀតណាម​ ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​ អាជ្ញាធរ ​ហាម​ឃាត់

ភ្នំពេញ៖ បាតុកម្មប្រឆាំង ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានផ្ទុះឡើងសាជាថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។ ជាបាតុកម្មនៅថ្ងៃទីមួយ នៃគម្រោងបាតុកម្មរយៈពេល៥ថ្ងៃ ដឹកនាំដោយ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី១នៃបាតុកម្មនេះ ក៍មានការប៉ះទង្គិចគ្នា មួយប្រាវផងដែរ ខណៈដែលកំហឹងរបស់ បាតុករ បានឈានដល់ ការដុតទង់ជាតិ របស់ប្រទេសវៀតណាម។

Read more: បាតុកម្ម​ប្រឆាំង ​ស្ថានទូត​វៀតណាម​ ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​ អាជ្ញាធរ...

នាយរង ប៉ុស្តិ៍នគរបាលឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ សង្ស័យរឿងគំនុំ ស្នេហាត្រីកោណ

បាត់ដំបង៖ នាយរង ប៉ុស្តិ៍នគរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ ១ដែកឆាប បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវលេខ១ មាត់ស្ទឹងសង្កែ ស្ថិតក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យគំនុំស្នេហា ត្រីកោណ សពជនរងគ្រោះ ត្រូវប្រពន្ធ ដឹកយកទៅ លំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។

Read more: នាយរង ប៉ុស្តិ៍នគរបាលឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់...

យុវជនឈាមរាវ ៤នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន ពាក់ព័ន្ធថ្នាំញៀន

ភ្ន្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួន យុវជន ៤នាក់ ពាក់ព័ន្ធ ករណីលាក់ទុក និងប្រើប្រាស់ គ្រឿងញៀន រកឃើញវត្ថុតាង គ្រឿងញៀន ២កញ្ចប់តូច កាលពីវេលា ម៉ោង៣ និង ២០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវ បេតុង ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ ។

Read more: យុវជនឈាមរាវ ៤នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន...

វិបត្តិស្នេហ៍ បង្ខំឲ្យសង្សារវ័យក្មេង នាំគ្នាចាក់សម្លាប់ខ្លួន តួអង្គស្រីស្លាប់ ខណៈតួអង្គប្រុស កំពុងសង្រ្គោះ

កំពង់ចាម៖ គូស្នេហ៍វ័យក្មេង ដែលគេសង្ស័យថា មានវិបត្តិស្នេហ៍ បានដឹកដៃគ្នា ចូលក្នុងសាលារៀន យកកាំបិត ចាក់លើខ្លួនឯង ជាច្រើនកាំបិត ដើម្បីបញ្ចប់ជីវិត និងនាំយក រាល់វិបត្តិស្នេហ៍ ទៅជាមួយគ្នា។ តែមច្ចុរាជ ឥតមេត្តា មិនអនុញ្ញាត ឲ្យគូស្នេហ៍ កម្សត់មួយគូនេះ បានស្លាប់ជាមួយគ្នាឡើយ ពោលតួអង្គស្រី បានស្លាប់ បាត់បង់ជីវិតទៅ ខណៈតួអង្គ ខាងប្រុសស្មោះស្នេហ៍ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ។

Read more: វិបត្តិស្នេហ៍ បង្ខំឲ្យសង្សារវ័យក្មេង នាំគ្នាចាក់សម្លាប់ខ្លួន តួអង្គស្រីស្លាប់...

ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ

កំពង់ចាម៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿង ដ៏ព្រៃផ្សៃ និងអគតិធ្វើឱ្យមាន ការថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំ កូនស្រីបង្កើត របស់ខ្លួន អាយុទើបតែ ៩ឆ្នាំ ទៅឱ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ ទាំងសំឡេង ស្រែកឱ្យម្ដាយជួយ យ៉ាងឈឺចាប់ ជាទីបំផុត ។

Read more: ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ

ផ្អើលសមត្ថកិច្ច ដេញ​ចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុប បាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយ រថយន្ដកាមរី ស៊េរី ២០០៧ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ស្មានតែសមត្ថកិច្ច ដេញបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ លួចរថយន្ដ ។

Read more: ផ្អើលសមត្ថកិច្ច ដេញ​ចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ

ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង ការនាំក្មេងស្រី ទៅរួមភេទ ជាមួយបុរស អ្នកមានទ្រព្យ

ភ្នំពេញ៖ ចៅក្រមប្រឹក្សា នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ២០១៤នេះ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោសបន្ត ជាប់ចោទម្នាក់ ឈ្មោះ អ៊ូ រស្មីអតីត តារាចម្រៀង មិនសូវ ឮឈ្មោះ ឬល្បីឈ្មោះ ជាអសាធារណៈ ជាប់ពាក់ព័ន្ធ នឹងករណីការ នាំក្មេងអាយុ ១៤ឆ្នាំ ម្នាក់ យកទៅ រួមភេទ ជាមួយបុរស អ្នកមានទ្រព្យ ដែលជាអនិកជន ជាថ្នូរនឹងបានក្លាយ ជាតារាអ្នកចម្រៀង ដ៏ល្បី មូយរួប។

Read more: ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង...

កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកពញាក្រែក បានឃាត់ខ្លួន ឪពុកបង្កើត ចិត្តតិរច្ឆានម្នាក់ រំលោភកូនស្រី ខ្លួន បានសម្រេច ជាញឹកញាប់ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់

កណ្តាល៖ ស្រ្តីមានសតិ មិនគ្រប់ម្នាក់ ត្រូវបានលង់ ទឹកស្រះស្លាប់ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៤ នៅចំណុច ស្រះទឹកវត្តព្រៃចាស់ ឃុំវិហារ សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

Read more: សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់

ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ ម្តាយប្តឹងនគរបាល ឲ្យចាប់ខ្លួន

បាត់ដំបង៖ ឪពុកមា បានចាប់ រំលោភក្មួយ ស្រីជីដូនមួយឯង មានអាយុ ១៥ឆ្នាំ បានសម្រេច ៤ដង ចុងក្រោយ ទើបបែកការ ដឹងដល់ អាណាព្យាបាល បានទៅ ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជនសង្ស័យ បានប្រព្រឹត្ត ចាប់តាំង ពីថ្ងៃទី២២ ខែកញ្ញា ចំនួន២ លើកសម្រេច៤ ដងកន្លងទៅ។

Read more: ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ...

ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់ ២៩នាក់ និងរបួស ២០៧នាក់

ត្បូងឃ្មុំ៖ រយៈពេល ៣ថ្ងៃ អំឡុងពេល បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៤នេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៨៩ ករណី (លើសឆ្នាំ ២០១៣ ចំនួន ២៤ ករណី) បណ្ដាលអោយស្លាប់មនុស្ស ចំនួន ២៩ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៥ នាក់) រងរបួស ២០៧ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៣៨ នាក់) ។

Read more: ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់...