Social Network

កម្លាំងនគរបាល ស្រុកកោះសូទិន និងប្រជាពលរដ្ឋ ធ្វើស្ពានឈើ ឆ្លងកាត់បណ្ដោះអាសន្ន ត្រង់កន្លែងផ្លូវដាច់

កំពង់ចាម៖ ដោយសារ គ្រោះទឹកជំនន់ កាលពីពេលកន្លងទៅ ធ្វើឱ្យហូរផ្ដាច់ផ្លូវមួយ កន្លែងស្ថិតនៅក្នុង ភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្ដកំពង់ចាម បានបង្កការលំបាក មិនអាចធ្វើដំណើរ ឆ្លងកាត់បាន ពីសំណាក់ប្រជាពលរដ្ឋទូទៅ ដូច្នេះ កងកម្លាំងនគរបាល របស់អធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងកម្លាំងនគរបាល មូលដ្ឋានឃុំល្វេ រួមសហការ ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើ ស្ពានឈើឆ្លងកាត់ ជាបណ្ដោះអាសន្នភ្លាម នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

Read more: កម្លាំងនគរបាល ស្រុកកោះសូទិន និងប្រជាពលរដ្ឋ ធ្វើស្ពានឈើ ឆ្លងកាត់បណ្ដោះអាសន្ន...

រថយន្តលុច្សស៊ីស បុករថយន្តហាយប្រ៊ីត ពីក្រោយ រងការខូចខាត ម្តុំខណ្ឌចំការមន

ភ្នំពេញ៖ រថយន្តលុច្សស៊ីស បើកក្នុងល្បឿនលឿន ជ្រុលបុកគូទ រថយន្តកាមរី ហាយប្រ៊ីត ពីក្រោយ បណ្តាលឲ្យរង ការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង ១៩ និង៣០នាទី យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ខាងស្តុបមេភ្លើង តាមបណ្តោយ ផ្លូវលេខ៣៦០ ស្ថិតក្នុង សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន។

Read more: រថយន្តលុច្សស៊ីស បុករថយន្តហាយប្រ៊ីត ពីក្រោយ រងការខូចខាត ម្តុំខណ្ឌចំការមន

កញ្ញា យាន សោភា និទ្ទេស A មកពីខេត្តព្រៃវែង ជាសិស្សពូកែ តាំងពីថ្នាក់ទី៤ មកម្ល៉េះ

ព្រៃវែង៖ សិស្សវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង កញ្ញា យាន សោភា គឺជាជ័យលាភីម្នាក់ ក្នុងចំណោម ១១នាក់ ដែលទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ។ សម្រាប់ យុវសិស្សវ័យ ១៨ឆ្នាំរូបនេះ វាជាលទ្ធផល ដែលកើតចេញ ពីការប្រឹងប្រែងសិក្សា របស់នាងផ្ទាល់ អស់រយៈពេល ១២ឆ្នាំកន្លងមក។

Read more: កញ្ញា យាន សោភា និទ្ទេស A មកពីខេត្តព្រៃវែង ជាសិស្សពូកែ តាំងពីថ្នាក់ទី៤ មកម្ល៉េះ

ករណីគ្រោះថ្នាក់ចរាចរណ៍​ យ៉ាងអាណោចអាធម កណ្ដាលរាត្រី នៅស្រុកអូររាំងឳ

ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យ បុរសម្មាក់ បាត់បង់ជីវិត នៅលើកំណាត់ ផ្លូវជាតិលេខ ១១ សិ្ថតនៅក្នុង ភូមិទី៥៤ ឃុំសូភី ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីយប់ ម៉ោង៧:៣០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ជនរង់គ្រោះ មានឈ្មោះ គន់ វេន ភេទប្រុស អាយុ ៥០ ឆ្នាំ ជិះម៉ូតម៉ាក់ សូពែ ពណ៌ខ្មៅ ឥតស្លាកលេខ រស់នៅភូមិអញ្ចាញ ឃុំព្រំធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

Read more: ករណីគ្រោះថ្នាក់ចរាចរណ៍​ យ៉ាងអាណោចអាធម កណ្ដាលរាត្រី នៅស្រុកអូររាំងឳ

សាលាដំបូង ក្រុងភ្នំពេញ ជម្រះក្តី លើស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធ នឹងការក្លែងខ្លួន ជាក្មួយស្រីបង្កើត សម្តេចនាយករដ្ឋមន្ត្រី ដើរបោកលុយគេ

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ ជាក្មួយស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា  ឆបោកប្រាក់ចំនួន ១២០០០ ដុល្លារអាមេរិក ពីជនរងគ្រោះម្នាក់ ដែលជាថៅកែ លក់ដីខ្សាច់ម្នាក់ រស់នៅក្នុង ខេត្តកោះកុង

Read more: សាលាដំបូង ក្រុងភ្នំពេញ ជម្រះក្តី លើស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធ...

ឃាត់ខ្លួនមនុស្ស ២នាក់ សង្ស័យពាក់ព័ន្ធ ធ្វើទារុណកម្ម លើកូនក្មេង លួចបេះផ្លែដូង

ភ្នំពេញ៖ រូបថតចំនួន ៤សន្លឹក ដែលគេបង្ហោះ តាមហ្វេសប៊ុក បង្ហាញពីការធ្វើ ទារុណកម្ម របស់បុរសម្នាក់ ទៅលើកូនក្មេង ដែលស្ថិតនៅក្នុងវ័យ អនីតិជន ដោយចាប់ចង ស្លាបសេក ហើយជ្រមុជក្បាលចូល ទៅក្នុងទឹកពាង ដោយចោទថា ក្មេងរូបនេះ បានលួច បេះផ្លែដូង របស់ខ្លួននោះ បានធ្វើឱ្យមាន ការថ្កោលទោស និងបញ្ចេញកំហឹងជា សាធារណៈ ហើយទាមទារ ឱ្យសមត្ថកិច្ច ចាត់វិធានការ ទៅលើ អ្នកធ្វើទារុណកម្ម ខាងលើនេះ ។

Read more: ឃាត់ខ្លួនមនុស្ស ២នាក់ សង្ស័យពាក់ព័ន្ធ ធ្វើទារុណកម្ម លើកូនក្មេង លួចបេះផ្លែដូង

ឃាតកតាមដងវិថី សម្លាប់មនុស្ស ៩នាក់ និងធ្វើឲ្យរបួស ២១នាក់ នៅទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៨លើក (យប់ ០៨លើក) មានមនុស្សស្លាប់ ០៩នាក់ (ស្រី ០២នាក់) និងមានមនុស្ស របួសធ្ងន់ ១២នាក់ (ស្រី ០៤នាក់) និង របួសស្រាល ០៩នាក់ (ស្រី ០២នាក់)។

Read more: ឃាតកតាមដងវិថី សម្លាប់មនុស្ស ៩នាក់ និងធ្វើឲ្យរបួស ២១នាក់ នៅទូទាំងប្រទេស

រយះពេល៣ខែ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន ១៧ករណី ចាប់មនុស្សបាន ៣៦នាក់ និងដកហូតថ្នាំញៀន បានចំនួន ៩០កញ្ចប់

កំពង់ឆ្នាំង៖ ជនសង្ស័យ ប្រុសស្រីចំនួន ៣៦នាក់ ជាអ្នកចែកចាយ ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន ត្រូវសមត្ថកិច្ច ចាប់ខ្លួន និងដកហូត បានវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ៩០កញ្ចប់ធំតូច នៅក្នុងប្រតិបត្តការ ចំនួន ១៧លើក នៅក្នុងរយៈពេល ៣ខែ នេះគឺជា របាយការណ៍ របស់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។

Read more: រយះពេល៣ខែ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន ១៧ករណី ចាប់មនុស្សបាន ៣៦នាក់...

សង្ស័យអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ កង់១០ បើកងោកបុកបង្កាន់ដៃ ស្ពានបាក់ ១៦ម៉ែត្រ រួចក្រឡាប់ដេកលើថ្នល់ជាតិ នៅពេលជិតភ្លឺ

កំពង់ឆ្នាំង៖ រថយន្តហ៊ីយ៉ាន់ដាយ ធន់ធំ មួយគ្រឿង បានបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ដេក នៅលើផ្លូវជាតិលេខ ៥។ហេតុការណ៏ បានកើតឡើង នៅវេលាម៉ោង ៣និង៣០នាទី ទាបភ្លឺថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចស្ពាន ទី៣ ក្នុងភូមិពោធិរិទ្ឋីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

Read more: សង្ស័យអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ កង់១០ បើកងោកបុកបង្កាន់ដៃ ស្ពានបាក់ ១៦ម៉ែត្រ...

បុរសម្នាក់ ចងកស្លាប់ចោល កូន៣នាក់ និង ប្រពន្ឋគ្រប់ខែ

កំពង់ឆ្នាំង៖ បុរសម្នាក់ បានចងកធ្វើ អត្តឃាតរហូតដល់ទៅ ២ដង ទើបបានសំរេច ដែលតាមអបិយ ជំនឿថាខ្មោចនាំ ឬ កំរោលចូល។ ករណីធ្វើអត្តឃាតនេះ បានកើតឡើង នៅវេលាម៉ោង ៧យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ។ ស្រ្តីម្នាក់ដែលមានផ្ទះ នៅជាប់ផ្ទះបុរស ធ្វើអត្តឃាត បានអោយដឹងថា ៖បុរសធ្វើមានឈ្មោះជឹម ម៉េង អាយុ៤៩ឆ្នាំ មុខរបរជា កសិករ មានប្រពន្ឋឈ្មោះវង្ស ដាវី អាយុ៤៥ឆ្នាំ មានកូនស្រី៣នាក់ និងមានផ្ទៃពោះគ្រប់ខែ ទៅហើយនៅតែ ថ្ងៃកើតប៉ុណ្ណោះ។

Read more: បុរសម្នាក់ ចងកស្លាប់ចោល កូន៣នាក់ និង ប្រពន្ឋគ្រប់ខែ

រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ ខេត្តកំពង់ចាម សម្រុកយកម៉ូតូ ធ្វើស្លាកលេខ ជិត៧០០គ្រឿង ក្រោយនគរបាល រឹតបន្តឹង ការចាប់ផាកពិន័យ

កំពង់ចាម៖ ក្នុងរយះពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ម៉ូតូចំនួន ៦៦៨គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកធ្វើស្លាកលេខ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលចំនួននេះ អាចថា ជាការភ្ញាក់ផ្អើល និងមិនធ្លាប់កើតមាន តាំងពីដើមមក សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ។

Read more: រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ ខេត្តកំពង់ចាម សម្រុកយកម៉ូតូ ធ្វើស្លាកលេខ ជិត៧០០គ្រឿង...

ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រី ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន

បាត់ដំបង៖ ឪពុកចិត្តតិរច្ឆាន បានរំលោភ កូនស្រីបង្កើតខ្លួន អាយុ៤ឆ្នាំ (យកម្រាមដៃ លូកប្រដាប់ភេទ) កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល លុះដល់ថ្ងៃទី២៥ ខែសីហា ទើបបែកធ្លាយ ដឹងដល់អ៊ុំស្រី ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន កាលពីវេលាម៉ោង ៦:១០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា នៅចំណុចភូមិ.សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈជនសង្ស័យ មកលេងផ្ទះម្តាយ រួចនាំយក មកសាកសួរ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ នៅរសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់។

Read more: ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រី ប្តឹងសមត្ថកិច្ច...

រថយន្តដឹកទំនិញ ១គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

បាត់ដំបង៖ រថយន្តម៉ាក ហ៊ីយាន់ដាយកង់ ៨ ពាក់ស្លាលេខ ភ្នំពេញ 3A 5007 ដឹកទំនិញ ១គ្រឿង បែកកង់ក្រោយក្រឡាប់ កាលពី វេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី តែសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ ត្រូវបានរថយន្ត មកពីបាត់ដំបង មកសាងឥវ៉ាន់ រួចអូសយកទៅ បាត់ដំបងវិញ។

Read more: រថយន្តដឹកទំនិញ ១គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ឯនារីជាសង្សារ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូ របស់ពួកគេ ត្រូវបានរថយន្ត មួយគ្រឿង បុកយ៉ាងពេញទំហឹង នៅម៉ោងប្រមាណ ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅ ចំណុចមុខ ស្តុបជលផល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

Read more: បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង ប្រាក់១៧.៣២០០រៀល និងទូសព្ទ័ដៃ ១គ្រៀង

កំពង់ឆ្នាំង៖  មេចែកចាយ និងជួញដូរថ្នាំញៀន ប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ក្នុងករណី ២ផ្សេងគ្នា តាមការចង្អុល បង្ហាញ ពីប្រជាពលរដ្ឋ នៅពេលដែលគេ ទូរសព្ទ័សុំទិញ ថ្នាំញៀន យកទៅជួញដូរ និងចែកចាយបន្ត។

Read more: ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង...

កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ

ព្រះសីហនុ៖ កម្មករ នៅក្នុងរោងចក្រ មែនអ៊ូ បានប្រមូលផ្តុំគ្នា នៅក្នុងបរិវេន រោងចក្រ ដោយសុំទាមទារអោយ ថៅកែរោងចក្រ យល់ព្រម តាមសំណើរ មួយចំនួន ដែលពួកគាត់ ជាកម្មករយល់ថា ជាអំពើរំលោភសិទ្ធិ របស់ពួកគាត់ ។

Read more: កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម...

វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

បន្ទាយមានជ័យ៖ ករណីបង្រ្កាប់ គ្រឿងញៀន កាលពីយប់ចូល ថ្ងៃទី ២៦សីហា ២០១៤ នៅចំនុចស្តងតាងួន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបីនាក់ រថយន្តបាទ្បែន មួយគ្រឿង និងថ្នាំញៀន ជាច្រើន ព្រមទាំងអាវុធ ២ដើម សំរាប់ធ្វើសកម្មភាព ចែកចាយថ្នាំញៀន តាមរថយន្ត ត្រូវបានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ចាប់។

Read more: វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

កំពង់ឆ្នាំង៖ ពួកសកម្ម ជាមេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ច ឡោមព័ទ្ធចាប់ ខ្លួនបាននៅ ក្នុងបន្ទប់លេខ២៧ និង២៩ នៃសណ្ឋាគារ នៅពេលពួកគេ កំពុងសម្ងំជួញដូរ និងចែកចាយថ្នាំ ញៀនម៉ាទឹកកក។

Read more: មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង វិទ្យាល័យទួលស្វាយព្រៃ

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង ១២ ថ្ងៃត្រង់ ឡើងទៅ គឺមានរថយន្ត ដឹកទំនិញធុនធ្ងន់ និងមធ្យម ជាច្រើនគ្រឿង បាន នាំគ្នាមកចត ត្រៀបត្រា នៅជុំវិញរបង វិទ្យាល័យទួលស្វាយព្រៃ ដែលមិនត្រឹមតែ បង្កសំឡេងខ្លាំងៗ រំខានដល់ការបង្រៀន និងការ សិក្សារបស់ សិស្សានុសិស្ស នៃវិទ្យាល័យទួលស្វាយព្រៃ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីនោះ ប៉ុណ្ណោះទេ តែក៏នៅបង្កអោយ ប៉ះពាល់ដល់ ការធ្វើចរាចរណ៍ នៅតាមផ្លូវទាំងនោះ និងសណ្ដាប់ធ្នាប់ សាធារណៈផងដែរ។

Read more: ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង...

អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍ រងរបួសធ្ងន់ស្រាល​ ទាំងគ្រួសារ

កណ្តាល៖ អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងគ្រួសារ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត បណ្តាល ឲ្យរងរបួស ធ្ងន់ស្រាល ទាំងគ្រួសារ ចំនួន៨នាក់ ។ ហេតុការណ៍ ក្រឡាប់ឡាននេះ បានកើតឡើង កាលពីម៉ោងជាង ១០ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៦ ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

Read more: អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍...

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

កំពង់ចាម៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ២ករណីនៅក្នុង ស្រុកព្រៃឈរ ១ករណី និងក្នុង ក្រុងកំពង់ចាម ១ករណី ទៀតផងដែរ ហើយឈានទៅឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ៤នាក់ និងរឹបអូសវត្ថុតាង ថ្នាំញៀនក្រាម ពណ៌ស បានចំនួន៣កញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។

Read more: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត