បណ្តាញសង្គម

សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ ស្ថិតនៅក្រុម ១៤ ភូមិ ០៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

អាន​បន្ត៖ សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចាប់ជនបន្លំខ្លួន ជាមន្រ្តីអាវុធហត្ថ ឆបោកប្រាក់ពលរដ្ឋ រឿងរត់ការចូលបម្រើ ការងារក្របខ័ណ្ឌអាវុធហត្ថ

ពោធិសាត់៖ មុខសញ្ញាឆបោកប្រាក់ និង ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទ៍ សម្រាប់អាជ្ញាធរសាធារណៈ ដើរបោកប្រាស់ប្រជាពលរដ្ឋជាថ្នូរ និងការសន្យាថាអោយ បានចូលក្របខណ្ឌ ជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តសហការណ៍ និងកម្លាំងកងរាជអាវុធហត្ថ ក្រុងពោធិសាត់ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នងហាងកាហ្វេ មួយកន្លែងក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ខេត្តពោធិសាត់ រួចបញ្ជូនភ្លាមៗទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិសាត់ដើម្បីកសាង សំណុំរឿងទៅតាមនិតិវិធី ។

អាន​បន្ត៖ ចាប់ជនបន្លំខ្លួន ជាមន្រ្តីអាវុធហត្ថ ឆបោកប្រាក់ពលរដ្ឋ រឿងរត់ការចូលបម្រើ...

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងដកហូតថ្នាំញៀន បាន៣កញ្ចប់ នៅស្រុកឈូក

កំពត៖ កម្លាំងជំនាញនគរបាល ព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកឈូក ដឹកនាំដោយលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងដកហូតថ្នាំញៀន បាន៣កញ្ចប់ កាលពីម៉ោង ១០៖២០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ  ស្រុកឈូក ។

អាន​បន្ត៖ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងដកហូតថ្នាំញៀន បាន៣កញ្ចប់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែតុលានេះ លទ្ធផល៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣២នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩...

ក្រុមចែកចាយគ្រឿងញៀនយ៉ាងសកម្ម៤នាក់ នៅស្រុកបាធាយ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន

(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិជេីងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

អាន​បន្ត៖ ក្រុមចែកចាយគ្រឿងញៀនយ៉ាងសកម្ម៤នាក់ នៅស្រុកបាធាយ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន

ប្រជាពលរដ្ឋឃុំគគីរ៣៦នាក់ ដែលមានបញ្ហារមាស់លើរាងកាយ សង្ស័យប៉ះពាល់ដោយសារធាតុគ្រាប់គីមីរបស់អាមេរិក កំពុងព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង

(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះថា ប្រជាពលរដ្ឋចំនួន៣៦នាក់ រស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់បែកគីមីយ៉ាងច្រើនសម្បើមនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ក្រោយរកឃើញមានបញ្ហាសុខភាពរមាស់លើរាងកាយ សង្ស័យប៉ះពាល់ដោយសារសារធាតុគីមីរបស់គ្រាប់បែកអាមេរិក។

អាន​បន្ត៖ ប្រជាពលរដ្ឋឃុំគគីរ៣៦នាក់ ដែលមានបញ្ហារមាស់លើរាងកាយ...

ស្រវឹងសូមកុំបើកបរ! ស្លាប់៦នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែតុលាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១៥នាក់។

អាន​បន្ត៖ ស្រវឹងសូមកុំបើកបរ! ស្លាប់៦នាក់ និងរបួស២០នាក់...

បង្ក្រាបបទល្មើសនេសាទ៤ស្រុក រឹបអូស ស្បៃមុង ជាង១ម៉ឺនម៉ែត្រចាក់លែង កូនត្រីចម្រុះ៣០០គីឡូក្រាម

ណ្តាល៖ ដើម្បីទប់ស្កាត់រាល់បទល្មើស នេសាទខុសច្បាប់ ទូរទាំងខេត្តកណ្តាល កម្លាំងជលផល ខេត្តកណ្តាលចំនួន៤ ស្រុកបាន សហការ គ្នាចុះបង្ក្រាបចំនួន៣ឃុំ ធ្វើការបង្ក្រាបបានឧបករណ៍ នេសាទ ខុសច្បាប់មួយចំនួនយកទៅ ដុតកម្ទេចចោល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

អាន​បន្ត៖ បង្ក្រាបបទល្មើសនេសាទ៤ស្រុក រឹបអូស ស្បៃមុង ជាង១ម៉ឺនម៉ែត្រចាក់លែង...

អ.ហ រាជធានីភ្នំពេញ បញ្ជូនចោរឆក់១៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ សកម្មភាពចោរឆក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងតែបង្ករការភ័យខ្លាច ដល់អ្នកដំណើរទាំងខ្មែរនិងបរទេស ស្ទើរគ្រប់គ្នា ដែលធ្វើដំណើរលើដងផ្លូវ ហើយសកម្មភាព ឆក់របស់ពួកចោរទាំងនោះ មិនត្រឹមតែធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ជាទីស្រឡាញ់និង មានតម្លៃរបស់ជនរងគ្រោះប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យមាន សោកនាដកម្មដល់ជនរងគ្រោះ មានទាំងស្លាប់ ទាំងរបួស និង ពិកា គួរឲ្យអាណិតអាសូរបំផុត។

អាន​បន្ត៖ អ.ហ រាជធានីភ្នំពេញ បញ្ជូនចោរឆក់១៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់...

រថយន្តឡិចស៊ីសRX300 ២គ្រឿងបុកគ្នា ពេញទំហឹង រងការខូចខាត ទាំងសងខាង

ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300 ២គ្រឿងបុកគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ហេតុការ ណ៍នេះ បាននៅវេលាម៉ោង ២ និង ២០នាទី រំលងអធ្រាតថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន។

អាន​បន្ត៖ រថយន្តឡិចស៊ីសRX300 ២គ្រឿងបុកគ្នា ពេញទំហឹង រងការខូចខាត ទាំងសងខាង

ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ចំនួន១៩កញ្ចប់

កណ្តាល៖ ជនសង្ស័យជាមុខ សញ្ញាជួយដូរគ្រឿងញៀន ដ៏សកម្មនៅក្នុងមូលដ្ឋាន ត្រូវកម្លាំងនគរ បាលធ្វើការឃាត់ខ្លួន បានរឹប អូសថ្នាំញៀន ជាក់ស្តែងចំនួន១៩កញ្ចប់ កាលពីម៉ោងជិត១៤ថ្ងៃទី២៥ខែតុលា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យចំណុច ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ចំនួន១៩កញ្ចប់

រថយន្ត បុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ នៅស្រុកទឹកឈូ

កំពត៖ រថយន្ត បុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥:២០នាទីល្ងាច ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ។

អាន​បន្ត៖ រថយន្ត បុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ នៅស្រុកទឹកឈូ

ឃាត់ជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន២៦កញ្ចប់ និងកញ្ឆាចំនួន៣កញ្ចប់ធំ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ នៅពាក់កណ្តាល អាធ្រាត្រយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧  សមត្ថកិច្ចខណ្ឌឬស្សីកែវ ចុះធ្វើការបង្ក្រាប ជាក់ស្តែង ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន២៦កញ្ចប់ និងកញ្ឆាចំនួន៣កញ្ចប់ធំ នៅត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុម៧ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។

អាន​បន្ត៖ ឃាត់ជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន២៦កញ្ចប់...

កម្ពុជា ត្រៀមកម្លាំងនគរបាល ជាង១ម៉ឺន ការពារព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង មហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ បានថ្លែងឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងដាក់កម្លាំងនគរបាល ប្រមាណ១២.២៨៥នាក់ ដើម្បីការពារព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។

អាន​បន្ត៖ កម្ពុជា ត្រៀមកម្លាំងនគរបាល ជាង១ម៉ឺន ការពារព្រះរាជពិធីបុណ្យអុំទូក

បែកថ្នាំលែងស្គាល់ ឪពុកម្តាយបងប្អូន ទាញកំាំបិត ដេញកាប់ ដូចសត្រូវស៊ូពូជ

ភ្នំពេញ៖ យុវជនម្នាក់ ស្រវឹងគ្រឿងញៀនដល់កំរិតមើល ឪពុកម្តាយនិងបងប្អូន ហាក់បីដូចសត្រូវសួពូជ បានទាញកំាំបិតផ្គាក់ មានទាំងកូនកាំបិត កន្ត្រៃ ពូថៅ បំណង់កាប់សំលាប់ តែត្រូវពួកគាត់ដឹងទាន់ ក៏នំាគ្នារត់ទៅប្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅភូមិប្របសៀម ឃុំសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

អាន​បន្ត៖ បែកថ្នាំលែងស្គាល់ ឪពុកម្តាយបងប្អូន ទាញកំាំបិត ដេញកាប់ ដូចសត្រូវស៊ូពូជ

ផ្តន្ទាទោសក្រុមចោរប្លន់ឆ្លងខេត្ត រហស្សនាមក្រៃថោង ៨ឆ្នាំស្មើៗគ្នា

កណ្ដាល៖ លោក សាយ សម្ផស្ស សេរី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែតុលា ផ្តន្ទាទោសក្រុមចោរប្លន់ឆ្លងខេត្ត រហស្សនាមក្រៃថោង និង បក្ខពួកជាច្រើននាក់ ដាក់ពន្ធនាគារម្នាក់៨ឆ្នាំ និង បើកសិទ្ធិឱ្យជនជាប់ចោទ ប្តឹងឧទ្ធរណ៍ ប្រសិនបើមិនពេញចិត្ត នឹងសេចក្ដីសម្រេចនេះ។

អាន​បន្ត៖ ផ្តន្ទាទោសក្រុមចោរប្លន់ឆ្លងខេត្ត រហស្សនាមក្រៃថោង ៨ឆ្នាំស្មើៗគ្នា

ស្រ​វឹងសូមកុំបើកបរ! ស្លាប់៥នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែតុលាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។

អាន​បន្ត៖ ស្រ​វឹងសូមកុំបើកបរ! ស្លាប់៥នាក់ និងរបួស៦នាក់...

ផ្ទះ ដី ឡាន ម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗដោយឥតគិតថ្លៃ ឃាត់ខ្លួនម្ដាយ-កូន ២នាក់ ដកហូតគ្រឿងញៀន ១កញ្ចប់ធំ

កណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់ ជាម្ដាយ និងកូន កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល រឹបអូសបានគ្រឿងញៀនចំនួន ១កញ្ចប់ធំ ។

អាន​បន្ត៖ ផ្ទះ ដី ឡាន ម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗដោយឥតគិតថ្លៃ...

ក្រសួងមហាផ្ទៃ ជំរុញដល់ភាគីពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ បញ្ហាចរាចរណ៍

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការជំរុញផ្សព្វផ្សាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកបង្ការ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ ជំរុញដល់ភាគីពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ បញ្ហាចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២តុលា គ្មានស្លាប់ តែរបួស៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក (យប់១លើក) បណ្តាលឲ្យ រងរបួសធ្ងន់ ៤នាក់(ប្រុស) និងរងរបួសស្រាល ២នាក់ (ប្រុស) ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២តុលា គ្មានស្លាប់ តែរបួស៦នាក់

៩ខែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាង៤០០នាក់ ខណៈពិន័យអ្នកល្មើសច្បាប់ ជាង៣៨២លានរៀល

ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈ៣ត្រីមាស(៩ខែ) បានបង្ហាញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៨២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៤២៦នាក់ និងរបួសចំនួន ១.២១៦នាក់ ក្នុងនោះប្រាក់ពិន័យពីការបើកបរល្មើសច្បាប់ចរាចរណ៍ទទួលបានចំនួន ៣៨២.១៩០.០០០រៀល។

អាន​បន្ត៖ ៩ខែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាង៤០០នាក់ ខណៈពិន័យអ្នកល្មើសច្បាប់...