បណ្តាញសង្គម

ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់! ​​​​(Video inside)

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសចេញ នូវជំហរប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិកពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង។

អាន​បន្ត៖ ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក...

ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

 (អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូផាម (Sinopharm) ចំនួន ១.២លានដូស។

អាន​បន្ត៖ ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម» នឹងអូសបន្លាយការឆ្លងរាតត្បាតកូវីដ-១៩

 (ញូយ៉ក់)៖ ការសិក្សាថ្មីមួយ បានបង្ហាញថាការទទួលវ៉ាក់សាំងផ្តាច់មុខដោយក្រុមប្រទេសអ្នកមាន ដែលត្រូវបានគេហៅថាជា «វ៉ាក់សាំងជាតិនិយម» ទំនងជានឹងអូសបន្លាយ ជំងឺរាតត្បាតសកល COVID-19 ដែលអាចបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរជាងនេះ។

អាន​បន្ត៖ ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម»...

ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

 (ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ បានរកឃើញវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

អាន​បន្ត៖ ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៤០នាក់។

អាន​បន្ត៖ ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

សហភាពអឺរ៉ុប គាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់ ​​​​(Video inside

(ព្រុចស៊ែល)៖ បណ្ដារដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប បានសម្តែងការគាំទ្រផ្នែកនយោបាយ ចំពោះកតិកាសញ្ញាវិនិយោគរវាងទីក្រុងព្រុចស៊ែល និងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបានជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងជាមួយប្លុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

អាន​បន្ត៖ សហភាពអឺរ៉ុប គាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់...

វេណេស៊ុយអេឡាបន្ទោសសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនមិនអាចបង់លុយ «១៨លានដុល្លារ» ចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំងរបស់ WHO ​​​​(Video inside)

(ការ៉ាកាស់)៖ រដ្ឋមន្ត្រីសុខាភិបាលវេណេស៊ុយអេឡា លោក ខាឡីស អាល់វ៉ារ៉ាដូ (Carlos Alvarado) បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានរារាំងមិនឱ្យប្រទេសរបស់លោក ទិញវ៉ាក់សាំង COVID-19 ពីកម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវ៉ាក់ (COVAX) ដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO)។

អាន​បន្ត៖ វេណេស៊ុយអេឡាបន្ទោសសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនមិនអាចបង់លុយ «១៨លានដុល្លារ»...

លីបង់៖ មេដឹកនាំហេសប៊ូលឡា ចោទអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ថាជាអ្នកញុះញង់ឱ្យសហរដ្ឋអាមេរិក សម្លាប់លោក Soleimani

  (លីបង់)៖ មេដឹកនាំចលនានយោបាយហេសប៊ូលឡា (Hezbollah) ក្នុងប្រទេសលីបង់ លោក ហាសាន់ ណាស្រល់ឡោះ (Hassan Nasrallah) បាននិយាយថា ការធ្វើឃាត មេទ័ពកំពូលអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qasem Soleimani) មិនមែនជាទង្វើឧក្រិដ្ឋ ដែលប្រព្រឹត្តឡើងដោយសហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ តែវាមានការញុះញង់ អុជអាលពីប្រទេសមួយចំនួនតូច។

អាន​បន្ត៖ លីបង់៖ មេដឹកនាំហេសប៊ូលឡា ចោទអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត...

ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ ករណីឆ្លងកូវីដ-១៩នៅប៉េកាំង

 (អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក ហ្វាហ៍រ៉េតទីន ខូកា (Fahrettin Koca) បានប្រកាសនៅថ្ងៃអាទិត្យ (ពេលវេលានៅអង់ការ៉ា) ថា ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ដំបូងពីក្រុមហ៊ុនចិន Sinovac ត្រូវបានពន្យារពេល ១-២ ថ្ងៃ ដោយសារករណីឆ្លងជំងឺ COVID-19 មួយចំនួនត្រូវបានរាយការណ៍ នៅទីក្រុងប៉េកាំង របស់ប្រទេសចិន។

អាន​បន្ត៖ ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ...

កូរ៉េខាងត្បូងរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពចេញពីចក្រភពអង់គ្លេស។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស

ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបអភិបាលខេត្តសាមុតសាខន ដែលបានឆ្លងជំងឺកូវីដ-១៩!

  (បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤៤ករណីថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បន្តកើនដល់ ៦,២៨៥ករណី។

អាន​បន្ត៖ ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ...

តួកគីប្រកាសថា វ៉ាក់សាំងកូវីដ-១៩របស់ចិនមានប្រសិទ្ធភាព «៩១.២៥%» ក្នុងការធ្វើតេស្តចុងក្រោយ! (Video inside)

(អង់ការ៉ា)៖ ប្រទេសតួកគីដែលបានចូលរួមធ្វើតេស្ត លើប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech បានបញ្ចេញលទ្ធផលចុងក្រោយរបស់ខ្លួនហើយ ដោយក្នុងនោះប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ត្រូវបានបង្ហាញរហូតដល់ទៅ ៩១.២៥%ឯណោះ។

អាន​បន្ត៖ តួកគីប្រកាសថា វ៉ាក់សាំងកូវីដ-១៩របស់ចិនមានប្រសិទ្ធភាព «៩១.២៥%»...

អាល្លឺម៉ង់រកឃើញលើកដំបូងនូវករណីកូវីដ-១៩ទម្រង់ថ្មី ដែលលេចឡើងក្នុងចក្រភពអង់គ្លេស

 (ហ្វ្រេងហ្វឺត)៖ រដ្ឋបេដិន-វើតធែមបឺហ្គ (Baden-Wuerttemberg) នៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ថា វីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅចក្រភពអង់គ្លេស ត្រូវបានគេរកឃើញជាលើកដំបូងនៅអាល្លឺម៉ង់។

អាន​បន្ត៖ អាល្លឺម៉ង់រកឃើញលើកដំបូងនូវករណីកូវីដ-១៩ទម្រង់ថ្មី ដែលលេចឡើងក្នុងចក្រភពអង់គ្លេស

ឥណ្ឌូណេស៊ីសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតរាប់ម៉ឺននាក់ នៅក្នុងថ្ងៃបុណ្យណូអែល

  (ហ្សាការតា)៖ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា អ្នកទោសកាន់សាសនាគ្រិស្តសរុប ១១,៦៦៩នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានទទួលការបន្ធូរបន្ថយ និងលើកលែងទោសជាពិសេសសម្រាប់ថ្ងៃបុណ្យណូអែល ក្នុងនោះក៏រួមមានអ្នកទោស ១៩៥នាក់ត្រូវបានដោះលែងផងដែរ។

អាន​បន្ត៖ ឥណ្ឌូណេស៊ីសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតរាប់ម៉ឺននាក់...

ទីបំផុតអង់គ្លេសមើលឃើញពន្លឺឡើងវិញ ក្រោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតជាមួយសហភាពអឺរ៉ុប (Video inside)

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានសាទរចំពោះអ្វីដែលលោកចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយលោកបានបន្ថែមទៀតថា ចក្រភពអង់គ្លេសបានយកមកវិញនូវច្បាប់ព្រំដែន និងសិទ្ធិនេសាទនៅក្នុងដែនទឹករបស់ខ្លួន។

អាន​បន្ត៖ ទីបំផុតអង់គ្លេសមើលឃើញពន្លឺឡើងវិញ ក្រោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៨១នាក់ទៀត ក្នុងនោះ៧២នាក់ជាករណីឆ្លងសហគមន៍! (Video inside)

(បាងកក)៖ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១នាក់ថ្មីទៀតដោយក្នុងនោះ ៧២នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ០៩នាក់ជាករណីនាំចូលពីក្រៅប្រទេស។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៨១នាក់ទៀត ក្នុងនោះ៧២នាក់ជាករណីឆ្លងសហគមន៍! (Video...

រដ្ឋាភិបាលកូរ៉េខាងត្បូងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធការចាត់ចែង វ៉ាក់សាំងកូវីដ-១៩ និងការផ្ទុះករណីឆ្លងរលកថ្មី (Video inside)

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 ថ្មីៗកម្រិតខ្ពស់បន្ថែមទៀត ខណៈដែលការស្ទង់មតិថ្មីមួយបានបង្ហាញពី «ភាពមិនពេញចិត្ត» ដែលកំពុងកើនឡើងជុំវិញវិធានការឆ្លើយតបរបស់ លោកប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) ចំពោះរលកឆ្លងចុងក្រោយបង្អស់ ដែលកំពុងវាយប្រហារនៅក្នុងប្រទេស។

អាន​បន្ត៖ រដ្ឋាភិបាលកូរ៉េខាងត្បូងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធការចាត់ចែង...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ៤៦នាក់ទៀត ប៉ុន្តែព័ត៌មានលម្អិតអំពីករណីឆ្លង ក្នុងចំណោមពលករចំណាកស្រុក មិនត្រូវបានបញ្ជាក់ឡើយ (Video inside)

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤៦នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥,៧៦២នាក់។

អាន​បន្ត៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ៤៦នាក់ទៀត...

លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ផ្ដល់អភ័យឯកសិទ្ធិពេញមួយជីវិត ដល់អតីតប្រធានាធិបតីរុស្ស៊ី (Video inside)

(ម៉ូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះហត្ថលេខាហើយ លើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យអតីតប្រធានាធិបតីរុស្ស៊ីគ្រប់រូប រួមទាំងលោក និងគ្រួសារ នូវអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោស និងអាចធ្វើជាសមាជិកព្រឹទ្ធសភា នៃសភាជាន់ខ្ពស់រុស្ស៊ីអស់មួយជីវិត នៅពេលចាកចេញពីវិមានក្រឹមឡាំង។

អាន​បន្ត៖ លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ផ្ដល់អភ័យឯកសិទ្ធិពេញមួយជីវិត...

ប៉ូលិស ៣នាក់ ត្រូវបានបាញ់សម្លាប់ នៅឯភាគកណ្ដាលប្រទេសបារាំង (Video inside)

(ប៉ារីស)៖ ប៉ូលិសយ៉ាងហោច៣នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុមួយកើតឡើង នៅឯភាគកណ្ដាលប្រទេសបារាំង ។ 

អាន​បន្ត៖ ប៉ូលិស ៣នាក់ ត្រូវបានបាញ់សម្លាប់ នៅឯភាគកណ្ដាលប្រទេសបារាំង (Video inside)

ទីបំផុតប៉េរូក្លាយជាប្រទេសទី១៦លើលោក ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ លោតដល់ខ្ទង់លានករណី! (Video inside)

(លីម៉ា)៖ ប្រទេសប៉េរូនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១លានករណីហើយ និងបានក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងច្រើនជាងគេទី ៥ នៅតំបន់អាមេរិកឡាទីន និង ១៦ នៅលើពិភពលោក ខណៈតំបន់នេះកំពុងតស៊ូពុះពារ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផ្នែកសុខាភិបាលដោយសារជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ។

អាន​បន្ត៖ ទីបំផុតប៉េរូក្លាយជាប្រទេសទី១៦លើលោក ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩...