បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន...

ពាណិជ្ជករ​កម្ពុជា​ជួប​ជាមួយនឹង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន

ភ្នំពេញៈ ពាណិជ្ជករកម្ពុជាជួបជាមួយនឹងគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ក្រោមអធិបតិភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

អាន​បន្ត៖ ពាណិជ្ជករ​កម្ពុជា​ជួប​ជាមួយនឹង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េ...

លោក សាយ សំ​អាល់ សម្ពោធ​ផ្លូវ​បេតុង​ប្រវែង​ប្រាំមួយ​គីឡូម៉ែត្រ​ដែល​ប្រើប្រាស់​ថវិកា​បានមកពី​ការលក់​ឥណទាន​កាបូន នៅក្នុង​ខេត្ត​កែប​

កែប៖រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងមន្ត្រីខេត្តកែបបានធ្វើការសម្ពោធផ្លូវបេតុងមួយខ្សែប្រវែង ៦គីឡូម៉ែត្រស្ថិតនៅ ភ្នំកែបធំនៃឧទ្យានជាតិកែបប្រសិទ្ធិនាមថា «រុក្ខវិថីបុប្ជាប្រសិទ្ធ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ។

អាន​បន្ត៖ លោក សាយ សំ​អាល់...

ព្រឹកស្អែក គ.ជ.ប បង្ហាញសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីតាំងរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

អាន​បន្ត៖ ព្រឹកស្អែក គ.ជ.ប បង្ហាញសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត...

៣​ ក្រសួង​នឹង​ពិចារណា​លើ​ការ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង

រាជធានីភ្នំពេញ ៖ ក្រសួងចំនួនបីនឹងធ្វើការពិចារណាចំពោះការអនុញ្ញាតឲ្យទទួលគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា ។

អាន​បន្ត៖ ៣​ ក្រសួង​នឹង​ពិចារណា​លើ​ការ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង

ក្រសួង​ការងារ​ជូនដំណឹង​ពីលទ្ធផលនៃ​ដំណោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុនណាហ្គា​វើ​លដ៍​លើក​ទី​៩

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីដំណោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍លើកទី៩ ប៉ុន្តែការរកដំណោះស្រាយនេះគេឃើញថាមិនទាន់រកច្រកចេញបាននៅឡើយទេ។

អាន​បន្ត៖ ក្រសួង​ការងារ​ជូនដំណឹង​ពីលទ្ធផលនៃ​ដំណោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុនណាហ្គា...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ភាគី​ជប៉ុន ជួប​ជជែក​គ្នា​ដើម្បី​ស្វែងយល់​បន្ថែម​នូវ​សក្តានុពល​ពាណិជ្ជកម្ម​និង​ធុរកិច្ច​

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក កាតស៊ូហ៊ីរ៉ូ ហ្សីណូហារ៉ា (Katsuhiro SHINOHARA) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ភាគី​ជប៉ុន...

គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចំនួន៣ ជាជំនួយដល់ការគ្រប់គ្រងការបោះឆ្នោត

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដោយផ្អែកលើបទពិសោធនៃការបោះឆ្នោតកន្លងមក គ.ជ.ប បានដាក់បន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់

អាន​បន្ត៖ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចំនួន៣...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​បារាំង

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ ខែឧសភា បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង មន្ត្រីជំនាញស្ថានទូត ដែលពាក់ព័ន្ធ។

អាន​បន្ត៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​បារាំង

ស្អែកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» នៅសួនច្បារនាគបាញ់ទឹក។

អាន​បន្ត៖ ស្អែកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាបរិស្ថានជាតិ...

ដំណើរការសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារតាមរោងចក្រសហគ្រាស

រាជធានីភ្នំពេញ ៖ ភាគីពាក់ព័ន្ធចំនួន៣ បានចាប់ផ្តើមអនុវត្តគម្រោង សាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោងចក្រសហគ្រាស (MUSEFO) ។

អាន​បន្ត៖ ដំណើរការសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក...

លោក ហ៊ុន ម៉ា​នី បន្ត​រម្លឹក​ពី​តម្លៃ នៃ​សុខសន្តិភាព និង​ការទប់ស្កាត់ គម្រោង​ការធ្វើបដិវត្ត​ន៍​ពណ៌​

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធ គណៈចលនាមហាជន ក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន

អាន​បន្ត៖ លោក ហ៊ុន ម៉ា​នី បន្ត​រម្លឹក​ពី​តម្លៃ នៃ​សុខសន្តិភាព និង​ការទប់ស្កាត់...

កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសចូលរួមពិព័រណ៍ពិភពលោក នៅ ឌុយបៃ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។

អាន​បន្ត៖ កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសចូលរួមពិព័រណ៍ពិភពលោក នៅ ឌុយបៃ

អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា បើក​សិក្ខាសាលា ទាក់ទង​នឹង ជនរងគ្រោះ និង​ការផ្សព្វផ្សាយ នៅក្នុង​អំឡុង​ដំណាក់កាល ដែល​នៅ​សេសសល់​

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកសិក្ខាសាលា ស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយ របាយការណ៍ប្រឹក្សា ស្តីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះ របស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាល ដែលនៅសេសសល់»។

អាន​បន្ត៖ អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា បើក​សិក្ខាសាលា ទាក់ទង​នឹង...

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន២០រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងអគ្គនាយក ចំនួន២០នាក់ បន្ថែមលើមុខងារបច្ចុប្បន្ន។

អាន​បន្ត៖ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជំនួយការសម្តេចតេជោ ហ៊ុន សែន...

ក្រុមហ៊ុនកូរ៉េ គ្រោងទិញស្វាយកម្ពុជា ចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំ

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េឈ្មោះ GADOSH ដឹកនាំដោយលោកស្រី Yu LIN បានជម្រាបប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាថា ក្រុមហ៊ុនមានគោលបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

អាន​បន្ត៖ ក្រុមហ៊ុនកូរ៉េ គ្រោងទិញស្វាយកម្ពុជា ចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំ

អ្នកច្បាប់​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ចំនួន​ពីរ​ចំណុច ឆ្លើយតប​ទៅសំណើ​របស់​តំណាងគណបក្ស​ភ្លើងទៀន​

ភ្នំពេញ៖លោក គឹម សន្តិភាព និង លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោក ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀននៅទីស្តីការក្រសួងយុត្តិធម៌។ជំនួបនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។

អាន​បន្ត៖ អ្នកច្បាប់​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ចំនួន​ពីរ​ចំណុច...

ទូត ៣ ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅស្តូបវិញ្ញាណក្ខន្ធអ្នកកាសែតបាត់បង់ជីវិត សម័យសង្គ្រាម

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាន ក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។

អាន​បន្ត៖ ទូត ៣ ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក...

ព្រឹកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ក្រោមអធិបតីភាពរបស់ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អាន​បន្ត៖ ព្រឹកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន...

កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ

ភ្នំពេញៈ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅពេលដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុក នឹងឆ្លងដែននៅកម្ពុជា ថា កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ ។

អាន​បន្ត៖ កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ

សម្ដេចតេជោ អំពាវនាវអ្នកព័ត៌មាន អនុវត្តភារកិច្ចតាមវិជ្ជាជីវៈ ចៀសវាងផ្សាយព័ត៌មាន បំភ្លៃការពិត

ភ្នំពេញ ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវ ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយចៀសវាងផ្សាយព័ត៌មាន បំភ្លៃការពិត ធ្វើឲ្យសាធារណជន បាត់បង់ជំនឿទៅលើព័ត៌មាន។

អាន​បន្ត៖ សម្ដេចតេជោ អំពាវនាវអ្នកព័ត៌មាន អនុវត្តភារកិច្ចតាមវិជ្ជាជីវៈ...