បណ្តាញសង្គម

លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ

រថយន្តកុងតឺន័រ ឈប់ពេលយប់ គ្មានភ្លើងសញ្ញា បណ្តាលឲ្យយុវជនម្នាក់ ជិះម៉ូតូបុកពីក្រោយ បាក់ ក ស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររូបគេ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ហើយជ្រុលបុក រថយន្ត កុងតឺន័រពីក្រោយ ដែលកំពុងចតស្ងៀម នៅចំណុច ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ២៣និង ៤០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤។

អាន​បន្ត៖ រថយន្តកុងតឺន័រ ឈប់ពេលយប់ គ្មានភ្លើងសញ្ញា បណ្តាលឲ្យយុវជនម្នាក់...

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី០២, ០៣ ,០៤ ខែកញ្ញានេះ

ភ្នំពេញ៖ នាយកដ្ឋាន ឧតុនិយម នៃក្រសួងធនធាន ទឹកនិងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញានេះ បានចេញ សេចក្តីប្រកាស លើគេហទំព័រ របស់ខ្លួន សូមឲ្យប្រជាជនកម្ពុជា ទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ ជាច្រើន។

អាន​បន្ត៖ ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី០២, ០៣ ,០៤...

ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ភ្នំពេញ៖ ឆ្លើយតបតាម សេចក្តីក្រាបបង្គុំទួលថ្វាយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជហរទ័យ ត្រាស់បង្គាប់ចេញ ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលមានខ្លឹមសារ ដួចខាងក្រោម។

អាន​បន្ត៖ ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង...

ក្រសួងទេសចរណ៍ ប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌ ចំនួន ៨៥នាក់ ឲ្យចូលបម្រើការងារ ឆ្នាំ២០១៤

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញ សេចក្តីជូនដំណឹង ប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌ ក និង ខ ចំនួន ៨៥នាក់ ឲ្យចូលបម្រើការងារ សម្រាប់ឆ្នាំ២០១៤ លើមុខជំនាញ ទេសចរណ៍ អក្សរសាស្រ្តអង់គ្លេស នីតិសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងមុខជំនាញ ប្រហាក់ប្រហែលដ៍ទៃទៀត ដែលមានឧបនិស្ស័យ ទេសចរណ៍។

អាន​បន្ត៖ ក្រសួងទេសចរណ៍ ប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌ ចំនួន ៨៥នាក់ ឲ្យចូលបម្រើការងារ...

សារាចរណែនាំ ស្តីពី ការកាត់ទុកពន្ធ លើប្រាក់បៀវត្ស មន្រ្តីរាជការស៊ីវិល

ភ្នំពេញ៖ សារាចរណែនាំ ស្តីពី ការកាត់ទុកពន្ធ លើប្រាក់បៀវត្ស មន្រ្តីរាជការស៊ីវិល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុលោម តាមការសម្រេចដ៍ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើលិខិត របស់ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការណែនាំដូចខាងក្រោម។

អាន​បន្ត៖ សារាចរណែនាំ ស្តីពី ការកាត់ទុកពន្ធ លើប្រាក់បៀវត្ស មន្រ្តីរាជការស៊ីវិល

សេចក្តីជូនដំណឹង របស់បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ស្តីពីការប្រកាស ដកហូតលេខកូដ VoIP និងលេខកូដផ្តល់ ស៊ីញ៉ាល់

ភ្នំពេញ៖ បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹង ស្តីអំពីការប្រកាស ដកហូតលេខកូដ (VoIP Access Code) និងលេខកូដផ្តល់ ស៊ីញ៉ាល់ (Signaling Point Code) ដែលមានអត្តន័យ ដូចខាងក្រោម។

អាន​បន្ត៖ សេចក្តីជូនដំណឹង របស់បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ស្តីពីការប្រកាស ដកហូតលេខកូដ...

ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ នៃកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយមបានចេញ សេចក្តីជូនដំណឹងមួយ គឺក្នុងពេល ២-៣ ថ្ងៃខាងមុខ ប្រព័ន្ធសម្ពាធទាប (ITCZ) កើតមាន និងអូសបន្លាយពីលើអាង ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ បង្កឥទ្ធិពលមកលើកម្ពុជា ឲ្យមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៤ ។

អាន​បន្ត៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ...

ក្រសួងអប់រំ ​​មិន​អនុញ្ញាត​ឱ្យ​បង្កើត ​​​ទំព័រ​បណ្ដាញ​​សង្គម​​​ របស់​អង្គភាព​​​​ក្រោម​ឱវាទ​ ទីស្ដីការ​ក្រសួង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយ ជម្រាបជូន មន្រ្តីរាជការ ដែលជាប្រធានអង្គភាពនានា ចំណុះឲ្យក្រសួង ដោយមិនអនុញ្ញាត ឲ្យបង្កើតបណ្តាញសង្គម របស់អង្គភាព ក្រោមឱវាទទីស្តីការក្រសួង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ដោយហេតុថា មានជនខិលខូច មួយចំនួន បានប្រើប្រាស់ ឈ្មោះអង្គភាពនានា ក្រោមឱវាទក្រសួង យកទៅប្រើប្រាស់ ក្រៅផ្លួវការ ដែលធ្វើឲ្យ ប៉ះពាល់ សេចក្តីផ្លៃថ្នូរ កិត្តិយស និងឧត្តមភាព របស់ក្រសួង។

អាន​បន្ត៖ ក្រសួងអប់រំ ​​មិន​អនុញ្ញាត​ឱ្យ​បង្កើត ​​​ទំព័រ​បណ្ដាញ​​សង្គម​​​...

សេចក្តីថ្លែងការណ៍ របស់គណបក្ស សង្គមរាស្រ្តរាជាធិបតេយ្យ ពាក់ព័ន្ធនឹងលទ្ធផលចរចារ របស់គណបក្ស ជាប់ឆ្នោតទាំង២

ភ្នំពេញ៖ គណបក្ស សង្គមរាស្រ្តរាជាធិបតេយ្យ បានចេញ សេចក្តីថ្លែងការណ៍ របស់ខ្លួន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងលទ្ធផលចរចារ របស់គណបក្ស ជាប់ឆ្នោតទាំង២ ដែលមានអត្ថន័យ ដូចខាងក្រោម។

អាន​បន្ត៖ សេចក្តីថ្លែងការណ៍ របស់គណបក្ស សង្គមរាស្រ្តរាជាធិបតេយ្យ ពាក់ព័ន្ធនឹងលទ្ធផលចរចារ...

សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រើប្រាស់ ទីលានប្រជាធិបតេយ្យ ឡើងវិញហើយ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ បានចេញ សេចក្តីជូនដំណឹង ដោយអនុញ្ញាតឲ្យប្រើប្រាស់ ទីលានប្រជាធិបតេយ្យ ឡើងវិញហើយ ដែលមានខ្លឹមសារ ដូចខាងក្រោម។

អាន​បន្ត៖ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រើប្រាស់ ទីលានប្រជាធិបតេយ្យ ឡើងវិញហើយ

អភិបាលខេត្តក្រចេះ ប្រកាសផ្អាក ការធ្វើចរាចរណ៍ តាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ)

ក្រចេះ៖ អភិបាលខេត្តក្រចេះ ឯកឧត្តម សរ ចំរុង កាលពីថ្ងៃទី៤ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍ បណ្តោះអាសន្ន ចំពោះយាន្តជំនិះ គ្រប់ប្រភេទ ធ្វើដំណើរតាម ដងផ្លូវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលទឹកជន់លិចផ្លូវ។

អាន​បន្ត៖ អភិបាលខេត្តក្រចេះ ប្រកាសផ្អាក ការធ្វើចរាចរណ៍ តាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ)

ក្រសួងសុខាភិបាល ដាក់ចេញវិធានការណ៍ ប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវ «អេបូឡា»

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក បានដាក់ចេញ ជាវិធានការណ៍ ប្រុងប្រយ័ត្ន ប្រយុទ្ធប្រឆាំង ជម្ងឺអេបូឡា ដែលកំពុងតែមាន ឥទ្ធិពលយ៉ាងខ្លាំង និងកើតមានឡើង នៅឧបទ្វីបអារ៉ាប់។ ព័ត៌មានលម្អិត សូមក្រឡេកមើល អត្តបទខាងក្រោម។

អាន​បន្ត៖ ក្រសួងសុខាភិបាល ដាក់ចេញវិធានការណ៍ ប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវ «អេបូឡា»

កម្ពស់ទឹកនៅ ខេត្តស្ទឹងត្រែង និងក្រចេះ ហក់ឡើងលើស កម្រិតប្រកាសអាសន្ន នៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹង ជាលើកទី២ ស្តីពី ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ដោយមានបញ្ជាក់ថា កម្ពស់ទឹកនៅ ខេត្តស្ទឹងត្រែង និងក្រចេះ ហក់ឡើងលើស កម្រិតប្រកាសអាសន្ន នៅថ្ងៃស្អែក។

អាន​បន្ត៖ កម្ពស់ទឹកនៅ ខេត្តស្ទឹងត្រែង និងក្រចេះ ហក់ឡើងលើស កម្រិតប្រកាសអាសន្ន នៅថ្ងៃស្អែក

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិត ចូលរៀនថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់ នៃធនាគារជាតិ

ភ្នំពេញ៖ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ចំណុះឲ្យ ធនាគារជាតិ នៃកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិត ចូលរៀនថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់ ជំនាន់ទី២៤ ដែលមានលក្ខខណ្ឌ ដូចខាងក្រោម។

អាន​បន្ត៖ សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិត ចូលរៀនថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់...

ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ ការផ្សាយពាណិជ្ជកម្ម ផលិតផលបំប៉នសុខភាព របស់ ក្រុមហ៊ុន សាលីនសម្បត្ដិ និងខេមខាត

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឱ្យអង្គភាពព័ត៌មាន ទាំងទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្ដី បញ្ឈប់ការផ្សាយ ពាណិជ្ជកម្ម ផលិតផលបំប៉នសុខភាព ឈ្មោះ Shell Food  របស់ក្រុម ហ៊ុនសាលីនសម្បត្ដិ និងចាហួយ ម៉ាហ៊ូរបស់ ក្រុមហ៊ុនខេមខាត និងឱសថបុរាណសញ្ញា កូនភ្លោះ និងឱសថបុរាណ សញ្ញាទេវតាប្រោសសត្វ ។

អាន​បន្ត៖ ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ ការផ្សាយពាណិជ្ជកម្ម ផលិតផលបំប៉នសុខភាព របស់...

អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ តាមសំណើររបស់ រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាន​បន្ត៖ អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ...

ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ នៃសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន បានចេញ ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ នៃសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ...

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក របស់អគ្គីសនីកម្ពុជា

ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក ឲ្យចូលបម្រើការងារ ក្នុងអង្គភាពចំណុះឲ្យ ការិយាល័យកណ្ថាលរបស់ខ្លួន ក៍ដូចជាសាខា អគ្គីសនីខេត្តស្វាយរៀងផងដែរ។

អាន​បន្ត៖ សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក របស់អគ្គីសនីកម្ពុជា

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី២៣,២៤,២៥ ខែកក្កដានេះ

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធាន ទឹកនិងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នេះបានចេញ សេចក្តីប្រកាស លើគេហទំព័រ របស់ខ្លួន សូមឲ្យប្រជាជនកម្ពុជា ទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។

អាន​បន្ត៖ ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី២៣,២៤,២៥ ខែកក្កដានេះ

ក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ សម្រាប់ផ្តល់លិខិតឆ្លងដែន ដល់ពលករ-ពលការិនីខ្មែរ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងស្តីពី ការបើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ សម្រាប់ការបំពេញបែបបទ ផ្តល់លិខិតឆ្លងដែន ដល់ពលករ ពលការិនីខ្មែរ។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕