រយៈពេល ២ថ្ងៃពេញ នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ អង្គការ អេដ អេ អាកស្យុង (Aide et Action) បានសម្របសម្រួលឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ៤ស្ថាប័ន ចុះជួបសម្ភាសន៍ និងស្វែងយល់ដោយផ្ទាល់ជាមួយប្រជាសហគន៍នៅក្នុងខេត្ដកំពត និងខេត្ដកែប។
អានបន្ត៖ សហគមន៍នេសាទចំនួន ៤ កំពុងប្រឹងក្រោកឈរ ដើម្បីភ្ញៀវទេសចរ និងផលប្រយោជន៍សហគមន៍
ក្នុងគោលបំណងស្វែងយល់អំពីដំណើរការជួសជុល អភិរក្ស និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគតនៅតាមការដ្ឋាននានា។
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ គឺផ្តល់ផលរីកចម្រើនដល់វិស័យសេដ្ឋកិច្ច ពន្ធដារ ផ្តល់ការងារជូនពលរដ្ឋ និងគាំទ្រការរីកចម្រើនវិស័យទេសចរណ៍។
អានបន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ...
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ បានទស្សនាការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នារាត្រីថ្ងៃទី១១ ខែមីនា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខឆាប់ៗនេះ។
អានបន្ត៖ រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ...
ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីថែរក្សា និងការពារវប្បធម៌ជាតិ។
បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពលោក សុខ សូកេនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦-១៧ ខែមីនា នៅថ្ងៃពុធនេះ ក្រសួងទេសចរណ៍ រួមនឹងអ្នកជំនាញផ្នែកឧស្សាហកម្មបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ដោយប្រកាន់ខ្ជាប់លើការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយចីរភាព។
អានបន្ត៖ ក្រសួងទេសចរណ៍ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប
យោងតាមគ្រឺះស្ថានអង្គរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបានកត់ត្រាការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនទៅកម្សាន្តនៅតំបន់អង្គរ។
អានបន្ត៖ ភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅតំបន់អង្គរមានចំនួនកើនឡើងយ៉ាងខ្លាំង
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិពីម្សិលមិញបានចេញសេចក្ដីណែនាំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។
អានបន្ត៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិចេញសេចក្ដីណែនាំសម្រាប់ពិធីបុណ្យចូលឆ្នាំថ...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន រំពឹងថា បុណ្យទន្លេលើកទី៨ នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប ស្របពេលនឹងមានកម្មវិធីចម្រុះ ជាច្រើនចូលរួមក្នុងពិធីបុណ្យនេះ។
អានបន្ត៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថាបុណ្យទន្លេនឹងទាក់ទាញទេសចរច្រើនមកកាន...
(ស្ទឹងត្រែង)៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍ឆ្នាំ២០២៤» ក្រោមអធិបតីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ កងកម្លាំងទាំង៣ប្រភេទ មន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត យុវជន សសយក ខេត្ត យុវជនកាកបាទក្រហមខេត្ត និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
អានបន្ត៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២
"ភ្នំស" គឺជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌មួយដែលអាចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានទៅកម្សាន្ត និងទៅគោរពបូជាតាមបែបសាសនា។
អានបន្ត៖ ដឹងអត់! នៅខេត្តកំពត មានតំបន់ទេសចរណ៍មួយ ដែលភ្ញៀវអាចទស្សនាក្រុងកំពត...
ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុបានលើកឡើងថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុមានភាពល្អប្រសើរ ហើយវាបានក្លាយជាភាពដ៏រីករាយក្នុងចំណោមប្រជាជននៅទីនោះដែលលែងមានការបារម្ភពីសុវត្ថិភាពដូចពីកាលមុន។
អានបន្ត៖ ស្ថានភាពសន្តិសុខល្អប្រសើរបានក្លាយជាភាពអស្ចារ្យសម្រាប់ខេត្តព្រះសីហន...
កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។
អានបន្ត៖ កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង
ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែ ដោយសារតែនៅទីនោះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។ លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានប្រាប់ឱ្យដឹងថា «នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។
អានបន្ត៖ ប្រាសាទភ្នំក្រោម ជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច យ៉ាងល្អប្រសើរ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ ខេមបូឌា អង្គរអ៊ែរ បានប្រកាសផ្លូវហោះហើរថ្មីរបស់ខ្លួន ដោយផ្តល់ការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា។
រយៈពេល២ខែដើមឆ្នាំ២០២៤នេះ មានទេសចរបរទេសសរុប ២៣៥ ៨៥០នាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យគ្រឹះស្ថានអង្គរ រកចំណូលបានសរុបជាង១១លានដុល្លារ។
កាលពីថ្ងៃសុក្រនៅមុនទិវាប្រារព្វខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី៨ មីនា ក្រសួងទេសចរណ៍បានលើកឡើងពីតួនាទីរបស់ស្ត្រីក្នុងការធ្វើឌីជីថលនីយកម្មនៃសេដ្ឋកិច្ចកម្ពុជានៅក្នុងព្រឹត្តិការណ៍ពិសេសមួយក្នុងរាជធានីភ្នំពេញ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីបញ្ហាប្រឈមជាច្រើនដែលស្ត្រីកំពុងជួបប្រទះ ខណៈដែលកម្ពុជាកំពុងឆ្លងកាត់ដំណើរការបរិវត្តកម្មឌីជីថល។
អានបន្ត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យ...
កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។
អានបន្ត៖ កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង...
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល បានបន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ពិសេសក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ។
អានបន្ត៖ ក្រសួងទេសចរណ៍ និងសាលាប៉ូលឌុយប្រ៊ូល បន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស...
ក្រសួងទេសចរណ៍ ព្យាករថាអ្នកទេសចរប្រមាណ ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប។
អានបន្ត៖ បុណ្យទន្លេនៅខេត្តសៀមរាប ព្យាករថានឹងមានអ្នកទេសចរចូលរួមប្រមាណ ១លាននាក់
យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា តំបន់អង្គទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៥.៨៥០ នាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៥០ ភាគរយពី ១៥៦.៩៥១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។