អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ តាមរយៈការចែកដបទឹក ដល់មន្ត្រី-បុគ្គលិកប្រចាំការនៅប្រាសាទបន្ទាយស្រី

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា នាំយកដបទឹកចំនួន៥០ ចែកជូនដល់ភ្នាក់ងារទេសចរ ភ្នាក់ងារសណ្តាប់ធ្នាប់ បុគ្គលិកនិងកម្មករនៃមណ្ឌលបដិសណ្ឋារកិច្ចចំនួន៥០នាក់ នៅប្រាសាទបន្ទាយស្រីសម្រាប់ច្រកទឹកពិសារប្រចាំថ្ងៃ ក្នុងបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផ្សេងៗ និងលើកកម្ពស់បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។

Read more: អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជា​សហគមន៍​បម្រើ​សេវា​ជិះទូក​នៅ​បារាយណ៍​នាគព័ន្

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំបង្កើតជាសហគមន៍បម្រើសេវាឱ្យអ្នកទេសចរជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក ឬហៅបារាយណ៍នាគព័ន្ធ

Read more: អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជា​សហគមន៍​បម្រើ​សេវា​ជិះទូក​នៅ​បារាយណ៍​នាគព័ន្

ដំណើរទស្សនកិច្ចរបស់លោក ម៉ានី ប៉ាគីអាវ មកកាន់ទឹកដីអង្គរខេត្តសៀមរាប នាំមកជូនជាពិសេសដោយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) មានកិត្តិយសនាំមកជូននូវដំណើរទស្សនកិច្ចរបស់ម្ចាស់ជើងឯកប្រដាល់ពិភពលោកដ៏ល្បី លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) មកកាន់ទឹកដីខេត្តសៀមរាបដែលពោរពេញដោយអច្ឆរិយភាព។ បទពិសោធន៍ដ៏ពិសេសនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងតំបន់ទេសចរណ៍ដ៏អស្ចារ្យទៅកាន់ពិភពលោក។

Read more: ដំណើរទស្សនកិច្ចរបស់លោក ម៉ានី ប៉ាគីអាវ មកកាន់ទឹកដីអង្គរខេត្តសៀមរាប...

​ក្រសួង​ទេសចរណ៍​ ​ចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​បដិសណ្ឋារកិច្ច​

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច ត្រូវបានធ្វើឡើងនៅក្រសួងទេសចរណ៍ ក្នុងរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ។

Read more: ​ក្រសួង​ទេសចរណ៍​...