បណ្តាញសង្គម

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យថ្មី ប្រចាំក្រសួង

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចេញសេចក្តីសម្រេចថ្មី ដោយធ្វើការកែសម្រួលសមាសភាព ក្រុមអ្នកនាំពាក្យប្រចាំក្រសួង។

អាន​បន្ត៖ ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យថ្មី...

EDC ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៦ ខែសីហា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕

សម្រាប់ព័ត៌មានលម្អិតសូមអាចសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

 

ដកស្រង់ពី៖FRESH NEW

ឱកាសល្អ! សាលាភូមិន្ទរដ្ឋបាល ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតមន្ត្រីជាន់ខ្ពស់លើកទី១០ ចំនួន៦០នាក់

(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតមន្ត្រីជាន់ខ្ពស់លើកទី១០ ឲ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ចំនួន៦០នាក់ ដែលមានចំនួន៣ជំនាញ។

អាន​បន្ត៖ ឱកាសល្អ! សាលាភូមិន្ទរដ្ឋបាល...

អាកាសធាតុទូទាំងប្រទេសថ្ងៃទី០២ខែសីហាឆ្នាំ២០១៧

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៏កម្ពស់ទឹកជំនន់ទូទាំងប្រទេសកម្ពុជាថ្ងៃទី០២ខែសីហាឆ្នាំ២០១៧

អាន​បន្ត៖ អាកាសធាតុទូទាំងប្រទេសថ្ងៃទី០២ខែសីហាឆ្នាំ២០១៧

អាកាសធាតុខេត្តត្បូងឃ្មុំថ្ងៃទី០២ខែសីហាឆ្នាំ២០១៧

សូមគោរពរាយការណ៏ជូនព័ត៌មានទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព ÷

អាន​បន្ត៖ អាកាសធាតុខេត្តត្បូងឃ្មុំថ្ងៃទី០២ខែសីហាឆ្នាំ២០១៧

អាកាសធាតុទូទាំងប្រទេសថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧

       កម្ពស់ទឹកពិនិត្យឃើញថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៧ព្រឹក តាមស្ថានីយជលសាស្រ្តដូចខាងក្រោម៖

អាន​បន្ត៖ អាកាសធាតុទូទាំងប្រទេសថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧

អាកាសធាតុថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧

សូមគោរពរាយការណ៏ជូនព័ត៌មានទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព ÷
I-បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង
គិតពីម៉ោង7ព្រឹកថ្ងៃទី 30 ដល់ ម៉ោង7ព្រឹកថ្ងៃទី 31.កក្កដា .2017

  • ភ្លៀងបានធ្លាក់លើ 4 ស្រុកពី 4- 12mm

      1-ស្រុកតំបែរ = 12 mmលើគ្រប់ឃុំ
      2-ស្រុកអូរាំងឳ =8 mmលើគ្រប់ឃុំ
      3-ស្រុកពញាក្រែក=10mmលើគ្រប់ឃុំ
      4-ស្រុកមេមត់=4 mm លើ5ឃុំ
II-កម្ពស់ទឹកទន្លេមេគង្គ

  • នៅម៉ោង7ព្រឹកថ្ងៃទី 31.កក្កដា.2017

      1-ទឹកមានកម្ពស់ 14,54 m
      2-ធៀបថ្ងៃម្សិលមិញទឹកឡើង 0,18 m
      3-ធៀបឆ្នាំមុន ខ្ពស់ជាង 7,34m
      4-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយត្ន័ = 15,20m
III- សតុណ្ហភាព
       Min= 23,6℃  , Max=34,2 ℃
                           

គោរពជូនពីខ្ញុំ យា វឿន

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី៣១ ខែកក្កដានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៩ ខែកក្កដានេះ!

  (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ...

ជំនន់ទឹកភ្លៀងកំពុងវាយលុកតំបន់ខ្លះនៃខេត្តកំពង់ធំ ថ្ងៃនេះអាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធជួបគ្នា បើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីគ្រោះមហន្តរាយពីទឹកជំនន់

(កំពង់ធំ)៖ ខណៈដែលតំបន់ខ្លះនៃខេត្តកំពង់ធំ បាននិងកំពុងប្រឈមជំនន់ទឹកភ្លៀងនោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តកំពង់ធំ បានជួបពិភាក្សាការងារ អង្គការជាដៃគូពាក់ព័ន្ធមួយចំនួន ដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីគ្រោះមហន្តរាយពីទឹកជំនន់។

អាន​បន្ត៖ ជំនន់ទឹកភ្លៀងកំពុងវាយលុកតំបន់ខ្លះនៃខេត្តកំពង់ធំ ថ្ងៃនេះអាជ្ញាធរខេត្ត...

សេចក្តីជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែកក្កដា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៨ ខែកក្កដាតទៅ

(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែមិថុនា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា រាជធានីភ្នំពេញ និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

អាន​បន្ត៖ សេចក្តីជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គម...

អាកាសធាតុទូទាំងប្រទេសថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧

ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧

អាន​បន្ត៖ អាកាសធាតុទូទាំងប្រទេសថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧

ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ស្ពានជ្រោយចង្វារចាស់ នឹងត្រូវជួសជុលឡើងវិញ តាមរយៈភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីគម្រោងស្ដារស្ពានជ្រោយចង្វារ ឡើងវិញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្ម អូបាយ៉ាស៊ិជប៉ុន (Obayashi Corporation of Japan) នៅទីក្រុងតុក្យួ ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ស្ពានជ្រោយចង្វារចាស់...

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសបង្កើតត្រានាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការ បង្កើតត្រារបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហារផ្ទៃ។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ចេញប្រកាសបង្កើតត្រានាយកដ្ឋានព័ត៌មានវិទ្យា...

ក្រសួងសុខាភិបាល និងUNAIDS បង្ហាញភាពជោគជ័យនៃការឆ្លើយតប នឹងជំងឺអេដស៍ របស់កម្ពុជា ក្នុងសន្និសីទ នៅទីក្រុង​ប៉ារីស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល រួមគ្នាជាមួយអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍( UNAIDS) នៅថ្ងៃទី២៥ ខែកក្កដានេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ពីលទ្ធផលនៃកិច្ចប្រជុំអន្ដរជាតិ ដែលបានប្រព្រឹត្ដទៅនៅទី២២-២៣កក្កដា នៅទីក្រុងបារីស នៃសាធារណរដ្ឋបារាំង ។

អាន​បន្ត៖ ក្រសួងសុខាភិបាល និងUNAIDS បង្ហាញភាពជោគជ័យនៃការឆ្លើយតប នឹងជំងឺអេដស៍...

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត យករថយន្តរបស់ខ្លួមមកឈៀក ឲ្យបានទាន់ពេលវេលា តាមតំរូវការច្បាប់

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត សូមមេត្តាយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឈៀក) ឲ្យបានទាន់ពេលវេលា តាមតំរូវការរបស់ច្បាប់។

អាន​បន្ត៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត...

ធាតុអាកាសខេត្តត្បូងឃ្មុំថ្ងៃទី២៥ខែកក្ដដាឆ្មាំ២០១៧

សូមគោរពរាយការណ៏ជូនព័ត៌មានទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព ÷

1-បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង

  • គិតពីម៉ោង7ព្រឹកថ្ងៃទី 24 ដល់ ម៉ោង7ព្រឹកថ្ងៃទី 25.កក្កដា .2017
  • ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុកពី 11- 44 mm
  • ក្រុងសួង= 11mmលើគ្រប់សង្កាត់
  • ស្រុកត្បូងឃ្មុំ= 15mm លើគ្រប់ឃុំ
  • ស្រុកក្រូចឆ្មារភ្លៀងក្រៅតម្រងលើ5ឃុំ
  • ស្រុកតំបែរ =11 mm លើគ្រប់ឃុំ
  • ស្រុកអូរាំងឳ =44mmលើគ្រប់ឃុំ
  • ស្រុកពញាក្រែក= 43mmលើគ្រប់ឃុំ
  • ស្រុកមេមត់=18 mm លើគ្រប់ឃុំ

2-កម្ពស់ទឹកទន្លេមេគង្គ
នៅម៉ោង7ព្រឹកថ្ងៃទី 25.កក្កដា.2017

  • ទឹកមានកម្ពស់ 12,43  m
  • ធៀបថ្ងៃម្សិលមិញទឹកឡើង  0,06 m
  • ធៀបឆ្នាំមុន ខ្ពស់ជាង 5,29m
  • កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយត្ន័ = 15,20m

3- សតុណ្ហភាព

  • Min= 24,3℃  , Max=34,5 ℃

គោរពជូនពីខ្ញុំ យា វឿន

ក្រសួងធនធានទឹក ប្រាប់បន្ថែមពីព្យុះទី៨ ឈ្មោះ សុនកា ដែល​ឲ្យកម្ពុជាមានភ្លៀងខ្លាំងរហូតដល់ចុងខែនេះ និងអំពាវ​ពលរដ្ឋនៅតំបន់ទំនាបកណ្ដាល ខ្ពស់រាប និងមាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្

  (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទៅ២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង  ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។

អាន​បន្ត៖ ក្រសួងធនធានទឹក ប្រាប់បន្ថែមពីព្យុះទី៨ ឈ្មោះ សុនកា...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕