បណ្តាញសង្គម

សម្ដេច ស ខេង បង្កើតគណៈកម្មការ សាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង នៅសង្កាត់កោះរ៉ុង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានលោកស្រី ញ៉ែម សាខន ស ខេង ធ្វើជាប្រធាន។

អាន​បន្ត៖ សម្ដេច ស ខេង បង្កើតគណៈកម្មការ សាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង...

សម្តេចតេជោ ៖ សូមអ្នកគាំទ្រខ្ញុំ កុំធ្វើបាតុកម្មតបត គម្រោងបាតុកម្មប្រឆាំងពេលសម្តេចទៅអាមេរិក

រាជធានីភ្នំពេញ ៖ តាមគម្រោងអញ្ជើញទៅសហរដ្ឋអាមេរិក នៅពេលខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកដែលជាអ្នកគាំទ្រ សម្ដេចកុំធ្វើបាតុកម្មតបតទៅនឹងគម្រោងរបស់ក្រុមប្រឆាំងធ្វើបាតុកម្ម សម្ដេចនៅអាមេរិក ។

អាន​បន្ត៖ សម្តេចតេជោ ៖ សូមអ្នកគាំទ្រខ្ញុំ កុំធ្វើបាតុកម្មតបត...

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩នោះទេ មិនអាចឱ្យពលរដ្ឋមានឱកាសបានដើរលេងសប្បាយពេលចូលឆ្នាំថ្មីនោះទេ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះបើសិនជារាជរដ្ឋាភិបាល មិនមានចំណាត់ការឱ្យបានល្អ លើការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ នឹងមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានដើរលេងកម្សាន្តសប្បាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅនេះនោះទេ

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩នោះទេ...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់និងទំនើបកម្មវិស័យអប់រំសិក្សាធិការ

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យអប់រំជា បន្តបន្ទាប់ដោយគ្មានឈប់ឈរដើម្បីដើរឱ្យទាន់សាកលភាវូបនីកម្ម និង វិស័យអប់រំទូទាំងពិភពលោកដោយសម្តេចចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាពសម្រាប់បង្កើត ធនធានមនុស្សរបស់ជាតិ ។

អាន​បន្ត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់និងទំនើបកម្មវិស័យអប់...

លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

(ភ្នំពេញ)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មានចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។

អាន​បន្ត៖ លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ...

ក្រសួងកសិកម្ម​និង​សមត្ថកិច្ច​ប្រជុំ​អំពី​ការងារ​បង្ក្រាប​បទល្មើស​នៅ​បឹង​ទន្លេសាប

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប ។

អាន​បន្ត៖ ក្រសួងកសិកម្ម​និង​សមត្ថកិច្ច​ប្រជុំ​អំពី​ការងារ​បង្ក្រាប​បទល្មើស​នៅ​បឹង​ទន្លេសាប

សម្តេច​តេ​ជោ ​បញ្ជា​ឲ្យ​រើស​កងទ័ព​ជាង ៣០០​នាក់​ ផ្នែក​ការពារ​ដែនអាកាស

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចទើបតែចុះហត្ថលេខាលើអនុក្រឹត្យឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញបន្ថែមដល់ផ្នែកការពារអាកាស ខណៈសម្ដេចថា កម្ពុជាមិនត្រូវការយន្តហោះអាម៉ិចទៅច្បាំងគ្នាលើអាកាសទេ គឺត្រូវការតែកម្លាំងការពារអាកាសដែលហៅថា សំណាញ់មេឃ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ​បញ្ជា​ឲ្យ​រើស​កងទ័ព​ជាង ៣០០​នាក់​ ផ្នែក​ការពារ​ដែនអាកាស

សម្តេចតេជោ ហ៊ុន សែន ទម្លាយហេតុការណ៍ស្រក់ទឹកភ្នែកមុខនាយករដ្ឋមន្ត្រីជប៉ុន ពេលទស្សនាចម្រៀងរបស់សិល្បការិនីដ៏ល្បីឈ្មោះជប៉ុន ឃើញរូបភាពចាស់ៗពីអតីតកាល សាលារៀនដំបូលធ្លុះធ្លាយ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានទម្លាយនូវហេតុការណ៍មួយ ដែលសម្តេចបានស្រក់ទឹកភ្នែក នៅមុខនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឹមីអូ ក្នុងពិធីជប់លៀងមួយ បន្ទាប់ពីបានទស្សនាវីដេអូចម្រៀង របស់សិល្បការិនីដ៏ល្បីឈ្មោះរបស់ជប៉ុនម្នាក់ ដែលបង្ហាញរូបភាពចាស់ៗ រៀបរាប់ពីអតីតកាលរបស់កម្ពុជា រួមទាំងសាលារៀនមានដំបូលធ្លុះធ្លាយ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយហេតុការណ៍ស្រក់ទឹកភ្នែកមុខនាយករដ្ឋមន្ត្រីជប៉ុន...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី “​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​”

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ...

ប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធដា​រ​ខេត្តកណ្តាល​ថ្មី

ខេត្តកណ្តាល ៖ នៅថ្ងៃទី២ ឧសភា នេះ នៅសាលសាលាខេត្តកណ្តាល បានប្រារព្ធពិធីប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់ ក្រោមអធិបតេយ្យភាព លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ។

អាន​បន្ត៖ ប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធដា​រ​ខេត្តកណ្តាល​ថ្មី

សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។

អាន​បន្ត៖ សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា

ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប ជំនួសសមាជិក ទទួលមរណភាព

ភ្នំពេញ ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈតែមួយគឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប ជំនួសសមាជិកដែលទទួលមរណភាព។

អាន​បន្ត៖ ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប...

កម្ពុជា, UNODC និង AFP រួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹមសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បានរួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់របស់កម្ពុជា។

អាន​បន្ត៖ កម្ពុជា, UNODC និង AFP...

លោក ស សុខា ៖ ការអញ្ជើញ​ទៅ​ប្រទេស​បារាំង លើក​នេះ​របស់​សម្តេច ស ខេង គឺ​ដើម្បី​ពិនិត្យ​សុខភាព

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បង របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ ក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិចថាៈ ការអញ្ជើញធ្វើដំណើរ ទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាព របស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។

អាន​បន្ត៖ លោក ស សុខា ៖ ការអញ្ជើញ​ទៅ​ប្រទេស​បារាំង លើក​នេះ​របស់​សម្តេច ស ខេង...

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគ្នាតាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ៧៨ រូប ប្រកាសចុះចូលបក្សកាន់អំណាច គ្រាការបោះឆ្នោត ខិតជិតដល់

ភ្នំពេញ៖ ក្នុងគ្រាដែលការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតដល់ ហើយនោះ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជនរបស់ គណបក្សភ្លើងទៀន ជាច្រើនរូប បានសម្រេចដើរចេញ ពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេ នៅកម្ពុជា។

អាន​បន្ត៖ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ...

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៤ខែមេសា ទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៤ខែមេសា ទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ !

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដាន ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។

អាន​បន្ត៖ ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ !

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ

សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញពិនិត្យសុខភាពនៅប្រទេសបារាំង រយៈពេល១សប្តាហ៍

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នឹងអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព រយៈពេល ០១សប្តាហ៍។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញពិនិត្យសុខភាពនៅប្រទេសបារាំង រយៈពេល១សប្តាហ៍

ព្រឹទ្ធសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣ ឧសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​

ភ្នំពេញ៖ នាថ្ងៃព្រឹកថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ ព្រឹទ្ធសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣ ឧសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង...