កម្ពុជា​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើនជាង​មុន​

អាជីវករលក់វត្ថុអនុស្សាវរីយ៍ និងអ្នកផ្តល់សេវាដឹកជញ្ជូននៅខេត្តសៀមរាបរំពឹងថានឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាកម្ពុជាពីព្រោះវត្តមានរបស់ពួកគេមានសារៈសំខាន់ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍រស់ឡើងវិញ។

Read more: កម្ពុជា​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើនជាង​មុន​

រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគមួយ ដែលចូលរួមជំរុញរំហូរភ្ញៀវទេសចរយ៉ាងច្រើនទៅកាន់ខេត្តកោះកុង

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក លី មឹងឆិន (Li Meng Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ចូលជួបពិភាក្សាកាងារ ព្រមទាំងរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍នានា។

Read more: រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគមួយ...

កូនត្រីគល់រាំងកម្ពុជា ត្រូវបានភ្ញាស់ដោយជោគជ័យលើកដំបូង​ ក្រោយ​ចិញ្ចឹម​បំប៉ន​ត្រីមេពូជ រយៈពេលជិត ១០ឆ្នាំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រីគល់រាំងកម្ពុជា បានចាប់កំណើតជាលើកដំបូង នាវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ។

Read more: កូនត្រីគល់រាំងកម្ពុជា ត្រូវបានភ្ញាស់ដោយជោគជ័យលើកដំបូង​...

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្

សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ។

Read more: សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម...

​ក្លិ​ប​អ្នកកាសែត​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ ៣​០​ស្ថាប័ន​ ​ទស្សនកិច្ច​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​កំពត​

ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាតិចំនួនជិត៥០នាក់ ស្មើនឹង ៣០ស្ថាប័ន ចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ និងតំបន់សក្ដានុពលក្នុងខេត្តកំពត ដើម្បីស្វែងយល់កាន់តែច្បាស់ពីតំបន់ប្រវត្តិសាស្ត្រ និងតំបន់អភិវឌ្ឍក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងរួមចំណែកជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

Read more: ​ក្លិ​ប​អ្នកកាសែត​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ ៣​០​ស្ថាប័ន​...