(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យបិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) កាន់តែខ្លាំងឡើង។
អានបន្ត៖ កូរ៉េខាងត្បូងបញ្ជាឲ្យ «បិទសាលារៀនទាំងអស់» នៅសេអ៊ូល និងតំបន់ជុំវិញ...
(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសផ្តល់ឲ្យមហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) ធ្វើការពិចារណាក្នុងការកសាង ទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ SpaceX នៅក្នុងទឹកដីប្រទេសធំជាងគេ ប្រចាំតំបន់អាស៊ានមួយនេះ។
អានបន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៊ីចង់ឲ្យ SpaceX សង់មូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត...
(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,០៨៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៤៩,៤០០នាក់។
អានបន្ត៖ ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៨៥នាក់ ក្នុងមួយថ្ងៃ,...
(បាគូ)៖ អាមេនី និងអាហ្សែរបៃហ្សង់ បានចោទប្រកាន់គ្នាទៅវិញទៅមកសាជាថ្មី ថាបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព ដែលបានបិទបញ្ចប់ការវាយប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាម ជាង៦សប្ដាហ៍ នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh។
អានបន្ត៖ អាមេនី និងអាហ្សែរបៃហ្សង់ ចោទគ្នាទៅវិញទៅមកជាថ្មី...
(សេអ៊ូល)៖ កូរ៉េខាងត្បូងបានរាយការណ៍ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១,០៣០នាក់ទៀត ត្រូវបានរកឃើញ នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈប្រទេសអាស៊ីខាងកើតមួយនេះកំពុងរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ប្រឈមមុខនឹងរលកទី៣ នៃជំងឺ ដ៏កាចសាហាវនេះ។
អានបន្ត៖ កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៣០នាក់ ក្នុងមួយថ្ងៃ...
(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតិក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២០,២៩៨នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៣០៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។
អានបន្ត៖ អ្នកជំងឺកូវីដ-១៩ជាង ២,៣០៩នាក់ទៀតស្លាប់ នៅសហរដ្ឋអាមេរិក និងជាង២២ម៉ឺននាក់ឆ្លង...
(វ៉ាស៊ីនតោន)៖ ក្រុមអភិរក្សនិយមគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រំា ដែលចោទប្រកាន់ថាប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មី នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយព្រមានថានឹងប្រែក្លាយបាតុកម្មនេះទៅជាអំពើហិង្សា។
អានបន្ត៖ បាតុករគាំទ្រលោក ដូណាល់ ត្រាំ ធ្វើបាតុកម្មតវ៉ាជាថ្មី, មុនអង្គបោះឆ្នោត...
(ឡុងដ៍)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ ប្រកាស «ភាពអាសន្នអាកាសធាតុ» ដើម្បី ចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស។
អានបន្ត៖ ប្រមុខ UN ប្រាប់ឱ្យមេដឹកនាំពិភពលោក ប្រកាស «ភាពអាសន្នអាកាសធាតុ»
Taylor Swift បានបង្កនូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រតាមរយៈការបញ្ចេញអាល់ប៊ុមចម្រៀងថ្មីទី៩ ក្រោយពីបញ្ចេញអាល់ប៊ុមចម្រៀងទី៨ បានរយៈពេលប្រហែលជាង៤ខែប៉ុណ្ណោះ។អាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា "evermore” ដែលក្នុងនោះមានបទចម្រៀងសរុបចំនួន ១៥បទ។
អានបន្ត៖ រំភើបខ្លាំង! វីដេអូចម្រៀងថ្មីរបស់ Taylor Swift មានបញ្ចូលទិដ្ឋភាពប្រាសាទខ្មែរ
(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុត ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៧,៧៧៩នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៩៧៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។
អានបន្ត៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២០ម៉ឺននាក់ និងស្លាប់ជិត៣,០០០នាក់ទៀត...
(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសពីការរកឃើញ COVID-19 ៣៤,៦៦៦ករណីថ្មី និងអ្នកស្លាប់ ៤៨៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៤,៦៦៦នាក់, ស្លាប់ ៤៨៧នាក់ ក្នុងពេលមួយថ្ងៃ...
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយកងកម្លាំងយោធា នៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីជួយបុគ្គលិកសុខាភិបាលជួរមុខ ក្នុងការដោះស្រាយការកើនឡើងករណីឆ្លង COVID-19 ខណៈប្រទេសអាស៊ីបូព៌ាមួយនេះ ទើបតែបានរាយការណ៍ករណីឆ្លងថ្មីៗចំនួន ៦៨៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤០,៧៨៦ករណី។
អានបន្ត៖ កូរ៉េខាងត្បូងនឹងដាក់ពង្រាយកងទ័ពនៅសេអ៊ូល ដើម្បីជួយទប់ស្កាត់ករណីឆ្លងកូវីដ-១៩...
(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីហានិភ័យ នៃវ៉ាក់សាំងជាតិនិយម ហើយអំពាវនាវរកជំនួយហិរញ្ញវត្ថុ ដើម្បី ធានាឱ្យបាននូវការចាក់វ៉ាក់សាំង ជូនប្រជាជនក្នុងតំបន់អាហ្វ្រិក។
អានបន្ត៖ ប្រមុខ UN ព្រមានពី «វ៉ាក់សាំងជាតិនិយម», អំពាវនាវរកជំនួយសម្រាប់តំបន់អាហ្វ្រិក...
(អាមេរិក)៖ មហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា លោកមិនអាចក្លាយជាសហគ្រិនដ៏ជោគជ័យបានឡើយ ប្រសិនបើលោកមិនបានធ្វើអន្តោប្រវេសន៍ ពីប្រទេសអាហ្រ្វិកខាងត្បូង មកកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩២។
អានបន្ត៖ លោក Elon Musk៖ «រដ្ឋាភិបាលអាមេរិកមិនគួរធ្វើខ្លួនជារនាំង ចំពោះក្រុមហ៊ុននានា...
(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងរៀបចំឃ្លាំងក្លាសេដ៏ធំមួយ មានសីតុណ្ហភាពត្រជាក់បំផុតរបស់ក្រុមហ៊ុន ខូរៀនស៊ូពើហ្វ្រីស (Korea Superfreeze) ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និង BioNTech មុនគេ។
អានបន្ត៖ កូរ៉េខាងត្បូងត្រៀមឃ្លាំងដ៏ត្រជាក់បំផុតមួយ ដើម្បីស្តុកវ៉ាក់សាំងកូវីដ-១៩...
(ឡាអេ)៖ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបិទការស៊ើបអង្កេតបឋមមួយ លើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តដោយទាហានអង់គ្លេស អំឡុងសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក ផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។
អានបន្ត៖ រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត...
(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Facebook Inc ត្រូវបាន គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក និងតុលាការ ស្ទើ តែគ្រប់រដ្ឋទាំងអស់នៅអាមេរិក បង្ខំឱ្យលក់ ទ្រព្យសកម្ម របស់បណ្ដាញសង្គម Instagram និងកម្មវិធី WhatsApp។
អានបន្ត៖ Facebook ត្រូវបានតុលាការអាមេរិក បង្ខំឱ្យលក់ Instagram និង WhatsApp
(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋភែនស៊ីលវេនៀ (Pennsylvania) នៃសហរដ្ឋអាមេរិក លោក ថម វូហ្វ (Tom Wolf) បានប្រកាសឲ្យដឹងថា លោកបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។
អានបន្ត៖ អភិបាលរដ្ឋ Pennsylvania របស់អាមេរិក «ឆ្លងជំងឺកូវីដ-១៩»...
(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានស្នើសុំឱ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្ដឹងដែលចោទប្រកាន់ទ្រង់ថា បានបញ្ជូនក្រុមឃាតកឲ្យតាមសម្លាប់ អតីតមន្ត្រីចារកម្មអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ សាអាប់ អាល់ហ្សាប្រ៊ី (Saad Aljabri)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
អានបន្ត៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ស្នើឲ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្តឹងមួយ...
(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងទិញទូទឹកកក ១០,៥០០គ្រឿង ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ខណៈកំពុងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនទៅតាមគម្រោង។
អានបន្ត៖ ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង...
(ឡុងដ៍)៖ ទិន្នន័យចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបន្តធ្វើតេស្តបន្ថែមទៀត ដើម្បីបញ្ជាក់ថា តើវ៉ាក់សាំងនេះអាចមានប្រសិទ្ធភាពដល់ ៩០ភាគរយដែរ ឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
អានបន្ត៖ វ៉ាក់សាំងកូវីដ-១៩ដែលពិភពលោក ផ្តល់ក្តីសង្ឃឹមខ្ពស់ជាងគេគឺ AstraZeneca...