នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនាខាងមុខនេះ។
អានបន្ត៖ ដឹងហើយ ខេត្តដែល រៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ ឆ្នាំ ២០២៤នេះ
(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ជំរុញឱ្យបណ្ដានាយកដ្ឋានចំណុះក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច។
អានបន្ត៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញការលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍...
កាលពីថ្ងៃទី៣០ ខែមករា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀលចំនួន១៣ ក្បាលខណៈកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ ក្នុងរដូវមិនបង្កាត់ពូជនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
អាជ្ញាធរជាតិអប្សរាបានជូនដំណឹងពីការបិទបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន ដើម្បីរៀបចំជួសជុលឡើងវិញ។
អានបន្ត៖ អាជ្ញាធរបិទរោងទងទី១ ផ្នែកខាងត្បូងបណ្ដោះអាសន្នដើម្បីជួសជុល
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមរើគំនរផ្ទាំងថ្មរាប់រយដុំ ដែលអ្នកអភិរក្សសម័យបារាំងដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន។
វត្តភ្នំ និងជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាទីតាំងចំណុចកណ្តាលនៃរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាបេះដូងនៃរាជធានីភ្នំពេញ។
អានបន្ត៖ អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!
វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។
អានបន្ត៖ ព្រះវិហារមួយអាយុកាល ៩០ឆ្នាំ មានចំណុចប្លែកមួយដែលបានច្នៃឆ្លាក់ជារូបមុខមនុស្ស
រាជធានីភ្នំពេញ ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈមួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ ។ នៅក្នុងបរិបទព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជាអវតារមួយចុងក្រោយក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ (ការបង្ហាញអវតារ នីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗច្បាស់លាស់ទៅតាមគម្ពីរទេវកថា) ។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ចុងកប្ប ។
ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងផ្លូវជាតិលេខ៧ នឹងទៅដល់កំពង់ដរចម្លងសហគមន៍ដែលមានអ្នករង់ចាំទទួលនិងនាំផ្លូវទៅដល់ទីកន្លែងកំសាន្តនោះតែម្តង។
អានបន្ត៖ «កោះហាន»ជាកន្លែងទេសចរណ៍មួយដែលកំពុងលាក់ខ្លួនក្នុងខេត្តស្ទឹងត្រែង
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាជាតិកាលពីថ្ងៃអង្គារ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល។
អានបន្ត៖ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល
ដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត កំពុងដំណើរការរៀបចំជួសជុលឡើងវិញ បន្ទាប់ពីមានសភាពទ្រុឌទ្រោម ដួលរលំថ្ម ដោយសារធម្មជាតិ និងអាយុកាល។
អានបន្ត៖ ដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តរៀបចំជួសជុលឡើងវិញ
រួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ នៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីជួសជុលនៅដើមឆ្នាំ២០២៣។
អានបន្ត៖ អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលខឿនរួតទី៣ប្រាសាទបាយ័ន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខ និងទាក់ទាញនៅក្នុងតំបន់ និងពិភពលោក។
អានបន្ត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់...
សត្វត្រយងយក្ស ដែលជាបក្សីនិមិត្តរូបជាតិរបស់កម្ពុជា និងជាប្រភេទសត្វជិតផុតពូជត្រូវបានជួយសង្គ្រោះនៅខេត្តព្រះវិហារនាពេលថ្មីៗនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងសហការដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការសង្គមអភិរក្សសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ។
អានបន្ត៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងអង្គការសង្គមអភិរក្សសត្វព្រៃ...
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ ២០២៤ និងដើម្បី រៀបចំសេចក្តីថ្លែងការណ៍ សៀមរាប-អង្គរ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ។
អានបន្ត៖ លោក លី ធុច ដឹកនាំប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ...
អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។
អានបន្ត៖ អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣...
មន្ទីរព័ត៌មានខេត្តកំពត បានឲ្យដឹងថា ក្រុងកំពតរបស់កម្ពុជា ត្រូវបានបន្តជាប់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦។
អានបន្ត៖ ក្រុងកំពតឈ្នះពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤
អ្នកភូមិប្រទះឃើញកូនដំរីងាប់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅកណ្ដាលព្រៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយសង្ស័យថាត្រូវគេបាញ់។
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប។
អានបន្ត៖ STC ដាក់ឱ្យដំណើរការថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាទេសចរណ៍ខេត្តសៀមរាប
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការរួមគ្នាក្នុងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។